ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
ពិធីបូកសារុបការងារកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០១៥
នាយកដ្ឋានព័ត៌មាន(១)
627
facebook
twitter
email
មជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ បានប្រារព្ធពិធីបូកសារុបការងារកីឡា ខ.ភ.ម ឆ្នាំ
២០១៥ និងទិសដៅផែនការឆ្នាំ២០១៦ នាព្រឹកថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមអធិបតីភាពឯ.ឧនាយ
ឧត្តមសេនីយ៏ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡា ខ.ភ.ម ។
ក្នុងរបាយការណ៏បូកសារុប ដែលលើកឡើងដោយ ឯ.ឧ ឧត្តមសេនីយ៏ឯក តែម ម៉ឺន នាយក
មជ្ឈមណ្ឌលកីឡា ខ.ភ.ម បានឲ្យដឹងថា ៖ ដោយបានការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិ
បាលដែលមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការ
ឧបត្ថម្ភ ចំពោះគោលនយោបាយវិស័យកីឡា ពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិកន្លងមក បាន
ធ្វើឲ្យកីឡា ខ.ភ.ម មានការអភិវឌ្ឍន៏រីកចំរើន ធំធាត់ ដុះដាល ជាបន្តបន្ទាប់។ ឯ.ឧ បានបន្តឲ្យដឹងទៀត
ថា ៖ ក្នុងឆ្នាំ ២០១៥ នេះ កីឡាករ និងកីឡាការិនីរបស់ ខ.ភ.ម យើងបានធ្វើការប្រកួតថ្នាក់ជាតិក្នុង
នោះលទ្ធផលគឺទទួលបានមេដាយចំនួន ៩៧ មេដាយ ក្នុងនោះមាន មាស ៤៤ , ប្រាក់ ២៥ , សំរឹទ្ធ២៨
ពានចំនួន ៩ ពាន , ខ្សែក្រវាត់ ចំនួន ៤ ខ្សែ និងម៉ូតូ ចំនួន ១ គ្រឿង ។ ចំពោះការប្រកួតកីឡាថ្នាក់អន្តរ
ជាតិ ដែលទៅតាមរយៈការចាត់បញ្ជូនរបស់រាជរដ្ឋាភិបាល គឺទទួលបានលទ្ធផលមេដាយសារុបចំនួន
២៧ មេដាយ ក្នុងនោះ ៖ មេដាយមាសចំនួន ៦ , មេដាយប្រាក់ចំនួន ៧ , មេដាយសំរឹទ្ធចំនួន ១៤ , និង
ពាន ១ ។
ចំពោះវីរៈកីឡាការិនីប៉េតង់ កែ ឡេង ឯ.ឧ តែម ម៉ឺន បានបញ្ជាក់ថា៖ គឺទទួលបានចំណាត់ថ្នាក់
លេខ ១ បានមេដាយមាស ១ និងពានរង្វាន់ ១ ជាលើកទី ២ ក្នុងការប្រកួតចំណាត់ថ្នាក់ពិភពលោក។
ហើយកត្រូវបានសម្ដេចតេជោ ហ៊ុន សែន បំពាក់គ្រឿងឥស្សរយយស នៃព្រះរាជាណាចក្រកម្ពុជាថ្នាក់ជាតូបការ និងបានផ្ដល់ថវិការផ្ទាល់របស់ សម្ដេច ចំនួន ១ ម៉ឺនដុល្លា បន្ថែមពីលើប្រាក់រង្វាន់ចំនួន១២០
លានរៀលផងដែរ ។
មានប្រសាសន៏សំណេះសំណាលក្នុងឱកាសនោះ ឯ.ឧ នាយឧត្តមសេនីយ៏ ម៉ឹង សំផន បាន
ថ្លែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង ដោយអស់ពីកំលាំងកាយចិត្តរបស់ថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនី ទាំងអស់ដែលបានសំរេចលទ្ធផលជោគជ័យ នាំមកស្នា
ដៃ និងកិត្តិយសធំធេងជូនក្រុមប្រឹក្សាកីឡា ខ.ភ.ម និងក្រសួងការពារជាតិ ។ ឯ.ឧ រដ្ឋលេខាធិការបាន
បន្តទៀតថា៖ កីឡា ខ.ភ.ម យើងមានមោទនភាពបំផុតដែលទទួលបានលើវិញ្ញាសារប៉េតង់ ដែលវីរៈកី
ឡាការិនីប៉េតង់ កែ ឡេង ជាកីឡាការិនីកងយោធពលខេមរភូមិន្ទ ដណ្ដើមបានមេដាយមាស និងពាន
រង្វាន់ពិភពលោកដល់ទៅ ២ ជំនាន់ ធ្វើឲ្យកេរ្តិ៏ឈ្មោះកីឡា ខ.ភ.ម ល្បីពេញទូទាំងប្រទេស និងនៅលើសាកលលោក ហើយត្រូវបានលើកទឹកចិត្តពីសំណាក់ប្រមុខរាជរដ្ឋាភិបាលថែមទៀត ។
ឯ.ឧ បានបញ្ជាក់ថា ៖ កីឡានាំមកនូវសុខភាព,សាមគ្គីភាព,មិត្តភាព ការយោគយល់គ្នា ទំនាក់ទំនងយ៉ាងជិតស្និទ និងឈានទៅជាកំលាំងសាមគ្គីជាធ្លុងមួយ ដើម្បីរួមគ្នាការពារជាតិមាតុភូមិ ។ ឯ.ឧ
ក៏បានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនី ទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងយកចិត្តទុក
ដាក់ធ្វើផែនការហ្វឹកហាត់ និងហ្វឹកហាត់ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសមានលក្ខណៈស្តង់ដា
ដើម្បីបង្កើនកំរិតបច្ចេកទេសឲ្យបានខ្ពស់រក្សាបាននូវថាមពល និងភាពអំណត់បានល្អ។ ជាមួយគ្នានេះដែរកីឡាករ កីឡាការិនី ទាំងអស់ត្រូវ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ឲ្យបានខ្ពស់ និងត្រូវជ្រួតជ្រាបនូវ
លក្ខន្តិកៈ និងបទបញ្ជាបច្ចេកទេស ហើយអនុវត្តឲ្យបានល្អប្រសើរ ។
ក្នុងឱកាសនោះផងដែរ គណៈអធិបតីក៏បានបំពាក់ឋានន្តរសក្តិ និងមេដាយជូនដល់នាយ និងពលទាហានក្នុងមជ្ឈមណ្ឌលកីឡា ខ.ភ.ម ដែលមានស្នាដៃជាច្រើន ៕
អត្ថបទថ្មីៗ
នាយឧត្តមសេនីយ៍ ប៊ុន លើត បំពាក់ឋានន្តរស័ក្ត ជូនប័ណ្ណសរសើរ ដល់នាយទាហាននាយកដ្ឋានបញ្ជូនសារ
នាយឧត្តមសេនីយ៍ ម៉ឹង សំផន ចុះត្រួតពិនិត្យកម្លាំង មធ្យោបាយ សម្ភារៈសង្គ្រោះគ្រោះមហន្តរាយត្រៀមចូលរួមក្នុងលំហាត់ហ្វឹកហ្វឺន សមយុទ្ធរួមគ្នា រវាងកងទ័ព ៣ប្រទេស កម្ពុជា វៀណាម ឡាវ
នាយឧត្តមសេនីយ៍ ម៉ឹង សំផន ដឹកនាំកិច្ចប្រជុំក្រុមការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងការពារជាតិ
សម្ដេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ ហ្ស៊ី ឈីឡាំង អនុប្រធានគណៈកម្មាធិការយោធាមជ្ឈឹម នៃសាធារណរដ្ឋប្រជាមានិតចិន
យោធភូមិភាគទី៤ ប្រជុំបូកសរុបលទ្ធផលការងារ យោធាសន្តិសុខ ឆមាសទី១ និងទិសដៅអនុវត្តបន្ត ឆមាសទី២ ឆ្នាំ២០២២
លោកជំទាវ ដាំ ដារីនី ប្រជុំក្រុមការងារបច្ចេកទេសច្បាប់ក្រសួងការពារជាតិ
សេចក្តីប្រកាស
សេចក្តីប្រកាសព័ត៌មាន៖ សុន្ទរកថាបើក និងបិទ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្...
សេចក្តីប្រកាសព័ត៌មាន៖ សុន្ទរកថាបើក និងបិទ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្...
សេចក្តីប្រកាសព័ត៌មាន៖ គណៈកម្មការអន្តរក្រសួងដើម្បីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីក...
សេចក្តីប្រកាសព័ត៌មានៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្...
សេចក្តីប្រកាសព័ត៌មាន៖ អនុគណៈកម្មការខ្លឹមសារ និងឯកសារ នៃគណៈកម្មការអន្តរក្រសួងដើម្បីទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រ...
សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបពិភាក្សាការងាររវាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាត...
សារជូនពរ
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចអ...
សាររំលែកទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនឯ...
សារថ្វាយព្រះពរ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុ...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេច...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិសូមក្រាប...
សាររំលែកទុក្ខ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូន ឯកឧត្តម នា...
វីដេអូ
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធវិមានឈ្នះឈ្នះគម្រប់ខួប៣ឆ្នាំ
អបអរសាទរពិធីសម្ភោធអាគារដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពារជាតិក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
សម្តេចពិជ័យសេនាទៀ បាញ់បានទទួលសម្ភារៈវេជ្ជសាស្ត្រពីរដ្ឋមន្ត្រីការពារជាតិសាធារណៈរដ្ឋប្រជាមានិតចិន
ក្រសួងការពារជាតិកម្ពុជាបានទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន៥០ម៉ឺនដូសពីក្រសួងការពារជាតិប្រជាមានិតចិន
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យមើលការស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញសំណេះសំណាលជាមួយនាយទាហានពលទាហានកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត
ក្រសួងការពារជាតិបានរៀបចំដំណើរការកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦