ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ចូល​រួម​ក្នុង​ពិធី​អបអរ​សាទរ​ប្រាសទ​កោះ​កេរ​ ត្រូវ​បាន​ដាក់​បញ្ចូល​ជា ​សម្បត្តិ​​បេតិក​ភណ្ឌ​ពិភពលោក​
នាយកដ្ឋានព័ត៌មាន(៣)
236
3145 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ចូល​រួម​ក្នុង​ពិធី​អបអរ​សាទរ​ប្រាសទ​កោះ​កេរ​ ត្រូវ​បាន​ដាក់​បញ្ចូល​ជា ​សម្បត្តិ​​បេតិក​ភណ្ឌ​ពិភពលោក​

       នៅ​ថ្ងៃ​ទី​២០​ ខែ​កញ្ញា​ ឆ្នាំ​២០២៣ ​នៅ​វិមាន​​ឈ្នះ ឈ្នះ ​បាន​ប្រារព្ធ​ពិធី ​វាយ​គង ​ទូង​ស្គរ​ ទះ​ប៉ោត ​និង​គោះ ត្រដោក ​នា​ម៉ោង​០៧:០០​ព្រឹក​ អបអរសាទរ​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ ដែល​ប្រទេស​កម្ពុជា​របស់​យើង​បាន​ចុះ​បញ្ជី​តំបន់​ប្រាសាទ​កោះកេរ ​ដែល​ជារ​មណីយដ្ឋាន​បុរាណ​វិទ្យា​ បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​ នៅ​ក្នុង​កិច្ចប្រជុំ​​លើក​ទី​៤៥​ របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​ នៅ​ទី​ក្រុង ​រីយ៉ាដ ​ប្រទេស​អារ៉ាប៊ីសា​អូឌីត ​កាល​ពី​ថ្ងៃទី​១៧​ ខែ​កញ្ញា ​ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​។

        ពិធី​អបអរសាទរ​នេះ ​បាន​ធ្វើឡើង​ក្រោម​អធិបតី​ភាព​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហា​ក្សត្រ​ ​និង​ក្រោមការ​ដឹក​នាំ​រៀប​ចំ​ពី ​នាយ​ឧត្តម​សេនីយ៍ ណឹម សុវត្ថិ អគ្គនាយក ​អគ្គនាយក​ដ្ឋាន​នយោបាយ​ និង​កិច្ច​ការ​បរទេស​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​សាង​សង់​វិមាន​ឈ្នះ ​ឈ្នះ ​ព្រម​ទាំង​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​ បាន​ចូល​រួម​យ៉ាង​ច្រើ​ន​កុះ​ករ​។​

        ការ​ប្រារព្ធ​ពិធី​អបអរ​នេះ ​ដោយ​គោរព​តាម​អនុសាសន៍​ណែ​នាំ​របស់​ សម្តេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ដែល​បា​នធ្វើ​ការ​ណែនាំ​ទៅ​ដល់​គ្រប់​ក្រសួង​-​ស្ថាប័ន​ នៃ​រាជរដ្ឋា​ភិបាល​នៅ​ថ្នាក់​ជា​តិ និង​គ្រប់​ស្ថានប័ន​នៅ​ថ្នាក់​ក្រោម​ជាតិ​ រួម​មាន៖​ គ្រប់​រាជ​ធានី-ខេត្ត​ គ្រប់​មន្ទីរ​ជំនាញ ​រាជ​ធានី​-​ខេត្ត​ គ្រប់​ក្រុង​-​ស្រុក​-​ខ័ណ្ឌ ​និង​គ្រប់​ឃុំ​-​សង្កាត់​ ព្រម​ទាំ​ងអំពាវនាវ​ដល់​ជន​រួម​ជាតិ​កម្ពុជា​គ្រប់​រូប​ដោយ​មិន​ប្រកាន់​អាយុ ​ស្រទាប់​វណ្ណៈ ​ពណ៌​សម្បុរ ​មុខរបរ ​និង​ឋានៈ​សង្គម​ រួមគ្នា​ធ្វើ​ការ​វាយ​គង​ ទូង​ស្គរ​ ទះ​ប៉ោត ​និង​គោះ​ត្រដោក ​តាម​គ្រប់​មធ្យោបាយ​ដែល​ខ្លូន​មាន​។​

         កា​ប្រារព្ធ​ពិធី​អបអរសាទរ​នូវ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ នៃ​ការ​ចុះ​បញ្ជី​ប្រាសាទ​កោះកេ​រ ​នៅ​វិមាន​ឈ្នះ ឈ្នះ​នា​ពេល​នេះ ​ក៏ជា​ការ​បំផុស​នូវ​ស្មារតី​ដល់​យុវជន​ និង​ប្រជាជន ​កូនចៅ​ជំនាន់​ក្រោយ ​ឲ្យ​ចូល​រួម​ថែរក្សា​ការ​ពារ​សម្បត្តិ​វប្បធម៌​របស់​ដូន​តា​ខ្មែរ ​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លុង​មក​ហើយ​ ពិសេស​ជម្រុញ​លើក​ទឹ​ក​ចិត្តឲ្យ​បន្តចូល​រួម​ថែរក្សា​-​ការពារ​សុខ​សន្តិភាព ​ដែល​មាន​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ឲ្យ​គង់​វង្ស​ជា​រៀង​រហូត។​

​         សូម​បញ្ជាក់​ថា៖​ នៅ​ក្នុង​សួន​សុខដុមនីយកម្ម​ នៃ​វិមាន​ឈ្នះ​ ឈ្នះ​ មាន​សាង​សង់ ​ប្រាង្គ​ប្រាសាទ​បុរាណ​ខ្មែរ ​មាន​ចំនួន​៤​ ជា​និមិត្ត​​រូប​ ក្នុង​នោះ​រួម​មាន​ ប្រាសាទ​ព្រះវិហារ,​ ប្រាសាទ​សំបូរ​ព្រៃគុប​,​ ​ប្រាសាទ​កោះកេរ ​និងប្រាសាទ​បាយ័ន្ត​។​ រមណីយ​ដ្ឋាន​បុរាណ​វិទ្យា​ កោះកេរ​ គឺ​ជា​អតីត ​រាជ​ធានី​ខ្មែរ​នៅ​ដើម​សតវត្ស​ទី​១០​ ដែល​មានទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ស្រយ៉ង់ ​ស្រុក​គូលែន ​ខេត្ត​ព្រះវិហារ​ ហើយ​មាន​ចម្ងាយ​ប្រមាណ​ ៩៥​គីឡូ​ម៉ែត្រ​ ពី​តំបន់​អង្គរ​។​ យោង​តាម​សេចក្តី​រាយ​ពី​ក្រុម​ការងារ​វិមាន​ឈ្នះ​ឈ្នះ​ បាន​ឱ្យដឹង​ថា​ ក្រោយ​ការ​ប្រារព្ធ​ពិធី​អបអរសាទរ​នេះ​ត្រូវ​បាន​បញ្ចប់, ​វិមាន​ឈ្នះ ឈ្នះ​នៅ​តែ​រក្សា​ ស្គរ ​ប៉ោត ​និ​ង​ឧបករណ៍​សម្ភារៈ​ផ្សេងៗ​ នៅ​ចំនុច​ប្រាសាទ​កោះកេរ ​សម្រាប់​ប្រជា​ពលរដ្ឋ​មក​លេង​កំសាន្ត ​និង​គោះ​ស្គរ​ជ័យ​ស្រែក​អបអរ​សាទរ​ ថត​យក​រូប​ភា​ព ជា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ និង​ភាព​ជោគ​ជ័យ​ពី​ការ​ខិត​ខំ​តាំង​ពី​ឆ្នាំ ​២០២១ ​របស់​សម្តេច​តេជោ ហ៊ុន សែន ទម្រាំ​បាន​ជា​មហាសមិទ្ធផល​យ៉ាង​ធំ​ធេង​ និង​ជា​ទីគាប់​ចិត្ត​សម្រាប់​ជាតិ​មាតុភូមិ​កម្ពុជា​ទាំង​មូល​។​

         សូម​បញ្ជា​ក់​ថា ​សម្បត្តិ​បេតិកភណ្ឌ ​របស់​កម្ពុជា ​មាន​ចំនួន ​៤ ​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ ​វប្បធម៌​ពិភព​លោក​ ក្នុង​នោះ ​រមណីយដ្ឋាន​អង្គរ​ ចុះថ្ងៃទី​១៤​ ខែ​ធ្នូ ​ឆ្នាំ​១៩៩២​ នៅ​ទីក្រុង​សាន់​តាហ្វេ សហរដ្ឋ​អាមេរិក​។​ តំបន់​ប្រាសាទ​ព្រះ​វិហា​រ ចុះថ្ងៃទី​៧​ ខែ​កក្កដា​ ឆ្នាំ​២០០៨ ​នៅ​ទីក្រុងកេបិក​ ប្រទេស​កាណាដា។​ តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក ​ចុះថ្ងៃទី​៨​ កក្កដា​ ឆ្នាំ​២០១៧​ នៅទី​ក្រុងក្រាកូវ​ ប្រទេស​ប៉ូឡូញ។​ តំបន់​ប្រាសាទ​កោះកេរ ​ចុះថ្ងៃ​ទី​១៧ ​ខែ​កញ្ញ ​ឆ្នាំ​២០២៣ ​ក្រុង​រីយ៉ាដ​ប្រទេស​អារ៉ាប៊ី​សា​អូឌីត​។

         ស្រប​ពេល​នោះ​ដែរ​ បន្ទា​ប់​ពីបាន​បញ្ច​ប់​ប្រារព្ធ​ពិធី​អបអរសាទរ​ការ​ដាក់​បញ្ចូល​ប្រាសាទ​កោះកេ​រ​​ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​រួច​មក​ នៅ​វេលាម៉ោង​៨:០០​ ព្រឹកថ្ងៃទី​២០​ ខែ​កញ្ញា​នេះ​ ដែល​ថ្ងៃក្រុម​ការងារ​វិមាន​ឈ្នះ ឈ្នះ​ បាន​ទទួល​គណៈ​ប្រតិភូ​នៃ​យុវជន ​រដ្ឋបាល​ខេត្ត​ព្រៃវែង​ លើក​ទី​១៦​ ដែល​មាន​ចំនួន​សរុប​  ២០០​នា​ក់ បាន​ចូល​ម​កធ្វើ​ទស្សនកិច្ច​ សិក្សា​ស្វែង​យល់​ សំណង់​ ប្រវត្តិសាស្ត្រ​នៅ​វិមាន​ឈ្នះ ឈ្នះ​។ ប្រតិភូ​នៃ​យុវជន ​រដ្ឋបាល​ខេត្តព្រៃវែង​ទាំង​អ​ស់ បាន​សម្តែង​នូវ​ក្តី​សប្បាយ​រីករាយ​ ដែល​បា​នមក​ទស្សនា​វិមាន​ឈ្នះ ឈ្នះ ​ក្នុ​ង​ពេល​ដែល​ ព្រះរាជាណាចក្រ​កម្ពុ​ជា​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​កា​រដា​ក់បញ្ចូ​ល ប្រាសាទ​កោះកេរ ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ ដែល​យុវជន ​យុវនារី​យើង ​បាន​ធ្វើ​ការ​វាយ​ស្គរ​ គោះ​ត្រដោក ​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយា​កាស​សប្បាយ​រីករាយ​ នៅ​ក្នុង​វិមា​ន​ឈ្នះ ឈ្នះ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ