ព័ត៌មាន

ឯកឧត្តម​ វ៉ា​ មុនី ​ផ្សព្វ​ផ្សាយ​សៀវភៅ​ស​ការ​ពារ​ជាតិ ​​នៅ​យោធ​ភូមិ​ភាគ​ពិសេស​ ២០២៣
នាយកដ្ឋានព័ត៌មាន(៣)
692
3110 ឯកឧត្តម​ វ៉ា​ មុនី ​ផ្សព្វ​ផ្សាយ​សៀវភៅ​ស​ការ​ពារ​ជាតិ ​​នៅ​យោធ​ភូមិ​ភាគ​ពិសេស​ ២០២៣

       ព្រឹ​កថ្ងៃ​ពុធ ​ទី​២១​ ខែ​មិថុនា ​ឧត្តម​សេនីយ៍​ឯ​ក វ៉ា មុនី សាកល​វិទ្យា​ធិកា​ររង​ សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ ​អនុ​ប្រធា​ន​ក្រុម​ការ​ងារ​សៀវភៅ​ស​ការ​ពារ​ជាតិ​ បាន​ចុះ​មក​ផ្សព្វ​ផ្សាយ​សៀវភៅស​ការ​ពារ​ជាតិ ​ឆ្នាំ​២០២២ ​ឲ្យ​ដល់ ​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន ​ក្នុង​បញ្ជាការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ពិសេស ​និង​កង​ឯកភាព​ចំណុះ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​ទាំង​ពី​រ កណ្តាល ​កំពង់​ឆ្នាំង​ ប្រមាណ​ជា​​២២៨​នាក់​ បាន​ចូល​រួម​ស្តាប់​។ ដែល​ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​ក្នុង​បញ្ជាការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ពិសេស​។

        បន្ទាប់​ពី​ឧត្តម​សេនីយ៍​ត្រី ញ៉ែម ​សុ​បញ្ញា​ធី​ មេ​បញ្ជាការ​រង​ យោធ​ភូមិ​ភាគ​ពិសេស ​អាន​សុន្ទរកថា​ស្វាគមន៍​រួច​ម​ក ឧត្តម​សេនីយ៍​ឯក​ វ៉ា មុនី បាន​បញ្ជាក់​ថា​៖ ការ​ងារ​កសាង ​ឯក​សារ​សៀវ​ភៅស​ការ​ពារ​ជាតិ​នេះ​ គឺ​ជា​ការ​កសាង​នូវ​ ​គោល​នយោបាយ ​និង​យុទ្ធ​សាស្ត្រ​ជាតិ​សម្រាប់​រយៈ​ពេល​វែង​។ ដើម្បី​ផ្តល់​នូវ​សារៈ​ប្រយោជន៍​សម្រាប់​វិស័យ​ការ​ពារ​ជាតិ ​និង​កិច្ច​ការ​ងារ​សន្តិសុខ ​ហើយ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​ផង​ដែរ​។​ បច្ចុប្បន្ន​អ្វី​ដែល​ប្រឈម​នឹង​វិស័យ​ការ​ពារ​ជាតិ ​គឺ​កា​រ​ងារ​សន្តិសុខ​ក្នុង​តំបន់​ និង​ផ​លប៉ះពាល​ដោយ​មាន​ការ​ប្រគួត​ប្រជែង​នៃ​យុទ្ធសាស្ត្រ​ ក្នុង​ភូមិ​សាស្ត្រ​នយោបាយ​ក្នុង​តំបន់​ និង​ភូមិ​សាស្ត្រ​សេដ្ឋកិច្ច​ផង​ដែរ​។​ គោល​បំណង​នៃ​ការ​ចង​ក្រង​សៀវភៅ​​ស​ ការ​ពារ​ជាតិ​ គឺ​បាន​ឆ្លុះ​បញ្ចាំង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល ​លើ​ការ​អភិវឌ្ឍន៍​វិស័យ ​ការ​ពា​រជាតិ ​បង្កើ​ន​ការ​សិក្សា​ស្វែង​យល់​ និ​ង​ពង្រឹងការ​យល់​ដឹង​លើ​វិស័យ​ការ​ពារ​ជាតិ បង្ហាញ​តម្លាភាព​នៃ​គោល​នយោ​បាយ​ការ​ពារ​ជាតិ​ និង​អន្ត​រជាតិ​។ សារៈ​សំខាន់​នៃ​សៀវភៅ​ស​ការ​ពារ​ជាតិ​ គឺ​ជា​មគ្គុទេស៍​សម្រាប់​ព្រះ​រាជាណា​ចក្រ​កម្ពុជា ​លើ​វិស័យ​ការ​ពារ​ជាតិ​ ​ជា​ត្រី​វិស័យ​សម្រាប់​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ជា​ឯកសារ​គោល​សម្រាប់​ការ​ធ្វើ​កំណែ​ទម្រង់ ​និង​ទំនើប​កម្ម​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និ​ង​ជា​ឯកសារ​គោល​សម្រាប់​ការ​រៀប​ចំ​ផែន​ការ​យុទ្ធសាស្ត្រ​ នៃ​អង្គភាព​នីមួយៗ​។​

         ក្នុង​ឯក​សារ​សៀវភៅ ​ស ​ការ​ពា​រជាតិ ​ផ្នែក​ទី​១ ​បង្ហាញ​ទស្សនៈ​ចំពោះ​ការ​អនុវត្ត​គោល​នយោបាយ​ការពារ​ជាតិ​ គឺ​ពិនិត្យ ​និង​វាយ​តម្លៃ​លើ​ការ​អនុវត្ត​យុទ្ធ​សាស្ត្រ​ការ​ពារ​ជាតិ​ កន្លង​មក​ វិភាគ​ស្ថាន​ការណ៍​សន្តិសុខ​ដែល​ជះ​ឥទ្ធិព​ល​មក​ប្រទេស​ជាតិ​ វាយ​តម្លៃ​ការ​គំរាប​កំ​ហែង ​មក​លើស​ន្តិសុខ​ជាតិ​ កំណត់​គោល​នយោ​​បាយ​​ការ​ពារ​ជាតិ ​ឆ្នាំ​២០២៣ ​ថែ​រក្សា​សន្តិភាព ​ការ​ពារ​ផ​លប្រយោជន៍​ជាតិ​ លើក​តម្កើង​គុណ​តម្លៃ​ នៃ​ប្រវត្តិ​សាស្រ្ត​យោធា ​និង​នយោ​បាយ​ ឈ្នះ ឈ្នះ​។ ផ្នែកទី​២ ​យុទ្ធ​សាស្ត្រ​ការពារ​ជាតិ​ និង​អាទិភាព​ នៃ​កិច្ច​ការ​ពារ​ជាតិ​ កិច្ច​ការពារ​ព្រំ​ដែន ​កំណែ​ទម្រង់​យោធា ​និង​កិច្ច​សប្រតិបត្តិការ​អន្តរជាតិ​ និង​ផ្នែក​ទី​៣​ ការ​អនុវត្ត​យុទ្ធសាស្ត្រ​ការពារ​ជាតិ​ មាន​អាទិភាព​ នៃ​កិច្ចកា​រ​ពារ​ជា​តិ​ បច្ចេក​វិទ្យា​ និង​នវា​នុវត្ត​យោធា ​ព្រម​ទាំង​ថវិកា​ការពារ​ជាតិ​។​ 

         ជា​ចុង​ក្រោយ ​ឧត្តម​សេនីយ៍​ឯ​ក វ៉ា មុនី បាន​ផ្តល់​សៀវភៅ​ស​ការ​ពារ​ជា​តិជូន ​ឯកឧត្តម នៅ សាវុធ មេ​បញ្ជាការ​រ​ង​ យោធ​ភូមិ​ភាគ​ពិសេស ​ព្រម​ទាំ​ងតំណាង​បណ្តា​កង​ឯកភាព​ចំណុះ​យោធ​ភូមិ​ភាគ​ពិសេស ​នូវ​សៀវ​ភៅ​ស​ការពារ​ជាតិ​នា​ឱកាស​នោះ​ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ