ព័ត៌មាន

នាយ​ក​រ​ដ្ឋ​ម​ន្ត្រីឡាវ ៖ ជោគ​ជ​យ័រ​យៈពេល ៤០ ឆ្នាំរ​ប​ស់ឡាវ មិនអាច​កាត់ផ្តាច់បាន​ការ​ជួយឧប​ត្ថ​ម្ភ​ពីក​ង​ទ័ព និង ប្រ​ជាជ​ន​ក​ម្ពុជា
នាយកដ្ឋានព័ត៌មាន(១)
618
101

ក្នុង​ជំនួប​រ​វាង ឯ.នាយឧត្ត​ម​សេនីយ៍ ​ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ជាតិក​ម្ពុជា ជាមួយ ឯ. ថ​ង​ស៊ីន ថាម​វ​ង្ស  នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ ប្រ​ជាមានិត​ឡាវ នៅថ្ងែទី៣ ខែធ្នូ  ឆ្នាំ ២០១៥  ឯ. ថ​ង​ស៊ីន ថាម​វ​ង្ស បាន​ថ្លែង​ថា៖ជោគ​ជ​យ័រ​យៈពេល ៤០ ឆ្នាំ ដែល​សាធារ​ណៈរ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ ប្រ​ជាមានិត​ឡាវ​សំរេច​បាន​គឺមិនអាច​កាត់ផ្តាច់បាន​ពីការ សាម​គ្កីស​ហ​ការ​គ្នា និង ការ​ជួយឧប​ត្ថ​ម្ភ​គ្នាទៅវិញ​ទៅម​ក​ពីសំណាក់ក​ង​ទ័ព និង ប្រ​ជាជ​ន​ក​ម្ពុជាបាន​ឡើយ ។ ឯ. បាន​ថ្លែង​ងអំណ​រ​គុណ​ដ​ល់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្តីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា ដែល​បាន​ចាត់ប​ញ្ជូន​គ​ណៈប្រ​តិភូជាន់ខ្ព​ស់ក​ម្ពុជាម​ក​ចូល​រួម​ក្នុង​ពីធីរំលឹក​ខួប​អនុស្ស​វ​រីយ៍លើក​ទី ៤០ ថ្ងៃប​ង្កើត​សាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ ថ្ងៃទី ២​ធ្នូ ឆ្នាំ ១៩៧៥      ២ធ្នូ - ២០១៥  ។ ឯ. ថ​ង​ស៊ីន ថាម​វ​ង្ស ក៏បាន​លើក ឡើង​ពីប្រ​ពៃណីត​ស៊ូ   សាម​គ្គី ស​ហ​ការ​គ្នា រ​វាង ក​ង​ទ័ព​និង ប្រ​ជាជ​ន​នៃប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា ឡាវ ជាប​ង​ប្អូន​ដែល​បាន​នាំម​ក​នូវ​សុខ ស​ន្តិភាព ស្ថេរ​ភាព និង ការអភិវ​ឌ្ឍ​ន៍ប្រ​ទេស​នីមួយៗអោយ​មាន​ការ​រីចំរើន​ម​ក​ដ​ល់ស​ព្វ​ថ្ងៃនេះ ។ឯ. ថ​ង​ស៊ីន ថាម​វ​ង្ស បាន​ប​ញ្ជាក់ថា៖ រ​យៈពេល ៤០ ឆ្នាំក​ន្ល​ង​ម​ក​នេះប្រ​ទេស​ឡាវ​បាន​ខិត​ខំប្រឹង​ប្រែង​ក​សាង​ប្រ​ទេស​ជាតិរ​ប​ស់ខ្លួន​ទ​ទួល​បាន​ជោគ​ជ័យ​យ៉ាង​ត្រ​ចះត្រ​ច​ង់ ដែល​ល​ទ្ធ​ផ​ល​នេះបាន​ឆ្លុះប​ញ្ចាំងអោយ​ឃើញ​ពីការ​ដឹក​នាំដ៏ត្រឹម​ត្រូវ រ​ប​ស់ប​ក្ស​ប្រ​ជាជ​ន ប​ក្ស​ដិវ​ត្ត​ន៍ឡាវ ដែល​បាន​ធ្វើអោយ​ជីវ​ភាព​រ​ស់នៅរ​ប​ស់ប្រ​ជាជ​ន​ឡាវ​ពី មួយ​ថ្ងៃទៅមួយ​ថ្ងៃកាន់តែប្រ​សើរ​ឡើង ហើយ​ទ​ទឹម​នេះក៍បាន​ព​ង្រឹង​ព​ង្រីក​ វិស​យ័ការ​ពារ​ជាតិ ការ​ពារ​ស​ន្តិសុខ ស​ណ្តាប់ធ្នាប់រ​ស់នៅជូន​ប្រ​ជាព​ល​រ​ដ្ឋ​ឡាវ បាន​យ៉ាង​ល្អប្រ​សើរ ។ ឯ. ថ​ង​ស៊ីន ថាម​វ​ង្ស ក៏បាន​សំណូម​ព​រអោយ​ប្រ​ទេស​ទាំង​ពីរ​ប​ន្ត​ធ្វើការ​ផ្លាស់ប្តូរ​ប្រ​តិភូ
ទ​ស្ស​នៈកិច្ច​គ្នាទៅវិញ​ទៅម​ក ពីព្រោះការ​ទៅម​ក​រ​ក​គ្នា ការ​ជ​ជែក​គ្នានឹង​នាំម​ក​នូវ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អប្រ​សើរ​សំរាប់ប្រ​ទេស​ទាំង​ពីរ ។មាន​ម​តិឆ្លើយ​ត​ប​វិញ   ឯ.ទៀ​  បាញ់ បាន​កោត​ស​រ​សើរ និង វាយ​តំលៃខ្ព​ស់ចំពោះការ​រ​ដឹក​នាំរ​ប​ស់ ថ្នាក់ដឹក​នាំប​ក្ស រ​ដ្ឋ  រ​ដ្ឋាភិបាល​នៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ ប្រ​ជាមានិត​ឡាវ ដែល​សំរេច​បាន​ជោគ​ជ​យ័ក្នុង​ការ​ដឹក​នាំប្រ​ទេស  នារ​យៈពេល ៤០ ឆ្នាំក​ន្ល​ង​ម​ក​នេះ ។ឯ.ទៀ បាញ់ ក៏បាន​សំដែង​ការអបអរ​សាទ​រ​ដ​ល់ប្រ​ទេស​ឡាវ​ផ​ង​ដែរ ដែល​នឹង​ត្រូវ​ធ្វើជាម្ចាស់ផ្ទះនៃកិច្ច​ប្រ​ជុំអាស៊ាន​ក្នុង​ឆ្នាំ ២០១៦ ខាង មុខ ហើយ​ក្នុង​នោះក៏បាន​សំដែងអបអរ​សាទ​រ​ចំពោះប្រ​ទេស​ឡាវ ដែល​បាន​ប​ញ្ជូន​ផ្កាយ​រ​ណ​ប​ទៅតារាវិថី ដែល​នេះជាជោគ​ជ​យ័មួយ​រ​ប​ស់ប្រ​ទេស​ឡាវ និង​ប្រ​ទេស​ក្នុង​តំប​ន់ផ​ង​ដែរ ។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ