ព័ត៌មាន

កិច្ច​ប្រជុំ​នាយ​ទាហាន​សេនា​ធិការ​ជាន់​ខ្ព​ស់​លើក​ទី​៧​ (7th SST) រវាង​កម្ពុជា-ថៃ ​នៅ​សណ្ឋាគារ​ Sun ​and​ Moon​ Riverside រាជ​ធានី​ភ្នំពេញ​
នាយកដ្ឋានព័ត៌មាន(៣)
1491
3130 កិច្ច​ប្រជុំ​នាយ​ទាហាន​សេនា​ធិការ​ជាន់​ខ្ព​ស់​លើក​ទី​៧​ (7th SST) រវាង​កម្ពុជា-ថៃ ​នៅ​សណ្ឋាគារ​ Sun ​and​ Moon​ Riverside រាជ​ធានី​ភ្នំពេញ​

      នាយ​ទាហាន​សេនា​ធិការ​ជាន់​ខ្ពស់​កម្ពុជា-​ថៃ​, ថៃ​-​កម្ពុជា ​បាន​ជួប​ប្រជុំ​គ្នា​ដោយ​ផ្ទាល់​លើក​ទី​៧​ (7th SST) ដើម្បី​ពិភាក្សា​កិច្ច​ការ​មួយ​ចំនួន ​ដែល​ពាក់​ព័ន្ធ​ដល់​កិច្ច​សហប្រតិបត្តិការ​ផ្នែក​បណ្តុះ​បណ្តាល​ អប់រំ ​និង​ហ្វឹក​ហ្វឺន​,​ ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច រវាង​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​កង​ទ័ព​ភូមិន្ទ​ថៃ​,​ កិច្ច​សហ​ប្រតិបត្តិការ​រក្សា​សន្តិភាព​,​ កិច្ច​សហប្រតិបត្តិការ​ រវាង​គ្រប់​ប្រភេទ​ទ័ព​ និង​យន្ត​ការ​កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ រវាង​អគ្គ​មេបញ្ជាការ​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ កម្ពុជា​-​ថៃ, ថៃ-កម្ពុជា។ កិច្ច​ប្រជុំ​នាយ​ទាហាន​សេនា​ធិការ​ជាន់​ខ្ពស់​ កម្ពុជា​-​ថៃ ​លើក​ទី​៧ ​ដែល​រៀប​ចំ​ឡើង​ដោយ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ ​សាន់ ​អេន​ មូន ​រីវើសាយ ​(Sun and Moon Riverside) ក្នុង​រាជ​ធានី​ភ្នំពេញ ​ចាប់​ពី​ថ្ងៃ​ទី​០២ ​ដល់​ថ្ងៃ​ទី​០​៥​ ខែ​សីហា ​ឆ្នាំ​២០២៣​។ 

       ភាគី​កម្ពុជា​ដឹក​នាំ​កិច្ច​ប្រជុំ​ដោយ ​នាយ​ឧត្តម​សេនីយ៍ ​ឥត សារ៉ាត់ អគ្គ​មេ​បញ្ជាការ​រង ​នាយ​សេនា​ធិការចម្រុះ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ រី​ឯភាគី​កង​ទ័ព​ភូមិន្ទ​ថៃ​ដឹក​នាំ​ដោយ ​នាយ​ឧត្តម​សេនីយ៍ ​ធិ​ទិ​ឆ័យ ​ធៀន​ថង​ (Thitichhai Thiantorng) នាយ​សេនា​ធិការ​ចម្រុះ ​នៃ​កង​ទ័ព​ភូមិន្ទ​ថៃ​។​ កិច្ច​ប្រជុំ​នាយ​ទាហាន​សេនា​ធិការ​ជាន់​ខ្ពស់​ លើក​ទី​ ៧ ​នា​ឱកាស​នោះ ​បាន​ពិភាក្សា​អំពី​ខ្លឹម​សារ​មួយ​ចំនួន​ដូច​ជា៖ កិច្ច​សហប្រតិបត្តិ​ការ​ការ​ងារ​បណ្តុះ​បណ្តាល​ អប់រំ​ និង​ហ្វឹក​ហ្វឺន. ការ​ផ្លាស់​ប្ដូរ​ទស្សន​កិច្ច​ពី​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ. កិច្ច​សហប្រតិបត្តិការ​រក្សា​សន្តិភាព​.​កម្មវិ​ធីហ្វឹក​ហ្វឺន​កសិកម្ម.​កិច្ច​សហប្រតិបត្តិការ រវាង​ប្រភេទ​ទ័ព​.​យន្ត​ការ​កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ កិច្ចសហ​ប្រតិបត្តិ​ការណ៍​ដោះ​មីន​ និង​ខ្លឹម​សារ​ផ្សេងៗ ​ដែល​ពាក់​ព័ន្ធ​ទៅ​លើ​កិច្ច​ការ​មនុស្ស​ធ៌ម​ក្នុង​សកម្ម​ភាព​សង្គ្រោះ​គ្រោះ​មហន្ត​រាយ​, ការ​ចូល​រួម​សហ​ប្រតិបត្តិការ​ទប់​ស្កាត់ ​និង​បង្រាប​បទ​ល្មើស​នៃ​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លង​ដែន ​និង​ការ​ជួញ​ដូរ​មនុស្ស​ឆ្លង​ដែន​ខុស​ច្បាប់​។​ តាម​រយៈ​ នៃ​កិច្ច​ប្រជុំ​លើក​នេះ ​នាយ​ឧត្តម​សេនីយ៍​ ឥត​ សារ៉ាត់ បាន​សម្តែង​ក្តីសង្ឃឹ​ម​ថា៖​ លទ្ធ​ផល​ នៃ​កិច្ច​​ប្រជុំ​ថ្នាក់​នាយ​ទាហាន​សេនា​ធិការ​ជាន់​ខ្ពស់​ កម្ពុ​ជា​-​ថៃ ​លើក​ទី​៧ ​ថ្ងៃ​នេះ ​គឺ​ជា​ផ្លែ​ផ្កា​ដ៏​ប្រសើរ ​និង​ជា​ធាតុ​ចូល​យ៉ាង​សំខាន់ ​ដល់​ការ​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទំនាក់​ទំនង​ នៃ​កា​ររឹត​ចំណង​សាមគ្គីភាព ​មិត្តភាព ​រវាង​កង​ទ័ព​ប្រទេស​យើង​ទាំង​ពីរ ​កម្ពុជា​-​ថៃ ​បាន​កាន់​តែ​ប្រសើរ​។​ 

      ជា​ការ​ឆ្លើយ​តប​ នាយ​ឧត្តម​សេនីយ៍ ​ធិទិឆ័យ ធៀនថង ក៏​បាន​សំ​ដែង​ការ​អបអរ​សាទរ​ ចំពោះ​ទំនាក់​ទំនង​ផ្នែក​សេនា​ធិការ​ជាន់​ខ្ពស់​ រវាង​កង​ទ័ព​ថៃ ​និង​កង​ទ័ព​ប្រទេស​កម្ពុជា​លើក​ទី ​៧ ​នៅ​រាជ​ធានី​ភ្នំពេញ​នា​ថ្ងៃ​នេះ ​ដោយ​កង​ទ័ព​ទាំង​ពីរ​មាន​ឱកាស​បាន​ជួប​ប្រជុំ​គ្នាដោយ​ផ្ទាល់​ មិន​ចាំ​បាច់​បើក​កិច្ច​ប្រជុំ​ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​វីដឺអូ ​(VTC)​ ដូច​មុន ​ដោយ​សារ​តែ​បញ្ហា​ប្រឈម​ នៃ​ជំងឺ​ឆ្លង​កូវីដ​-​១៩ ​ទៀត​ឡើយ​។ ​ហើយ​តាម​រយៈ​ នៃ​កិច្ច​ប្រជុំ​លើក​នេះ​ដែរ​ ក៏​បាន​ផ្ដល់​ឱកាស​ដល់​ក្រុម​ការ​ងារ​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ បាន​ស្គាល់​មុខ​គ្នា​ ប្រកប​ដោយ​ភាព​ស្និទ្ធ​ស្នាល ​ជំរុញ​ឲ្យ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ ២០២៣ ​លើក​ទី ៧​ នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូ​ន​ពោរ​ពេញ​ទៅ​ដោយ​បរិយា​កាស​ សាមគ្គី​ភាព ​មិត្តភាព ​ដែល​នឹង​ឈាន​ទៅ​រក​កិច្ច​សហការ​ប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​ប្រក​ប​ដោយ​ចីរ​ភាព​។ នាយ​ឧត្តម​សេនីយ៍​ ធិទិឆ័យ ធៀនថង ក៏​បាន​សង្កត់​ធ្ង​ន់​ថា៖ ​តាម​រយៈ​នៃ​របៀបវារៈ​ កិច្ច​ប្រជុំ​ដែល​យើង​បាន​ជជែក​គ្នា​លើក​នេះ ​នឹង​ទទួល​បាន​ការ​សម្រេច​ពី​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់ ​ហើយ​នឹង​មាន​ការ​អនុវត្ត​ជា​ផ្លែផ្កា​ដើម្បី​ជា​អត្ថ​ប្រយោជន៍​ នៃ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ រវាង​គ្នា​នឹង​គ្នា​កាន់​តែ​ប្រសើរ​ឡើង​នៅ​ថ្ងៃ​អនាគត់ ​ក្រោម​ឆ័ត្រ​សន្តិភាព ​មិត្តភាព​ កិច្ច​សហប្រតិបត្តិការ ​និង​ការ​យោគ​យល់​គ្នា​។ 

      គួរ​រំលឹក​ថា​៖ នេះគឺ​ជា​​កិច្ច​ប្រជុំ​លើក​ទី​ ៧ ហើ​យ ​ដែល​ភាគី​ទាំង​ពី​រ បាន​ជួប​ប្រជុំ​គ្នា​ ទាំង​តាម​រយៈ​ប្រព័ន្ធ ​វី​ធីស៊ី ​(VTC) និង​ការ​ជួប​ប្រជុំ​គ្នា​ដោយ​ផ្ទាល់​ រៀង​រាល់​មួយ​ឆ្នាំ​ម្ដង​ តាម​រយៈ នៃ​ការ​ផ្លាស់​ប្ដូរ​វេន​គ្នា​ ធ្វើ​ជា​ម្ចាស់​ផ្ទះ​។ ​ប៉ុន្តែ​កន្លង​មក​ដោយ​សារ​ស្ថាន​ភាព​ការ​រីក​រាល​ដាល​ជា​សកល នៃ​ជំងឺ​ឆ្លង​កូវីត​-​១៩ ​បាន​ធ្វើ​ឱ្យ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំរបស់​ប្រទេស​ទាំង​ ២​ ដែល​​ធ្លាប់​តែ​ផ្លាស់​ប្ដូរ​វេន​គ្នា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​មួយ​ឆ្នាំ​ម្ដង​នោះ ​ត្រូវ​បាន​អាក់​ខាន ​ហើយ​បាន​ឯក​ភាព​គ្នា​ រៀប​ចំ​កិច្ច​ប្រជុំ​នេះ ​នៅ​ប្រទេស​រៀងៗ​ខ្លួន​ តាម​រយៈ​ប្រព័ន្ធ​វីដេអូ ​ខុន​ហ្វឺ​រិន​ ឬ​តាម​ប្រព័ន្ធ ​VTC​ វិញ​ ដើម្បី​ពិភាក្សា​ផ្លាស់​ប្តូ​រយោបល់​គ្នា​រាល់​បញ្ហា​នានា​ ដែល​កើត​មាន​ឡើង​តាម​បណ្ដោយ​ព្រំ​ដែន​ រវាងប្រទេស​ទាំង​ពីរ​ ក្នុង​ការ​រិះ​រក​នៅ​ចំណុច​ល្អៗ ​ដើម្បី​រួម​គ្នា​ដោះ​ស្រាយ​ដោយ​សន្តិ​វិធី​ និង​ការ​យោគ​យល់​គ្នា​ ក្នុង​នាម​ជា​ប្រទេស​ភូមិ​ផង​ជាប់​គ្នា ​ដូច​បង​ប្អូន​។​ សហ​ប្រធាន​នៃ​កិច្ច​ប្រ​ជុំ​ទាំង​ពី​រកម្ពុជា​-​ថៃ,​ ថៃ និង​កម្ពុជា ​ក៏​បាន​ឯកភាព​គ្នា​ថា​ រាល់​កំណត់​ហេតុនៃ​កិច្ច​ប្រជុំ ​ដែល​បាន​ចុះ​ហត្ថ​លេខា ​នៅ​ថ្ងៃ​នេះ​ និង​ដាក់​ជូន​ថ្នាក់​ដឹក​នាំ ​អគ្គ​មេ​បញ្ជាការ ​និង​សេនា​ធិការ​ចំរុះ ​កង​ទ័ព​ទាំង​ពីរ​ដើម្បី​ស្នើ​សុំ​យោបល់​ឯកភាព ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ