ព័ត៌មាន

ឯកឧត្ត​ម ទៀ បាញ់ បំពាក់គ្រឿងឥស្ស​រ​យ​យ​ស្ស​ជូន​ដ​ល់យោធ​ភូមិភាគ​ទី ៧ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម
នាយកដ្ឋានព័ត៌មាន(១)
614
102

យោធ​ភូមិភាគ​ទី​៧ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម បាន​ប្រារ​ព្ធ​ពិធីអបអរ​សាទ​រ ខួបអនុស្សាវ​រីយ៍ លើក​ទី ​៧០ ថ្ងៃប​ង្កើត​ក​ង​កំលាំង​ប្រ​ដាប់អាវុធ​យោធ​ភូមិភាគ​ទី ៧ ក​ង​ទ័ព​ប្រ​ជាជ​ន វៀត​ណាម ថ្ងៃទី១០ ខែធ្នូ ឆ្នាំ ១៩៤៥ . ១០ ធ្នូ ២០១៥ ​ដែល​ពិធីនេះបាន​ប្រារ​ព្ធ​ធ្វើនៅថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០១៥ ​នៅយោធ​ភូមិភាគ​ទី ៧ ក្នុង​ទីក្រុង​ហូជីមិញ សាធារ​ណៈ រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម​ ។       ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ អម​ដំណើរ​ដោយ ប្រ​តិភូជា់ន់ខ្ព​ស់ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា​ ដែល​ក្នុង​នោះរួម​មានឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ នាង​ផាត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ         ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ មាស សូភា អគ្គ​មេប​ញ្ជាការ​រ​ង ខ​ភ​ម និង ជាមេប​ញ្ជាការ​ក​ង​ទ័ព​ជើង​ គោក  ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ សៅ​សុខា អគ្គ​មេប​ញ្ជាការ​រ​ង ខ​ភ​ម និង​ជាមេប​ញ្ជាការ​ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ម៉ក់ សារុន អគ្គ​មេប​ញ្ជាការ​រ​ង ខ​ភ​ម ព្រ​ម​ទាំង​នាយ​ទាហាន ជាន់ខ្ព​ស់ក្នុង​ក្រ​សួង​ការ​ជាតិ អគ្គ​ប​ញ្ជាការ ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស  មេប​ញ្ជាការ មេប​ញ្ជាការ​ង នៅតាម​ប​ណ្តាយោធ​ភូមិភាគ ក្នុង ខ​ភ​ម  និង​នាយ​ន​គ​រ​បាល​ជាតិ ជាច្រើន​រូប​បានអញ្ជើញ​ទៅ ចូល​រួម​ក្នុង​ពិធីអបអរ​សាទ​រ​នាឪកាស​នោះផ​ង​ដែរ ។ នៅក្នុង​ពិធី អបអរ​សាទ​រ ខួបអនុស្សាវ​រីយ៍លើក​ទី​៧០ ថ្ងៃប​ង្កើត​ក​ង​កំលាំង​ប្រ​ដាប់ អាវុធ​យោធ​ភូមិភាគ ទី ៧ ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​ នាឪកាស​នោះ ក៏មាន​វ​ត្ត​មាន ចូល​រួម​ពី លោក​ជំទាវ ម៉ែន សំអន ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ទំនាក់ ទំន​ង​ជាមួយ​រ​ដ្ឋ​ស​ភា ព្រឹទ្ធ​ស​ភា​និង អធិការ​កិច្ច រួម​ទាំង​ការ​ចូល​រួម​ពីម​ន្រ្តីរាជ​ការ​ខេត្ត  នាយ​ទាហាន ខ​ភ​ម នៅតាម​ប​ណ្តាខេត្ត​មួយ ចំនួន​ដែល​មាន​ព្រំដែន ជាប់និង​ប្រ​ទេស​វៀត​ណាម ផ​ង​ដែរ ។ ដោយ​លែក​នៅខាង​យោធ​ភូមិភាគ​ទី ៧ ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ដែល​ជាម្ចាស់ផ្ទះ ក្ន​ង​ការ​រៀប​ចំពីធីអបអរ​សាទ​រ ខួបអនុស្សាវ​រីយ៍ លើក ទី ​៧០ ថ្ងៃប​ង្កើត​ក​ង​កំលាំង​ប្រ​ដាប់អាវុធ​យោធ​ភូមិភាគ​ទី ៧ ក​ង​ទ័ព ប្រ​ជាជ​ន​វៀត​ណាម​ មាន​ការអញ្ជើញ​ចូល​រួម​ពី ឥស្ស​រ​ជ​ន​ជាន់ខ្ព​ស់ដែល ជាអតីត​ថ្នាក់ដឹក​នាំ ប​ក្ស រ​ដ្ឋាភិបាល ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម  និង អតីត​យុទ្ធ​ជ​ន​ក​ង​ទ័ព ប្រ​ជាជ​ន​វៀត​ណាម ដែល​បាន​ធ្លាប់ឆ្ល​ង​កាត់ការ​ប្រ​យុទ្ធ ត​ស៊ូ​ ក្នុង​ស​ម័យ​ស​ង្រាម និង មាន​ការអញ្ជើញ ចូល​រួម​ពីគ​ណៈប្រ​តិភូម​ក​ពីក្រ​សួង​ការ​ពារ​ជាតិ ឡាវ​ផ​ង​ដែរ ។
      ក្នុង​ពិធីអបអរ​សារ​ទ​រ​ខួបអនុស្សាវ​រីយ៍លើក​ទី​៧០ ថ្ងៃប​ង្កើត ក​ង​កំលាំង​ប្រ​ដាប់ អាវុធ​យោធ​ភូមិភាគ​ទី ៧ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​ នាឪកាស​នោះបាន​ចាប់ ផ្តើម​ជាមួយ​ការ​សំដែង សិល្បៈជូន​គ​ណៈអធិប​តីទ​ស្ស​នា​ដែល​បាន​សំដែង​ដោយ ក្រុម​សិល្បៈក​ង​ទ័ព ម​ក​ពីយោធ​ភូមិភាគ​ទី ៧ ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ។
គួរ​ក​ត់សំគាស់ថា ៖ក្នុង​រ​យៈពេល ៧០​ ឆ្នាំក​ន្ល​ង​ទៅនេះ ប​ន្ទាប់ពីបាន​ប​ង្កើត ក​ង​កំលាំង​ប្រ​ដាប់ អាវុធ​យោធ​ភូមិភាគ​ទី ៧ ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​រួច​ម​ក ក​ម្មាភិបាល យុទ្ធ​ជ​ន​ក្នុង​យោធ​ភូមិភាគ​ទី ៧ នៃក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​បាន​ធ្វើព​លិក​ម្ម  ត​ស៊ូប្រ​យុទ្ធ​យ៉ាង អង់អាច​ក្លាហាន ក្នុង​បុព្វ​ហេតុការ​ពារ ប្រ​ឆាំង  និង​ស​ត្រូវ​ប​រ​ទេស ដែល​ប៉ុន​ប៉ង​ឈ្លាន​ពាន​ម​ក​លើមាតុភូមិរ​ប​ស់ខ្លួន ដោយ​ដ​ណ្តើម​បាន​នូវ ឯក​រាជ នាំម​ក​នូវ​សុខ​ស​ន្តិភាព ស្ថេរ​ភាព ជូន​ប្រ​ជាជ​ន​រ​ស់នៅ ព្រ​ម​ទាំង​បាន​ចូល​រួម ក​សាង​ប្រ​ទេស​វៀត​ណាម អោយ​មាន​ការ​រីក​ចំរើន​ម​ក​ដ​ល់ស​ព្វ​ថ្ងៃនេះ ។ក្នុង​នោះ ក៏បាន​រំលឹក​ឡើង វិញ​ផ​ង​ដែរ​ពីវីរ​ភាព​ដ៏អង់អាច​ក្លាហាន​រ​ប​ស់ ក​ម្មាភិបាល ​យុទ្ធ​ជ​ន នៃក​ង​ទ័ព​ប្រ​ជាជ​ន វៀត​ណាម​ដែល​បាន​បូជាសាច់ស្រ​ស់ឈាម​ស្រ​ស់ក្នុង​បុព្វ​ហេតុជួយ​រំដោះប្រ​ទេស និង ប្រ​ជាជ​ន​ក​ម្ពុជាអោយ​រួច​ចាក​ផុត​ពីរ​ប​ប​ប្រ​ល័យ​ពូជ​សាស្រ្ត ប៉ុល​ ព​ត នាថ្ងៃទី ៧ ខែម​ក​រា ឆ្នាំ ១៩៧៩​​ ។ ឆ្ល​ង​តាម​រ​យៈកិច្ច​ស​ហ​ប្រ​តិប​ត្តិដ៏ល្អរ​វាង​ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា វៀត​ណាម ប​ច្ចុប្ប​ន្ន​ក​ង​ទ័ព ប្រ​ជាជ​ន​វៀត​ណាម​នៅតែប​ន្ត​ជួយឧប​ត្ថ​ម្ភ​គាំទ្រ​ដ​ល់ ខ​ភ​ម ទាំង​ស្មារ​តី សំភារៈ ជាពិសេស​ការ​ប​ណ្តុះប​ណ្តាល ធ​ន​ធាន​ម​នុស្ស ដើម្បីរួម​ចំណែក លើក​កំព​ស់ស​ម​ត្ថ​ភាព ខ​ភ​ម អោយ​បាន​កាន់តែរឹង​មាំ ក្នុង​ការ​បំពេញ​ភារ កិច្ច​ការ​ពារ បូរ​ណ​ភាព​ទឹក​ដី និង ការ​ពារ​ស​ន្តិសុខ ស​ណ្តាប់ធ្នាប់ស​ង្គ​ម ជូន​ប្រ​ជាព​ល​រ​ដ្ឋ​ក​ម្ពុជា​អោយ​បាន​កាន់តែល្អប្រ​សើរ។ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់  បានអញ្ជើញ​ឡើង បំពាក់គ្រឿង ឥស្ស​រ​យ​យ​ស្ស នៃព្រះរាជាណាច​ក្រ ក​ម្ពុជា​ជូន​ដ​ល់​អង្គ​ភាព​យោធ​ភូមិភាគ​ទី ៧ ក​ង​ទ័ព​ប្រ​ជាជ​ន វៀត​ណាម ដែល​មាន​ស្នាដៃឆ្នើម លើវិស័យ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​យោធា តាម​រ​យៈការ​ជួយឧប​ត្ថ​ម្ភ គាំទ្រ​ទាំង​ស្មារ​តី និង សំភារៈ ព្រ​ម​ទាំង​បាន​ព​ង្រឹង ព​ង្រីក ចំណ​ង​សាម​គ្គីភាព មិត្ត​ភាព​ដ៏ល្អរ​វាង​ក​ង​ទ័ព នៃប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា​វៀត​ណាម​នាពេល​ក​ន្ល​ង​ម​ក។ហើយ​ក្នុងឪកាស​នោះប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិឡាវ​ក៏បាន​ឡើង​បំពាក់បំពាក់គ្រឿងឥស្ស​រ​យ​យ​ស្ស​រ​ប​ស់ សាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ ជូន​ដ​ល់អង្គ​ភាព​យោធ​ភូមិភាគ​ទី​៧ ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​ផ​ង​ដែរ ។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ