ព័ត៌មាន

ពិធីជូន​ដំណើរ​ក​ង​វិស្វ​ក​ម្ម​លេខ៥៤៩និង៩៣៦ទៅចូល​រួម​បេស​ក​ក​ម្ម អ.ស.ប នៅសាធារ​ណះរ​ដ្ធអាហ្វ្រិក​ក​ណ្តាល​និង លីប​ង់
នាយកដ្ឋានព័ត៌មាន(១)
594
91
        នាព្រឹក​ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ ដោយ​បាន​ការឯក​ភាព​ជាគោល​ការ​ណ៍ពីរ​ដ្ឋា ភិបាល នៅមូល​ដ្ឋាន​ទ័ពអាកាស​ពោធិ៍ចិន​តុង គ​ណៈក​ម្មាធិការ​ជាតិ បាន​រៀប​ចំពិធីជូន​ដំណើរ​ក​ង​ក​ម្លាំង អនុសេនាធំវិស្វ​ក​ម្ម​សំណ​ង់លេខ៥៤៩ ទៅចូល​រួម​បេស​ក​ក​ម្ម​ព​ហុខ្នាត​រួម​គ្នានៃស​ហ​ប្រ​ជាជាតិ ដើម្បីស្ថេរ​ភាព​នៃសាធារ​ណ​រ​ដ្ឋអាហ្រ្វិក​ក​ណ្តាល (MINUSCA) ដើម្បីប្តូរ​វេន​ក​ង​ចាស់ និង​ជូន​ដំណើរ​និមិត្ត​រួប ក​ង​វិស្វ​ក​ម្ម​លេខ៩៣៦ ទៅចូល​រួម​បេស​ក​ក​ម្ម​នៅប្រ​ទេស​លីប​ង់ ស​ម្រាប់ប្តូរ​វេន​ក​ង​ចាស់ដែល​នឹង​ប​ញ្ច​ប់ បេស​ក​ក​ម្ម​នៅអំឡុង​ខែធ្នូ ឆ្នាំ២០១៥នេះ ។
        តាម​រ​បាយ​ការ​ណ៍រ​ប​ស់ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ សែម សុវ​ណ្ណ​នី អគ្គ​នាយ​ក ម​ជ្ឍ​ម​ណ្ឌ​ល​ជាតិ បាន​រាយ​ការ​ណ៍ជូនអង្គ​ពិធីជ្រាប​ថា ក​ង​ក​ម្លាំង​វិស្វ​ក​ម្ម​លេខ៥៤៩ ត្រៀម​ចូល​រូម​បេស​ក ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់ អ.ស.ប នៅសាធារ​ណ​រ​ដ្ឋអាហ្រ្វិក​ក​ណ្តាល​ជាក​ង​ទី២ មាន​ចំនួន២១៦នាក់ ក្នុង នោះមាន​នារី ០៤នាក់ ។ ក​ង​នេះមាន​ភារ​កិច្ច​គាំទ្រ​ដ​ល់ដំណើរ​ការអន្ត​រ​កាល​នៅក្នុង​ប្រ​ទេស​នេះ ដោយ​ទ​ទួល​ភារ​កិច្ច​សាង​ស​ង់សំណ​ង់ប​ញ្ឍ​រ និង​សំណ​ង់ផ្តេក រៀប​ចំទីតាំង​ឈ​រ​ជើង​ថ្មី និង​ទ​ទួល​ខុស​ត្រូវ​ជួយ ផ្ត​ល់នូវ​ការ​ច​ល័ត​ក​ម្លាំង ព្រ​ម​ទាំង​ការ​ងារ​គាំទ្រ​វិស្វ​ក​ម្ម​ផ្សេងៗទៀត​ក្នុង​តំប​ន់ប្រ​តិប​ត្តិការ Bria ភាគ​ខាង កើត​ប្រ​ទេស និងអន្ត​រាគ​ម​ន៍លើការ​ប្រ​ឆាំង​នឹង​គ្រឿង​ផ្ទុះកែឆ្នៃ និង​កំទេច​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់ផ្ទុះតាម​ត​ម្រូវ​ការ​នៃបេស​ក​ក​ម្ម ។
        ដោយ​ឡែក​ក​ង​វិស្វ​ក​ក​ម្ម​លេខ៩៣៦ ត្រៀម​ទៅបំពេញ​បេស​ក​ក​ម្ម​នៅប្រ​ទេស​លីប​ង់ស​ម្រាប់ផ្លាស់ប្តូរ​វេន​នាពេល​ខាង​មុខ​គឺជាក​ង​ទី៦ ដែល​មាន​ចំនួន១៨៤នាក់ ក្នុង​នោះនារី០៨នាក់ ។ ក​ង​នេះជាអង្គ​ភាព​សំណ​ង់អម​ដោយ​ក​ង​ដោះមីន​ដោយ​ដៃ និង​គ្រឿង​ច​ក្រ​ព្រ​ម​ទាំង​មាន​ការ​ចែក​រំលែក ក​ម្លាំង​ដោះមីន​មួយ​ផ្នែក​ទៅបំពេញ​បេស​ក​ក​ម្ម អ.ស.ប នៅកោះស៊ីព្រ​ផ​ង​ដែរ ។
        នៅក្នុង​ពិធីនោះលោក​ស្រី Claire Van der Vaneren អ្ន​ក​ស​ម្រ​ប​ស​ម្រួលអង្គ​ការ​ស​ហ ប្រ​ជាជាតិប្រ​ចាំនៅក​ម្ពុជាបាន​មាន​ប្រ​សាស​ន៍ថា តាង​នាមអង្គ​ការ​ស​ហ​ប្រ​ជាជាតិនៅក​ម្ពុជា លោក​ស្រី សូម​ធ្វើការ​វាយ​ត​ម្លៃខ្ព​ស់ចំពោះប្រ​ទេស​ក​ម្ពុជាដែល​បាន​ក្លាយ​ជាប្រ​ទេស​មួយ ប​ញ្ជូន​ក​ង​ក​ម្លាំង និង​ក្រុម ជំនាញ​ចូល​រួម​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព​រ​ប​ស់ អ.ស.ប ក្នុង​នាម​ម​នុស្ស​ធ​ម៌នៅប្រ​ទេស​ស៊ូដ​ង់ ស៊ូដ​ង់ ខាង​ត្បូង សាធារ​ណ​រ​ដ្ឋអាហ្រ្វិក​ក​ណ្តាល ឆាដ សាយ​ព្រឺស ស៊ីរី លីប​ង់ និង​ម៉ាលីវិញ ។ ស​ក​ម្ម​ភាព​បែប​នេះគឺជាការ​ប​ង្ហាញអំពីការ​ប្តេជ្ញាចិត្ត​យ៉ាង​មុត​មាំ រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា ក្នុង​ការ​ផ្ត​ល់ការ​គាំទ្រ​ដ​ល់ប្រ​តិប​ត្តិការ​ស​និ្ត​ភាព​រ​ប​ស់ អ.ស.ប ដើម្បីដោះស្រាយ​ជ​ម្លោះដ៏ស្មុគ​ស្មាញ និង​ការ​ពារ​ជ​ន​ស៊ីវិល​ដែល​ជា ភារ​កិច្ច​ដ៏មាន​សារៈសំខាន់បំផុត ជាស​ក្ខីភាព​ជាក់ស្តែង​នាថ្ងៃនេះ ក​ម្ពុជាបាន​រៀប​ចំពិធីជូន​ដំណើរ​ក​ង វិស្វ​ក​ម្ម​ក​ម្ពុជាលេខ៥៤៩ និង​ក​ង​វិស្វ​ក​ម្ម​ព​ហុជំនាញ​លេខ៩៣៦ ទៅបំពេញ​បេស​ក​ក​ម្ម​រ​ប​ស់ អ.ស.ប នៅសាធារ​ណ​រ​ដ្ឋអាហ្វ្រិក​ក​ណ្តាល និង​លីប​ង់។
        ចាប់តាំង​ពីឆ្នាំ២០០៦ រ​ហូត​ដ​ល់ប​ច្ចុប្ប​ន្ន ក​ម្ពុជាបាន​ប​ញ្ជូន​ក​ង​ម្លាំង​ចំនួន​ស​រុប​ចំនួន​ប្រ មាណ ៣,១៥៦នាក់ក្នុង​នោះស្រ្តីស​រុប​ចំនួន១០៤នាក់ ទៅចូល​រួម​បេស​ក​ក​ម្ម អ.ស.ប ដែល​ជាឪកាស ប​ង្ហាញ​ពីស​ម​ត្ថ​ភាព​ដ៏ពិត​ប្រាក​ដ រ​ប​ស់ក​ង​ក​ម្លាំង​ក​ម្ពុជា ព្រ​ម​ទាំង​បាន​នាំម​ក​នូវ ដ៏ធំធេង​ដ​ល់ក​ង ក្រុម​ទាហាន​រួម​ជំនាន់ព្រ​ម​ទាំង​ខ្លួនឯង​ផ្ទាល់ និង​នាំម​ក​នូវ​ក​តិ្ត​យ​ស​ជូន​ជាតិមាតុភូមិ និង​ជាប្រ​ទេស​ដែល​នាំម​ក​នូវ​ស​ន្តិភាព ស​ន្តិសុខ និង​មិត្ត​ភាព​ក្នុង​ឆាកអន្ត​រ​ជាតិ ។
        នៅក្នុង​ពិធីជូន​ដំណើរ​នេះ ឯកឧត្ត​ម ប្រាក់ សុខុន តំណាង​ដ៏ខ្ព​ង់ខ្ព​ស់ស​ម្តេច​តេជោ នាយ​ក​រ​ដ្ឋ​ម​ន្រ្តីបាន​មាន​ប្រ​សាស​ន៍ថា ពិភ​ព​លោក​ស​ព្វ​ថ្ងៃនេះ កំពុង​ជួប​ប្រ​ទះនឹង​ការ​ប្រ​ឈ​ម​ថ្មីៗ ដែល​ទាម​ទារឲ្យ​មាន​ដំណោះស្រាយ​រួម​គ្នាដោយ​ស​ន្តិវិធី និង​ការ​ប្រ​កាន់យ​ក​វិធាន​ការ​ប​ង្ការ​ចាំបាច់នានា ដើម្បីឆ្លើយ​ត​ប​ទៅនឹង​ការ​គំរាម​កំហែង​គ្រ​ប់បែប​យ៉ាង​ចំពោះស​ន្តិភាព និង​ស​ន្តិសុខ​តំប​ន់ និងអន្ត​រ​ជាតិ។
        នៅក្នុង​រ​យៈពេល៧០ឆ្នាំក​ន្ល​ង​ទៅនេះ ស​ម​ត្ថ​ភាព​រួម​គ្នាក្នុង​ការ​រ​ក្សាស​ន្តិភាព និង​ស​ន្ត​សុខអន្ត​រ​ជាតិ ត្រូវ​ពឹង​ផ្អែក​លើឆ​ន្ទះ និង​ស​ម​ត្ថ​ភាព​នៃក​ង​ក​ម្លាំង​រ​ក្សាស​ន្តិភាព​ដ៏ក្លាហាន​រ​ប​ស់ អ.ស.ប ដែល​ត្រូវ​បាន​ដាក់ព​ង្រាយ​នៅគ្រ​ប់ទីជ​ម្លោះក្នុង​ពិភ​ព​លោក ។ ស​ព្វ​ថ្ងៃនេះ ក្រុម​ប្រឹក្សាស​ន្តិសុខអ.ស.ប បានអនុញ្ញាតឲ្យ​ព​ង្រាយ​ក​ង​ក​ម្លាំង​រ​ក្សាស​ន្តិភាព ន​គ​រ​បាល​និង​បុគ្គ​លិក​ស៊ីវិល​ជាង ១២៥០០០នាក់ ម​ក​ពី១២២ ប្រ​ទេស ក្នុង​បេស​ក​ក​ម្ម​ចំនួន១៦ ដើម្បីដ​ក​ហូតអាវុធ រំសាយ និង​ស​មាហ​រ​ណ​ក​ម្មអតិត​យុទ្ធ​ជ​ន ព​ង្រឹង​នីតិរ​ដ្ឋ និង​ស​ន្តិសុខ​ស្ថាប័ន​រ​ដ្ឋ និង​លើក​ក​ម្ព​ស់សិទ្ធ​ម​នុស្ស ទ​ប់ស្កាត់អំពើជ្រុល​និយ​ម ក្រុមឧក្រិដ្ឋ​ជ​ន ព្រ​ម​ទាំង​ការ​ពារ​ជ​ន​ភៀស​ខ្លួន និង​ជ​ន​ស៊ីវិល ។
        ឯកឧត្ត​ម​ ប្រាក់​ សុខុន បាន​ប​ញ្ជាក់ប​ន្ថែម​ថា នាពេល​ខាង​មុខ ដើម្បីព​ង្រឹង​កិច្ច​ការ​រ​ក្សាស​ន្តិភាពឲ្យ​កាន់តែមាន​ប្រ​សិទ្ធ​ភាព​ប​ន្ថែម​ទៀត អ.ស.ប នឹង​ត្រូវ​ការ​ប​ង្កើន​ចំនួន ក​ម្លាំង​រ​ក្សាស​ន្តិភាព​ទ្វេរ​ដ​ង ដើម្បីហ្វឹក​ហ្វឺន ក​ម្លាំង​ជានាយ​ទាហាន ឲ្យ​មាន​ស​ម​ត្ថ​ភាព ស​ម្រាប់បំពេញ​ការ​ងារឲ្យ​ស​ក្តិសិទ្ធ ស្រ​ប​នឹង​និយាយ​រ​ប​ស់ អ.ស.ប ព្រ​ម​ទាំង​ត្រូវ​ការ​បុគ្គ​លិក​ន​គ​រ​បាល ឬអ្ន​ក​ជំនាញ​ការ​ដែល​មាន​ស​ម​ត្ថ​ភាព​ក្នុង​ផ្នែក​យុត្តិធ​ម៌ និង​ន​គ​រ​បាល​ជាស្រ្តីដែល​មាន​ជំនាញ​ពិត​ប្រាក​ដ ។
        ក្នុង​ប​រិប​ទ​នេះប្រ​ទេស​ក​ម្ពុជាក្រោម​ការ​ដឹក​នាំដ៏ត្រឹម​ត្រូវ​រ​ប​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន  នាយ​ក​រ​ដ្ឋ​ម​ន្រ្តី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា  មិន​ត្រឹម​តែបានអនុវ​ត្ត ន​យោបាយ ឈ្នះឈ្នះ ដែល​ឈ​រ​លើមូល​ដ្ឋាន​នៃស្មារ​តីម​ហាសាម​គ្គីជាតិ និងឯក​ភាព​ជាតិ បាន​ប្រ​ក​ប​ដោយ​ជោគ​ជ័យ​ក្នុង​ការ​រ​ក្សាសុខ​ស​ន្តិភាព​ក្នុង​ប្រ​ទេស​រ​ប​ស់ខ្លួន​ប៉ុណ្ណោះទេ ថែម​ទាំង​បាន​ក្លាយ​ជាប្រ​ទេស​មួយ​ដែល​ផ្ត​ល់វិភាគ​ទាន​យ៉ាង​ស​ក​ម្ម​ដ​ល់ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព​រ​ប​ស់ អ.ស.ប ទៀត​ផ​ង ។
        ដើម្បីរ​ក្សាភាព​ថ្លៃថ្លូរ និង​ស្នាដៃរ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ឯកឧត្ត​ម ប្រាក់ សុខុន បាន​រឮក​ឡើង​វិញ​នូវ​កិច្ច​ការ​មួយ​ចំនួន ជូន​ដ​ល់ក​ង​ក​ម្លាំង​ក​ម្ពុជា ដូច​ខាង​ក្រោម៖
    -ត្រូវ​ប្រ​កាន់ខ្ជាប់ និងអនុវ​ត្ត​ន៍ឲ្យ​បាន​ដាច់ខាត​នូវអនុសាស​ន៍ ដែល​ជាប​ទ​ប​ញ្ជា៤ចំណុច រ​ប​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្រ្តី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា ដែល​បាន​លើក​ឡើង​ក្នុង​ពិធីសំណេះសំណាល​ជូន​ដំណឹង​ក​ងអនុសេនាធំលេខ១៣៥ ចេញ​ទៅបំពេញ​បេស​ក​ក​ម្ម​នៅប្រ​ទេស​ស៊ូដ​ង់ កាល​ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៦ ក​ន្ល​ង​ទៅ ។
    -ដោយ​គ្រ​ប់បេស​ក​ក​ម្ម​ដែល​កំលាំង​យើង​ទៅបំពេញ​សុទ្ធ​តែប្រ​ឈ​ម​នឹង​ប​ញ្ហាស​ន្តិសុខ​ជាច​ម្ប​ង ក​ម្លាំង​យើង​ត្រូវ​ប្រ​កាន់ការ​ប្រុង​ប្រ​យ័ត្ន​ខ្ព​ស់ជាប់ជាប្រ​ចាំ ទាំង​ប​ញ្ហាស​ន្តិសុខ និង​ប​ញ្ហាជំងឺឆ្ល​ង​នានា ។
    -ក​ង​ក​ម្លាំង​រ​ក្សាស​ន្តិភាព​ក​ម្ពុជាគ្រ​ប់ៗរូប​ត្រូវ​មាន​ស​ម​ត្ថ​ភាព​វិជ្ជាជីវៈ វិន័យ​ម៉ឺង​ម៉ាត់ សេច​ក្តីក្លាហាន សីល​ធ​ម៌ស្អាត​ស្អំ និង​ការ​គោរ​ព​ច្បាប់ ដែល​ទាំងអស់នេះជាគុណ​ត​ម្លៃ និង​ជាគុណ​ស​ម្ប​ត្តិដែល​មិនអាច​ខ្វះបាន​ជាដាច់ខាត ។
    -ក​ម្លាំង​ទាំងអស់ត្រូវ​ចេះរួប​រួម​គោរ​ព​ស្រ​លាញ់គ្នាសាម​គ្គីឯក​ភាព​គ្នាជាធ្លុង​មួយ ចេះជួយ​គ្នា
ទៅវិញ​ទៅម​ក ឲ្យ​បាន​ស​ម្រេច​បាន​ភារ​កិច្ច​រៀងៗខ្លួន និង​ភារ​កិច្ច​រ​ប​ស់ក្រុម ។ ទ​ន្ទឹម​នឹង​នេះ ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់មើល​ថែទាំគាំពារ​គ្នា ស​ម​ដូច​សុភាសិត​ខ្មែរ​យើង​ដែល​ថា “នៅផ្ទះម្តាយ​ទីទៃ នៅព្រៃម្តាយ​តែមួយ” ។
    -ត្រូវ​ជៀស​វាងអំពើទាំង​ឡាយ​ណាដែល​ល្មើស​ទៅនឹង​វិន័យ​រ​ប​ស់អ.ស.ប និង​រ​ប​ស់ក​ង
យោធ​ព​ល​ខេម​រ​ភូមិន្ទ ៕
                        រាជ​ធានីភ្នំពេញ, ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ