ព័ត៌មាន

ឯ.ឧ មាស សាវ៉ន នាំអំណោយ​ក្រុម​ហ៊ុន​លឹម​គ្រុប ចែក​ជូន​គ្រួសារ​យោធិន​ពិការ ៣១៧កោះស្លា
នាយកដ្ឋានព័ត៌មាន(១)
636
99
       អំណោយ​ស​ម្ភារៈថ​វិកា​ប្រ​មាណ​ជិត ៦ពាន់ដុល្លារ​ប​ស់ក្រុម​ហ៊ុន លឹម​គ្រុប ត្រូវ​បាន​យ​ក​ទៅចែក​ជូន​ដ​ល់ក្រុម​គ្រួសារ​យោធិន​ពិការ សិស្សានុសិស្ស គ្រូពេទ្យ និង គ្រូប​ង្រៀន ដែល​កំពុង​រ​ស់នៅ និង​បំពេញ​ការ​ងារ ក្នុង​ភូមិតេជោអភិវ​ឌ្ឍ​ន៍ ឃុំតេជោអភិវ​ឌ្ឍ​ន៍ ស្រុក​ឈូក ខេត្ត​កំព​ត នាថ្ងៃទី២៩​ ខែវិច្ឆិកាម្សិល​មិញ​នេះ។ ពិធីនេះបាន​ប្រ​ព្រឹត្ត​ទៅស្ថិត​ក្រោមអធិប​តីភាព ឯ.ឧ នាយឧត្ត​ម​សេនីយ៍ មាស សាវ៉ន អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវា ក្រ​សួង​ការ​ពារ​ជាតិ។
      ឯ.ឧ ទិត្យ ម៉េង​ឡុង នាយ​ក​ម​ជ្ឈ​ម​ណ្ឌ​ល​យោធិន​ពិការ ៣១៧កោះស្លា បានឲ្យ ដឹង​ថា ភូមិតេជោអភិវ​ឌ្ឍ​ន៍ ជាភូមិទើប​នឹង​ប​ង្កើត​ឡើង​ថ្មី ក្រោម​គំនិត​ផ្តួច​ផ្តើម​ពីស​ម្តេច អគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន​សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា និង​ស​ម្តេច​ក​ត្តិព្រឹទ្ធ​ប​ណ្ឌិត ប៊ុន​រ៉ានី ហ៊ុន​សែន ប្រ​ធាន​កាក​បាទ​ក្រ​ហ​ម​ក​ម្ពុជា។ ដើម្បីប​ង្កើន​ជីវ​ភាព​ក្រុម​គ្រ​សារ​យោធិន​ពិការ ដោយ​បាន​ចែក​ដី ផ្ទះ និង​ស​ម្ភារៈប្រើ ប្រាស់ស​ព្វ​បែប​យ៉ាង និង​បាន​ក​សាង​ផ្លូវ​គ​ម​នាគ​ម​ន៍ វ​ត្តអារាម សាលារៀន និង ម​ន្ទីរ​ពេទ្យ។ ប​ច្ចុប្ប​ន្ន​មាន​ក្រុម​គ្រួសារ​យោធិន​ពិការ គ្រូពេទ្យ និង​គ្រូប​ង្រៀន​ចំនួន ៣៩៩គ្រួសារ។ ផ្ទៃដីដែល​បាន​ចែក​ជូន​ត្រូវ​បាន​ប​ង​ប្អូន​កាប់ឆ្ការ និង​បាន​ដាំដំណាំ គ្រ​ប់ប្រ​ភេទ និង​កំពុង​ទ​ទួល​ទិន្ន​ផ​ល​ជាប​ណ្តើរៗ ធ្វើឲ្យ​ជីវ​ភាព​រ​ប​ស់ក្រុម​គ្រួសារ នីមួយៗបាន​ល្អប្រ​សើរ​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ យើយ​កូនៗបាន​ចូល​រៀន​ទាំងអស់គ្នា ម​ក​ដ​ល់ពេល​នេះមាន​សិស្សានុសិស្ស ១.៥៦៩នាក់។
លោក​លឹម ជុង​ប៊ុន នាយ​ក​ក្រុម​ហ៊ុន លឹម​គ្រុប បាន​វាយ​ត​ម្លៃខ្ព​ស់ចំពោះការ​រីក ច​ម្រើន​នានានៅម​ជ្ឈ​ម​ណ្ឌ​ល​យោធិន​ពិការ ៣១៧កោះស្លា ជាពិសេស​ក្រុម​គ្រួសារ យោធិន​ពិការ និង​ប្រ​ជាព​ល​រ​ដ្ឋ នៅភូមិតេជោអភ​វ​ឌ្ឍ​ន៍ នាពេល​ប​ច្ចុប្ប​ន្ន​នេះ។ លោក​ប​ន្ត​ថា ក​ន្ល​ង​ម​ក​នេះក្រុម​ហ៊ុន​បាន​ស​ហ​ការ និង​ធ្វើការ​ប​ណ្តុះប​ណ្តាល​លើ វិស័យ​ក​សិក​ម្ម ជាពិសេស​លើការ​ដាំដំណាំល្ហុង​ប្រេង ទៅដ​ល់ប​ង​ប្អូន​យោធិន​ពិការ នៅម​ជ្ឈ​ម​ណ្ឌ​ល​យោធិន​ពិការ ៣១៧គូន​លេន ខេត្ត​សៀម​រាប​រួច​ម​ក ហើយ​កិច្ច​ការ​នេះ ក្រុម​ហ៊ុន​ក៏មាន​បំណ​ង​ម​ក​ធ្វើកិច្ច​ស​ហ​ការ និង​ការ​ប​ណ្តុះប​ណ្តាល​លើវិស័យ​ក​សិក​ម្ម ការ​ដាំដំណាំល្ហុង​ប្រេង ទៅដ​ល់ប​ង​ប្អូន​យោធិន​ពិការ ៣១៧កោះស្លាផ​ង​ដែរ។

ក្នុង​នាម​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិ និង​គ្រួសារ​យោធិន​ពិការ, ឯ.ឧ នាយឧត្ត​ម សេនីយ៍ មាស សាវ៉ន អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវា បាន​ស​ម្តែង​នូវ​ការ ស្វាគ​ម​ន៍ និងអំណ​រ​គុណ​ចំពោះគោល​បំណ​ង និង​ការ​នាំយ​កអំណោយ​ស​ម្ភារៈ និង​ថ​វិកាជាច្រើន​រ​ប​ស់ក្រុម​ហ៊ុន លឹម​គ្រុប ម​ក​ចែក​ជូន​ដ​ល់ក្រុម​គ្រួសារ​យោធិន​ពិការ សិស្សានុសិស្ស គ្រូពេទ្យ និង​គ្រូប​ង្រៀន នៅក្នុង​ភូមិតេជោអភិវ​ឌ្ឍ​ន៍ នាពេល​នេះ។      ឯ.ឧ បាន​ចាត់ទុក​ថា នេះជាទឹក​ចិត្ត​កាយ​វិការ​មួយ​ដ៏ល្អ ដែល​បាន​ចូល​រួម​ចំណែក យ៉ាង​ធំធេង​ជាមួយ​ក្រ​សួង​ការ​ពារ​ជាតិ ក្នុង​ការ​លើកំព​ស់ជីវ​ភាព​រ​ស់នៅរ​ប​ស់ក្រុម គ្រួសារ​យោធិន​ពិការ និង​ជាការ​រួម​ចំណែក​ដ​ល់រាជ​រ​ដ្ឋាភិបាល់ក​ម្ពុជា ក្នុង​ការ​កាត់ ប​ន្ថ​យ​ភាព​ក្រីក្រ​ប្រ​ជាជ​ន​ក​ម្ពុជា។ ឯ.ឧ មាស សាវ៉ន ស​ង្ឃឹម​ថា ក្រុម​ហ៊ុន​នឹង​ប​ន្ត​ជួយ ជាប​ន្ត​ទៅទៀត​ដ​ល់ម​ជ្ឈ​ម​ណ្ឌ​ល និង​ក្រុម​គ្រួសារ​យោធិន​ពិការ នៅលើការ​ប​ណ្តុះ ប​ណ្តាល​ផ្នែក​ក​សិក​ម្ម​នេះ។
      ឯ.ឧ មាស សាវ៉ន បាន​បំពាក់មេដាយ​ស្ថាប​នាជាតិដ​ល់ស​ប្បុរ​ស​ជ​ន​ចំនួន​បីរូប ក្នុង​នោះក្រុម​ហ៊ុន​លឹម​គ្រុម បានឧប​ត្ថ​ម្ភ​ដ​ល់ម​ជ្ឈ​ម​ណ្ឌ​ល​យោធិន​ពិការ ៣១៧កោះស្លា មានអង្ក​រ​ចំនួន ៥តោន និង​ថ​វិកា ២.៦០០ដុល្លា, ឧប​ត្ថ​ម្ភ​ដ​ល់ម​ន្ទីរ​ពេទ្យ​ប​ង្អែក ប៊ុន​រ៉ានី ហ៊ុន​សែន កោះស្លា ស​ម្រាប់ជីកអណ្តូង​ថ​វិកា ៣.០០០ដុល្លា ព្រ​ម​ទាំង​ចែក​ជូន អំណោយ​ដ​ល់គ្រួសារ​យោធិន​ពិការ គ្រូពេទ្យ គ្រូប​ង្រៀន និង​សិស្សានុសិស្ស​ផ​ង​ដែរ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ