ព័ត៌មាន

ឯកឧត្ត​ម ទៀ បាញ់ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ក្រៅផ្លូវ​ការ នៅទីក្រុង​កូឡាឡាំពួរ​ប្រ​ទេស​ម៉ាឡេស៊ី
នាយកដ្ឋានព័ត៌មាន(១)
591
92

               ឆ្លើយ​ត​ប​តាម​ការអញ្ជើញ​តាម​រ​ប​ស់រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនៃប្រ​ទេស​ម៉ាឡេស៊ី នៅថ្ងៃទី២   ខែ​វិច្ឆិកា  ឆ្នាំ ២០១៥  ឯ.នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ឧប​នាយ​ក រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តី ក្រ​សួង​ការ​ពារ​ជាតិ អម​តំណើរ​ដោយ ឯ.នាយឧត្ត​ម​សេនីយ៏ នាង ផាត​ រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ ឯ.នាយឧត្ត​ម​សេនីយ៏ ណឹម សុវ​ត្ថិ អគ្គ​នាយ​ក អគ្គ

នាយ​ក​ដ្ឋាន​ន​យោបាយ​និង កិច្ច​ការ​ប​រ​ទេស​ក្រ​សួង​ការ​ពារ​ជាតិ បាន​ដឹក​នាំគ​ណៈប្រ​តិភូ ក្រ​សួង​ការ​ពារ​ជាតិ នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា អញ្ជើញ​ទៅចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រី

ការ​ពារ​ជាតិអាស៊ាន​ក្រៅផ្លូវ​ការ និង កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តីការ​ជាតិអាស៊ាន​បូក​លើក​ទី ៣ ដែល​បាន​ចាប់តំណើរ​ការ​ពីថ្ងៃទី ២ ដ​ល់ថ្ងៃទី ៥​ ខែ វិច្ឆិកា  ឆ្នាំ ២០១៥ នៅទីក្រុង​កូឡាឡាំពួរ  ប្រ​ទេស​ម៉ាឡេស៊ី  ។

ប​ន្ទាប់ពីបានអញ្ជើញ​ទៅដ​ល់ទីក្រុង​កូឡាឡាំពួរ​នៅរ​សៀល​ថ្ងៃទី ២ខែវិច្ឆិការួច​ម​ក​ នៅព្រឹក​ថ្ងៃទី ៣ ខែវិច្ឆិកា  ឯ. ទៀ បាញ់ ឯ. នាង ផាត ព្រ​ម​ទាំង​ស​មាជិក​គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិ

ក​ម្ពុជាទាំងអស់ ក៏បាន​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារអាស៊ាន​ក្រៅផ្លូវ​ការ​ដែល​បាន​ប្រារ​ព្ធ

ធ្វើនៅស​ណ្ឋាគារ ស៊ូចាណាទីក្រុង​កូឡាឡាំពួរ​ដែល​នៅក្នុង​កិច្ច​ប្រ​ជុំនេះ មាន​ការអញ្ជើញ​ពីប​ណ្តារ​ដ្ខ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ទាំង១០រួម​និងអគ្គ​លេខាធិការអាស៊ាន​ចូល​រួម​ផ​ង​ដែរ ។

    ក្នុងឪកាស​នោះប​ន្ទាប់ពី ឯកឧត្ត​ម ដាតូ សឺរី ហ៊ីសាមូឌីន ទុន​ហ៊ូសេន  រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិម៉ាឡេស៊ីបាន​ថ្លែង​ស​ន្ទ​រ​ក​ថាបើក​កិច្ច​ប្រ​ជុំរួច​ម​ក ប​ណ្តាល​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ទាំងអស់ក៏បាន​ធ្វើការ​ផ្លាស់ប្តូរ​ទ​ស្ស​នៈគ្នាទៅវិញ​ទៅម​ក​ស្តីអំពីស​ភាព​ការ​ណ៍អន្ត​រ​ជាតិថ្មីៗ ដែល​ទាក់ទ​ង​ទៅនិង​ការ​រ​ក្សាស​ន្តិសុខ និង ស្ថេរ​ភាព​នៅក្នុង​តំប​ន់ ។ ប​ណ្តារ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ទាំងអស់បាន​ចាត់ទុក​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន ( អេ ឌី អឹម អឹម) (ADMM ) គឺជាផ្នែក​មួយ​ដ៏មាន​សារៈសំខាន់ដើម្បីប​ង្កើតអោយ​មាន​និម្មាន​ប​ន​ក​ម្ម​នៅក្នុង​តំប​ន់ ។​ ចាប់តាំង​ពីបាន​ប​ង្កើត​នៅក្នុង​ឆ្នាំ ២០០៦ ​ម​ក​កិច្ច​ប្រ​ជុំ ADMM បាន​នាំម​ក​នូវ​ការ​រីក​ចំរើន​លើកិច្ច​ស​ហ​ប្រ​តិប​ត្តិការ លើវិស័យ​ការ​ពារ​ជាតិ ហើយ​ការ​កិច្ច​ប្រ​ជុំ​ ADMM ជាមួយ​ប្រ​ទេស​បូក ( ADMM-Plus​)​ បាន​ប​ង្ហាញអោយ​ឃើញ​ពីការ​គាំទ្រ​ដោះស្រាយ​ផ្នែក​ស​ន្តិសុខ និង ការ​ពារ​ជាតិផ​ង​ដែល ​។ ការ​ផ្លាស់ប្តូរ​យោប​ល់នាឪកាស​នោះប​ណ្តាល​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ទាំងអស់ក៏បាន​ជំរុញអោយ​មាន​ការ​ព​ង្រឹង នូវ​លំហាត់ជំនួយ​ម​នុស្ស​ធ​ម៌ និង ស​ង្រ្គោះគ្រោះម​ហ​ន្ត​រាយ និង​ការ​ប​ង្កើតអោយ​មាន​ម​ជ្ឈ​ម​ណ្ឌ​ល​វេជ្ជ​សាស្រ្ត​យោធាអាស៊ាន ដែល​វាអាច​ផ្ត​ល់ផ​ល​ប្រ​យោជ​ន៍ដ​ល់ប្រ​ជាជ​ន​ក្នុង​តំប​ន់អាស៊ាន​ទាំងអស់គ្នា ។ ប​ញ្ហ​ស​ន្តិសុខ​ល​ម្ហ​រ​ស​មុទ្រ ការ​ប្រ​ឆាំងអំពើភេវ​ក​ម្ម និង​ ប​ញ្ហាស​ន្តិសុខ​ព​ត៌មាន​វិទ្យា ក៏ត្រូវ​បាន​កិច្ច​ប្រ​ជុំលើក​យ​ក​ម​ក ធ្វើការ​ផ្លាស់ប្តូរ​ទ​ស្ស​នៈគ្នានាឪកាស​នោះដែល ។ ក្រៅពីនេះកិច្ច​ពិភាក្សាក៏បាន​លើក​ឡើង​ពីការ​ប​ង្កើតអោយ​មាន​ប​ណ្តាញ​ទូរ​គ​ម​នាគ​ម​ន៍ផ្ទាល់​ សំរាប់ធ្វើការ​ទាក់ទ​ង​គ្នាអោយ​បាន​ទាន់ពេល​វេលា ​ដើម្បីដោះស្រាយ​ប​ញ្ហាផ្សេងៗ ។ ទ​ន្ទឹម​នេះដែល​ប​ណ្តារ​ដ្ឋ​ម​ន្ត្រីការ​ជាតិអាស៊ាន​ទាំងអស់ក៏បាន​ចាត់ទុក​ថា​ ៖  ​ADMM គឺជាយ​ន្ត​ការ​មួយ​ដែល​បាន​ផ្ត​ល់ផ​ល​ប្រ​យោជ​ន៍ដ​ល់ប្រ​ទេសអាស៊ាន ហើយ​ដើម្បីអោយ​មាន​ស​ន្តិសុខ និង ស​ន្តិភាព​នៅក្នុង​តំប​ន់       គឺប្រ​ទេសអាស៊ាន​ត្រូវ​តែរួម​សាម​គ្គីគ្នា ។ តាម​រ​យៈកិច្ច​ប្រ​ជុំនោះដែល ប​ណ្តារ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន​ទាំងអស់ក៏បាន​ចាត់ទុក ស​ន្តិភាព និង ស្ថិរ​ភាព​ក្នុង​តំប​ន់ នឹង​ជំរុញអោយ​មាន​ការ​រីក​ចំរើន​ក្នុងអាស៊ាន ដែលអាស៊ាន​ត្រូវ​ការ ស​ន្តិសុខ​ ជាចាំបាច់ ដើម្បីអភិវ​ឌ្ឍ​ន៍សេដ្ឋ​កិច្ច​រ​ប​ស់ខ្លួន ។

 

        ក្នុង​ការ​ចូល​រួម​ផ្លាស់ប្តូរ​ទ​ស្ស​នៈនា ឳកាស​នោះ ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី ទៀ បាញ់ ក៏បាន​ចូល​រួម​ធ្វើការ​ផ្លាស់ប្តូរ​ទ​ស្ស​នៈ ដោយឯកឧត្ត​ម បាន​ប​ញ្ជាក់ថា តំប​ន់អាស៊ី-ប៉ាស៊ីហ្វិក បាន​និង​កំពុង​ឆ្ល​ង​កាត់ការ​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រ​ហ័ស ទាំង​ផ្នែក​សេដ្ឋ​កិច្ច ន​យោបាយ និង​ស​ន្តិសុខ។ ឯកឧត្ត​ម​បាន​ប​ន្ត​ថា ៖ នៅពេល​តំប​ន់មួយ​ចំនួន​កំពុង​ពើប​ប្រ​ទះនឹង​ភាព​ជ្រួល​ច្រ​ប​ល់ តំប​ន់អាស៊ី-អាគ្នេយ៍ហាក់មាន​ស្ថិរ​ភាព និង​ស​ន្តិសុខ​ច្រើន​ជាង​គេ។  នេះក៏ដោយ​សារ​តែយើង​មានអាស៊ាន ដែល​ជាអង្គ​ការ​តំប​ន់ដ៏ជោគ​ជ័យ និង​រឹង​មាំមួយ ដែល​មាន​ល​ទ្ធ​ភាព​ទាក់ទាញម​ហាអំណាច​ធំៗទូទាំង​ស​ក​ល​លោកឲ្យ​ម​ក​ធ្វើការ​រួម​គ្នាជាមួយ​យើង និង​ទ​ប់ស្កាត់ការ​ប្រ​ឈ​ម​មុខ​ដាក់គ្នានៅក្នុង​តំប​ន់យើង​នេះ។ ឯកឧត្ត​ម ទៀ បាញ់ បាន​ប​ញ្ជាក់ទៀត​ថា៖ ជាការ​ពិត​ណាស់ អាស៊ាន​មាន​ជោគ​ជ័យ​រ​ហូត​ម​ក​ដ​ល់ពេល​នេះ គឺពឹង​ពាក់លើការ​ស​ន្ទ​នា ហើយ​ការ​ស​ន្ទ​នានោះគឺអាស៊ាន​បាន​ធ្វើ​ជាប់ជា​ប្រ​ចាំនៅគ្រ​ប់ក្រ​ប​ខ័ណ្ឌ ជាពិសេស​ក្រ​ប​ខ័ណ្ឌ​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន និង​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិ​អាស៊ាន-បូក​នេះតែម្ត​ង។ ឯកឧត្ត​ម បាន​សំដែង​នូវ​ជំនឿជឿជាក់ថា៖ ការ​ប​ង្កើត​ជំ​នឿ​ទុក​ចិត្ត​គ្នាតាម​រ​យៈការ​ពិគ្រោះយោប​ល់  ការ​ស​ន្ទ​នាជាទ្វេភាគី ឬជាព​ហុភាគី និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាក់ស្តែង​ដែល​យើង​បាន​ធ្វើក​ន្ល​ង​ម​ក សុទ្ធ​តែនាំម​ក​នូវ​ផ​ល​ប្រ​យោជ​ន៍ នូវ​ការ​ធានាដ​ល់ស​ន្តិ​ភាព ស្ថិរ​ភាព​ ហើយ​ក៏ធានាក្នុង​ការ​ទ​ប់ស្កាត់នូវឧក្រិដ្ឋ​ក​ម្ម​នានា  រាប់ទាំង​ប​ញ្ហាភេរ​វ​ក​ម្ម ដែល​កើត​ចេញ​ម​ក​ពីក្រុម​និយ​ម​ជ្រុល​ផ​ង​ដែរ សូម​ប​ញ្ជាក់ថា៖តាម​រ​យៈការ​ផ្លាស់ប្តូរ​ទ​ស្ស​នៈគ្នានោះប​ណ្តាល​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន​ទាំងអស់ក៏បាន​សំដែង​ការ​គាំទ្រ​ចំពោះប្រ​ទេស​ឡាវ​ដែល​ត្រូវ​ប​ន្ត​ធ្វើជាម្ចាស់ផ្ទះក្នុង​ការ​រៀប​ចំធ្វើកិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ជាតិអាស៊ាន​លើក​ទី ១០ ​នាឆ្នាំ ២០១៦  ខាង​មុខ​នេះ ។

 

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ