ព័ត៌មាន

ឯកឧត្ត​ម នាង ផាត ជួបអនុព័ទ្ធ​យោធាឥណ្ឌូនេស៊ី
នាយកដ្ឋានព័ត៌មាន(១)
593
89

    ក្នុងឪកាស​ប​ញ្ច​ប់បេស​ក​ក​ម្ម​ការ​ទូត​នៅក​ម្ពុជា លោក​វ​រៈសេនីយ៍ឯក រូ ឌី អាឌ្រីយ៉ាន​តូ (Rudy Adrianto) អនុព័ទ្ធ​យោធាឥណ្ឌូនេស៊ីប្រ​ចាំក​ម្ពុជា បាន​ចូល​ជួប​ជ​ម្រាប​លា ឯ.នាយឧត្ត​ម​សេនីយ៍ នាង ផាត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ និង​លោក​វ​រៈសេនីយ៍ឯក ស៊ូ ណាយ៉ូ (Sunaroyo) អនុព័ទ្ធ​យោធាឥណ្ឌូនេស៊ី តែង​តាំង​ថ្មីចូល​ជួប​ស​ម្តែង​ការ​គួរ​ស​ម ។
    នៅក្នុង​ជំនួប​នោះឯកឧត្ត​ម​ នាង ផាត បាន​វាយ​ត​ម្លៃខ្ព​ស់ ចំពោះស្នាដៃបំពេញ​ការ​ងារ​រ​ប​ស់លោក វ​រៈសេនីយ៍ឯក អា ឌ្រី យ៉ាន​តូ ដែល​បាន​បំពេញ​ភារ​កិច្ច​ទ​ទួល​បាន​ជោគ​ជ័យ​នៅក​ម្ពុជា និង​បាន​នាំម​ក​នូវ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង​ពីរ ក​ម្ពុជា ឥណ្ឌូនេស៊ី យ៉ាង​ជិត​ស្និត ។ ក្នុង​នាមឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ ឯក. នាង ផាត បាន​ស​ម្តែង​ការអបអរ​សាទ​រ​ចំពោះ ស្នាដៃរ​ប​ស់លោក វ​រៈសេនីយ៍ឯក អាឌ្រី យ៉ាន​តូ ទ​ទួល​បាន​នៅក​ម្ពុជាក្នុង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អជាមួយ ខ.ភ.ម និង​បាន​ស​ម្តែង​ការ​ស្វាគ​ម​ន៍ចំពោះអនុព័ទ្ធ​យោធាឥណ្ឌូនេស៊ីថ្មីដែល​បាន​ប​ន្ត បេស​ក​ក​ម្ម​ការ​ទូត​នៅក​ម្ពុជា ។ ឯក. នាង ផាត ក៏បាន​លើក​ឡើងអំពីការ​ជួយឧប​ត្ថ​ម្ភ​រ​ប​ស់ឥណ្ឌូនេស៊ី ដ​ល់ក​ម្ពុជា ដូច​ជាការ​ជួយ​ស្វែង​រ​ក​ស​ន្តិភាព​ដ​ល់ក​ម្ពុជា និង​ការ​ជួយ​ប​ណ្តោះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ដ​ល់ ខ.ភ.ម ។
    មាន​ម​តិឆ្លើយ​ត​ប​វិញ លោក​វ​រៈសេនីយ៍ឯក អាឌ្រី យ៉ាន​តូ បាន​ថ្លែងអំណ​រ​គុណ​ដ​ល់ក្រ​សួង​ការ​ពារ​ជាតិ អគ្គ​ប​ញ្ជាការ ខ.ភ.ម និង​ប​ណ្តាស្វាគ​ម​ន៍មួយ​ចំនួន​ទៀត​ក្នុង ខ.ភ.ម ដែល​បាន​ជួយ​ប​ង្ក​រ​ល​ក្ខ​ណៈឲ្យ​លោក​បាន​បំពេញ​ភារ​កិច្ច​ទ​ទួល​បាន​ល​ទ្ធ​ផ​ល​ល្អនៅក​ម្ពុជា ៕  

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ