នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការអាជ្ញាធរជាតិ អាវុធគីមី បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្លាំងឆ្លើយតប ឧប្បត្តិវហេតុ ដែលបង្កឡើងដោយសារធាតុគីមី អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្មជំនាន់ទី ៣ វគ្គបំប៉នមូលដ្ឋានគ្រឹះសារធាតុគីមី និងច្បាប់ជំនាន់ទី២ និងវគ្គបំប៉នមូលដ្ឋានគ្រឹះនុយក្លេអ៊ែ ជំនាន់ទី ១ ឆ្នាំ២០២២ និងបើកវគ្គ ឆ្នាំ២០២៣ កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៣ នៅ ទីស្ដីការក្រសួងការពារជាតិ។
ក្នុងរបាយការណ៍បិទវគ្គបានបញ្ជាក់ថា អនុវត្តតាមសច្ចាប័ណ្ណរបស់គណៈកម្មការដឹកនាំការងារបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ ផែនការការងារហ្វឹកហ្វឺនឆ្នាំ២០២២ របស់ក្រសួងការពារជាតិ អគ្គលេខាធិការ អាជ្ញាធរជាតិអាវុធគីមី បានបើកវគ្គវល់បណ្ដុះបណ្ដាលបានចំនួន ៣វគ្គ ដែលរួមមានវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលកម្លាំងឆ្លើយតបឧបទ្ទវហេតុ ដែលបង្កឡើងដោយសារធាតុគីមី អាវុធនុយគ្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម ឲ្យដល់មន្ត្រីយោធា ក្នុងគោលបំណងកសាងធនធានមនុស្ស ក្នុងការទប់ស្កាត់សារធាតុគីមី អាវុធគីមី នុយគ្លេអ៊ែរ អាវុធជីវសាស្ត្រ និងវិទ្យុសកម្ម ដល់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងស្របទៅតាមគោលការណ៍ជាយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល ក្នុងកិច្ចការពារអាយុជីវិត និងបូរណភាពទឹកដី។ ចូលរួមទប់ស្កាត់ និងការពាររាល់គ្រោះថ្នាក់ និងហានិភ័យ ដែលបង្កឡើងដោយសារធាតុគីមី អាវុធគីមី អាវុធនុយអ៊ែរ និងអាវុធវិទ្យុសកម្ម ដែលវគ្គទាំងបីនេះមានសិក្ខាការចូលរួម ១២៧ នាក់ ក្នុងនោះគ្រូ ១២នាក់ ដែលក្រោយបញ្ចប់វគ្គ សិក្ខាកាមទាំងអស់ ទទួលបាននិទ្ទេសល្អ ៦០ នាក់,និទ្ទេសល្អបង្គួរ ៣០នាក់, និងនិទ្ទេសខ្សោយ ២៥ នាក់។
ថ្លែងក្នុងពិធីបិទវគ្គនោះ ឯកឧត្តម ផន ណារ៉ា ជំនួសមុខឱ្យ សម្ដេចពិជ័យសេនា បានចាត់ទុកពិធីបិទវគ្គដែលនាពេលនេះ បានទទួលនូវលទ្ធផលថ្មីមួយទៀត គឺការបញ្ចប់វគ្គហ្វឹកហ្វឺនដែលមានស្រាប់ក្នុងពេលនេះ។ លើសពីនេះទៅទៀត គឺអ្វីដែលយើងមានកិត្តិយសបំផុតនោះ គឺទទួលបានការអនុញ្ញាតពីថ្នាក់លើ និងការចាត់តាំងឲ្យក្រុមយើង សន្តិសុខ និងសណ្ដាប់ធ្នាប់សម្រាប់កិច្ចការពារ ការប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ឧសភា ដែលបានបាតបិទបញ្ចប់ប្រកបដោយជោគជ័យ។ ឯកឧត្តម បានបញ្ជាក់ថា សកម្មភាពនៃការចូលរួមរបស់ក្រុមយើងគឺពិតជាមានសារៈសំខាន់បំផុត។
ឯកឧត្តម ផន ណារ៉ា ក៏បានរំលឹកដល់សិក្ខាកាមទាំងអស់ឲ្យខិតខំបន្តទៀត ដើម្បីសេចក្តីសុខសាន្ត និងការរស់នៅប្រកបដោយ ថាមពលសុខភាពល្អ ជៀសផុតពីរសារធាតុគីមីពលគ្រប់ប្រភេទ កើតមានឡើងនៅក្នុងសង្គមជាតិយើង។ ទទឹមនេះ សិក្ខាការដែលត្រូវបញ្ចប់វគ្គទាំងអស់ បើទោះបី អស់លោក បានចេញទៅបំពេញការងារតាមស្ថាប័ននានា នៃគ្រឹះស្ថានរដ្ឋ គ្រឹះស្ថានឯកជន និងជំនាញយើងទាំងអស់ ធ្វើយ៉ាងណាកុំភ្លេចនៅតួនាទីភារកិច្ចដ៏សំខាន់មួយទៀតនោះគឺ ការអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី ៧ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អឲ្យបានគ្រប់ៗគ្នា នៅពេលខាងមុខនេះ ៕