ព័ត៌មាន

ឯកឧត្តម​ ឃឹម​ ប៊ុន​សុង​ បើក​ការ​ដ្ឋាន​ជួស​ជុស​សាង​សង់​មជ្ឈមណ្ឌល​កីឡា ​ខ.ភ.ម​
នាយកដ្ឋានព័ត៌មាន(៣)
1539
3119 ឯកឧត្តម​ ឃឹម​ ប៊ុន​សុង​ បើក​ការ​ដ្ឋាន​ជួស​ជុស​សាង​សង់​មជ្ឈមណ្ឌល​កីឡា ​ខ.ភ.ម​

        ពិធី​បើក​ការ​ដ្ឋា​នជួស​ជុល​កែ​លម្អ​ និង​សាង​សង់​ ហេដ្ឋា​រចនា​សម្ពន្ធ​ មជ្ឈមណ្ឌល​កីឡា​កង​យោធ​ពល​ខេមរភូមិន្ទ​ បាន​ប្រព្រឹត្ត​ឡើងនៅ​ព្រឹក​ ថ្ងៃ​ទី​២៨​ ខែ​មិថុនា ​ឆ្នាំ​២០២៣ ​ដោយ​ក្រុម​ប្រឹក្សាកីឡា​កង​យោធ​ពល​ខេមរភូមិន្ទ​ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ នាយ​ឧត្ដម​សេនីយ៍ ​ឃឹម ប៊ុនសុង រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​ និង ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​កីឡា​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួ​មពី​សំណាក់ ​លោក​វរសេនីយ៏​ឯ​កបំរុង ចិន វ៉ាន់តឹម ប្រធា​ន​ការិយាល័យ​អនុព័ន្ធ​យោធា​វៀតណាម​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ព្រម​ទាំង​នាយ​​ទាហាន​ ក្រសួង​ការពា​រ​ជាតិ​ជា​ច្រើន​។

         ឧត្តម​សេនីយ៏​ឯក​ តែម ម៉ឺន នាយក​មជ្ឈមណ្ឌល​កីឡា​កង​យោធ​ពលខេមរ​ភូមិន្ទ​ និង​ជា​អគ្គលេខា ​ក្រុម​ប្រឹក្សា​ កីឡា​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​ធ្វើ​របាយ​ការណ៏​ជូន​អង្គ​ពិធី​ឲ្យ​បាន​ដឹង​ថា៖​ នៅ​ក្នុង​ផែន​ការ​ជួស​ជុល​កែរ​លម្អ​ និង​សាង​សង់​ ហេដ្ឋា​រចនា​សម្ពន្ធ មជ្ឈមណ្ឌ​ល​កីឡាកង​យោធ​ពល​ខេមរ​ភូមិន្ទ ​ក្នុង​ពេល​នេះ​រួម​មាន​៖​ -​សាង​សង់​ក្លោង​ទ្វា​រ​ចូល​ថ្មី ដែល​មាន​រចនា​បទ​ខ្មែរ, សាង​សង់​ផ្លូវ​បេតុង​សំរាប់​ចំណត​រថយន្ត​ និង​សួនថ្មី​ -សាង​សង់​អគារ​ការិយាល័យ​ថ្មី​មួយ​ខ្ន​ង ដែល​មាន​បន្ទប់​ចំនួន ​០៦​បន្ទប់ -​ជួស​ជុល​កែ​លម្អ ​អគារ​រដ្ឋបាល​ និង​សាល​ប្រជុំថ្មី ​ជាមួយ​នឹង​ទីលាន​ហ្វឹ​កហាត់​ប្រភេទ​កីឡា​ប៊ូល ​និង​តង់ -​ជួសជុលកែលម្អ អគារ​កីឡាក្នុងសាល -ជួស​ជុលកែ​លម្អ ​វេទិកា ​គណៈ​អធិបតី​ នៅ​ក្នុ​ង​ទីលាន ​រៀប​ចំ​ការ​ប្រកួត​កីឡា​បាល់​ទាត់​ -​សាង​សង់​ ទី​រត់​ប្រណាំង​ថ្មី​ (ទីលាន​កីឡា​អត្តពល​កម្ម​) -​ជួស​ជុល​កែ​លម្អ​ប្រព័ន្ធ​រំដោះទឹ​ក​ -​សាង​សង់​របង​ និង​បង្កាន់​ដៃ​ដែក​សុវត្ថិភាព​ - សាង​សង់​វេទិកា​រ​ទស្សនិក​ជន​ កីឡា​បាល់​ទាត់​ និ​ងអគារ​ស្នាក់​នៅស​ម្រាប់​គ្រូ​បង្វឹក​កីឡាក​រ​​។ 

         ថ្លែង​ក្នុង​ឱកាស​នោះ ​ឯ.ឧ ​ឃឹម ប៊ុនសុង រដ្ឋ​លេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា ​កីឡា​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​បញ្ជាក់​ថា៖ នៅថ្ងៃ​នេះ​ យើង​អាច​និយាយ​បាន​ថា​គឺ​ជា​​ដំណាក់​កាល​​ទី៣ ​ដែល​យើង​​នឹង​ចាប់​ផ្តើម​ជួស​ជុល​កែ​លម្អ ​និង​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ មជ្ឈមណ្ឌល​កីឡាក​ង​យោធ​ពល​ ខេមរ​ភូមិន្ទ​ ដែល​បាន​ទទួល​ថវិកា​ពី​រដ្ឋាភិបាល​វៀត​ណា​ម តាម​រយៈ​ទំនាក់​ទំន​ង​គ្នា​ រវាង​ក្រុម​ប្រឹក្សា​កីឡា​កងយោធ​ពល​ខេមរ​ភូមិន្ទ​ និង​ស្នង​ការ​ហ្វឹ​ក​ហ្វឺន​អគ្គសេនា​ធិការ​កង​ទ័ព​ប្រជាជន​វៀត​ណាម​​។ ដោយ​កន្លង​មក​ ឯ.ឧ ​បាន​ដឹក​នាំ​ប្រតិភូ ​​ក្រុម​ប្រឹក្សា​កីឡា​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ទៅ​បំពេញ​ទស្ស​ន​កិច្ច ​នៅ​រដ្ឋធានី​ហាណូយ ​សាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណា​ម ហើយ​បាន​ស្នើ​សុំ​ការ​ឧបត្ថម្ភ​គាំទ្រ​ ដែល​ទាក់​ទង​និង​វិស័យ​កីឡា ​ក្រប​ខណ្ឌ​ កីឡា​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​មិត្ត​ភាព​ឲ្យ​កាន់​តែ​ល្អ​បន្ថែម​ទៀត​។​ ជា​លទ្ធផល​ នៃ​កិច្ច​សហ​ប្រតិបត្តិការ​យ៉ាង​ល្អ​នេះ​ ទើប​ថ្ងៃ​នេះ​ យើង​អាច​ចាប់​​ផ្តើ​ម​បើក​ការ​ដ្ឋាន​ជួស​ជុល​កែល​ម្អ និង​សាង​ស​ង់ ហេដ្ឋា​រចនា​សម្ពន្ធ​ មជ្ឈមណ្ឌល​កីឡា​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ក្រោម​ជំនួយ​រប​ស់រ​ដ្ឋាភិបាល ​វៀត​ណាម​។​ 

         ឆ្លៀត​ក្នង​ឱកាសនោះ ឯកឧត្តម​ ឃឹម ប៊ុនសុង ក៏​បាន​លើក​យកសមិទ្ធផល​ ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា ​ទើប​បាន​បង្កើត​ឡើង​គឺ​៖​ កា​​រប្រកួត​កីឡាស៊ី​ហ្គេម​លើក​ទី​៣២​ និង​កីឡា​ប៉ារ៉ាហ្គេម​លើក​ទី​១២​ ឆ្នាំ​២០២៣ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ដែល​បង្កើត​ព្រឹត្តិការណ៍​អោយ​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​កោត​សរសើរ ​ពី​ការ​រៀប​ចំ​ និង​ផ្ទាំង​ ទស្សនីយ​ភាព​ ការ​ប្រកួត​លើ​គ្រប់​វិញ្ញាសា ​និង​ការទទួល​បដិ​សណ្ឋារ​កិច្ច​ល្អ​របស់​កម្ពុជា ​ព្រម​ជា​មួយ​នឹង​លទ្ធផល ​ដែល​អត្តពលិក ​របស់​យើង​ទទួល​បាន​ក្នុ​ង​ឱកាស ​នោះ​ផង​ដែរ​​។ ជា​ចុង​ក្រោយ ​ឯ.ឧ ​រំលឹក​ដល់​គណៈកម្មការ​ ជួស​ជុល​ កែ​លម្អ​ និង​សាង​សង់​ ហេដ្ឋា​រចនា​សម្ពន្ធ​ មជ្ឈមណ្ឌល​កីឡា​កង​យោធ​ពលខេមរ​ភូមិន្ទ ​ត្រូវ​អនុវត្ត ​ការ​ងារ​អោយ​បាន​លទ្ធផល​ល្អ​ប្រសើរ​ សម្រាប់​ក្រុម​ប្រឹក្សា​កីឡាក​ង​យោធ​ពល​ខេរម​ភូមិន្ទ​ និង​ក្រសួង​ការ​ពារ​ជាតិ​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ