ព័ត៌មាន

យោធា នីហ៊្សេរីយ៉ា ច​ង់ប​ង្កើត​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ ខ.ភ.ម
នាយកដ្ឋានព័ត៌មាន(១)
613
103

        លោក វ​រ​សេនីយ៍ឯក ស៊ូហ៊ូ អូស្មាច់បាការី ទីប្រឹក្សាយោធានីហ៊្សេរីយ៉ា ប្រ​ចាំនៅ ក​ម្ពុជាដែល​មាន​និវេស​ន​ដ្ឋាន​នៅទីក្រុង​គូឡាឡាំពួរ ប្រ​ទេស​ម៉ាឡេស៊ីក្នុង​ជំនួប​ស​ម្តែង​ការ​គួរ​ស​ម​ជាមួយ ឯកឧត្ត​ម នាង ផាត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ បាន​និយាយ​ថា៖ ក​ង​ទ័ព​ប្រ​ទេស​នីហ៊្សេរីយ៉ាច​ង់ប​ង្កើត ទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ខាង​វិស័យ​យោធាជាមួយ ខ.ភ.ម ។ លោក​បាន​ប​ញ្ជាក់ទៀត​ថា៖ ក្នុង ដំណើរ​ទ​ស្ស​ន​កិច្ច​នៅក​ម្ពុជាពេល​នេះគឺក្នុង​គោល​បំណ​ង​រិត​ចំណ​ង​សាម​គ្គីទំនាក់ទ​ន​ង​រ​វាង​ក​ង​ទ័ព​ទាំង​ពីរ ក​ម្ពុជា និង នីហ៊្សេរីយ៉ា ដើម្បីនាំម​ក​នូវ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រឹង​មាំនិង​ផ​ល​ប្រ​យោជ​ន​ដ​ល់ប្រ​ទេស​ទាំង​ពីរ ។
        មាន​ម​តិឆ្លើយ​ត​ប​វិញឯកឧត្ត​ម នាង ផាត ក្នុង​នាមឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តីរ​ដ្ឋ​ម​ន្រ្តី ក្រ​សួង​ការ​ពារ​ជាតិ បាន​ស​ម្តែង​ការ​ស្វាគ​ម​ន៍ចំពោះលោក​វ​រ​សេនីយ៍​ឯក បាការី ដែល​បាន​ម​ក​បំពេញ ទ​ស្ស​ន​កិច្ច​នៅក​ម្ពុជាក្នុង​ការ​ប​ង្កើត​ទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ក​ង​ទ័ព​ទាំង​ពីរ​ក​ម្ពុជា- នីហ៊្សេរីយ៉ា។ ឯកឧត្ត​ម ជំរុញឲ្យ​លោក បាការី ធ្វើការ​ស​ហ​ការ​ជាមួយ​នាយ​ក​ដ្ឋាន​ទាក់ទ​ងអន្ត​រ​ជាតិក្រ​សួង​ការ​ពារ ជាតិក​ម្ពុជាដើម្បីព​ង្រឹង​ទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង​ពីរឲ្យ​បាន​ល្អប្រ​សើរ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ