ក្រសួងការពារជាតិ
Ministry of National Defence
ក្រសួងការពារជាតិ
Close
ទំព័រដើម
ព័ត៌មាន
មីនុយ
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ទំព័រដើម
ព័ត៌មាន
ព័ត៌មានក្នងស្រុក
ព័ត៌មានអន្តរជាតិ
ព្រឹត្តិការណ៍
សេចក្តីប្រកាស
សារលិខិត
រូបថត
វីដេអូ
បណ្ណាល័យ
អង្គភាពផ្សេងៗ
ទំនាក់ទំនង
ព័ត៌មាន
មិទ្ទិញអបអរខួបអនុស្សាវរីយ៏លើកទី ៦២ ទិវាកំណើត ខ.ភ.ម
នាយកដ្ឋានព័ត៌មាន(១)
643
facebook
twitter
email
នៅព្រឹកថ្ងៃទី ៨ ខែ វិច្ឆិកា ២០១៥ ក្រសួងការពារជាតិបានប្រារព្ធពិធីអបអរសាទរខួប អនុស្សាវរីយ៏លើកទី ៦២ ទិវាកំណើត ខ.ភ.ម ៩ វិច្ឆិកា ១៩៥៣ . ៩ វិច្ឆិកា ២០១៥ ក្រោមអធិបតីភាព
ឯ.ឧ នាយឧត្តមសេនីយ៏ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយមានការ
អញ្ជើញចូលរួមពីសំណាក់ ឯ.ឧ នាយឧត្តមសេនីយ៏ អគ្គមេបញ្ជាការនៃ ខ.ភ.ម , មេបញ្ជាការកងទ័ព
ជើងគោក , ជើងទឹក , ជើងអាកាស , កងរាជអាវុធហត្ថ ព្រមទាំង ឯ.ឧ នាយទាហានជាន់ខ្ពស់ ចំណុះ
ក្រសួងការពារជាតិជាច្រើន ។
ក្នុងសុន្ទរកថាប្រវត្តិសង្ខេបនៃថ្ងៃកំណើត ខ.ភ.ម ដែលអានដោយ ឯ.ឧ នាយឧត្តមសេនីយ៏
ប៉ុល សារឿន អគ្គមេបញ្ជាការនៃ ខ.ភ.ម បានឲ្យដឹងថា ៖ខួប អនុស្សាវរីយ៏លើកទី ៦២ ទិវាកំណើត ខ.ភ.ម នាឆ្នាំនេះបានបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ ព្រោះថាជាឆ្នាំចាប់ផ្ដើម ដែល ខ.ភ.ម បានកំពុង ប្តេជ្ញាចិត្តខ្ពស់ខិតខំប្រឹងប្រែងពុះពារ អនុវត្តឲ្យបានជោគជ័យធំធេងជាបន្តបន្ទាប់ទៀត នៃផែនការកែរ
ទម្រង់ ខ.ភ.ម ៥ ឆ្នាំ ដំណាក់កាលទី៤ ( ២០១៥.២០១៩ ) ។ ឯ.ឧ អគ្គមេបញ្ជាការ បានបន្តទៀតថា ៖
ព្រះរាជាណាចក្រកម្ពុជា ទទួលបានឯករាជ្យភាព ពេញបរិបូណ៌នាថ្ងៃទី ៩ វិច្ឆិកា ១៩៥៣ ដោយចលនា
ទាមទាររបស់កងទ័ព និងប្រជារាស្ត្រគ្រប់ស្រទាប់វណ្ណៈ ក្រោមព្រះរាជបូជនីយ៏កិច្ចរបស់ ព្រះករុណា
ព្រះបាទសម្ដេច ព្រះនរោត្តមសីហនុ ។ ស្ថិតក្រោមបញ្ជារបស់ព្រះអង្គផ្ទាល់ ខ.ភ.ម បានបង្ហាញនូវភាព
អង់អាច មោះមុតក្នុងប្រតិបត្តិការសឹករំដោះតំបន់ខ្លះពីកណ្ដាប់ដៃបរទេស និងពួកឧទ្ទាម ។ ក្រោយរដ្ឋ
ប្រហារឆ្នាំ ១៩៧០ កម្ពុជាបានធ្លាក់ក្នុងសង្គ្រាមស៊ីវីល ជាពិសេសក្នុងរបបប្រល័យពូជសាសន៏ ខ្មែរ
ក្រហមកាន់អំណាច ខ.ភ.ម បានបាត់បង់លក្ខណៈសម្បត្តិ អត្តចរិត និងឈ្មោះជា ខ.ភ.ម តាំងពីពេល
នោះមក ។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែ តុលា ឆ្នាំ ១៩៩១ បានធ្វើឲ្យខ.ភ.ម ត្រូវបានដំណើរការកសាងឡើងវិញ នៅថ្ងៃទី១៤ ខែ មីនា ឆ្នាំ ១៩៩៣ ។ ក្រោមការដឹកនាំរបស់រាជរដ្ឋា
ភិបាល ខ.ភ.ម បានបំពេញតួនាទីរបស់ខ្លួនជាកំលាំងអព្យាក្រិត្យ និងបានចូលរួមយ៉ាងសកម្មអនុវត្ត
នយោបាយ ឈ្នះ ! ឈ្នះ ! របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ
រាជាណាចក្រកម្ពុជា ក្នុងគោលដៅបញ្ចប់ការបង្ហូរឈាម និងធ្វើការបង្រួបបង្រួមជាតិ ។ លើសពីនេះ
ខ.ភ.ម បានបំពេញភារកិច្ចស្នូលរបស់ខ្លួន ក្នុងកិច្ចការពារទឹកដី និងទប់ស្កាត់ការវិលត្រឡប់នៃរបប
ប៉ុល ពត ព្រមទាំង ចូលរួមចំណែកថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមជាតិ ។
ថ្លែងក្នុងឱកាសនោះដែរ ឯ.ឧ នាយឧត្តមសេនីយ៏ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានសម្តែងនូវ
ការកោតសរសើរ ដោយមនោសញ្ចេតនាគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ព នាយ នាយរង និង ពលទាហាន នៃ ខ.ភ.ម គ្រប់រូបដែលបាននឹងកំពុងបំពេញបេសកកម្មប្រកបដោយវីរភាព
និងពលិកម្មដើម្បីបុព្វហេតុទាមទារ និងការពារឯករាជ្យ សន្តិភាព ការពារបូរណភាពទឹកដី និងសេចក្ដី
សុខក្សេមក្សាន្ត របស់ប្រជាពលរដ្ឋ ។ ឯ.ឧ ក៏បានសម្តែងនូវការដឹងគុណចំពោះជនរួមជាតិទាំងអស់
ដែលបានលះបង់កូនចៅ ប្តីសី និងសាច់ញាតិ ឲ្យចូលបំរើក្នុងជួរកងទ័ពដើម្បីការពារជាតិមាតុភូមិនៅ
គ្រប់ជំនាន់ និងផ្ដាំផ្ញើរសាកសួរសុខទុក្ខ និងដឹងគុណចំពោះគ្រួសារយោធិន, អតីតយុទ្ធជនគ្រប់រូប
រួមមាន៖ យោធិនពលី មរណៈ ពិការ យោធិនចូលនិវត្តន៏ យោធិនបាត់បង់សមត្ថភាពការងារ , យោធិន
រំសាយ និងយោធិនរបួស.ជំងឺ ដែលកំពុងសំរាកព្យាបាលនៅតាមមន្ទីរពេទ្យ និងនៅគ្រប់ទីកន្លែង
សូមឲ្យបានឆាប់ជាសះស្បើយ និងមានសុខភាពបរិបូណ៌ ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯ.ឧ ឧបនាយករដ្ឋមន្ត្រី ក៏បានជំរាបជូនអង្គពិធីនូវសភាពការណ៏
ទូទៅមួយចំនួនជុំវិញពិភពលោក ក្នុងតំបន់ និងបានជះឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែលកំពុងមានការវិវត្តន៏ប្រែប្រួលយ៉ាងឆាប់រហ័ស ប្រកបដោយ
ភាពបត់បែន និងពោរពេញដោយភាពចំរូងចំរាស់ស្មុគ្រស្មាញជាច្រើនដែលពុំទាន់ដោះស្រាយបាន។
បណ្តាប្រទេសមហាអំណាចលើពិភពលោក និងមហាអំណាចតំបន់ បានផ្លាស់ប្តូរតុល្យភាពនៃឥទ្ធិពល
លើគ្រប់វិស័យ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច យោធា និងការទូត ។ ឥទ្ធិពលទាំងនេះក៏បានធ្វើឲ្យមាន
ការប៉ះពាល់មកលើព្រះរាជាណាចក្រកម្ពុជាពិសេសមនោគមន៏វិជ្ជាបែបថ្មីដែលមានឧបាយកលប៉ុនប៉ង
នាំមកនូវ បដិវត្តន៏ពណ៌ មកកម្ពុជា ។ ចំពោះបញ្ហាព្រំដែនពួកប្រឆាំងបានបង្កការញុះញង់ឲ្យមានភាព
តានតឹង ចលាចល នឹងមានអំពើហឹង្សានៅតាមព្រំដែនកម្ពុជា . វៀតណាម ដោយមួលបង្កាច់រាជរដ្ឋា ភិបាលថាបានប្រើប្រាស់ផែនទីក្លែងក្លាយក្នុងការបោះបង្គោលព្រំដែនរវាងកម្ពុជា . វៀតណាម ។
ឯ.ឧ នាយឧត្តមសេនីយ៏ ទៀ បាញ់ ក៏បានថ្លែងនូវដោយមោទនភាពដែលកន្លងមក ខ.ភ.ម បានអនុវត្ត
ម៉ឺងម៉ាត់តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយគោរពខ្ជាប់ខ្ជួននូវការពង្រឹងនីតិរដ្ឋ ក្នុងគោល
ដៅថែរក្សា សន្តិភាព ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈរបស់សង្គមជាតិ ។
ជាចុងក្រោយ ឯ.ឧ ក៏បានធ្វើការផ្តាំផ្ញើរ និងផ្ដល់អនុសាសន៏សំខាន់ ៗ មួយចំនួនដល់អង្គពិធី
គឺត្រូវបន្តអនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋា ភិបាល ពិសេសអនុវត្តឲ្យបានល្អតាមផែនការកំណែរទម្រង់ ៥ ឆ្នាំ របស់ ខ.ភ.ម ។ បន្តអនុវត្តលើការ
ងារព្រំដែនជាមួយប្រទេសជិតខាង ពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្ត , បន្ត
យកចិត្តទុកដាក់លើការងារហ្វឹកហ្វឺន លើកកំពស់សមត្ថភាព ជំនាញវិជ្ជាជីវៈឲ្យកងទ័ព ផ្សព្វផ្សាយ
អប់រំ អំពីការអនុវត្តរបបគោលនយោបាយរបស់រាជរដ្ឋាភិបាល ចំពោះកងទ័ពដើម្បីធានានូវជំនឿជឿជាក់
ទឹកចិត្តស្នេហាជាតិ គោរពច្បាប់រដ្ឋ គោរពបទបញ្ជារបស់កងទ័ព រក្សាបានភាពថ្លៃថ្នូរ ស្អាតស្អំ មានឆន្ទៈ
ស្នេហាជាតិមាតុភូមិ ។ ត្រូវយកចិត្តទុកដាក់ពង្រឹងគ្រប់គ្រងកំលាំងទ័ព បន្តកសាងធនធានមនុស្ស
ត្រូវបង្កើនការគ្រប់គ្រងថែរក្សាចិញ្ចឹមកងទ័ព កសាងអង្គភាពរឹងមាំ និងចូលរួមការងារគោលនយោបាយ
អតីតយុទ្ធជន ។ បន្តយកចិត្តទុកដាក់ពង្រឹកនិងពង្រីក កិច្ចសហប្រតិបត្តិការ នានាជាលក្ខណៈអន្តរជាតិ
លើវិស័យកងទ័ព ជាពិសេសវិស័យបច្ចេកវិទ្យា ពត៌មានវិទ្យា គោលដៅអភិវឌ្ឍន៏ និងទំនើបកម្មលើ
វិស័យការពារជាតិរបស់កម្ពុជា ។ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ត្រូវមានការប្តេជ្ញាចិត្ត ប្រកបដោយឆន្ទៈ
មុះមុត ប្តូរផ្ដាច់ ប្រកបដោយមនសិការ ស្មារតីលះបង់ខ្ពស់បំផុតក្នុងការអនុវត្តរាល់វិធានការ ពិសេស
ត្រូវប្រតិបត្តិខ្ជាប់ខ្ជួននូវការងារ ( ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល និងព្យាបាល ) ។
ក្នុងឱកាសនោះផងដែរ គណៈអធិបតីក៏បានបំពាក់គ្រឿងឥស្សរិយយស ដល់នាយទាហាន
ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិផងដែរ ៕
អត្ថបទថ្មីៗ
លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ យោធិន នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក
នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសាកសួរសុខទុក្ខ ជួបសំណេះសំណាល នាយទាហាន នាយទាហានរង និងពលទាហាន នៅយោធភូមិភាគទី៤
នាយឧត្តមសេនីយ៍ ទៀ សីហា បិទលំហាត់ហ្វឹកហ្វឺនពហុជាតិ លើទីលានសកម្មភាពមនុស្សធម៌ ក្នុងក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក
នាយឧត្តមសេនីយ៏ ទៀ សីហា ជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
នាយឧត្តមសេនីយ៏ ទៀ សីហា ជួបនាយការិយាល័យសេនាអនុព័ន្ធកាណាដាប្រចាំកម្ពុជា
នាយឧត្តមសេនីយ៏ ទៀ សីហា ជួបប្រតិភូកងទ័ពរំដោះប្រជាជនចិន
សេចក្តីប្រកាស
ញាត្តិគាំទ្រ៖ របស់អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ
សេចក្តីជូនព័ត៌មាន៖ របស់អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នាយកដ្ឋានកិច្ចការអាស៊ាន។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្...
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិ
កម្មវិធីជ្រើសរើសនិស្សិត សិស្សទាំងពីរភេទ ប្រឡងចូលសិក្សាវគ្គនាយទាហានសកម្មជំនាន់ទី២៥ នាយទាហានទ័ពជើងគោកជំនាន់ទី១៣ នាយទា...
សេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ៖ ស្តីពីការជ្រើសរើសនិស្សិត សិស្សទាំងពីរភេទ ប្រឡងចូលសិក្សាវគ...
សារជូនពរ
សារលិខិតអបអរសាទរ៖ តាងនាមថ្នាក់ដឹកនាំ និងនាយទាហាន នាយទាហានរងទាំងអស់ នៅក្នុងអគ្គនាយកដ្ឋានយោធសេវា...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមជម្រាបជូន សម្តេច...
លិខិតអបអរសាទរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះឯកឧត្ត...
លិខិតអបអរសាទរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះ ឯកឧត្...
សារជូនពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមគោរពជូន សម្តេចអ...
សារលិខិតថ្វាយព្រះពរ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមក្រាប...
វីដេអូ
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានបានចាប់ផ្តើមធ្វើនៅថ្ងៃទី២២ខែ១១ឆ្នាំ២០២២នៅខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធវិមានឈ្នះឈ្នះគម្រប់ខួប៣ឆ្នាំ
អបអរសាទរពិធីសម្ភោធអាគារដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពារជាតិក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
សម្តេចពិជ័យសេនាទៀ បាញ់បានទទួលសម្ភារៈវេជ្ជសាស្ត្រពីរដ្ឋមន្ត្រីការពារជាតិសាធារណៈរដ្ឋប្រជាមានិតចិន
ក្រសួងការពារជាតិកម្ពុជាបានទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន៥០ម៉ឺនដូសពីក្រសួងការពារជាតិប្រជាមានិតចិន
សម្តេចពិជ័យសេនាទៀ បាញ់បានចុះត្រួតពិនិត្យមើលការស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងខេត្តសៀមរាប
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញសំណេះសំណាលជាមួយនាយទាហានពលទាហានកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
សម្តេចពិជ័យសេនាទៀ បាញ់បានអញ្ជើញជាអធិបតីភាពក្នុងពិធីចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត