ព័ត៌មាន

ឯកឧត្តម​ មាស ​សាវ៉ន​ ចុះ​ត្រួត​ពិនិត្យ​ការ​ព្យាបាល​យោធិន ​៣១៧ ​គូលែន​
នាយកដ្ឋានព័ត៌មាន(៣)
1228
3092 ឯកឧត្តម​ មាស ​សាវ៉ន​ ចុះ​ត្រួត​ពិនិត្យ​ការ​ព្យាបាល​យោធិន ​៣១៧ ​គូលែន​

         កង​ទ័ព​ប្រជាជន​កម្ពុជា​ និង​​កង​ទ័ព​ប្រជាជន​វៀត​ណាម​​ នៅតែជួយ​គ្នា​ទៅ​វិញ​ទៅម​ក​ជា ​រៀង​រហូត ​ទោះបី​នៅ​ក្នុង​កាលៈ​ទេសៈណាក៏​ដោយ​។ នេះ​ជា​ប្រសាសន៏​រប​ស់ នាយ​ឧត្តម​សេនីយ៍ ​មាស សាវ៉ន អគ្គ​នាយក ​អគ្គនាយក​ដ្ឋាន​យោធ​សេវា​ក្រសួង​ការ​ពារ​ជាតិ​ ក្នុង​ឱកាស​អញ្ជើញ​ដឹក​នាំ​ក្រុម​ការ​ងារ​ ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​របស់​ ក្រុម​គ្រូ​ពេទ្យ​របស់​ មន្ទីរពេទ្យ​ពហុព្យាបាល​ជំនាញ ​ហ្វាហាវ​ មេ​ឌីក​ កឹ​ន​ថឺ​ ប្រទេស​វៀត​ណាម ​នា​ព្រឹក​ ថ្ងៃទី០៩​ ខែ​ឧសភា ​ឆ្នាំ​២០២៣​ ដែល​ក្រុម​គ្រូ​ពេទ្យ​ទាំង​នោះ​បាន​ចុះ​មក​ជួយ​ពិនិត្យ​ ព្យាបាល​ផ្តល់​ថ្នាំ​ដោយ​ឥត​គិ​ត​ថ្លៃ ​និង​ជូន​អំណោយ​ដល់​យោធិន​ពិការ គ្រួសារ​យោធិន ​និង​ប្រជាពលរដ្ឋ​ក្រីក្រ​ មនុស្ស​ចាស់ជរា ​កំពុង​ជួប​ការ​លំបាក ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​មជ្ឈម​ណ្ឌល​អភិវឌ្ឍ​យោធិន​ពិការ​សម្តេច​តេជោ​ ហ៊ុន សែន គូ​លេន ​៣១៧ ​សៀម​រាប​ ប្រមាណ​ ៨០០​នាក់​។

         តាង​នាម​ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​ឯ.ឧ មាស សាវ៉ន ​សូម​ថ្លែង​អំណរ​គុណ​ដល់​ក្រុម​គ្រូ​ពេទ្យ​ របស់​មន្ទីរ​ពេទ្យ​ពហុព្យាបាល​ជំនាញ ​ហ្វាហាវ ​មេឌីក ​កឹនថឺ​ ប្រទេស ​វៀត​ណាម​ ដែល​បាន​ស្ម័គ្រ​ចិត្ត​ ចុះ​ម​ក​ជួយ​ពិនិត្យ, ​ព្យាបាល និ​ង​ផ្ដល់​ថ្នាំ ​ដោយ​ឥត​ថ្លៃ ​ជូន​យោធិន​ពិការ ​គ្រួសារ​យោធិន ​និង​ប្រជា​ពលរដ្ឋ​ក្រីក្រ នា​ពេល​នេះ​។ ឯកឧត្តម ​ក៏​បាន​បន្ត​ទៀត​ថា៖​ ប្រមុខ​រាជ​រដ្ឋាភិបាល ដែល​មាន ​សម្ដេច​តេជោ ​ជា​នាយក​រដ្ឋមន្ត្រី ​កន្លង​ម​ក តែង​តែ​យក​ចិត្ត​ទុក​ដាក់​ គិត​គូរ​ដល់​សុខ​មាលភាព ​ប្រជា​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស។​ ​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​ សម្ដេច​តេជោ ​គឺ​ជា​អ្នក​ដឹក​នាំ​មួយ​រូប ​ដែល​ស្ថិត​នៅ​រួម​សុខ​ រួមទុក្ខ​ ជាប់​ជា​មួយ​ប្រជាពលរដ្ឋ​ គ្រប់​ពេល​វេលា។​ ឯ.ឧ បន្ត​ទៀត​ថា៖ ​ក្រោម​ការ​ដឹក​នាំ​របស់ ​រាជ​រដ្ឋាភិបាល ​ក្នុង​អណត្តិកន្លង​មក​ សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ យើង​សម្រេច​បាន ​នូវ​សមទ្ធិផល ​លើ​គ្រប់​វិស័យ​ ក្នុង​នោះ ​សង្កត់​ធ្ងន់​ជា​ អាទិភាព​គឺ​ ការ​ពារ​សន្តិភាព ​ការ​ពារ​ឯករាជ្យ ​អធិប​តេយ្យ ​បូរណ​ភាព ​ទឹក​ដី​ ស្ថិរភាព​នយោ​បាយ ​និង​ សមទ្ធិផល​សង្គម​ជាតិ​ឱ្យ​បាន​រឹង​មាំ​ ស្ថិត​ស្ថេរ​ គង់​វង្ស​។​ ជា​ពិសេស​ក្រោម​ ការ​អនុវត្ត​នយោបាយ ​ឈ្នះ ឈ្នះ ​របស់ ​សម្តេច​តេជោ ​ដែល​ជា​ប្រមុខ​ដឹក​នាំ​ប្រទេស​យើង ​គឺ​ទទួល​បាន​មក​វិញ​នូវ​សុខ​សន្តិភាព​ ពេញ​លេញ ​និង​ការ​ឯកភាព​ជាតិ ​ឯកភាព ​ទឹក​ដី​ យើង​មាន​ ឱកាស ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​របស់​​យើង​ ឡើង​វិញ ​នាំ​ឱ្យ​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ដូច​សព្វ​ថ្ងៃ​នេះ​។​ ឯកឧត្តម មាស សាវ៉ន បាន​បន្ត​ទៀត​ថា៖ កន្លង​មក​រាជ​រដ្ឋាភិបាល​បាន​ប្រយុទ្ធ​ប្រឆាំង​ នឹង​ជំងឺ​កូវីដ-១៩​ ទទួល​បាន​ជោគ​ជ័យ​  ​មកដល់​ពេល​នេះ ​យើង​អាច​គ្រប់​គ្រង​ជំងឺកូដ-១៩​ បាន​យ៉ាង​ល្អ​ប្រសើរ​ កាត់​បន្ថយ​ការ​ឆ្លង​រា​តត្បាត ​និង​គ្រោះ​ថ្នាក់​ដល់​អាយុជី​វិត​ និង​ប្រកប​ដោយ​សុវត្ថិភាព ​រហូត​មក​ដល់​ថ្ងៃ​នេះ​ បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​​កម្ពុជា​ងើប​ឡើង​វិញ​ជា​បណ្តើរៗ​ ប្រកប​ដោយ​ភាព​ធន់​ និង​រឹង​មាំ។​  ឯកឧត្តម​ មាស សាវ៉ន ក៏​បាន​ថ្លែង​ជូន​ព​រ យោធិន​ពិការ​ គ្រួសារ​យោធិន ​និង​ប្រជា​ពលរដ្ឋ​ នៅ​ក្នុង​ស្រុក​បាគង ​ខេត្ត​សៀម​រា​ប ទាំង​មូល​បន្ទាប់​ពី​បាន​មក​ទទួល​ការ​ព្យាបាល​នៅ​ពេល​នេះ​រួច​ហើយ ​សូម​ឲ្យ​ទទួល​បាន​នូវ ​ការ​ជា​សះ​ស្បើយ​ពី​រោគ​នានា​ ហើយ​ពេល​ត្រឡប់​ទៅ​មូល​ដ្ឋាន​វិញ​មាន​កំលាំង ពលំ ​អាច​ប្រកប​រក​ស៊ីចិ​ញ្ចឹម​ជីវិត​ ដើម្បី​ជីវភាព​រ​ស់នៅ​បាន​ធូរ​ធារ​ត​រៀង​ទៅ​។​

         គួរបញ្ជាក់ថា៖ យោង​តាម​សំណើរ​រប​ស់អគ្គ​នាយកដ្ឋាន​យោធ​សេវា​ នៃ​ក្រសួង​ការពារ​ជាតិ​ ផ្ញើ​ជូន​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​អំពី​ការ​ស្នើ​ជួយ​សម្រួល​ក្រុម​គ្រូ​ពេទ្យ​ វេជ្ជបណ្ឌិត​ នៃ​មន្ទីរពេទ្យ​ពហុ​ព្យាបាល​ ជំនាញ ​ហ្វាហាវ មេឌីក កឹនថឺ ប្រទេស​វៀត​ណាម​ ឲ្យ​ម​កជួយ​ភាគី​មិត្ត​ក្នុង​ការ​ជួយ​ពិនិត្យ​ព្យាបាល​ ផ្តល់​ថ្នាំ​ដោយ​ ឥត​គិត​ថ្លៃ និង​ជូន​អំណោយ​ដល់​យោធិន​ពិការ ​គ្រួសារ​យោធិន ​និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​បាគង ​ខេត្ត​សៀម​រាប​ កំពុង​ជួប​ការ​លំបាក​។ អនុវត្ត​ការ​ងារ​នយោបាយ​ប្រចាំ​ឆ្នាំ​របស់​មន្ទីរពេទ្យ និង​មាន​គោល​បំណង​ចូល​រួ​មចំណែក​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​ មិត្ត​ភាព​ រវាង​តំបន់​មូល​ដ្ឋាន​​នៃ​ប្រទេស​ទាំង​ពីរ​ ជា​ពិសេស​រវាង​មន្ទីរ​ពេទ្យ ​ពហុ​ព្យាបាល ​ជំនាញ ​ហ្វាហាវ ​មេឌីក ​កឹនថឺ ​និង​អគ្គនាយ​ក​ដ្ឋាន​យោធ​សេវា ​នៃ​ក្រសួង​ការ​ពារ​ជាតិ​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា។​ មន្ទីរ​ពេទ្យ​ ពហុ​ព្យាបាល​ជំនាញ ​ហ្វាហាវ មេឌីក កឹនថឺ បាន​រៀបចំ​ប្រតិភូ ​បុគ្គលិក​ពេទ្យ​ ចំនួន​ ប្រមាណ ​៥៥​នាក់ ម​ក​ពិនិត្យ​​ព្យាបាល​ និង​ចែក​អំណោយ ដល់​យោធិន​ពិការ ​គ្រួសារ​ និង​ប្រជា​ពលរដ្ឋ​ក្រីក្រ​ និង​មនុស្ស​ចាស់​ជរា ​នៅ​ស្រុក​បាគង ​ខេត្ត​សៀម​រាប​ រយៈ​ពេល​ពេញ​១​ថ្ងៃ គឺ​ថ្ងៃទី ៩​ ឧសភា ​២០២៣​នេះ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ