ព័ត៌មាន

កិច្ច​ប្រជុំ ​ស្តី​ពី​ការ​គ្រប់​គ្រង​ថែ​ទាំ​ការ​ពា​រ អគារ​រដ្ឋបាល​ សាល​ប្រជុំ ទី​ស្តីការ​ក្រសួង​ការពារ​ជាតិ​
នាយកដ្ឋានព័ត៌មាន(៣)
1026
3087 កិច្ច​ប្រជុំ ​ស្តី​ពី​ការ​គ្រប់​គ្រង​ថែ​ទាំ​ការ​ពា​រ អគារ​រដ្ឋបាល​ សាល​ប្រជុំ ទី​ស្តីការ​ក្រសួង​ការពារ​ជាតិ​

       ក្រសួង​ការពារ​ជាតិ​ បា​នបើក​កិច្ច​ប្រជុំ​ ដើម្បី​ជម្រុញ​អនុវត្ត​ឲ្យមាន​ប្រសិទ្ធភាព ​ស្តី​ពី​ការ​គ្រប់​គ្រង​ ថែទាំ​ ការ​ពារ​ អគារ​រដ្ឋបាល ​សាល​ប្រជុំ ​ទីស្តី​ការ​ក្រសួង​ការ​ពារ​ជាតិ ​នា​ព្រឹក​ថ្ងៃទី​២៧​ ខែ​មេសា ​ឆ្នាំ​២០២៣ ​ក្រោម​អធិបតី​ភាព ​នាយ​ឧត្តម​សេនីយ៍ ​ឃុន វុធ រដ្ឋលេខា​ធិការ​ ក្រសួង​ការពារ​ជាតិ​ និង​ជា​ប្រធាន​គណៈកម្មការ​ថែទាំ ​គ្រប់​គ្រង​ ការ​ពារ​ អគារ​ទីស្តីការ​ក្រសួង​ការ​ពារ​ជាតិ។​

       យោងតា​ម​សេចក្តី​ជូន​ដំណឹង​របស់​អគ្គលេខា​ធិការដ្ឋាន​ ក្រសួង​ការពារ​ជាតិ​ ដែល​អាន​ដោយ ​ឧត្តម​សេនីយ៍​ឯ​ក ប៉ាង ធារ៉ូ អគ្គ​លេខា​ធិការ​រ​ង បាន​ឲ្យ​ដឹង​ថា​ កន្លង​មក​ទៅ​នេះ ​គណៈ​កម្មការ​គ្រប់​គ្រង​ ថែ​ទាំ ​ការ​ពារ​ អគារ​រដ្ឋបាល ​សាល​ប្រជុំ ​ទី​ស្តី​កា​រក្រសួង​ការពារ​ជា​តិ ដែល​មាន​ឯកឧត្តម​ ឃុន វុធ រដ្ឋ​លេខា​ធិការ​ ក្រសួង​ការពារ​ជាតិ ​និង​ជា​ប្រធាន​គណៈ​កម្មការ​ បាន​ធ្វើ​របាយ​ការណ៍​មួយ​ជូន​ទៅ ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ហើយ​សម្តេច​ពិជ័យ​សេនា​ ក៏​បាន​ឯកភាព​រួច​ហើយ​ផ​ង​ដែរ​ អំពី​ការ​ត្រៀម​រៀប​ចំ​បង្ការ​អគ្គីភ័យ​ និង​ការងារ​មួយ​ចំនួន​រប​ស់គណៈកម្មការ​ ក្នុង​ការ​គ្រប់​គ្រង​ ថែ​ទាំ​ នៅ​អគារ​រដ្ឋបាល ​សាល​ប្រជុំ ​ទី​ស្តីការ​ក្រសួង​ការ​ពារ​ជាតិ​។​

        នៅ​ក្នុង​កិច្ច​ប្រជុំ​ក៏​មាន​ការ​ចូល​រួម​ពីតំ​ណាង​ស្ថាប័ន​ អង្គភាព​ពាក់​ព័ន្ធ​ជា​ច្រើន​ ដែល​រួម​មាន​ តំណាង​ផ្នែក​ ​សណ្តាប់​ធ្នាប់​ ពិធីការ ​អគ្គលេខា​ធិការ​ដ្ឋាន​,​ នាយក​ដ្ឋាន​បញ្ជូនសារ​,​ នាយក​ដ្ឋាន​វិស្វកម្ម,​ នាយក​ដ្ឋាន​ហិញ្ញវត្ថុ​ និង ខុទ្ធកាល័យ​សម្តេច​ពិជ័យ​សេនា​។​

        ក្នុង​ឱកាស​នោះ ​នាយ​ឧត្តម​សេនីយ៍ ឃុន វុធ បាន​មាន​ប្រសាសន៍​ថា​ សាល​ប្រជុំ ​អគារ​រដ្ឋបាល ​ទីស្តី​ការ​ក្រសួង​ការពារ​ជា​តិ គឺ​ជា​សំណង់​អគារ​ថ្មីមួយ​ទំនើប​ ដែល​មាន​តម្លៃ​ណាស់​សម្រាប់​ក្រសួង​ការពារ​ជាតិ​ក្នុង​ការ​បំពេញ​​ការ​​ងា​រ​ ហើយ​ក៏​ជា​ប្រវត្តិ​សាស្ត្រ​មួយ​ដ៏​ធំធេង​ណាស់​ និង​បាន​លើក​មុខ​មា​ត់សម្រាប់ ​ខ.ភ.ម​ ក៏​ដូច​ជាប្រទេស​ជាតិ​ និង​ប្រជាជន​របស់​យើង​ ដែល​មាន​សំណង់​អគារទីស្តីការ​ក្រសួង​ការពារ​ជាតិ​មួយ​នេះ​ បាន​ទទួលនិង​រៀប​ចំ​ នូវ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជា​តិអាស៊ាន ​និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ នៅ​ក្នុង​ឆ្នាំ​២០២២​ កន្លង​ទៅនេះ​។​ នាយ​ឧត្តមសេនីយ៍ ​បាន​បញ្ជាក់​ថា​ នេះ​គឺមិ​នដែល​មាន​ប្រទេស​ណាមួ​យ ​បាន​រៀប​ចំ​កិច្ច​ប្រជុំដ៏​ធំ​ដូច​នេះ ​នៅ​ឯទីស្តីការ​ក្រសួង​ការពារ​ជាតិ​របស់​ខ្លួន​នោះ​ទេ​ ហើយ​បាន​ចូល​រួម​ចំណែក​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា​ជាតិ​យ៉ាង​ច្រើន​ នៅ​ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​នេះ ​ដូចនេះ​ការងារ​ថែទាំត្រូ​វ​តែ​បាន​ការ​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​មត់​ចត់​បំផុត​ ដើម្បី​ឲ្យអគារ​ទីស្តីការ​ក្រសួង​ការពារ​ជាតិ​ របស់​យើង​បាន​ស្ថិ​ត​នៅគង់​វង្ស​ល្អ​ ប្រកប​ដោយ​ផា​សុខភាព ​និង​សោភណ្ឌភាព​យូរ​អង្វែង​ទៅ​មុខ​ទៀត​។​

        ជា​មួយ​គ្នា​នេះ​ នាយ​ឧត្តម​សេនីយ៍ ឃុន វុធ ប្រធាន​គណៈ​កម្មការ​ បាន​ផ្តល់​អនុសាសន៍ ​និង​ជម្រុញ​ដល់​អគ្គ​លេខា​ធិការ​ដ្ឋាន​រៀបចំ​បទ​បញ្ជា​ផ្ទៃ​ក្នុង​ឲ្យ​ឆាប់​ និង​ជម្រុញ​ដល់​នាយក​ដ្ឋាន​បញ្ជូនសារ ​និង​នាយក​ដ្ឋាន​វិស្វកម្ម​ រៀប​ចំ​ផែន​កា​រ ក៏​ដូច​ជា​ត្រួត​ពិនិត្យ​បំពាក់​ឧបករណ៍​ និង​ដាក់​ស្លាក​សញ្ញា​អគ្គីភ័យ​នៅ​ក្នុង​អគារ​ទីស្តីការ​ក្រសួង​ការ​ពារ​ជាតិ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ