ព័ត៌មាន

សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​អញ្ជើញសាក​សួរ​សុខ​ទុក្ខ​កង​ទ័ព​នៅ​ប៉ៃលិន​
នាយកដ្ឋានព័ត៌មាន(៣)
367
3059 សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​អញ្ជើញសាក​សួរ​សុខ​ទុក្ខ​កង​ទ័ព​នៅ​ប៉ៃលិន​

        ក្នុង​ឱកាស​ចូល​រួម​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ដែល​នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ ​កាល​ពី​រសៀល​ថ្ងៃទី​២៦​ ខែ​មីនា ​ឆ្នាំ​២០២៣ ​សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​អម​ដំណើរ​ដោយ ​នាយ​ឧត្តមសេនីយ៍​ នាង ផាត រដ្ឋមន្ត្រី​ប្រតិភូ ​អម​នាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ ​នាយ​ឧត្តម​សេនីយ៍ ​អ៊ី ឈាន រដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ ​នាយ​ឧត្តម​សេនីយ៍ ​ឥត សារ៉ាត់ អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​ចំរុះ ​ខភម ​ព្រម​​ទាំង​អភិបាល​ នៃ​គណៈ​អភិបាល​ ខេត្ត​ប៉ៃលិន ​ឯកឧត្តម​ ជា​អគ្គនាយក​ អគ្គនាយក​រង​​ និង​នាយ​ទាហាន​ជាន់​ខ្ពស់​នៅ​ក្នុង​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​បញ្ជាការ ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ​ជា​ច្រើន​រូប​ទៀត ​បាន​អញ្ជើញ​ចុះ​សាក​សួរ​សុខទុក្ខ ​​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ នៅ​តាម​បណ្តា​អង្គភាព​នានា ​ក្នុង​យោធ​ភូមិ​ភាគ​ទិ៥​ ដែល​ពិធី​ចុះ​សាក​សួរ​សុខ​ទុក្ខ​ក​ង​ទ័ព​ នៅ​ទិ​សយោធ​ភូមិ​ភាគ​ទី​ ៥ ​នេះ បាន​ប្រារព្ធ​ធ្វើ​នៅ​ការ​ដ្ឋាន​សាង​សង់​ស្តូប​ឈ្នះ ​ឈ្នះ ​ខេត្ត​ប៉ៃលិន​។

        នៅ​ក្នុង​ឱកា​ស​នោះ​ បន្ទាប់​ពី ​ឧត្តម​សេនីយ៍​ឯក​​ ឯក សំអូន មេ​បញ្ជាការ​រង​ កង​ទ័ព​ជើង​គោក ​និង​ជា ​មេ​បញ្ជាការ​យោធ​ភូមិ​ភាក​ទី​ ៥ ​បាន​ឡើង​ថ្លែង​សន្ទរ​ក​ថា​ស្វាគមន៍​ និង​រាយ​ការណ៍​អំពី​លទ្ធផល​ការ​ងារ​ ដែល​ យោធ​ភូមិ​ភាក​ទី​ ៥​ សំរេច​បាន​លើ​​ភារកិច្ច ​ការ​ពារ​បូរភាព​ទឹក​ដី​ ការ​ពារ​សន្តិសុខ​ សុវត្ថិភាព​សង្គម​ជូន​ប្រជា​ពល​រដ្ឋ ​ក្នុង​ភូមិ​សាស្ត្រ​យោធ​ភូមិ​ភាគ​ទី​ ៥ ​ការ​ងារ​ ​កសាង​អង្គភាព​ និង​ការ​ងារ​រៀប​ចំ​តំបន់​ប្រវត្តិ​សាស្ត្រ​រួច​មក ​មាន​ប្រសាសន៍​សំណេះ​សំណាល​ជា​មួយ​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​ នៅ​តាម​បណ្តា​អង្គភាព​នានា​ ក្នុង​យោធ​ភូមិ​ភាគ​ទិ៥​ ​ នា​ឱកាស​នោះ ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ជម្រាប​ជូន​ ដល់​នាយ​ទាហាន​ ពល​ទាហាន​ ទាំង​អស់​នូវ​សមិទ្ធ​ផល​សំខាន់ៗ​ ដែល​រា​ជរដ្ឋាភិបាល​ និង ​ខភម​ សម្រេច​បាន​នៅ​ក្នុ​ងឆ្នាំ ​២០២២ ​និង​​ភារ​កិច្ច​សំខាន់ៗ​ដែល​ត្រូវ​អនុវត្ត​ឆ្នាំ​២០២៣ ​បន្ត​ទៀត​។ សម្ដេច​ពិជ័យ​សេនា​​ ទៀ បាញ់ ​បាន​បញ្ចាក់​ថា៖ ​ខភម​ នៅ​តែ​រក្សា​ការ​ពារ​បាន​យ៉ាង​រឹង​មាំ​នូវ​ឯករាជ្យ​ អធិបតេយ្យ​បូរណ​ភាព​ ទឹក​ដី ​និង​បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​ប្រទេស​ជា​មិត្ត​នៅ​តាម​ព្រំ​ដែន​ តាម​រយៈ​កិច្ច​ទំនាក់ ​ទំនង​ជិត​ខាង​ល្អ​ មិត្ត​ភាព​ជា​ប្រពៃ​ណី បាន​ប្រែក្លាយ​អតីត​សម​រភូមិ ​ទៅជា​តំបន់​អភិវឌ្ឍន៍​រីក​ចម្រើន​លើ​ គ្រប់​វិស័យ​ កសាង​ព្រំដែន​សន្តិភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ​។​ ឆ្លៀត​ក្នុង​ឱកាស​នោះ​ សម្ដេច​ពិជ័យ​សេនា​ បាន​រំឭក​ព្រឹត្តិការណ៍​ជា​ប្រវត្តិ​សាស្ត្រ​មួយ​ចំនួន ​ដែល​តម្រូវ​ឱ្យ​មាន​ការ​សាង​សង់​ស្តូប​ឈ្នះ ឈ្នះ ​នៅ​ខេត្ត​​ប៉ៃ​លិន​​។ សម្ដេច​ពិជ័យ​សេនា ​បាន​បញ្ជាក់​ថា៖ ​ព្រឹត្តិ​ការណ៍​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ដែល​បាន​កើត​ឡើងនៅ​តំបន់​ប៉ៃលិន​នៅ​អំឡុង​ឆ្នាំ​១៩៩៦ ​គឺ​ជាកា​រ​ធ្វើ​សមាហរណ​កម្ម ​បង​ប្អូន​ អតីត​ខ្មែរ​ក្រហម ​និង​ជា​ដំណើរ​ការ​ដំបូង​ នៃ​ការ​បញ្ច​ប់សង្គ្រាម​តាម​រយៈ​នយោ​បាយ​ឈ្នះ ឈ្នះ ​ដែល​មាន​ទំនាក់​ទំនង​គ្នា​ជា​មួយ​ព្រឹត្តិ​ការណ៍​ផ្សេងៗ​ទៀត​ជា​ច្រើន​ ដែល​ខ្មែរ​យើង​រួម​គ្នា​ដោះ​ស្រាយ​តាម​រយៈ​ការ​យោគ ​យល់​ជឿ​ជាក់​រវាង​ខ្មែរ​ និង​ខ្មែរ​ ការ​ជឿទុក​ចិត្ត​គ្នា​ដោយ​គ្មាន​ការ​បង្គាប់​បញ្ជា​ពី​បរទេស​។​ ប្រការ​នេះ ​ទើប​ ធ្វើ​ឱ្យយើង​មាន​សន្តិភាព​រឹង​មាំ​ មាន​ការ​អភិវឌ្ឍលើ​គ្រប់​វិស័យ ​នៅ​ក្នុង​រយៈពេល​ជាង​ ២​៤ឆ្នាំនេះ​ បាន​ប្រែ​ក្លាយ​ អតីត​សមរភូមិ ​ជា​តំបន់​អភិវឌ្ឍន៍ ​កសាង​ព្រំ​ដែន​សន្តិភាព ​និង​សហ​ប្រតិបត្តិការ​។​

       សម្ដេច​ពិជ័យ​សេនា ​បាន​បន្ត​ថា៖​ ព្រឹត្តិការណ៍​នៅ​ប៉ៃលិន​បាន​បង្ហាញ​ពី​រឿងរ៉ាវ​ប្រវត្តិ​សាស្ត្រ​ជា​ច្រើន​ ដែល​មាន​ការ​រួម​ចំណែក​ពី​ប្រតិបត្តិករ​ទាំង​អស់​ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ក្រសួង ​ស្ថាប័ន​នានា​ និង​អតីត​កម្លាំង​កម្ពុជា​ប្រជាធិបតេយ្យ​ក្នុងស្មារតី​សាមគ្គី​ភាព​ ឯកភាព ​និង​ឆន្ទៈ​ចង់​បាន​សន្តិភាព​សម្រាប់​កូន​ចៅ​ទាំង​អស់​គ្នា​នា​ពេល​​អនាគត។​ ​សកម្មភាព​ទាំង​អស់​នេះ​ បាន​បង្ហាញពី​ខឿន​ការពារ​ជាតិ​ ជា​ប្រវត្តិសា​ស្ត្រ​មិន​អាច​កាត់​ថ្លៃ​បាន​ ដែល​បញ្ជាក់​លើពា​ក្យ​ស្លោក​ “អរគុណ​សន្តិភាព​ ! អរគុណ​នយោបាយ ​ឈ្នះ ឈ្នះ ​! ដឹង​គុណ​ស្ថាប​និក ​មគ្គុទ្ទេស​ក៍​ឯក​ និង​ប្រតិបត្តិករ​នយោ​បាយ​ ឈ្នះ ឈ្នះ​ ដែល​នាំ​មក​នូវ​សន្តិភាព ​និង​ការ​ឯកភាព​ជាតិ ​ពេញ​លេញ !​”​។

​       ក្នុង​ឱកាសចូ​លរួម​អបអរសាទរពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ​ដែល​នឹង​ឈាន​ចូល​ម​កដ​ល់នា​ពេល​ខាង​មុខ​នេះ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ជូន​ពរ​ឆ្នាំ​ថ្មី​ ជូន​ដល់​ នា​យទាហាន ​នាយ​ទាហានរង ​និង​ពល​ទាហាន​ទាំង​អ​ស់ ក្នុង​យោធ​ភូមិ​ភាគ​ទី​ ៥ ​សូម​អោយ​មាន​សិរី​សួរស្តី ​ជ័យ​មង្គល​ នៅ​ក្នុង​ក្រុម​គ្រួសារ ​មាន​សុខ​ភាព​មាំ​មួន ​កម្លាំង​ខ្លាំង​ក្លា​ និង​សំរេច​គ្រប់​ភារកិច្ច​ដែល​រាជ​រដ្ឋាភិបាល​ប្រគល់​ជូន​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ