ព័ត៌មាន

លោក​ជំទាវ ​នាយ​ឧត្តម​សេនីយ៍ ​ដាំ ​ដា​រីនី ​អញ្ជើញ​សំណេះ​សំណាល​ជា​មួយ​ថ្នាក់​ដឹក​នាំ ​យោធិន ​នៃ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​
នាយកដ្ឋានព័ត៌មាន(៣)
409
3158 លោក​ជំទាវ ​នាយ​ឧត្តម​សេនីយ៍ ​ដាំ ​ដា​រីនី ​អញ្ជើញ​សំណេះ​សំណាល​ជា​មួយ​ថ្នាក់​ដឹក​នាំ ​យោធិន ​នៃ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​

       ថ្ងៃ​ទី​២៥ ​ខែ​កញ្ញា ​ឆ្នាំ​២០២៣ ​លោកជំ​ទាវ​ នាយ​ឧត្តម​សេនីយ៍ ​ដាំ ដារីនី រដ្ឋ​លេខា​ធិការ​ ក្រសួង​ការពារ​ជាតិ ​បាន​អញ្ជើញ​ជា​គណៈ​អធិបតី​ ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​ថ្នាក់​ដឹក​នាំ​ និង​ពិនិត្យ​វឌ្ឍនភាព​ការ​ងារ​យេន​ឌ័រ​កង​ទ័ព​ជើង​ទឹក​ ដែល​មាន​សមាស​ភាព​ចូល​រួម​ចំនួន ​៣៧០នា​ក់ ​មក​ពី​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​ វិទ្យាស្ថាន​កង​ទ័ព​ជើង​ទឹក​ បញ្ជាការ​ដ្ឋាន​ការពារ​កោះ​ឆ្នេរ ​និង​អគ្គ​លេខា​ធិការ​ដ្ឋាន​ នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ ​ដែល​រៀបចំ​ឡើងនៅ​បញ្ជាការ​ដ្ឋាន​ការពារ​កោះ​ឆ្នេរ​។

        ក្នុង​ឱកាស​នោះ​បន្ទាប់​ពី​ វរនាវី​ឯក​ ញាណ ច័ន្ទថា នាយ​រង​ការិយាល័យ​ហិរញ្ញវត្ថុ​ និង​ជា​អនុ​ប្រធាន​ក្រុម​ការ​ងារ​យេនឌ័រ ​កង​ទ័ព​ជើង​ទឹក​ ឡើង​មាន​មតិ​ស្វាគមន៍ ​និង​របាយ​ការណ៍​សង្ខេប​ស្តី​អំពី​ការងារ​យេនឌ័រ​កង​ទ័ព​ជើង​ទឹ​ក និង​វរនាវីឯក​ ស្រី រិន នាយ​ការិយាល័យ​បុគ្គលិក ​បញ្ជា​ការដ្ឋាន​កង​ទ័ព​ជើង​ទឹក​ អាន​សេចក្តីសម្រេច​ស្តី​ពី​ការ​ជូន​បណ្ណ័​សរសើរ ​លិខិត​សរសើរ ​និង​តម្លើង​ឋានន្តរសក្តិ​ ដល់​យោធិន​នារី​រួច​មក​ លោក​ជំទាវ​ នាយ​ឧត្តមសេនីយ៍ ​ដាំ ដារីនី បាន​ប្រគល់​ប័ណ្ណ​សរសើរ ​លិខិត​សរសើរ​ និង​បំពាក់​ឋានន្តរសក្តិ​ជូន​ដល់ ​នាយ​នាវី ​នាយ​នាវីរង ​ពល​នាវឹក​ នៃ​បញ្ជាការដ្ឋាន​កង​ទ័ព​ជើង​ទឹក​ ដែល​បាន​បំពេញ​ការ​ងារ​មាន​ស្នាដៃ​ល្អ​ប្រសើរ ​ក្នុង​ការ​បំពេញ​ការងារ​នា​ពេល​កន្លង​មក​។

        មាន​ប្រសាសន៍​​​​សំណេះ​សំណាល​ជា​មួយ​​យោធិនា ​​​នាឱកាស​នោះ ​លោក​ជំទាវ​ នាយ​ឧត្តម​សេនីយ៍ ដាំ ដារីនី បាន​ចាត់​ទុក​ថា​៖ «សន្តិភាព ​ដែល​បាន​មក​ពី​ការពារ​ជាតិ ​បូរណ​ភាព​ទឹក​ដី​ មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃបាន​»​។ ​លោក​ជំទាវ ​បាន​វាយ​តម្លៃខ្ពស់​ចំពោះ ​ឯកឧត្តម​ មេ​បញ្ជាការ ​មេ​បញ្ជាការ​រង​ ថ្នាក់​ដឹក​នាំ​ អគ្គលេខា​ធិការ ​​នៃ​គណៈ​កម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ ​នាយ​នាវី ​នាយ​នាវីរង ​និង​ពល​នាវឹក​ ក្នុង​បញ្ជាការដ្ឋាន​កង​ទ័ព​ជើង​ទឹក​ទាំង​អស់​ ដែល​បាន​អនុវត្ត​ការងារ​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ ជា​ពិសេស​គឺ​បាន​គិត​គូរ​ក្នុង​ការលើក​កម្ពស់​ ការ​ការ​ពារ​ព្រំ​ដែន​ទឹក​ និង​បំពេញ​ការងារ​មូល​ដ្ឋាន​បាន​យ៉ាង​ល្អ​ប្រសើរ​។​ លោក​ជំទាវ ​នាយ​ឧត្តម​សេនីយ៍ ​ដាំ ដារីនី បាន​បញ្ជាក់​ថា៖​ កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ត្រូវ​ពង្រឹង​សមត្ថភាព ​ជំនាញ ​ក្នុង​កិច្ច​ការពារ​បូរណ​ភាព​ទឹក​ដី ​ដែន​ទឹក​ កោះ ​ឆ្នេ​រ ហ៊ាន​ពុះពារ​ការ​លំបាក​ ចូល​រួម​នូវ​គ្រប់​ភារកិច្ច ​ដើម្បី​ធានា​ដល់​ចីរភាព​នៃការ​អភិវឌ្ឍ​វិស័យ​ការពារ​ជាតិ​ និង​ដើម្បី​ឱ្យ​ក្លាយ​ជា​កម្លាំង​ស្នូល​ដ៏​រឹងមាំ​ មាន​គុណ​ភាព​គ្រប់​គ្រាន់ ​មាន​វិន័យ​ម៉ឺងម៉ាត់ ​ស្មោះ​ត្រង់​ចំពោះ​មាតុភូមិ កា​រ​ពារ​សន្តិសុខ​ជាតិ​ឲ្យ​បាន​រឹង​មាំ​យូ​អង្វែង។​ ទទឹម​នេះ​ នា​យនាវី​  នាយ​នាវីរង ​ពល​នាវឹក​ ទាំង​អស់​ត្រូវ​បន្ត​ថែរក្សា​នូវ​សមិទ្ធផល​ ដែល​ប្រមុខ​ថ្នាក់​ដឹក​នាំ​ រាជ​រដ្ឋាភិបាល​កម្ពុជា​អាណ្ណត្តិ​ទី​ ៦ ​ដែល​ សម្តេច​អគ្គមហា​សេនា​បតី​តេជោ ​ហ៊ុន សែន បាន​ខិត​ខំ​កសាង​បាន​ នូវ​ស្នាដៃ​ប្រវត្តិសាស្រ្ត​ជា​ច្រើន ​បន្សល់​ទុក​រហូត​មក​ដល់​បច្ចុប្បន្ន​។​ ត្រូវ​បន្ត​ចូល​រួមប្តេជ្ញា​គាំទ្រ​ដោយ​ឥត​ងាករេ​ និង​អនុវត្ត​បាន​ខ្ជាប់​ខ្ជួន​នូវយុទ្ធ​សាស្ត្រ​ បញ្ចកោណ ​ដំណាក់​កាលទី១ ​ក្នុង​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧​ ​ក្រោម​កា​រដឹ​ក​នាំ​ដ៏​ខ្ពង់​ខ្ពស់​ រប​ស់​សម្តេច​មហា​បវរ​ធិបតី ​ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ដើម្បី​ចូល​រួម​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ និង​ភាព​សុខ​សាន្ត​របស់​ប្រជាជន​។

        នៅ​បញ្ចប់​កម្ម​វិ​ធី លោក​ជំទាវ​ នាយ​ឧត្តម​សេនីយ៍​រដ្ឋ​លេខា​ធិការ​ បាន​អញ្ជើញ​ពិនិត្យ​ទី​បញ្ជាការ ​ឃ្លាំង ​ទីលាន​គ្រាប់​បាញ់​ពិត​ រោង​បាយ​ ទីតាំង​ផ្ទុក​ឧបករណ៍​សង្រ្គោះ​ នូ​វគ្រោះ​មហន្តរាយ​នានា ​សាលា​រៀន ​ក្នុង​ទីបញ្ជាការ​ សម្រាប់​កូន​ របស់​យោធិន​ចូល​រៀន​សូត្រ​ និ​ង​រៀបចំ​អាហារ​សាមគ្គី​រួម​គ្នា​ផ​ង​ដែរ​ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ