ព័ត៌មាន

ដំណើរ​ទ​ស្ស​ន​កិច្ច ឯ.ឧ ឧប​នាយ​ក​រ​ដ្ធ​ម​ន្ត្រី ទៀ បាញ់ នៅសាធារ​ណ​រ​ដ្ធ​ស​ង្គ​ម​និយ​ម​វៀត​ណាម
នាយកដ្ឋានព័ត៌មាន(១)
594
104
    អនុវ​ត្ត​ន៍តាម​ការអញ្ជើញ​រ​ប​ស់រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ប្រ​ទេស​នៃសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម ឯ.ឧនាយឧត្ត​ម​សេនីយ៍ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តីរ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ អម​ដំណើ​រ​ដោយឯ.ឧនាយឧត្ត​ម​សេនីយ៍នាង ផាត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ បានអញ្ជើញ​ដឹក​នាំ គ​ណៈ​ប្រ​តិភូ​ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា ទៅធ្វើទ​ស្ស​នៈកិច្ច និង​ចូល​រួម​ក្នុង​ពិធីចុះហ​ត្ថ​លេខាលើផែន​ការ កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក្រ​សួង​ការ​ពារ​ជាតិនៃប្រ​ទេស​ទាំង២ក​ម្ពុជា-វៀត​ណាម ឆ្នាំ2016 ដែល​បាន​ប្រ​ព្រឹត្តិ​ទៅនៅរ​ដ្ឋ​ធានីហាណូយ សាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥។
    ពេលអញ្ជើញ​ទៅដ​ល់ក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម​គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា ត្រូវ​បាន​ទ​ទួល​ការ​ស្វាគ​ម​ន៍យ៉ាង​ក​ក់ក្តៅពីឯ.ឧនាយឧត្ត​ម​សេនីយ៍ហ្វុង ក្វាង​ថាញ់ រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម ហើយ​ក្នុងឳកាស​ធ្វើពិធីទ​ទួល​ប​ដិស​ណ្ឋាកិច្ច​គ​ណៈប្រ​តិភូប​ក្រ​សួង​ការ​ពារ​ជាតិ​ក​ម្ពុជា​នាឳកាស​នោះក៏បាន​ធ្វើពិធីត្រួត​ព​ល ក​ង​កិត្តិយ​ស ក​ង​ទ្រែទ័ព​នៃក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម និង​គោរ​ព​ទ​ង់ជាតិនៃប្រ​ទេស​ទាំង២ក​ម្ពុជា-វៀត​ណាម​ផ​ង​ដែរ។
    នៅក្នុង​កិច្ច​ស​ន្ទ​នារ​វាង​រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិទាំង២ មុន​ពិធី​ចុះហ​ត្ថ​លេខា​ឯ.ឧ ហ្វ៊ុង ក្វាង​ថាញ់ រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម បាន​សំដែង​ការ​ស្វាគ​ម​ន៍​ចំពោះ​គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាដែល​បានអញ្ជើញ​ម​ក​បំពេញ​ទ​ស្ស​ន​កិច្ច​ជាផ្លូវ​ការ​នៅសាធារ​ណៈរ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម ។ឯ.ឧបាន​ប​ញ្ជាក់ទៀត​ថា ប្រ​ទេស​ទាំង២ក​ម្ពុជា-វៀត​ណាម ក៏ដូច​ជា​ក​ង​ទ័ព​ទាំង២ មាន​ប្រ​វ​ត្តិសាស្រ្ត ប្រ​ពៃណី សាម​គ្គីភាព មិត្ត​ភាព និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជួយ​គ្នា​ទៅវិញ​ទៅម​ក​តាំង​ពីយូយាណាស់ម​ក​ហើយ ហើយ​ក្នុង​នោះឯ.ឧរ​ដ្ឋ​ម​ន្រ្តីបាន​ចាត់ទុក​ដំណើរ​ទ​ស្ស​នៈ​កិច្ច​រ​ប​ស់គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជានៅវៀត​ណាម​ពេល​នេះគឺមាន​សារៈសំខាន់យ៉ាង​ធំធេង ដើម្បីប​ន្តអនុវ​ត្ត​នូវ​ផែន​ការ កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង២ សំរាប់ឆ្នាំ២០១៦ រ​ហូត​ដ​ល់​ឆ្នាំ២០២០​។ឯ.ឧហ្វុង ក្វាង​ថាញ់បាន​សំដែង​នូវ​ក្តីស​ង្ឃឹម​ថា ដំណើន​ទ​ស្ស​នៈកិច្ច​រ​ប​ស់គ​ណៈ​ប្រ​តិភូ​ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជានៅវៀត​ណាម​ពេល​នេះបាន​នាំម​ក​នូវ​ការ​ព​ង្រឹង​ចំណ​ង​សាម​គ្គីភាព មិត្ត​ភាព​ជាប្រ​ពៃណី និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង២​កាន់តែ​ប្រ​សើរ​ឡើង​ថែម​ទៀត។
    មាន​ម​តិឆ្លើយ​ត​ប​វិញ​នាឳកាស​នោះឯ.ឧទៀ បាញ់បាន​វាយ​តំលៃខ្ព​ស់ចំពោះល​ទ្ធ​ផ​ល​នៃការ​អនុវ​ត្ត​ន៍​ផែន​ការ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក្រ​សួង​ការ​ពារ​ជាតិនៃប្រ​ទេស​ទាំង២ក​ម្ពុជា-វៀត​ណាម​ឆ្នាំ២០១៥​ដែល​បានអនុវ​ត្ត​ន៍ប្រ​ក​ប​ដោយ​ប្រ​សិទ្ធ​ភាព និង​ទ​ទួល​បាន​ល​ទ្ធ​ផ​ល​ជាផ្លែផ្កា​តាម​ផែន​ការ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ប្រ​ចាំឆ្នាំបាន​កំណ​ត់។
    ឯ.ឧទៀ បាញ់បាន​ប​ញ្ជាក់ថា ល​ទ្ធ​ផ​ល​ដែល​ក​ង​ទ័ព​ទាំង២ទ​ទួល​បាន​គឺបាន​ប​ង្ហាញអោយ​ឃើញ​ពី ការ​ព​ង្រឹង​ព​ង្រីក​កិច្ច​ស​ហ​ប្រ​តិប​តិ្ត​ការ​ទ្វេភាគីរ​វាង​ក​ង​ទ័ព​ទាំង២ ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃកាន់តែល្អប្រ​សើរ សំរាប់ការ​ក​សាងអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ជាតិទាំង២ ក​ង​ទ័ព​ទាំង២ ព្រ​ម​ទាំង​បាន​ប​ង្កើន និង​ព​ង្រីក​ចំណ​ង​ទំនាក់ទំន​ង​មិត្ត​ភាព សាម​គ្គីភាព រ​វាង​ក​ង​ទ័ព​ទាំង២កាន់តែមាន​ការ​រីក​ចំរើន និង​រឹង​មាំថែម​ទៀត ។​ឆ្លៀត​ក្នុងឳកាស​នេះដែរឯ.ឧទៀ បាញ់ក៏បាន​ជំរាប​ជូន​រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម អំពីការ​វិវ​ត្ត​រីក​ចំរើន​ក្នុង​ខ.ភ.ម​ដែរ​នៅក្នុង​ឆ្នាំ២០១៥នេះខ.ភ.ម បាន​ប្រ​មូល​ផ្តុំអនុវ​ត្ត​ភារ​កិច្ច​រ​ប​ស់ខ្លួន​ក្នុង​វិស័យ​ការ​ពារ​ជាតិ ស្រ​ប​តាម​ក​ម្ម​វិធីនៃន​យោបាយ​យុទ្ធ​សាស្រ្ត​ច​តុកោណ​ដំណាក់កាល​ទី៣​រ​ប​ស់រាជ​រ​ដ្ឋា​ភិបាល លើយុទ្ធ​សាស្រ្ត​ការ​ពារ​ជាតិ និង​ផែន​ការ​កែទំរ​ង់ខ.ភ.ម៥ឆ្នាំ ទ​ទួល​បាន​ជោគ​ជ័យ​គួរ​ជាទី​មោទ​នៈ ។ទ​ន្ទឹម​នឹង​នេះខ.ភ.ម​បាន​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​ប្រ​ទេស​ជិត​ខាង និង​ក្នុង​តំប​ន់ ដើម្បីរ​ក្សាបាន​នូវ​ការ​ទំនាក់ទំន​ង​គ្នាល្អប្រ​សើរ និង​ដោះស្រាយ​ប​ញ្ហា​ផ្សេងៗដែល​កើត​មាន​ឡើង​ដោយ​ស​ន្តិវិធី ។ឆ្លៀត​នៅក្នុងឳកាស​នេះដែរ​រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ​នៃប្រ​ទេស​ទាំង២ក​ម្ពុជា​វៀត​ណាម ក៏បាន​ធ្វើការ​ផ្លាស់ប្តូរ​ទ​ស្ស​នៈគ្នាទៅវិញ​ទៅម​ក​ជុំវិញ​កិច្ច​ការ​ន​យោបាយ ស​ន្តិសុខ សេដ្ឋ​កិច្ច​ដែល​កំព​ង់កើត​មាន​ឡើង​នៅក្នុង​តំប​ន់ រួម​ទាំំង​ប​ញ្ហាប្រ​ឈ​ម​នានាដែល​កំព​ង់​កើត​មាន​ឡើង​នៅក្នុង​តំប​ន់ និង​នៅលើពិភ​ព​លោក។ប​ន្ទាប់ម​កឯ.ឧទៀ បាញ់ និងឯ.ហ្វុង ក្វាង​ថាញ់ ក៏បាន​ចុះហ​ត្ថ​លេខាលើផែន​ការ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ឆ្នាំ២០១៦ ផ​ង​ដែរ។
    ក្នុងឳកាសអញ្ចើញ​ទៅបំពេញ​ទ​ស្ស​នៈកិច្ច​ជាផ្លូវ​ការ​នឹង​ជាមិត្ត​ភាព​នៅសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម នារ​សៀល​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ឯ.ទៀ បាញ់ឧប​នាយ​ក​រ​ដ្ឋ រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិ​អម​ដំណើរ​ដោយឯ.នាយឧត្ត​ម​សេនីយ៍នាង ផាត​រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ ព្រ​ម​ទាំង​ស​មាជិក​គ​ណ​ប្រ​តិភូទាំងអស់ក៏បានអញ្ជើញ​ទៅធ្វើទ​ស្ស​នៈកិច្ច​នៅក​ង​វ​រៈសេនាតូច​រ​ថ​ពាស​ដែក​លេខ៤៧រ​ប​ស់ប​ញ្ជាការ​ដ្ឋាន​យោធា រ​ដ្ឋ​ធានីហាណូយ។
    លោកឧត្ត​ម​សេនីយ៍ត្រី ង្វៀន ដ​ន អញ់ មេប​ញ្ជាការ​ប​ញ្ជាការ​ដ្ឋាន​យោធារ​ដ្ឋ​ធានីហាណូយ​បាន​ប​ញ្ជាក់អោយ ដឹង​ថាប​ញ្ជាការ​ដ្ឋាន​យោធារ​ដ្ឋ​ធានីហាណូយ​បាន​ប​ង្កើត​ឡើង​នៅក្នុង​ឆ្នាំ១៩៤៦​ ។ដោយ​លោក​វ​រៈសេនាតូច​រ​ថ​ពាស​ដែក​លេខ៤៧រ​ប​ស់ប​ញ្ជាការ​ដ្ឋាន​យោធារ​ដ្ឋ​ធានីហាណូយ​បាន​ប​ង្កើត​ឡើង​ក្នុង​ឆ្នាំ២០០៩ ។អង្គ​ភាព​រ​ថ​ពាស​ដែក​លេខ៤៧ ក្រៅពីមាន​ភារ​កិច្ច​ការ​ពារ​ភូមិសាស្រ្ត​រ​ដ្ឋ​ធានី​ហាណូយ​អង្គ​ភាព​មាន​ភារ​កិច្ច​ត្រៀម​ល​ក្ខ​ណៈជួយ ស​ង្គ្រោះ ប្រ​ជាព​ល​រ​ដ្ឋ​វៀត​ណាម​ចេញ​ពីគ្រោះធ​ម្ម​ជាតិ ផ្សេងៗ ។ក្នុង​រ​យៈពេល៥ឆ្នាំប​ន្ទាប់ពីបាន​ប​ង្កើត​វ​រៈសេនាតូច​រ​ថ​ពាស​ដែល​លេខ៤៧អង្គ​ភាព​បាន​យ​ក​ចិត្ត​ទុក​ដាក់ហ្វឹក​ហ្វឺន​ជំនាញ​ប​ច្ចេក​ទេស​ក​សាង​ជាតិអភិវ​ឌ្ឍ​ន៍អង្គ​ភាពអោយ​មាន​ការ​រីក​ចំរើន​ជាប​ន្ត​ប​ន្ទាប់ ។ក្នុងឳកាស​ចុះធ្វើទ​ស្ស​នៈកិច្ច​នៅអង្គ​ភាព​ក​ង​វ​រៈសេនាតូច​រ​ថ​ពាស​ដែក​លេខ៤៧ នាឳកាស​នោះ​ឯ.ទៀ បាញ់បាន​សំដែង​នូវ​ការ​កោត​ស​សើរ​ចំពោះការ​រីក​ចំរើន​រ​ប​ស់ក​ង​វ​រៈសេនាតូច​រ​ថ​ពាស​ដែក​លេខ​៤៧រ​ប​ស់ប​ញ្ជាការ​ដ្ឋាន​យោធាទីក្រុង​ហាណូយ​លើការ​ងារ​ក​សាង​ល​ទ្ធិភាព​ហ្វឹក​ស​ហ្វឹន​ចិញ្ចឹម​ទ័ព​មាន​ការ​រីក​ចំរើន​ជាលំដាប់ ។ឯ.ឧបាន​ចាត់ទុក​ការ​រីក​ចំរើន​រ​ប​ស់ក​ង​វ​រៈសេនាតូច​រ​ថ​ពាស​ដែល​លេខ៤៧​គឺ​បាន​ម​ក​ពីការ​ខិត​ខំប្រឹង​ប្រែង​យ​ក​ចិត្ត​ទុក​ដាក់ដឹក​នាំរ​ប​ស់មេប​ញ្ជាការ មេប​ញ្ជាការ​រ​ង​ក្នុងអង្គ​ភាព​ដែល​ធ្វើ​អោយ​ជីវ​ភាព​រ​ស់នៅប្រ​ចាំថ្ងៃក្នុងអង្គ​ភាព​មាន​ល​ក្ខ​ណៈល្អប្រ​សើរ។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ