ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍ ​ណឹម ​សុវត្ថិ​ ធ្វើ​បទ​ឧទ្ទេស​នាម​ជូន​គណៈ​ប្រតិភូ ​មក​ពី​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​ចិន​
នាយកដ្ឋានព័ត៌មាន(៣)
1777
3124 នាយ​ឧត្តម​សេនីយ៍ ​ណឹម ​សុវត្ថិ​ ធ្វើ​បទ​ឧទ្ទេស​នាម​ជូន​គណៈ​ប្រតិភូ ​មក​ពី​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​ចិន

       នាយ​ឧត្តម​សេនីយ៍ ​ណឹម សុវត្ថិ ទី​ប្រឹក្សា​ពិសេស​សម្តេច​ពិជ័យ​សេនា​ អគ្គ​នាយក​ អគ្គនាយក​ដ្ឋាន​នយោ​បាយ​ និង​កិច្ចការ​បរទេស​ក្រសួង​ការ​ពារ​ជាតិ​ កាល​ពី​រសៀល​ថ្ងៃទី​១៣​ ខែ​កក្កដា ​ឆ្នាំ​២០២៣ ​កន្លង​ទៅ​នេះ ​បាន​ធ្វើបទ​ឧទ្ទេស​នាម​ជូន​គណៈ​ប្រតិភូនិស្សិត​ នាយ​ទាហាន ​មក​ពី​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​ នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ ​ដឹក​នាំ​ដោយ ​ឧត្តមសេនីយ៍​ឯក​ ស៊ាវ ធៀនឡាំង (Xiao Tianliang) សាកល​វិទ្យាធិការ ​សាកល​វិទ្យាល័​យ​ការ​ពារ​ជាតិ​ចិន ​ក្នុង​ឱកាស​អញ្ជើញ​បំពេញ​ទស្សន​កិច្ច​សិក្សា​នៅ​កម្ពុជា​។

         ក្នុ​ងឱ​កាស​ធ្វើ​ប​ទបង្ហាញ​ជូន​គណៈ​ប្រតិភូនា​ពេល​នោះ ​ឯកឧត្តម ណឹម សុវត្ថិ បាន​សម្តែង​ការ​ស្វាគមន៍ ​និង​បាន​ចាត់​ទុក​វត្តមាន​របស់​គណៈ​ប្រតិភូ​ពី​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​ចិន​ នៅ​កម្ពុជា​នា​ពេល​នេះ​ ពិត​ជាបាន​បង្ហាញ​ពី​ទំនាក់​ទំនង​យ៉ាង​ស្អិត​រមួត នៃ​​កិច្ច​សហប្រតិបត្តិការ​ រវាង​កង​ទ័ព​ទាំង​ពីរ​ និង​បង្ហា​ញ​ទស្សនៈ​មិត្ត​ភាព​ដែក​ថែប​ រវា​ងរដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ កម្ពុជា ចិន ដែល​បាន​គាំទ្រ​គ្នា​គ្រប់​កាលៈ​ទេសៈ​។ ក្នុង​បទ​ឧទេ្ទស​នាម​ជូន​ដល់​គណៈ​ប្រតិភូ ​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​ចិន​នា​ឱកាស​នោះ ​ឯកឧត្តម ​ណឹម សុវត្ថិ បាន​លើក​យក​ប្រធាន​បទ​ចំនួន ​៣​ មក​ជំរាប​ជូន​ប្រតិភូ, ទី១​ សភាព​ការ​ណ៍​ទូទៅ នៃ​ប​ញ្ហា​សន្តិសុខ​ក្នុង​តំបន់ ​និង​ការ​ជះឥទ្ធិពល​ម​កលើ​សន្តិសុខ​ជាតិ​, ទី២ ​តួនាទី​របស់​ ខភម ​ក្នុង​ការ​បំពេញ​ភារកិច្ច​ការពារ​សន្តិភាព​ ការ​ឯកភាព​ជាតិ ​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​តេជោ ​ហ៊ុន សែន និង ​ទី៣ ​ការ​ផ្លាស់​ប្តូរទស្សន​ ចែក​រំលែក​បទ​ពិសោធ​ន៍គ្នាទៅវិញ​ទៅ​មក​។ ឆ្លៀត​ក្នុង​ឱកាស​នោះ​ ឯកឧត្តម ណឹម សុវត្តិ ក៏​បាន​ជំរាប​ជូន​ប្រតិភូ​អំពី​ជោគ​ជ័យ​ក្នុង​ការ ទប់​ស្កាត់ ​និង​បង្ការ​ជំងឺ​រាត​ត្បាត​កូវីដ-១៩ ​របស់​កម្ពុជា ​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​តេជោ ​ជា​មួយ ​នឹង​ការចូល​រួម​ពី​ ខភម។​ ឯកឧត្តម​ បាន​សង្កត់​ធ្ងន់​ថា៖​ ជា​មួយ​នឹង​ការ​សម្រេច​ជោគ​ជ័យ​ក្នុ​ង​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩​ នេះ ​កម្ពុជា​បាន​សម្រេច​នូវ​សមិទ្ធផល​ធំៗ​ ៣ ​ក្នុង​រយៈ​ពេល​កន្លង​មក​ ក្នុង​រួម​មាន​ កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​អាស៊ាន​បូក ​និងកិ​ច្ច​ប្រជុំ​ពាក់​ពន្ធ័ រួម​ទាំង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ផង​ដែរ​​។ ទទឹម​នេះ ​កម្ពុជា​ក៏​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ពេល​ថ្មីៗ​នេះ ​គឺ​ការ​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​ ៣២ ​និង​ អាស៊ាន​ប៉ារ៉ា​ហ្គេម​លើក​ទី ​១២ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ​បន្ទាប់​ពី​បាន​រង់​ចាំអ​ស់រ​យៈពេ​ល ៦៤ ​ឆ្នាំ​ កន្លង​មក​ ដែល​ពោរពេញ​ដោយ​មោទន​ភាព​ និង​បង្កើត​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ ដែល​មា​នការ​ចូល​រួម​ពី​ ខភម ​ផង​ដែរ​។​ ឯក​ឧត្តម​ បាន​បញ្ជាក់​បន្ថែម​ថា៖ ​មាន​កត្តា ​៣​ ដែល​បាន​ចូល​រួម​ ធ្វើ​អោយ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ពេល​កន្លង​មកនេះ ​ក្នុង​នោះ ​ទី​១ ​កត្តា​សន្តិភាព​ និង​ការ​ឯកភាព​ជាតិ​ពេញ​លេញ ​នៅ​កម្ពុជា ​ដោយ​នយោ​បាយ​ឈ្នះ ឈ្នះ​ របស់​សម្តេច​តេជោ ​ហ៊ុន សែន, ទី២ ​ជោគ​ជ័យ​នេះ ​មិន​អាច​កាត់​ ផ្តាច់​បាន​ពី​ ការ​ចូល​រួម​សហការ​ពី​ភាគីចិ​ន ​ទាំង​កំរិត​ជាតិ​ និង​កង​ទ័ព​ ទាំង​ក្នុង​កំឡុងពេ​ល​កូវីដ​-​១៩ ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ និង​ការ​ប្រកួត​កីឡាស៊ី​ហ្គេម​លើ​កទី៣២, ទី​៣ ​កត្តា​តួ​អង្គ​ប្រតិបត្តិករ ​ដែល​បាន​ចូល​រួម​អនុវត្ត​អោយស​ម្រេច​បាន​លទ្ធផល​ទាំងអស់​នេះ​។ នៅ​ក្នុង​បទ​ឧទ្ទេស​នាម​នោះ​ ឯកឧត្តម ណឹម សុវត្តិ បាន​លើក​ជា​សំណួរថា​៖​ ហេតុ​អ្វីបាន​ជា​ ខភម ​បាន​ចូល​រួម​យ៉ាង​សកម្ម​នៅ​គ្រ​ប់​ទិដ្ឋភាព​ទាំង​អស់​នេះ​ ជា​មួយ​នឹង​កា​រការពារ​សន្តិភាព​ ការ​ប្រឆាំង​ជំងឺ​កូវីដ-១៩ ​ការ​ចូល​រួម​សហការ​ជា​មួយ​កីឡាស៊ី​ហ្គេម​​?​ នៅ​ត្រង់​សំណួរ​នេះ ​ឯកឧត្តម​ បាន​បញ្ជាក់ថា៖​ ខភម ​មាន​គោល​នយោបាយ​ការពារ​ជាតិ​មួយ ​ដែល​ចែង​ដោយ​ សៀវភៅស​ការ​ពា​រជាតិ​ ដែល​មា​នការ​កំណត់​នូវ​អាទិ​ភាព ​នយោបាយ​ការ​ពា​រជាតិ​ ដែល​ផ្អែក​លើ​មូល​ដ្ឋាន​នៃ​គោល​ការណ៍​នេះ​ហើយ​ ជាមាគ៌ា​មួយ​ ជា​ត្រី​វិស័យ​ដែ​ល ខភម បាន​ដំណើរ​ការ​អនុវត្ត​ភារកិច្ច​រប​ស់​ខ្លួន​។

       ក្នុង​ឱកាស​នោះ ​ឧត្តម​សេនីយ៍​ឯ​ក​ ស៊ាវ​ ធៀនឡាំង ​(Xiao Tianliang) សាកល​វិទ្យាធិការ​ សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​ចិន​បាន​សម្តែង​ការ​កោត​សរសើរ ​និង​វាយ​តំលៃ​ខ្ពស់​ ចំពោះ​ខភម ​ដែល​បាន​រួម​ចំណែក​យ៉ាងធំ​ធេង​ក្នុង​ការ​រក្សា​សន្តិភាព​ និង​អភិវឌ្ឍ​សង្គម​ ក្នុង​ប្រទេស​កម្ពុជា​។ ឯកឧត្តម បាន​វាយ​តំលៃ​ថា៖​ គោ​លនយោ​បាយ​ឈ្នះ ឈ្នះ ​ពោរ​ពេញ​ទៅ​ដោយ​លក្ខណៈ​វិទ្យាសាស្ត្រ​ និង​បាន​គាំទ្រ​ចំពោះ​គោល​នយោបាយ​ឈ្នះ ឈ្នះ នេះ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ