ព័ត៌មាន

ឯ.ឧ ទៀ បាញ់ ជួប​ជាមួយឯ.ឧ រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិចិន
នាយកដ្ឋានព័ត៌មាន(១)
617
94
ក្នុងឱកាស​បំពេញ​ទ​ស្ស​ន​កិច្ច​នៅព្រះរាជាណាច​ក្រ​ក​ម្ពុជា នាព្រឹក​ថ្ងៃទី៦ ខែតុលានេះ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ Chang Wanquan រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ នៃសាធារ​ណ​រ​ដ្ឋ ប្រ​ជាមានិត​ចិន បានអញ្ជើញ​ចូល​ជួប​ពិភាក្សាការ​ងារ​ជាមួយ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ។
ក្នុងឱកាស​នោះ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ បាន​ស​ម្តែង​ការ​ស្វាគ​ម​ន៍ និង​បាន​ចាត់ទុក​ថា ក្នុង​ដំណើរ​បំពេញ​ទ​ស្ស​ន​កិច្ច ឯ.ឧ នាយឧត្ត​ម​សេនីយ៍ Chang Wanquan រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ នៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាមានិត​ចិន នៅលើទឹក​ដីនៃ ព្រះរាជាណាច​ក្រ​ក​ម្ពុជានាពេល​នេះ ពិត​ជាបាន​នាំម​ក​នូវ​ម​នោស​ញ្ចេត​នា និង​ទំនាក់ ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ដ៏ល្អប្រ​ពៃបំផុត​រ​វាង​សាធារ​ណ​រ​ដ្ឋ​ប្រ​ជាមានិត​ចិន និង​ព្រះរា ជាណាច​ក្រ​ក​ម្ពុជា។ ឯ.ឧ ប​ន្ត​ថា ចំណ​ង​មិត្ត​ភាព និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​លើគ្រ​ប់ វិស័យ នៃក​ង​ទ័ព​ប្រ​ទេស​យើង​ទាំង​ពីរ តាម​រ​យៈដំណើរ​ទ​ស្ស​ន​កិច្ច ឯ.ឧ រ​ដ្ឋ​ម​ន្ត្រី ក្រ​សួង​ការ​ពារ​ជាតិ នៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាមានិត​ចិន ពិត​ជាត្រូវ​បាន​ព​ង្រឹង​និង​ព​ង្រីក មួយ​ក​ម្រិត​ថ្មីថែម​ទៀត។ ក្នុង​នាម​ក្រ​សួង​ការ​ពារ​ជាតិ និង​ខ.ភ.ម ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ បាន​ថ្លែងអំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ចំពោះរ​ដ្ឋាភិបាល និង​ក្រ​សួង​ការ​ពារ​ជាតិ នៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាមានិត​ចិន ដែល​ល​បាន​ជួយឧប​ត្ថ​ម្ភ​គាំទ្រ ដ​ល់ការ​ស្តារ​ក​សាង និងអភិវ​ឌ្ឍ​ប្រ​ទេស​ជាតិក​ម្ពុជា ជាពិសេស​ការ​ជួយឧប​ត្ថ​ម្ភ​ទាំង ស្មារ​តី និង​ស​ម្ភារៈប​ច្ចេក​ទេស​ដ​ល់ខ.ភ.ម ។
ឯ.ឧ នាយឧត្ត​ម​សេនីយ៍ Chang Wanquan បាន​មាន​ប្រ​សាស​ន៍ថា ព្រះរាជាណាច​ក្រ ក​ម្ពុជា គឺជាប្រ​ទេស​ជិត​ខាង​មួយ​ដ៏ល្អ ដែល​មាន​ចំណ​ង​មិត្ត​ភាព​ជាមួយ​ប្រ​ទេស​ចិន​ជា យូរ​លុង​ម​ក​ហើយ ពិសេស​រ​វាង​ថ្នាក់ដឹក​នាំនៃប្រ​ទេស​ទាំង​ពីរ។ ប​ច្ច​ប្ប​ន្ន ទំនាក់ទំន​ង និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​គ្រ​ប់ជ្រុង​ជ្រោយ​បាន​ឈាន​ដ​ល់ដំណាក់កាល​ថ្មីមួយ​ទៀត។ ប៉ុន្មាន​ឆ្នាំក​ន្ល​ង​ម​ក​នេះក​ង​ទ័ព​ទាំង​ពីរ​មាន​ទំនាក់ទំន​ង និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ដ៏ល្អនឹង គ្នា និង​កាន់តែច្រើន​ឡើងៗ។ ប្រ​ទេស​ចិន​ជាដៃគូ និង​ជាមិត្ត​ដ៏ជិត​ស្និត​នឹង​ក​ម្ពុជា គាំទ្រ​ដ​ល់ក​ម្ពុជា លើកិច្ច​ការ​ក​សាងអភិវ​ឌ្ឍ​ន៍ និង​ព​ង្រឹង​កិច្ច​ការ​ពារ​ជាតិមាតុភូមិ។ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ Chang Wanquan បាន​ថ្លែងអំណ​រ​គុណ​ផ​ង​ដែរ ចំពោះប្រ​ទេស ក​ម្ពុជា ដែល​បាន​គាំទ្រ​នូវ​ន​យោបាយ​រ​ប​ស់ចិន ជាពិសេស​ការ​ទំន​ង​ទំន​ង និង​ស​ហ​ប្រ​តិ ប​ត្តិការ​ជាមួយ​នឹង​ប​ណ្តាប្រ​ទេស​ក្នុង​តំប​ន់អាស៊ាន។


ក្នុងឱកាស​នោះ ក៏មាន​ពិធីចុះហ​ត្ថ​លេខាលើពិធីសារអនុសារ​ណៈយោគ​យ​ល់គ្នា នៃ ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា និង​សាធារ​ណ​រ​ដ្ឋ​ប្រ​ជាមានិត​ចិន ឆ្នាំ២០១៦ រ​វាង ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ណឹម សុវ​ត្ថិ អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ និង​កិច្ច​ការ ប​រ​ទេស ក្រ​សួង​ការ​ពារ​ជាតិ និង ឯ.ឧ ឧត្ត​ម​សេនីយ៍ទោ Quan Youfei អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន​កិច្ច​ការ​ប​រ​ទេស ក្រ​សួង​ការ​ពារ​ជាតិចិន។ ពិធីសារ​នេះនឹង​ផ្តោត​ទៅ លើការ​ជួយឧប​ត្ថ​ម្ភ​ការ​ងារ​ហ្វឹក​ហ្វឺន​ប​ណ្តុះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ដ​ល់ជួរ​ខ.ភ.ម ការ ផ្ត​ល់ជំនួយ​ស​ម្ភារៈប​ច្ចេក​ទេស រោង​ជាង​ជួស​ជុល​នាវា ប្រ​ព័ន្ធ​ការ​ពារ​ដែនអាកាស ការ​ផ្លាស់ប្តូរ​គ​ណៈប្រ​តិភូទៅវិញ​ទៅម​ក ជាពិសេស​ការ​ព​ង្រឹង​ប្រ​ព័ន្ធ​ទូរ​គ​ម​នាគ​ម​ន៍ដ​ល់ ខ.ភ.ម។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ