ព័ត៌មាន

នាយ​ឧត្ដម​សេនីយ៍ ​សំ​ វណ្ណ​ថន​ ធ្វើ​បាឋក​ថា​ ជូន​សិក្ខា​កាម​វគ្គ​បណ្តុះ​បណ្តាល​ការ​ងារ​រដ្ឋបាល​ ជំនាន់​ទី​៣​
នាយកដ្ឋានព័ត៌មាន(៣)
639
3112 នាយ​ឧត្ដម​សេនីយ៍ ​សំ​ វណ្ណ​ថន​ ធ្វើ​បាឋក​ថា​ ជូន​សិក្ខា​កាម​វគ្គ​បណ្តុះ​បណ្តាល​ការ​ងារ​រដ្ឋបាល​ ជំនាន់​ទី​៣​

        នាយ​ឧត្ដម​សេនីយ៍ ​សំ វណ្ណថន អគ្គ​លេខា​ធិការ​ នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ការ​ពារ​ជាតិ​ និង​ជា​អគ្គ​លេខា​ធិការ ​ក្រសួង​ការពារ​ជាតិ​ បាន​ធ្វើ​បាឋកថា​ស្តី​ពី​ តួនាទី​-​ភារកច្ច​ចំពោះ​មុខ ​អគ្គ​លេខា​ធិការដ្ឋាន​ ក្រសួង​ការពារ​ជាតិ ​ជូ​ន​ដល់​នាយ​ទាហាន​ ចំណុះ​អគ្គលេខា​ធិការ​ដ្ឋាន​ ក្រសួង​ការ​ពារ​ជាតិ​ និង​សិក្ខា​កាម ​វគ្គ​បណ្តុះ​បណ្តាល​ការងារ​រដ្ឋ​បាល​ ជំនាន់​ទី​៣​ នា​ព្រឹក​ថ្ងៃទី​២១ ​ខែមិ​ថុនា ​ឆ្នាំ​២០២៣​ នៅ​អគារ​សាល​ប្រជុំ ​ទី​ស្តីការ​ក្រសួង​ការ​ពារ​ជាតិ​។

        នាយ​ឧត្ដ​មសេនីយ៍ សំ វណ្ណថន បាន​មាន​ប្រសាស​ន៍​ថា តួនាទី​ភារកិច្ច​ របស់​នាយ​ទាហាន​បម្រើ ​និង​បំពេញ​ការ​ងារ​អគ្គលេខា​ធិការ​ដ្ឋាន​ ឬ​ការងារ​រដ្ឋបាល ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ លើ​ការ​ងារ​គ្រប់​គ្រង​អង្គភាព ​ឬក៏​ស្ថាប័ន​មួយ​,​ ជោគ​ជ័​យ ឬ​មិន​ជោគ​ជ័យ​ ក៏​អាស្រ័យ​លើ​ការ​គ្រប់​គ្រង​ផ្នែក​រដ្ឋ​បាល​នេះ​ផង​ដែរ។​ ដូច​ជានីតិរដ្ឋ​ ការ​គ្រប់​គ្រ​ងប្រទេស​មួយ​ គឺ​ផ្អែក​លើ​ការ​គ្រប់​គ្រង​ផ្នែក​ច្បាប់ ​នៃ​លិខិត​បទ​ដ្ឋាន​គត្តិ​យុត្ត​ផ្សេងៗ​ ដែល​រដ្ឋនីមួយៗ​បាន​បង្កើត​ឡើង ​ព្រោះបើ​គ្មា​នច្បាប់​ ទំលាប់​នោះ​ទេ ​យើង​មិ​នអាច​និយាយ​បាន​ថា​មាន​នីតិរដ្ឋ​បាន​នោះ​ទេ។​ ព្រោះ​ច្បាប់​ បុគ្គល​-​ជន​គ្រប់​រូប​ទាំង​អស់​ស្ថិត​ក្នុង​ប្រទេស​ណា​នោះ ​គឺស្ថិត​នៅ​ក្រោម​ច្បាប់​របស់​ប្រទេស​នោះ​ទាំង​អ​ស់ គ្មា​ន​បុគ្គល​ ឬ​ជន​ណា​រំលោភ​ច្បាប់​បាន​នោះ​ទេ​។​ ទោះ​បី​សាសន៍​ណា​ក៏​ដោយ​ស្ថិត​នៅ​ក្រោម​ច្បាប់​ទាំង​អ​ស់ លើក​លែ​ង​តែ​ពួក​កុសម្ព័ន្ធ​។ ហើយ​ការ​អនុវត្ត​ច្បាប់​សំខាន់​ណាស់​ បុគ្គល​-​ជន​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​គោរព​ច្បាប់​ ទើប​ប្រទេស​មាន​នីតិរដ្ឋ​បាន​។​ ហើយ​បើ​មិន​គោរព​ច្បាប់​ទេ​ស្មើ​នឹង​អាណា​ធិបតេយ្យ​ហើយ​។​

        នាយ​ឧត្តម​សេនីយ៍​ បាន​បញ្ជាក់​ថា​៖ ការងាររដ្ឋបាល​នេះ​ មាន​កិច្ចការ​ការងារ​ច្រើន​ណាស់ ​ដូច​ជា​​ការ​រៀប​ចំ​តាក់​តែង ​លិខិត​ស្នាម​ ការ​ធ្វើ​ចរាចរ​ណ៍លិខិត​ស្នា​ម រួម​និ​ងការ​រក្សា​ទុក​ដាក់​លិខិត​ស្នាម​គត្តិយុត្ត​ឱ្យ​បា​នល្អ​ រលូន ​និង​ត្រឹម​ត្រូវ​ច្បាស់​លាស់​តាម​នីតិវិធី​ច្បាប់​ និង​សម្រាប់​ជា​តឹក​តាង​ឯកសារ​ប្រវត្តិ​សាស្ត្រ​ផ​ងដែរ​។​ ហើយ​នាយ​ទាហាន​បម្រើ​ និង​បំពេញ​ការងារ​អគ្គលេខា​ធិការ​ដ្ឋាន​ ឬ​ការងារ​រដ្ឋបាល ​ត្រូវ​តែ​ឈ្លាស់​វៃ​ ពី​ព្រោះ​ធាតុ​ផ្សំ​ការ​ងារ​មាន​ច្រើន​ណា​ស់ ត្រូវ​មាន​ការ​តាម​ដាន​ឱ្យ​បាន​ម៉ត់​ចត់​ច្បាស់​លាស់​ ចាប់​ពីលិខិត​ចេញទៅ​រហូត​ដល់​ការ​អនុវត្ត​។​

       នាយ​ឧត្ដម​សេនីយ៍ សំ វណ្ណថន បាន​បន្ត​ថា​ កន្លង​មក​នេះ ​អគ្គ​លេខា​ធិការ​ ក្រសួង​ការពា​រជាតិ​ បាន​ខិត​ខំ​ប្រឹង​ប្រែង​ណាស់​ ក្នុង​ការ​បណ្តុះ​បណ្តាល​លើ​ការងារ​រដ្ឋបាល ​ឱ្យ​ដ​ល់ជួរ​ ខ.ភ.ម ដោយបាន​បង្កើត​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ការ​ងារ​រដ្ឋបាល ​ខ.ភ.ម ​និង​បាន​អញ្ជើញ​យោធា​ចារ្យ​ សាស្ត្រាចារ្យ​ដែល​មាន​បទ​ពិសោធន៍​មក​ពីនាយក​ដ្ឋាន​នីតិកម្ម​ ពី​ទីស្តីកា​រគណៈ​រដ្ឋមន្ត្រី​ ក្រសួង​មហា​ផ្ទៃ ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ ​ក្រសួង​មុខ​ងារ​សាធារណៈ ​ក្រសួង​ធម្មការ​ និង​សាសនា ​និង​ពី​សាលា​ភូមិន្ទ​រដ្ឋបាល ​មក​ផ្តល់​បទ​ឧទ្ទេសនាម​ដ​ល់សិក្ខា​កាម​ការ​ងារ​រដ្ឋបាល ​ខ.ភ.​ម ដើម្បី​ពង្រឹង​ពង្រីក​សមត្ថភាព​នៅ​លើ​ការងារ​រដ្ឋបាល​។​

       នៅ​ចំពោះមុ​ខ​ អគ្គ​លេខា​ធិការ ​ក្រសួង​ការ​ពារ​ជាតិ​ នាយ​ឧត្តម​សេនីយ៍ សំ វណ្ណថន បាន​ផ្តាំ​ផ្ញើ​ដល់​នាយ​ទាហាន​ និង​សិក្ខាកាម​វគ្គ​បណ្តុះ​បណ្តាល​ការ​ងារ​រដ្ឋបាល ​ជំនាន់​ទី​៣​ បន្ត​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អនុវត្ត​ការ​ងារ​ឱ្យ​បាន​ម៉ឺង​ម៉ាត់​បំផុត ​ប្រកប​ដោយ​ក្រម​សីលធម៌​វិជ្ជាជីវៈ​ សាមគ្គី​ភាព​ស្មោះ​ត្រង់​ និង​បន្ត​ធ្វើការ​ស្រាវ​ជ្រាវ​ពង្រីក​ចំណេះ​ដឹង​ជំនាញ​ផ្សេងៗ​បន្ថែម​ទៀត​ ហើយ​ត្រូវ​បំពេញ​ក្នុ​ងនាម​ជា​ពលរដ្ឋ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត អណត្តិ​ទី​៧ ​នា​ថ្ងៃទី​២៣​ ខែ​កក្កដា​ ២០២៣​ខាង​មុខ​នេះ ​ស្រប​តាម​ប្រសាសន៍​សម្តេច​តេជោ ​ហ៊ុន​ សែន​ ដែល​បាន​ថ្លែង​ក្នុង​ពិធី​រំលឹក​ខួប​​លើក​ទី ​៤៦​ ទិវា​ច​ងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍ ​ប៉ុល ពត​ នៅ​ក្រសួង​ការ​ពារ​ជាតិ​ នា​ថ្ងៃ​ទី​២០​ ខែ​មិថុនា ​ឆ្នាំ​២០២៣ ​កន្លង​ទៅ​នេះ។​

         ស្រប​ពេល​ក្នុង​ឱកាស​នោះ​ដែ​រ​ នាយ​ឧត្ដម​សេនីយ៍ សំ វណ្ណថន អគ្គ​លេខា​ធិការ​ នៃ​ឧត្ត​ម​ក្រុម​ប្រឹក្សា​ការ​ពារ​ជាតិ​ និង​ជា​អគ្គ​លេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ​ រួម​ជា​មួយ​ថ្នាក់​ដឹ​ក​នាំ ​តំណាង​ស្ថាប័ន ​ខ.ភ.ម​ និង​នាយទាហាន​ជា​ច្រើន​រូប​ទៀត ​បាន​អញ្ជើញ​ត្រួត​ពិនិត្យ​មើល​ផង​ដែ​រ​នូវ​ស្តង់​ពិពណ៌ខួ​ប​៤៦​ ឆ្នាំ ​ទិវា​ចង​ចាំ​ដំណើរ​ឆ្ពោះ​ទៅ​ផ្តួលរំលំ​រប​ប​ប្រល័យ​ពូជ​សាសន៍​ (២០ មិថុនា ១៩៧៧- ២០មិថុនា ២០២៣) និង​ សារៈមន្ទីរ ​នៅ​ទី​ស្តី​ក្រសួង​ការ​ពារ​ជាតិ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ