ព័ត៌មាន

ឯកឧត្តម​ គន់​ គីម ​ចុះ​ជួប​សំណេះ​សំណាល ​និង​បំពាក់​គ្រឿង​ឥស្សរិយ​យស​ជូន​អតីត​យុទ្ធជន​កម្ពុជា​ ក្នុង​ស្រុក​បរិបូរណ៍ ​ខេត្ត​កំពង​ឆ្នាំង ​ចំនួន​២៧៣​នាក់​
នាយកដ្ឋានព័ត៌មាន(៣)
616
3109 ឯកឧត្តម​ គន់​ គីម ​ចុះ​ជួប​សំណេះ​សំណាល ​និង​បំពាក់​គ្រឿង​ឥស្សរិយ​យស​ជូន​អតីត​យុទ្ធជន​កម្ពុជា​ ក្នុង​ស្រុក​បរិបូរណ៍ ​ខេត្ត​កំពង​ឆ្នាំង ​ចំនួន​២៧៣​នាក់​

     នៅ​ព្រឹក​ថ្ងៃទី​១៨ ​ខែ​មិថុនា ​ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​ៗ​នេះ ​នាយ​ឧត្តម​សេនីយ៍​ កិត្តិ​សង្គហ​បណ្ឌិត​ គន់ គីម អគ្គ​លេខា​ធិការ​សមាគមអ​តីត​យុទ្ធជន​កម្ពុជា ​អមដំ​ណើរ​ដោយ ​ក្រុម​ការងារ ​សមាគម​អតីត​យុទ្ធជន ​បាន​បន្ត​ចុះ​ជួប​សំណេះ​សំណាល ​និង​បំពាក់​គ្រឿង​ឥស្សរិ​យយស​ ជូន​សមាជិក​អតីត​យុទ្ធជន​កម្ពុ​ជា​ស្រុក​បរិបូរណ៏​ ចំនួន​ ២៧៣​នាក់​។

      មាន​ប្រសាសន៍​សំណេះសំ​ណាល​នា​ឱកាស​នោះ​ នាយ​ឧត្តម​សេនីយ៍ ​កិត្តិ​សង្គហ​បណ្ឌិត​ បាន​ថ្លែង​អំណរ​គុណ ​និង​កោត​សរសើ​រ​ចំពោះ​រដ្ឋបា​ល​ស្រុក​បរិបូរណ៏​មន្រ្តី​រាជការ ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​ចំណុះ​រដ្ឋបាល​ស្រុក​ទាំងអស់​ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​តួនាទី ​និង​ភារ​កិច្ច​សម្រេច​បាន​សមទ្ធ​ផល​ថ្មីៗ​ជា​បន្ត​បន្ទាប់​ រួម​ចំ​ណែក​ធ្វើឱ្យ​សម្រេច​បាន​ជោគ​ជ័យ​នូវ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្នុ​ង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោ​យនេះទៀត​។​ ជា​មួយ​គ្នា​នេះ ​ឯកឧត្តម គន់ គីម ក៏​បាន​មាន​ប្រសាសន៍​អំពី​គុណ​បំណាច់​ ​នៃ​ការរួម​ចំណែក​ដ៏​ធំធេ​ង​របស់​និវត្តជន​ និង​យោធិន​ទាំង​អស់​ ក្នុង​ស្រុក​បរិបូរណ៏ ​ដែល​បាន​តស៊ូ​ធ្វើ​ពលិកម្ម​យ៉ាង​លំបាក​លំបិន​ ដើម្បី​បុព្វហេតុ​សន្តិភាព ​ការ​បង្រួប​បង្រួម ​និង​អភិវឌ្ឍន៍​ជាតិ​លើ​គ្រប់​វិស័យ​។​ ឯកឧត្តម គន់ គីម បញ្ជាក់​ទៀតថា​៖​ មន្រ្តី​រាជ​ការ​ជំនាន់​ក្រោយ​ បាន​ច​ងចាំ ​និង​កត់​ត្រា​ទុក​ជា​ប្រវត្តិ​សាស្រ្ត​ នូវ​ការ​ចូល​រួម​ចំណែក​របស់​អតីត​ថ្នាក់​ដឹក​នាំ អតីត​មន្រ្តី​រាជការ និងអតីត​កង​កម្លាំង​ប្រដាប់​វុធ​ទាំង​អស់ ​ព្រម​ទាំ​ងប្ដេជ្ញា​បន្ត​ពូន​ជ្រំការ​អភិវឌ្ឍ​ជាតិ​ឱ្យកាន់​តែរីក​ចម្រើ​ន​សម្រាប់​អ្នក​ជំនាន់​ក្រោយ​ៗ​ទៀត​។​

       នាយ​​ឧ​ត្តមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត​ បាន​បន្ត​ថា​៖ រាជរដ្ឋា​ភិបាល​កម្ពុជា ​ក្រោម​ការ​ដឹក​នាំប្រក​ប​ដោយ​គតិ​បណ្ឌិត​របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន នាយក​រដ្ឋមន្រ្តី ​បាន​ដាក់​ចេញ​នូវ​គោល​នយោ​បាយ​ និ​ង​យុទ្ធសាស្រ្ត​ដឹក​នាំ​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ​ និង​ត្រូ​វបាន​ចូល​រួម​គាំទ្រ​យ៉ាង​សកម្ម​ពី​បង​ប្អូន​អតីត​យុទ្ធជន​ មន្រ្តី​រាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ ​និង​អាជ្ញាធរ​គ្រប់​ថ្នាក់​ ធ្វើ​ឱ្យ​ប្រទេស​ជាតិ​បន្ត​រក្សា​បាន​សុខ​សន្តិភាព ​ស្ថេរភាព​នយោ​បាយ​ ធានា​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ​និង​សង្គម​។​ លើស​ពី​នេះ​សមិទ្ធផល​ និង​ស្នាដៃ​ធំៗជាច្រើន​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បាន​ក្នុ​ង​រយៈ​ពេល​៥​ឆ្នាំ​ ក្នុង​នោះ​មាន​ដូច​ជា​កិច្ច​ការពារ​បូរណភាព​ទឹក​ដី​ និង​អធិប​តេយ្យ​ជាតិ​ ការ​គោរព​ប្រតិបត្តិ​រដ្ឋ​ធម្មនុញ្ញ​ ការ​គោរ​ព​ប្រតិបត្តិ​ប្រកប​ដោយ​ភក្ដី​ភាព​ចំពោះ​ព្រះ​មហាក្សត្រ និង​របប​រាជានិយម​ ការ​បង្កា​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩​ កំ​ណែ​ទម្រង់​វិមជ្ឈការ​ និង​វិសហមជ្ឈការ ​ព្រម​ទាំង​ការ​រៀបចំ​ជោគ​ជ័យ​នូវ​កិច្ច​ប្រជុំ​អាស៊ាន​ និង​ព្រឹត្តិការណ៍​កីឡាស៊ី​ហ្គេម​ជា​ដើម​។​

        នៅចុង​បញ្ចប់​នៃ​ពិធី​សំណេះ​សំណាល ​ក្នុង​ស្រុក​បន្ទា​យ​អំពិល​ នោះដែ​រ ​ឯកឧត្តម​ កិត្តិ​សង្គហ​បណ្ឌិត​ គន់ គីម អនុ​ប្រធាន​ និង​អគ្គ​លេខា​ធិការ​សមាគមអ​តីត​យុទ្ធជន​កម្ពុជា​ និង​ជា​ប្រធាន​ក្រុម​ការងា​រចុះ​មូល​ដ្ឋាន​ខេត្ត​កំពង់​ឆ្នាំ​ង ក៏​បាន​អញ្ជើញ​ផ្ដល់​កិត្តិយស​បំពាក់​មេ​ដាយ​ជូន​អតីត​យុទ្ធជន​ ដែល​បាន​ចូល​រួម​ចំណែក​បម្រើ​បុព្វហេតុ​ជាតិ ​និង​ប្រជាជន ​ព្រម​ទាំង​ប្រគល់​ជូន​ថវិកា​ដល់​អង្គ​ពិធី​ទាំង​មូល​ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ