ព័ត៌មាន

​នាយ​ឧត្តម​សេនីយ៍​ ជៀង ​អំ​ សំណេះ​សំណាល​រវាង​ ឯកឧត្តម ​រដ្ឋ​លេខា​ធិការ​ អនុ​រដ្ឋ​លេខា ​ជួយ​រដ្ឋមន្ត្រី​លើ​ការ​ងារ​ អគ្គ​នាយក​ដ្ឋាន​យោធ​សេវា​
នាយកដ្ឋានព័ត៌មាន(៣)
628
3139 ​នាយ​ឧត្តម​សេនីយ៍​ ជៀង ​អំ​ សំណេះ​សំណាល​រវាង​ ឯកឧត្តម ​រដ្ឋ​លេខា​ធិការ​ អនុ​រដ្ឋ​លេខា ​ជួយ​រដ្ឋមន្ត្រី​លើ​ការ​ងារ​ អគ្គ​នាយក​ដ្ឋាន​យោធ​សេវា​

       នៅ​ទី​ស្តីការ​ក្រសួង​ការ​ពារ​ជាតិ ​ព្រឹក​ថ្ងៃ​ទី​០​៦​ ខែ​កញ្ញា ​ឆ្នាំ​២០២៣ ​នាយ​ឧត្តម​សេនីយ៍ ​ជៀង ​អំ ​រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ ​បាន​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​សំណេះ​សំណាល​ រវាង​ឯកឧត្តម​ រដ្ឋ​លេខា​ធិការ​ អនុ​រដ្ឋលេខា ​ជួយ​រដ្ឋមន្ត្រី​ ​លើ​ការ​ងារ​ អគ្គ​នាយក​ដ្ឋាន​យោធ​សេវា ​ក្រសួង​ការ​ពារ​ជាតិ ​ក្នុ​ង​អាណត្តិ​ទី​៧​ ​នៃ​រដ្ឋសភា ​ជា​មូយ​ថ្នាក់​ដឹ​ក​នាំ ​អគ្គ​នាយក​ដ្ឋាន​យោធ​សេវា ​និង​អង្គ​ភាព​ចំណុះ ​​ដោ​យមាន​ការ​អញ្ជើញ​ចូល​រួម​ពី​​ នាយ​ឧត្តម​សេនីយ៍​ មាស ​សា​វ៉ន​ អគ្គ​នាយក ​អគ្គនាយក​ដ្ឋាន​យោធ​សេវា​ ក្រសួង​ការ​ពារ​ជាតិ​ និង​ឯកឧត្តម​ ជា​អគ្គ​នាយក​រង​ នាយក​ នាយក​ដ្ឋាន​ចំណុះ​ជា​ច្រើន​រូប​ទៀត​។​ 

        ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នា​ឱកាស​នោះ ​នាយ​ឧត្តម​សេនីយ៍ ​ជៀង​ អំ ​បាន​មាន​ប្រសាសន៍​ថា​៖​ ក្នុ​ង​រាជ​រដ្ឋាភិបាល ​អណត្តិ​ទី​៧​ នេះ ​ក្រសួង​ការពារ​ជាតិ​ បាន​ចេញ​សេចក្តី​សម្រេច ​ដោយ​បាន​កំណត់ ​អោយ​រដ្ឋ​លេខា​ធិការ ​អនុ​រដ្ឋលេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ ​ជួយ​រដ្ឋមន្ត្រី​លើ​ការងារ​ដឹក​នាំ​ អគ្គ​នាយក​ដ្ឋាន​យោធ​សេវា ​ដែល​ក្នុង​នោះ​មាន៖ ​នាយ​ឧត្តម​សេនីយ៍​ ជៀង​ អំ ​រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ ​ជា​ប្រធាន,​ ឧត្ត​ម​សេនីយ៍​ឯ​ក នាង​ អេង​ អនុរដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​ ជា​អនុ​ប្រធាន​,​ ឧត្តម​សេនីយ៍​ឯក​ នាម ​អៀង ​អនុ​រដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ ​ជា​សមាជិក ​និង​ឧត្តម​សេនីយ៍​ឯក​ ​ម៉ី ​សឹង្ហន​ អនុរដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ ​ជា​សមាជិក​។​ ឯកឧត្តម​​ ជៀង ​អំ​ ​បា​នសំណួមពរ​ដល់​ ឯកឧត្តម​​ ដែល​ទទួល​បន្ទុក​ការ​ងារ​ អគ្គ​នាយក​ដ្ឋាន​យោធ​សេវា​នេះ ​ត្រូវ​សាមគ្គី ​សហការ​គ្នា​អោយ​បាន​ល្អ​ និង​ជួយ​សម្រប​សម្រួល​រាល់​កិច្ចការ​ទាំង​អស់​ ដើម្បី​ជួយ​ដល់ ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ ​អណត្តថ្មី​នេះ​។​ នាយ​ឧត្តម​សេនីយ៍ ​ជៀង ​អំ ​បាន​លើក​ឡើង​អំពី​ផែន​ការ​ផ្សព្វ​ផ្សាយ ​កម្ម​វិធី​នយោ​បាយ​យុទ្ធ​សាស្ត្រ​បញ្ចកោណ ​ដំណាក់​កាលទី​១​ ​រប​ស់​រាជ​រដ្ឋាភិបាល​ អណត្តទី​៧​ នៃ​រដ្ឋសភា ​អោយ​ដល់​ខ.ភ.ម ​ទាំង​មូល​ បាន​យល់​ជ្រួត​ជ្រាប​អំពី ​កម្ម​វិធី​នយោ​បាយ​យុទ្ធសាស្ត្រ​ បញ្ច​កោណ​នេះ​។​ ឯកឧត្តម​ ​ក៏​បាន​ជំរុញ​ដល់​អគ្គនាយក​ដ្ឋាន​យោធ​សេវា​ ត្រូវ​ធ្វើ​សេចក្តីការ​ណែនាំ​មួយ ​ដើម្បី​ផ្សព្វ​ផ្សាយ​ និង​រៀន​សូត្រ​ នូវ​កម្ម​វិ​ធី​នយោបាយ​យុទ្ធសាស្ត្រ​ បញ្ច​កោណ ​ដំណាក់​កាល​ទី​១ ​របស់​រាជ​រដ្ឋាភិបាល​ ដល់​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន ​ខ.ភ.ម យើង​ អោយ​បាន​យល់​ជ្រួត​ជ្រាប​នៅ​ពេល​ខាង​មុខ​​។ ​

          ឆ្លៀត​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ ជៀង ​អំ​ ​ក៏​បាន​លើក​ឡើង​អំពី​វិស័យ​មួយ​ចំនួន ​ដែល​ពាក់​ពន្ធ័ ​នឹង​កិច្ច​ការ ​ការ​ពារ​ជាតិ ​ដែល​អគ្គនាយក​ដ្ឋាន​យោធ​សេវា​ ក្រសួង​ការពារ​ជាតិ​​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ បន្ត​ចូល​រួម​អនុវត្តិ ​ដែល​ក្នុង​នោះរួ​ម​មាន៖ ​ការ​ចូល​រួម​បន្ត​ពង្រឹង​ខឿន​ការ​ពារ​ជាតិ ​របស់​ប្រជាជន​ ដើម្បី​ការពារ​ឯករាជ ​អធិបតេយ្យ ​បូរណភាព​ទឹក​ដី​ ការ​ពារ​សុខ​សន្តិភាព ​ស្ថេរ​ភាព​ នយោ​បាយ​សន្តិសុខ​​ សណ្តាប់​ធ្នាប់​សង្គម​ អោយ​បាន​ល្អ​ប្រសើរ​។​ បន្ត​អនុវត្ត​ផែន​ការ​កំណែ​ទម្រង់​ ​ខ.ភ.ម ​កសាង​ពង្រឹង​ កម្លាំង ​ខ.ភ.ម​ អោយ​បាន​រឹងមាំ ​ទាំង​បរិមាណ ​និង​គុណ​ភាព​ មាន​ឆន្ទៈ​ប្រយុទ្ធ​មុត​ស្រួច ​ស្មោះ​ត្រង់​ចំពោះ ​ជាតិ ​សាសនា​ ព្រះ​មហាក្សត្រ ​និង​​មាន​សមត្ថ​ភាព​ ប្រយុទ្ធ​ការ​ពារ​ប្រទេស​ជាតិ​ អោយ​បាន​រឹង​មាំ​។​ ទទឺម​នេះ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​គោល​នយោ​បាយ​ ពលី ​ពិការ​ និវត្តជន ​និង​អតីត​យុទ្ធជន ​អោយ​មាន​ជីវភាព​រស់​នៅ​​សម​រម្យ​។​ ​ត្រូវ​ពង្រឹង​នូវ​ការ​គោរព​បទ​វិន័យ​ ខ.ភ.ម អោ​យបាន​ម៉ឺងមា​ត់​ ពង្រឹង​ការ​សាមគ្គី​ភាព​  ការ​ឯកភាព​ផ្ទៃ​ក្នុង​អង្គភាព ​អោយ​បាន​រឹង​មាំ។​ ​បន្ត​ផ្សព្វ​ផ្សាយ​អំពីអត្ថន័យ ​គុណ​តម្លៃ​នយោ​បាយ​ឈ្នះ ឈ្នះ ​ដែល​បាន​នាំ​មក​នូវ​សន្តិភាព ​ការ​ឯកភាព​ជាតិ ​ឯក​ភាព​ទឹក​ដី​ កសាង​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា ​នៅ​តាម​បណ្តា​ខេត្ត ​និង​តាម​បណ្តោយ​ព្រំ​ដែន​ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ