ព័ត៌មាន

ប្រជុំ​បូក​សរុប​ការ​ងារ​ និង​ប្រគល់​ប្រាក់​រង្វាន់​លើក​ទឹ​កចិត្ត​ជូន​គ្រូ​បង្វឹក​ គ្រូ​ជំនួយ ​កីឡាករ ​កីឡាការនី ​ទទួល​បាន​ជ័យ​លាភី​ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ ​លើក​ទី​៣២ ​និង​អាស៊ាន​ប៉ារ៉ា​ហ្គេម​ លើក​ទី​១២ ​ឆ្នាំ​២០២៣​
នាយកដ្ឋានព័ត៌មាន(៣)
1452
3118 ប្រជុំ​បូក​សរុប​ការ​ងារ​ និង​ប្រគល់​ប្រាក់​រង្វាន់​លើក​ទឹ​កចិត្ត​ជូន​គ្រូ​បង្វឹក​ គ្រូ​ជំនួយ ​កីឡាករ ​កីឡាការនី ​ទទួល​បាន​ជ័យ​លាភី​ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ ​លើក​ទី​៣២ ​និង​អាស៊ាន​ប៉ារ៉ា​ហ្គេម​ លើក​ទី​១២ ​ឆ្នាំ​២០២៣​

          សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្តី្រ​ ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​គណៈកម្មា​ធិការ​ជាតិ​ រៀប​ចំ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ ​លើក​ទី​៣២​ និង​អាស៊ាន​ប៉ារ៉ា​ហ្គេម ​លើក​ទី​១២ ​ឆ្នាំ​២០២៣ ​(CAMSOC-CAMAPGOC) តំ​ណាងដ៏​ខ្ពង់​ខ្ពស់​សម្តេច​តេជោ ​នាយក​រដ្ឋមន្ត្រី ​បាន​អញ្ជើញ​ជា​អធិបតីភា​ព​ ក្នុង​ពិធី​ប្រជុំ​បូក​សរុប​ការ​ងារ​ និង​ប្រគល់​ប្រាក់​រង្វាន់​លើក​ទឹ​ក​ចិត្ត​ជូន​គ្រូ​បង្វឹក​ គ្រូ​ជំនួយ ​កីឡាករ ​កីឡាការ​នី ​ទទួល​បាន​ជ័យ​លាភី​ក្នុង​ព្រឹត្តិការ​ណ៍​ប្រកួត ​កីឡា​អាស៊ី​អាគ្នេយ៍ ​លើកទី​៣២​ និង​អាស៊ាន​ប៉ារ៉ាហ្គេម​ លើក​ទី​១២ ​ឆ្នាំ​២០២៣ ​នា​ថ្ងៃទី​២៧ ​ខែមិ​ថុនា ​ឆ្នាំ​២០២៣ ​នៅ​ទី​ស្ដីការ​ក្រសួង​ការ​ពារ​ជាតិ​។​

          រាជ​រដ្ឋាភិបាល ​បាន​អនុញ្ញាត​ជា​គោល​ការណ៍​ជូន​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិ​ក​កម្ពុជា ​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ រៀប​ចំ​ការ​ប្រកួត​កីឡា ​SEA Game ឆ្នាំ​២០២៣​ ដែល​បាន​ចាប់​ផ្តើម​ថ្ងៃ​ទី​០៥​ ខែឧ​សភា ​ដល់​ថ្ងៃទី​១៧​ ខែ​ឧសភា ឆ្នាំ​២០២៣ ​មាន​ប្រទេស​ចូល​រួម​ ចំនួន ​១១​ប្រទេស ​នៃ​គណៈកម្មាធិការ​អូឡាំពិក​តំបន់​អាស៊ី​អាគ្នេយ៍​។​ មាន​ប្រតិភូ​កីឡា​ចូល​រួម​ សរុប​ចំនួន ​១​ម៉ឺន​ ២​ពាន់​ ៤០៤​នាក់ ​ដែល​បាន​ធ្វើ​ពិធី​បើក​ថ្ងៃ​ទី​០៥​ ខែ​ឧសភា ​និង​ពិធី​បិទថ្ងៃ​ទី​១៧ ​ខែឧ​សភា ​ឆ្នាំ​២០២៣​ ដោយ​ការ​ប្រកួត ​SEA​ Games​ មាន ​៣៧​ប្រភេទ​កីឡា ​៥៨១​វិញ្ញាសា​។​ ក្នុង​នោះ​កម្ពុជា​ទទួល​បាន​មេ​ដាយ​មាស​ ៨១​គ្រឿង​,​ មេដាយ​ប្រាក់​ ៧៤​គ្រឿង ​និង​មេ​ដាយ​សំរិទ្ធ​ ១២៧​គ្រឿង ​សរុប​មាន​ចំនួន​ ២៨២​គ្រឿង ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី​៤​ ក្នុង​ចំណោម ​១១​ប្រទេស​ចូល​រួម​។​

         ដោយ​ឡែក​ចំពោះ កា​រ​ប្រកួត​កីឡា អា​ស៊ានប៉ា​រ៉ាហ្គេម​ លើក​ទី​១២ ​ឆ្នាំ​២០២៣ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​បាន​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​០៣​​ ខែ​មិថុនា ​ដល់​ថ្ងៃ​ទី០៩ ​ខែមិ​ថុនា ​ឆ្នាំ​២០២៣​ មាន​កីឡាករ ​កីឡាការិនី​ពិការ​ភាព​មក​ពី ​១១​ប្រទេស​នៃ​គណៈ​កម្មាធិការ​ជាតិ​ប៉ារ៉ា​ហ្គេ​ម​អាស៊ាន​ និ​​ង​ប្រទេស​ទីម័រ​លេស្តេ​ ចូល​រួម​សរុប​ចំនួន ​២​ពាន់​ ១៤៣​នាក់​ ប្រកួត​កីឡា​ចំនួន ​១៣​ប្រភេទ ​៤៣១​វិញ្ញាសា ​និង​មាន​កីឡា​ក្រៅ​ផ្លូវ​ការ​មួយ​ប្រភេទ ​គឺ​ប៉ារ៉ា ​អ៊ី​ស្ពត ​(Para E-Sport)។ ជាលទ្ធផល​កម្ពុជា​ទទួល​បាន​មេ​ដាយ​មាស​ ចំនួន​៩​គ្រឿង,​ ប្រាក់ ​១​៩​គ្រឿង ​និង​សំរិទ្ធ​ ៤៥​គ្រឿង​ សរុប​មាន​ចំនួន ​៧៣​គ្រឿង ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី​៨​ ​ក្នុង​ចំណោម ​១១​ប្រទេស​ជា​សមាជិក​ចូល​រួម​ផង​ដែរ​។​

         ថ្លែង​នៅ​ក្នុង​ឱកាស​នោះ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា​៖ ការ​រៀបចំ​ប្រកួត​ កីឡា​អាស៊ី​អាគ្នេយ៍ ​លើក​ទី​៣២ ​និង​អាស៊ាន​ប៉ារ៉ា​ហ្គេម​ លើក​ទី​១២​ ឆ្នាំ​២០២៣ ​គឺ​ជា​ព្រឹត្តការណ​កីឡា​ជា​ប្រវត្តិសាស្ត្រ​ ស៊ី​ហ្គេម​ ដែល​កម្ពុជា​បាន​ទន្ទឹង​រង់​ចាំ​ ៦៤​ឆ្នាំ​ និង​អាស៊ាន​ប៉ារ៉ា​ហ្គេម​ ដែល​កម្ពុជា​រង់​ចាំ​ ២២​ឆ្នាំ​មក​ហើយ ​ហើយ​ដោយ​បាន​សម្រេច​ជោគ​ជ័យ​ពេញ​លេញ និ​ង​ល្បី​រន្ទឺ​ពាស​ពេញ​ពិភព​លោក​។​

         ក្នុង​នាម​សម្តេច​តេជោ ​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​, សម្តេច​ពិជ័​យសេនា ​បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​គណៈកម្មាធិការ​ជាតិ​ សហព័ន្ធ​ ក៏​ដូច​ជា​កីឡាក​រ​ កីឡាការិនី ​យុវជន​ស្ម័គ្រ​ចិត្ត ​សិល្បៈករ​-​សិល្បៈ​ការិនី​ និង​ស្ថាប័ន​ ក្រសួង​ពាក់​ព័ន្ធ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ ដែល​បាន​រួម​សហការ​គ្នា​បាន​យ៉ាង​ល្អ​ក្នុង​ការ​រៀបចំ​នូវ​ព្រឹត្តិការណ៍​កីឡាជា​ប្រវត្តិ​សាស្ត្រ​នេះ ​ដែល​បាន​ធ្វើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​អូឡាំពិ​ក ​និង​ប៉ារ៉ា​ឡាំពិក​គ្រប់​ប្រទេស​ជា​សមាជិក​ចូល​រួម​ បាន​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​លើក​កម្ពស់​ព្រឹត្ត​ការណ៍ ស៊ីហ្គេម ​និង​អាស៊ាន​ប៉ារ៉ា​ហ្គេម​ ឈាន​ដល់​កម្រិត​អូឡាំពិក ​និង​ប៉ារ៉ា​ឡាំពិក​អន្តរជាតិ​ ព្រម​ទាំង​ផ្តល់​នូវ​ការ​ទទួល​ស្គាល់​ស្តង់​ដារៀប​ចំ​ល្អ​ប្រសើរ​ជាង​លើក​មុនៗ ​ហើយ​ផ្តល់​តម្លៃ​ដល់ ​អត្តពលិ​ក​ជន​ពិការ​ភាព​ខ្ពស់ ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​។ សិទ្ធ​សេរីភាព​ជ​នពិការ ​និង​សមត្ថភាព​ជន​មាន​ពិការ​ភាព ​ត្រូវ​បាន​​បង្ហាញ​ និង​ទទួល​ស្គាល់​ពាស​ពេញ​ប្រទេស​ និង​លើ​ឆាក​អន្តរជាតិ។​ ​សម្តេច​ពិជ័យ​សេនា ​បាន​បញ្ជាក់​ថា​៖ ព្រឹត្តិ​ការណ៍​នេះ ​បាន​ជះ​ឥទ្ធិពល​ និង​បាន​បង្ហាញ​ថា​ ខ្មែរ​ធ្វើ​បាន ​និង​ធ្វើ​បាន​អស្ចារ្យ​ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ ពិសេស​យុវជនរ៉ា​ប់ម៉ឺន​នាក់​ រួម​ទាំង​អ្នក​ស្ម័គ្រ​ចិត្ត​ បា​នក្លាយ​ជា​ទូត​សុឆន្ទៈ ​​នាំ​សារ​ទៅ​គ្រប់​ទិស​ទី​ ពី​មហា​ជោគ​ជ័យ​ នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ និង​ប៉ារ៉ា​ហ្គេម​ ឆ្នាំ​២០២៣​។​ ជា​មួយ​នេះ​ យើងបា​ន​ប្រកាន់​យក​បាវចនា កី​ឡារ​ស់​ក្នុង​សន្តិភាព​ បាន​ជះ​ឥទ្ធិពល​ដ​ល់បេះដូង​មនុស្ស​គ្រប់​ៗ​រូប​ ឲ្យ​មើល​ឃើញ​គុណ​តម្លៃ​ដ៏​ខ្ពង់​ខ្ពស់​នៃ​សន្តិភាព​ ដែល​មនុស្ស​ជាតិ​ប្រាថ្នា​ចង់​បាន​គ្រប់ៗ​ទី​កន្លែង ​និង​គ្រប់​ពេល​វេលា​។ ​ទាំង​នេះ​បន្សល់​នូ​វការ​ចង​ចាំជា​កំណត់​ត្រា​ប្រវត្តិ​សាស្ត្រ​ដ៏​អស្ចារ្យ​ក្នុង​សក​រាជ​ តេជោ​សែន ​និង​ជា​កិត្តិយស ​កិត្យានុភាព​ជាតិ​ ដែល​មិន​អាច​កាត់​ថ្លៃ​បាន​។​

         ក្នុង​ឱកាស​នោះ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ជម្រុញ​ និង​លើក​ទឹ​កចិត្ត​ដល់​គណៈ​គម្មាធិការ​ជាតិ ​សហព័ន្ធ ​និង​កីឡាករ​-​កីឡាការិនី​កម្ពុជា ​បន្ត​ការ​ពង្រឹង​សមត្ថ​ភាព​ និង​គុណ​ភាព​កីឡា ​ពិសេស​ការ​បណ្តុះ​បណ្តាល​ពង្រឹង​កីឡា ​វ័យ​ក្មេង​ ដើម្បី​ឈាន​ឆ្ពោះ​ទៅ​ដណ្តើម​មេ​ដាយ​ការ​ប្រកួតកី​ឡាស៊ី​ហ្គេម​ និ​ងប៉ារ៉ា​ហ្គេម ឆ្នាំ​២០២៥​ នៅ​ប្រទេស​ថៃ​ និង​ការ​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ក្នុង​ការ​រៀប​ចំ​ព្រឹត្តការណ៍​កីឡា​យុវជន​អាស៊ី ​ឆ្នាំ​២០២៩​ខាង​មុខ​ទៀត​។ ក្នុង​ឱកាស​នោះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ប្រគល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ជូន​គ្រូ​បង្វឹក គ្រូ​ជំនួយ ​កីឡាករ ​កីឡាការិ​នី ​ដែល​ទទួល​បាន​ជ័យ​លាភី​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ កីឡា​អាស៊ី​អាគ្នេយ៍​ លើក​ទី​៣២ ​និង​អាស៊ាន​ប៉ារ៉ា​ហ្គេ​ម លើក​ទី​១២ ​ឆ្នាំ​២០២៣​ ដែល​ប្រាក់​រង្វាន់​ទាំង​អស់​មាន​ចំនួន ​ជិត​ ៧​ លាន​ដុល្លា​ សហរដ្ឋ​អាមេរិក​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ