ព័ត៌មាន

សម្ដេច​ពិជ័យ​សេ​នា ​ទៀ ​បាញ់ ​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​រដ្ឋ​មន្ដ្រី​សម្រប​សម្រួល​សន្ដិសុខ​ជាតិ​សិង្ហ​បុរី​
នាយកដ្ឋានព័ត៌មាន(៣)
788
3093 សម្ដេច​ពិជ័យ​សេ​នា ​ទៀ ​បាញ់ ​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​រដ្ឋ​មន្ដ្រី​សម្រប​សម្រួល​សន្ដិសុខ​ជាតិ​សិង្ហ​បុរី​

        សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយក​រដ្ឋមន្ដ្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​នា​ព្រឹក​ថ្ងៃទី​០៩​ ខែ​ឧសភា ​ឆ្នាំ​២០២៣​ បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម​ ធាវ​ ជី​ហ៊ាន​ (​Teo Chee Hean) ទេស​រដ្ឋមន្ដ្រី ​រដ្ឋ​មន្ដ្រី​សម្រប​សម្រួល​សន្ដិសុខ​ជាតិ ​នៃ​សាធារណ​រដ្ឋ​សឹង្ហ​បុរី​ ចូល​ជួប​សម្ដែង​ការ​គួរ​សម ​និង​ពិភាក្សា​ការ​ងារ​ នៅទី​ស្តីការ​ក្រសួង​ការពារ​ជាតិ ​ក្នុង​រាជ​ធានី​ភ្នំពេញ​។ ក្នុ​ងជំនួប​នោះ ​ឯកឧត្តម ធាវ ឈីហ៊ាន បាន​សម្ដែង​នូវ​ក្តី​សប្បាយ​រីក​រា​យ និង​ថ្លែង​អំណរ​គុណ ​ចំពោះ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ដែលបាន​ទទួល​ស្វាគមន៍ ​និង​អនុញ្ញា​តឲ្យ​គណៈ​ប្រតិភូ​ការ​ងារ​សម្រប​សម្រួល​សន្តិសុខ​ជាតិ​ នៃ​សាធារណ​រដ្ឋសិង្ហ​បុរី​ បាន​ចូល​ជួប​សំដែ​ង​ការ​គួរស​ម ​សំណេះ​សំណាល ​និង​ពិភាក្សា​ការងារ​​នា​ពេល​នេះ​ ព្រម​ទាំង​បាន​ពាំ​នាំ​នៅ​ការ​ផ្ដាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ពី​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​សិង្ហបុរី ​ជូន​ដល់​សម្ដេច​ពិជ័យ​សេនា ​ដែល​កន្លង​មក​តែង​តែបា​ន​ចូល​រួម​រាល់​គ្រប់​កម្ម​វិ​ធី នៃ​វេទិកា​សន្ទនា ​សាំង​គ្រីឡា​  ដែល​រៀប​ចំ​ឡើង​ដោយ​ប្រទេស​សិង្ហបុរី​។ ឯកឧត្តម​ មាន​ប្រសាសន៍​ថា​ ក្នុង​រយៈ​ពេល​ជាង​ ២ឆ្នាំ​កន្លង​មក​នេះ ​ដោយ​ការ​រីករាល​ដាល​ជាសកល​នៅ​ជំងឺ​ឆ្លង​កូវីដ-១៩​ បាន​ធ្វើឲ្យ​វេទិកាសន្ទនា​សាំង​គ្រីឡា ​ត្រូវ​បាន​អាក់​ខាន ​មិន​បាន​រៀប​ចំ​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណាក៏​ដោយ ​សង្ឃឹម​ថា​ នៅ​ឆ្នាំ​ក្រោយ​បន្ទាប់ ​សម្ដេច​ពិជ័យ​សេនា ​និង​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​វេទិកានេះ​ជា​ថ្មី​ម្ដង​ទៀត​។ ឯកឧត្តម ធាវ ជីហ៊ាន ​បាន​ជម្រាប​ជូន​សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ថា៖​ ដំណើរ​ទស្ស​ន​កិច្ច ​របស់​ឯកឧត្ដម ​មក​កាន់​ព្រះ​រាជាណាចក្រ​កម្ពុជា​ គឺ​ដើម្បី​ជំរុញ​ទំនាក់​ទំនង ​រវាង​ប្រទេស​ទាំង​ពីរ​ ពិសេស​កង​ទ័ព​ទាំង​ពីរ​ ឱ្យ​ឈាន​ឡើង​មួយ​កម្រិត​ទៀត​។ ក្នុង​នោះ​ដែរ ​ឯកឧត្តម​ បាន​សម្ដែង​នូវ​ការ​អបអរសាទរ​ជា​មួយ​រាជ​រដ្ឋាភិបាល ​និង​ប្រជា​ជន​កម្ពុជា ​ដែល​បាន​រៀប​ចំ​ព្រឹត្តិការណ៍​នៃ​ការ​ប្រគួត​កីឡាស៊ី​ហ្គេម​លើក​ទី​៣២ ​នឹង​កីឡា​ជនពិកា ​អាស៊ាន​ប៉ារ៉ាហ្គេ​ម​លើក​ទី​១២​ នេះ ​បាន​យ៉ាង​ល្អ​អស្ចារ្យ​ និង​ជោគ​ជ័យ​ ហើយ​ឯកឧត្តម​ បាន​បន្តថា ​កីឡាករ ​កីឡាការិ​នី​ ដែល​បាន​ម​ក​ចូល​រួម ​ទទួល​បាន​នូវ​ការ​រីក​រាយ ​និង​ទទួល​បាន ​នូវ​ការ​ទទួល​បដិសណ្ឋារ​កិច្ច​យ៉ាង​កក់​ក្តៅ ​ពី​ប្រជាជន​កម្ពុជា​។ ឯកឧត្តម ​ធាវ ជីហ៊ាន (Teo Chee Hean ) បាន​សំ​ដែង​នូវ​ការ​អបអរ​ផង​ដែរ​ ជា​មួយ​កម្ពុជា ​ចំពោះកា​រ​ប្រយុទ្ធ​ប្រឆាំង ​និង​កូវីដ​-​១៩ ​បាន​ដោយ​ជោគ​ជ័យ​ ហើយ​បាន​បើក​ប្រទេស​ឡើង​វិញ ​ប្រកប​ដោយ​ការ​ជឿរ​ជាក់ ​និង​ការ​ដឹក​នាំ​កិច្ច​ប្រជុំ​ប្រមុខ​ការ​ពារ​ជាតិ​ អាស៊ាន ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​និង​កិច្ច​ប្រជុំ​កំពូល​ពាក់​ព័ន្ធ​ប្រកប​ ដោយ​ជោគ​ជ័យ​។

        ជា​ការ​ឆ្លើយ​តប​ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ តាម​រយៈ​ឯកឧត្តម​ ធាវ ជីហ៊ាន បា​ន​ថ្លែង​អំណរ​គុណ​ចំពោះ​រដ្ឋាភិបាល ​និង​ប្រជាជន​សិង្ហ​បុរី​ ដែល​បាន​បញ្ជូន​កីឡាករ ​កីឡាកា​រិនី ​មក​ចូល​រួម​ប្រកួត​កីឡាស៊ី​ហ្គេម​នៅ​កម្ពុជា ​ដែល​បាន​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​ នៃ​ការ​ប្រកួត​កីឡាស៊ី​ហ្គេម​ នៅ​កម្ពុ​ជា​កាន់​តែ​មាន​​ភាព​អធិក​អធម​ថែម​ទៀត​​។ សម្តេច​ពិជ័យ​សេនា ​ក៏​បាន​ថ្លែង​អំណរ​គុណ​ផង​ដែរ​ ជូន​ចំពោះ​រដ្ឋាភិបាល ​សិង្ហ​បុរី​ ដែល​បាន​គាំទ្រ​កម្ពុជា​ ក្នុង​ឱកាស​កម្ពុជា​ដឹក​នាំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​និង​កិច្ច​ប្រជុំ​កំពូល​ពាក់​ព័ន្ធ​ នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ​កាល​ពី​ឆ្នាំ​២០២២ ​កន្ល​ងមក​។ ពាក់​ព័ន្ធ​នឹង​ការ​ជំរុញ​ទំនាក់​ទំនង​ រវាង​ប្រទេស​ទាំង​ពីរ ​ពិសេស​កង​ទ័ព​ប្រទេស​ទាំង​ពីរ ​កម្ពុជា​-​សិង្ហ​បុរី ​ដើម្បី​ឈាន​ឡើង​មួយ​កម្រិត​ទៀត​នោះ​ សម្ដេច​ពិជ័យ​សេនា​ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ ​កិច្ច​សហ​ប្រតិបត្តិ​ ដែល​មាន​ស្រាប់ ​រវា​ងប្រទេស​ទាំង​ពីរ​ កង​ទ័ព​ទាំង​ពីរ​ ហើយ​លើ​កទឹក​ចិត្ត​ឱ្យ​ភាគី​ទាំង​ពីរ​ ពិនិត្យ​មើល ​ការ​ជំរុញ​ការ​អនុវត្ត​លើ​កិច្ច​ព្រម​ព្រៀង ​និង​អនុស្សណៈ ​ដែល​មាន​ស្រាប់ ​ជាពិសេស​លើវិស័យ​ការ​ពារ​ជាតិ​។ បន្ថែម​លើនេះ​ សម្តេច​ពិជ័យ​សេនា ​ក៏​បាន​លើក​ទឹក​ចិត្ត​ ឱ្យ​ពិនិត្យ​លទ្ធភាព​លើ​កិច្ច​សហប្រតិបត្តិ​ការ​ ក្នុង​វិស័យ​ដទៃៗ​ទៀត ​ពិសេ​ស​វិស័យ​ការពារ​ជាតិ​ ដែល​ប្រទេស​ទាំង​ពីរ​ អា​ច​ធ្វើ​ទៅ​បាន​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ