ព័ត៌មាន

វរសេនីយ៍​ឯក​ Ismet​ Kona​ro​ Glu​ អនុព័ន្ធ​យោធា​ទួគី ​ប្រចាំ​កម្ពុជា ​ចូល​ជួប​សម្តែង​ការ​គួរ​សម ​សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់​
នាយកដ្ឋានព័ត៌មាន(៣)
1041
3088 វរសេនីយ៍​ឯក​ Ismet​ Kona​ro​ Glu​ អនុព័ន្ធ​យោធា​ទួគី ​ប្រចាំ​កម្ពុជា ​ចូល​ជួប​សម្តែង​ការ​គួរ​សម ​សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់​

       សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​បាន​អនុញ្ញាតិ​អោយ​លោក​ជំទាវ ​អ៊ុល ​ឃឺ​ឃូ ​ចូ​អ៊ែវ​ហ្វេ​ ឯកអគ្គ​រដ្ឋ​ទូត​ នៃ​សាធារណរដ្ឋ​ទូក​គី ​និង​លោក​វរសេនីយ៍​ឯ​ក អាយ​មេត ​កូណារូ​ លូ ​(Ismet Konaro Glu)​ ​អនុព័ន្ធ​យោធា​ អម​ស្ថាន​ទូត​ទួគី ​ប្រចាំនៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ចូល​ជួប​សម្តែង​ការ​គួរ​សម​ បង្ហាញ​មុ​ខ និង​ពិភាក្សា​ការងារ​ នៅ​ទីស្ដីការ​ក្រសួង​ការ​ពារ​ជាតិ ​កាល​ពីរ​សៀល​ថ្ងៃ​ទី​២៧​ ខែ​មេសា ​​ឆ្នាំ​២០២៣ ​កន្លង​ទៅ​នេះ ​បន្ទាប់​ពី​លោក​ត្រូ​វបាន​រដ្ឋាភិបាល ​និង​កង​ទ័ព​ប្រទេស​ទួគី ​តែង​តាំង​ជា​ឯកអគ្គ​រដ្ឋ​ទូត ​និង​អនុព័ន្ធ​យោធា​ប្រចាំ​កម្ពុជា​។ 

        ក្នុង​ជំនួប​នេះ ​សម្ដេ​ចពិជ័យ​សេនា ទៀ បាញ់ បាន​សម្តែង​ការ​​អបអរសាទរ​ និង​ស្វាគមន៍​ ចំពោះ​លោក​ជំទាវ​ឯក​អគ្គរដ្ឋ​ទូត ​និង​លោក ​វរសេនីយ៍ឯក ​អនុព័ន្ធ​យោធា​ទួគី ​ដែល​បាន​មក​ចូល​ជួប​សម្ដែង​ការ​គួរ​សម បង្ហាញ​មុខ​ និង​ពិភាក្សា​ការងារ​នាឱ​កាស​នេះ​។ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ក្នុង​នាម​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ និង​ក្នុង​នាម ​សម្តេច​ផ្ទាល់​ បាន​ត្រៀម​ខ្លួន​ជានិច្ច​ក្នុង​ការ​ធ្វើ​កិច្ច​សហការ​ជិត​ស្និទ្ធ​ជា​មួយ​ទួគី ​ដើម្បី​រួម​ចំ​ណែក​បន្ត​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រពៃ​ ជា​ផ្លែផ្កា​រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​នេះ​ទៅ​មុខ​ទៀត​។

        សម្ដេច​ពិជ័យ​សេនា ​បាន​បញ្ជាក់​ថា៖​ កម្ពុជា​បាន​ឆ្លង​កាត់​សង្គ្រា​ម​ស៊ីវិល​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ​ចាប់​តាំង​តែ​ពី​ឆ្នាំ១​៩៧០ ​មក​ម្លេះ​។ ទើប​តែ​មក​ដល់​ចុង​ឆ្នាំ​១៩៩៨ ​នោះ​ទេ​ ដែល​កម្ពុជា​ទទួល​បាន​សុខ​សន្តិភាព ​ពេញ​បរិបូណ៌ ​ដោយ​នយោបាយ​ឈ្នះ ឈ្នះ ​របស់​សម្តេច​តេជោ ​ហ៊ុន សែន បាន​ធ្វើ​អោយ​កម្ពុជា​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ​ហើយ​ម​កដល់​ពេល​នេះ​កម្ពុជា ​ជា​ប្រទេស​ដែល​មាន​អធិប​តេយ្យ ​ស្មើ​មុខ​ស្មើ​មា​ត់​ជា​មួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ ​និង​សកល​លោក ​ទទួល​ស្គាល់​។ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ បាន​បន្ត​ទៀតថា​ ក្នុង​ឆ្នាំ​២០២២​កន្ល​ង​មក​ កម្ពុជា​បាន​ធ្វើ​ម្ចាស់​ផ្ទះ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដោយ​ផ្ទាល់​ ទទួល​បាន​ជោគ​ជ័យ​យ៉ាងត្រចះ​ត្រ​ចង់ ​ហើយ​ក្នុង​ពេល​ដ៍​ខ្លី ​ខាង​មុខ​នេះ ​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡាស៊ីហ្គេម​លើក​ទី​ ៣២ ​និង​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្កេម​លើក​ទី ​១២ ​និង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អណត្តិទី​៧​ ផង​ដែរ​។ សម្ដេច​ពិជ័យ​សេនា​ បាន​សម្តែង​នូវ​ក្តី​សង្ឃឹម​យ៉ាង​មុត​មាំថា​​៖ ​តាម​រយៈ​នៃ​ការ​មក​បំពេញ​បេសក​កម្ម​ការ​ទូត​យោធា​រប​ស់ លោក​វរសេនីយ៍​ឯក ​អាយ មេត កូណារូ លូ អនុព័ន្ធ​យោធា​ទួគី ​នៅ​កម្ពុជា​នា​អាណត្តិនេះ ​លោក​អនុព័ន្ធ​យោធា ​និង​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​កិច្ច​ទំនាក់​ទំនង​សហ​ប្រតិបត្តិ​ការ​រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ កម្ពុជា​-​ទួគី ​កាន់​តែ​ត្រូវ​បាន​ពង្រឹង​ពង្រីក​ឥត​ឈប់​ឈរ​។ ជា​កិច្ច​ឆ្លើយ​តប​ អនុព័ន្ធ​យោធា​ថ្មី​ប្រទេស​ទួគី​ប្រចាំ​នៅ​កម្ពុជា ​បាន​បញ្ជាក់ថា​ ថ្វី​ត្បិត​រូប​លោក​ពុំមាន​និវេសន​ដ្ឋាន​នៅ​កម្ពុជា​ តែ​រូប​លោក​បាន​យល់​ដឹង​ពី​ការ​វឌ្ឍនភាព​រីក​ចំរើន​លើ​គ្រប់ ​វិស័យ​របស់​កម្ពុជា​ ជា​ពិសេស​វិស័យ​ការពារ​ជាតិ​របស់​កម្ពុជា​ ដែល​មិ​នត្រឹម​តែ​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​ការ​ពារ​អធិប​តេយ្យ ​បូរណៈ​ភាព​ទឹកដី​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​កម្ពុជា ​បាន​បញ្ជូន​កង​ទ័ព​មួក​ខៀវ​របស់​ខ្លួន​ ទៅ​បំពេញ​ភារកិច្ច​មនុស្ស​ធម៌​ ក្នុង​ក្រប​ខ័ណ្ឌ​អង្គការ​សហ​ប្រជា​ជាតិ​ ដើម្បី​សន្តិភាព ​ក្នុង​តំបន់ និង​ពិភព​លោក​ថែម​ទៀត​ ៕