ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ ជួប​​ពិភាក្សា​ការ​ងារ​ជា​មួយ​គណៈ​ប្រតិភូ ​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​ចិន​
នាយកដ្ឋានព័ត៌មាន(៣)
1521
3123 នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ ជួប​​ពិភាក្សា​ការ​ងារ​ជា​មួយ​គណៈ​ប្រតិភូ ​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​ចិន​

       នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​កក្កដា​ ឆ្នាំ​២០២៣ ​នាយ​ឧត្តម​សេនីយ៍​ ឥត សារ៉ាត់ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​​ចម្រុះ ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​អនុញ្ញាតិ​ឲ្យ​គណៈ​ប្រតិភូ​និសិ្ស​ត​នាយ​ទាហាន ​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​ នៃ​សាធារណរដ្ឋ​ប្រជាមា​និត​ចិន​ ដឹក​នាំ​ដោយ ​ឧត្តមសេនីយ៍​ឯក​ ស៊ាវ​ ធៀនឡាំង​ (LtG, Xiao Tianliang​) សាកលវិទ្យា​ធិការ​ នៃ​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ចូល​ជួប​សំ​ដែង​ការ​គួរ​សម​ ក្នុង​ឱកាស​ដែល​ឯកឧត្តម​ ដឹក​នាំ​គណៈ​ប្រតិភូ​និស្សិត​នាយ​ទាហាន ​សាកល​វិទ្យាល័យ​នេះ ​មក​បំពេញ​ទស្សន​កិច្ច​ ដក​ពិសោធន៍​ការ​ងារ​នៅ​កម្ពុជា​ ចាប់​ពី​ថ្ងៃទី​១២​-​១៥​ ខែ​កក្កដា​ ឆ្នាំ​២០២៣​។

​        ក្នុ​ងឱកាស​នោះ ​នាយ​ឧត្តម​សេនីយ៍ ឥត សារ៉ាត់ ជំនួស​មុខ​ឱ្យ​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​មេ​បញ្ជាការ​នៃក​ងយោធពល​ខេមរ​ភូមិន្ទ​ បាន​សំដែង​នូវ​ការ​ស្វាគមន៍ ​ចំពោះ​វត្តមាន​របស់​គណៈ​ប្រតិ​ភូនិស្សិត​នាយ​ទាហាន​ នៃ​សាកលវិទ្យាល័យ​ការពារ​ជាតិ​ កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ មក​កាន់​ប្រទេស​កម្ពុជា​។ តាម​រយៈ​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា ​នា​លើក​នេះ​ ឯកឧត្តម ឥត សារ៉ាត់ បាន​វាយ​តម្លៃ ​និង​ចាត់​ទុក​ថា​ កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ រវាង​សាកល​វិទ្យាល័យ​ការ​ពា​រជាតិ​ កង​ទ័​ពប្រទេស​ទាំង​ពីរ​ កម្ពុជា​-​ចិន ​បាន​ពង្រឹង​ពង្រីក​កាន់​តែ​ជិ​តស្និទ្ធ​ និង​រឹងមាំ​ថែម​ទៀត​លើ​កិច្ច​សហប្រតិបត្តិការ​ជា​ដៃគូ​គ្រប់​ជ្រុង​ជ្រោយ ​និង​ជា​មិត្ត​ដែល​ថែប​ រវាង​កង​ទ័ព​ទាំង​ពីរ​​។ ជា​មួយ​គ្នា​នេះ​ដែរ​ ឯកឧត្តម ​ឥត សារ៉ាត់ ក៏បា​ន​សំដែង​នូវ​អំណរ​គុណ​ចំពោះ​បក្ស​ រដ្ឋាភិបាល​ និង​កង​ទ័ព​រំដោះ​ប្រជាជ​ន​ចិន​ ដែល​ជា​និច្ចជា​កាល​តែង​តែ​បាន​ជួយ​ឧបត្ថម្ភ​ គាំទ្រ​ ទាំ​ង​ស្មារតី​សម្ភារៈ​ ដល់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ លើ​គ្រប់​ផ្នែក​បាន​ជួយ​កសាង ​និង​ជួយ​​ទំនប់​បម្រុង​លើ​ការ​ងារ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​លើ​គ្រប់​ជំនាញ​ដល់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ពិសេស​សម្រាប់​វិទ្យាស្ថាន​ទ័ព​ជើង​គោក​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដែល​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​ ឱ្យ​កាន់​តែ​មាន​លក្ខណៈ​ទំនើប​ សម្រាប់​កង​ទ័ព​កម្ពុជា​ និង​ក្នុង​តំបន់​ តាំង​តែ​ពី​សាលានេះ​ទើប​ចាប់​ផ្ដើម​កសាង​ពី​បាត​ដៃទ​ទេ​ រហូត​ក្លាយ​ជា​វិទ្យាស្ថាន​មួយ​ដែល​អាច​បណ្ដុះ​បណ្ដា​ល​ធន​ធាន​មនុស្ស​សម្រាប់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ កាន់​តែ​មាន​គុណភាព​ និង​លក្ខណៈ​ទំនើប​ បន្ថែ​មទៀត​។ នាយ​ឧត្ត​មសេនីយ៍​ ឥត សារ៉ាត់ បាន​ចាត់​ទុក​កា​រជួយ​កសាង​វិទ្យាស្ថាន​ទ័ព​ជើង​គោក​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ពី​សំណាក់​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ គឺ​ជា​និមិត្ត​រូប​មួយ ​នៃ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ ​រវាង​កង​ទ័ព​ប្រទេស​យើង​ទាំង​ពី​រ ដែល​ជា​រៀង​រាល់​ឆ្នាំ​ ភាគីក​ង​ទ័ព​យើង​ទាំង​ពីរ​តែង​តែបា​ន​ចាត់​បញ្ជូន​ក្រុម​ការ​ងារ​បច្ចេក​ទេស​ផ្លាស់​ប្ដូរ​ទស្សន​កិច្ច​ ដក​ពិសោធន៍​ការ​ងារ​ ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​ជួយ​ជំរុញ​ឲ្យ​បណ្ដា​វិទ្យាស្ថាន​ទ័ព​ជើង​គោក​ និង​បណ្ដា​សាលា ​ហ្វឹក​ហ្វឺ​ន​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ​ដំណើរ​ការ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​សម្រាប់ ​វិស័យ​ការ​ពារ​ជាតិ ​រប​ស់​កម្ពុជា ​កាន់​តែ​មាន​គុណ​ភាព​​។ ឯកឧត្តម ​បាន​បញ្ជាក់​ទៀត​ថា​​៖​ កន្លង​ទៅ​នេះ ​កង​ទ័ព​ប្រទេស​យើង​ទាំង​ពីរ​កម្ពុជា​-​ចិន​ ទើបតែ​​​បាន​បញ្ចប់​ការ​ធ្វើ​សម​យុទ្ធ​រួ​មគ្នា​ នៅ​មជ្ឈមណ្ឌល​មណ្ឌល​ហ្វឹក​ហ្វឺន​កង​រា​ជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ភ្នំ​ជុំ​សែន​រីក​រា​យ នៅ​ខេត្ត​កំពង់​ឆ្នាំង​ ដែល​គិត​ម​ក​ដល់​ពេល​នេះគឺ​ជា​សម​យុទ្ធ​រួម​គ្នា​ កម្ពុជា​-​ចិន​ លើក​​ទី​៥​ហើយ មក​ដ​ល់ឆ្នាំ​២០២៣​នេះ​។ ទំហំ​នៃ​ការ​ធ្វើ​សមយុទ្ធ ​រាល់​លើក​រវាង​កង​ទ័ព​យើងទាំ​ង​ពីរ​កាន់​តែ​មាន​លក្ខណៈ​ទំនើប​ទៅៗ ​និង​ធំ​ឡើងៗ ​ជា​លំដាប់​។ ហើយ​យើង​ក៏​បាន​ឯកភាព​គ្នា​ថា​ នឹងបន្ត​រៀបចំធ្វើ​សម​យុទ្ធ​រួម​គ្នា​មួយ​ទៀត​ នា​អំឡុងពេ​លពាក់​កណ្ដាល​ឆ្នាំ​២០២៣​នេះ ​ដែល​ជា សម​យុទ្ធ​រួម​គ្នា​លើ​ការងារ​សុខាភិបាល ​មាន​ឈ្មោះថា​ ​"ទេវតា​សន្តិភាព​ឆ្នាំ​ ២០២៣ ​កម្ពុជា​-​ចិន ​ក្នុង​ឆ្នាំ​​ផង​ដែរ​នេះ​។

      ជាការ​ឆ្លើយ​ត​ប ឧត្តម​សេនីយ៍​ឯ​ក ស៊ាវ​ ធៀន​ឡាំង ​(LtG, Xiao Tianliang) បានជ​ម្រាប​ជូន​ ឯកឧត្តម​ ឥត សារ៉ាត់ ថា៖​ ប្រតិភូ​និស្សិត​នាយ​ទាហាន​ សកល​វិទ្យាល័យ​​ការពារ​ជា​តិ រប​ស់ក​​ង​ទ័ព​រំដោះ​ប្រជាជន​ចិន​ មក​កាន់​កម្ពុជា​លើក​នេះ​ ចំពេល​ដែល​កម្ពុជា​ទើប​តែ​បញ្ចប់​ការ​រៀបចំ​ការ​ប្រកួត​កីឡាស៊ី​ហ្គេម​លើក​ទី​ ​៣២ ​និង​ អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី​១២​ ប្រកប​ដោយ​ជោគ​ជ័​យ ក្នុង​នាម​កម្ពុជា​ធ្វើជា​ម្ចា​ស់​ផ្ទះ​ ជា​លើក​ដំបូង ​នៃកា​រ​ប្រកួតកី​ឡាទាំង​ពីរ​នេះ​ប្រចាំ​ឆ្នាំ​ ២០២៣ ​ហើយក៏​ចំ​ពេល​ដែល​កម្ពុជា ​កំពុងបើក​យុទ្ធ​នា​ការឃោសនា​បោះ​ឆ្នោត​ជ្រើ​ស​តាំង​តំណាង​រាស្ត្រ​នី​តិកាល​ទី​ ៧ ​នៃ​រដ្ឋសភា ​ផង​ដែរ​។ ​ឧត្តមសេនីយ៍​ឯក​ ស៊ា​វ ធៀន​ឡាំង ​បានជូន​ពរ​ដល់​ប្រជាជន​កម្ពុជា​ ក្នុង​ដំណើរ​កា​រនៃ​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​សម្រាប់​នីតិកាល​ទី​ ​៧ ​នៃ​រដ្ឋសភា​ សូមប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​សេរី​ យុត្តិធម៌ ​និង​មាន​តម្លាភាព​។ ឯកឧត្តម​ ​ក៏បា​ន​ជម្រាប​ជូន​ឯកឧត្តម​ នាយ​សេនា​ធិការ​ចម្រុះ​ថា​ ឆ្នាំ​នេះ​គឺ​ជា​ឆ្នាំ​ខួប​ ៦៥​ នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​ចិន​-​កម្ពុជា ​ហើយ​ក៏​ជា​ឆ្នាំ​មិត្តភាព​ រវាង​ចិន​ និង​កម្ពុជា​ផង​ដែរ​។ ឯកឧត្តម បាន​បញ្ជាក់​ទៀត​ថា​ កាលខែ​កុម្ភៈ ​ឆ្នាំ​២០២៣​ កន្លង​ទៅ ​សម្ដេច​តេជោ ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​អញ្ជើញ​ទៅ​បំពេញ​ដំណើរ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​ និង​ផ្លូវ​រដ្ឋ​ ជា ​លក្ខណៈ​មិត្ត​ភាព ​នៅ​ប្រទេស​ចិន​។ ដែល​តាម​រយៈ​នៃ​ដំណើរ​ទស្ស​ន​កិច្ចនេះ​ របស់​សម្ដេច​តេជោ ​ហ៊ុន សែន នៅ​ប្រទេ​សចិន​ បាន​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​កង​ទ័ព​ និង​ប្រជាជន​ប្រទេស​យើង​ទាំង​ពីរ​ ចិន​-​កម្ពុជា​ ឈាន​ចូល​ទៅ​ក្នុង​យុគ្គសម័យ​ថ្មី​ និង​ក្នុង​ដំណាក់​កាល​ថ្មី​មួយ​។ បាន​បន្ថែម​ទៀត​ថា​៖ សមិទ្ធិ​ផល​ជា​ច្រើន​នៅ​ក្នុង​វិទ្យាស្ថាន​ទ័ព​ជើង​គោក​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​សមិទ្ធ​ផល​នានា​ជា​ច្រើន​ទៀត​ ​គ្រប់​ទី​កន្លែង​នៅ​កម្ពុជា ​ដែល​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ បាន​ជួយ​កសាង ​គឺជា​និមិត្ត​រូប​ នៃ​ការ​ពង្រឹង​ពង្រី​ក​ចំណង​ទាក់​ទង​កិច្ច​សហប្រតិបត្តិ​ការ​ នៃ​ការរឹត​ចំណង​សាមគ្គី​ភាព ​មិត្ត​ភាព ​នៃ​កង​ទ័​ព​ប្រទេស​យើង​ទាំ​ង​ពីរ​​។ ​ឯកឧត្តម​ ស៊ាវ ធៀន​ឡាំង ​ក៏​បាន​ជំរាប​ជូន ​ឯកឧត្តម​នាយ​សេនា​ធិការ​ចម្រុះ ​អំពី​គោល​បំណង​របស់​ប្រតិភូ​និស្សិត​នាយ​ទាហាន ​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​ នៃ​កង​ទ័ព​ នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ មក​កាន់​កម្ពុជា​លើក​នេះ ​គឺ​ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ទស្សនៈ​ប​ទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​កង​ទ័ព​ទាំង​ពីរ​ចិន​-​កម្ពុជា​ ពិសេស​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ