ព័ត៌មាន

អគ្គ​នាយក​ដ្ឋាន​យោធ​សេវា​ ប្រកាស​មុខ​តំណែង ​អគ្គនាយក​រង​ ចំនួន​០៣​រូប​
នាយកដ្ឋានព័ត៌មាន(៣)
374
3052 អគ្គ​នាយក​ដ្ឋាន​យោធ​សេវា​ ប្រកាស​មុខ​តំណែង ​អគ្គនាយក​រង​ ចំនួន​០៣​រូប​

      អគ្គ​នាយក​ដ្ឋាន​យោធ​សេវា ​ក្រសួង​ការ​ពារ​ជាតិ​ បាន​ប្រកាស​មុខ​តំណែង ​អគ្គ​នាយក​រង​ ចំនួន​០៣​រូប ​ក្រោម​អធិបតី​ភាព​ នា​យ​ឧត្ត​ម​សេនីយ៍ ​មាស សាវ៉ន អគ្គនាយក ​អគ្គនាយក​ដ្ឋាន​យោធ​សេវា ​នា​ព្រឹក​ថ្ងៃទី​១៧ ​ខែ​មីនា ​ឆ្នាំ​២០២៣។ យោង​តាម​អនុក្រឹត្យ​របស់​រាជ​រដ្ឋាភិបាល ​និង​សេចក្តី​សម្រេច​ របស់​ក្រសួង​ការ​ពារ​ជាតិ ​អាន​ដោយ ​ឧត្តម​សេនីយ៍​ត្រី​ ទេស កុសល អគ្គនាយក​​រង​ ​អគ្គនាយក​ដ្ឋាន​យោធ​សេវា ​ទទួល​បន្ទុក​បុគ្គលិក ​បាន​ប្រកាស​ឲ្យ​ដឹង​ថា ​ឧត្តមសេនីយ៍​ឯក​ ពៅ ស៊ា ជា​អគ្គនាយក​រង​ ទទួល​បន្ទុក ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ ​៣១៧​គូលេន​,​ ឧត្តម​សេនី​យ៍​ទោ ​យ៉ង់ ម៉ៅ ជា​អគ្គនាយក​រង​ អគ្គនាយក​ដ្ឋាន​យោធ​សេវា ​ទទួល​បន្ទុក​សម្រប​សម្រួល​កិច្ចការ​អន្តរ​ជាតិ ​និង​ព័ត៌​មាន ​និងឧត្តម​សេនីយ៍​ទោ ​ខៀវ សារ៉ាត់ អគ្គ​នាយក​រង​ ​អគ្គ​នាយកដ្ឋាន​យោធ​សេវា​ ទទួល​បន្ទុក​សម្រប​សម្រួល​កិច្ចការ​អន្តរ​ក្រសួង​ស្ថាប័ន​។

      ក្នុង​ឱកាស​នោះ ​ឯកឧត្តម មាស សាវ៉ន បាន​ថ្លែងថា​៖ ថ្ងៃ​នេះ ​អគ្គនាយក​ដ្ឋាន​យោធ​សេវា​ មាន​កិត្តិយស​ដោយ​ទទួល​បាន​នូវ​នាយ​ទាហាន ​ជា​អគ្គនាយក​រង​ អគ្គ​នាយក​ដ្ឋាន​យោធ​សេវា ​ចំនួន​បី​រូប​ទៀត ​ដើម្បី​បំពេញ​បន្ថែម​ក្រប​ខណ្ឌ​ការងារ​របស់​អគ្គនាយក​ដ្ឋាន​យោធ​សេវា​។​ ឯកឧត្តម​ បាន​សម្តែង​នូវ​ការ​អបអរសាទរ​ និង​ស្វាគមន៍ ​ចំពោះ​ឯកឧត្តម​ អគ្គ​នាយក​រង​ទាំង​បី​ខាង​លើ​នេះ​ចូល​ជា​នាយទាហាន​ថ្នាក់​ដឹក​នាំ​ ក្នុង​អគ្គ​យោធសេវា​។​ ឯកឧត្តម មាស សាវ៉ន បា​ន​លើក​ឡើង ​ការ​ងារ​របស់​អគ្គ​នាយក​ដ្ឋាន​យោធ​សេវា​ មាន​ការ​ស្មុគ​ស្មាញ​ច្រើន​, ក្នុង​ពេល​ដែល​ក្នុង​ឆ្នាំ​នេះ ​ជាឆ្នាំ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​សន្លឹក​ឆ្នោត ​សម្រាប់​អាណត្តិ​ថ្មី​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​នៅ​លើការ​ដឹកនាំ​ និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​កម្ពុជា​ត​ទៅ​មុខ​ទៀត។​ ​ឯកឧត្តម​ បាន​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ ​សភាព​ការណ៍​អន្តរ​ជាតិ​ កំពុង​មាន​ការ​រត់​ប្រណាំង​ប្រជែង​ស្រួច​ស្រា​វណាស់ ​និង​សង្គ្រាម​លើ​ផ្នែក​ព័ត៌​មាន​ ដែល​សព្វ​ថ្ងៃ​នេះ​ ពួក​ជន​អគតិ​មួយ​ចំនួន​តូច​ កំពុង​មួល​បង្កាច់​បង្ខូច​មុខ​មាត់​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ​និង​ប្រទេស​ជាតិ​កម្ពុជា​យើង,​ មួយ​ចំណែក​ទៀត​ កំពុង​មួល​បង្កាច់​ថ្នាក់​ដឹក​នាំ​យើង​ ដែល​កន្លង​មក​នេះ ​មក​លើស​ម្តេច​ពិជ័យ​សេនា​ ទៀ បាញ់, ឯកឧត្តម ទៀ សុខា និង​ឯកឧត្ត​ម​ ហ៊ុន ម៉ាណែត ជា​ដើម។​ ព័ត៌មាន​ទាំង​នេះ ​​សុទ្ធ​សឹង​ជា​ព័ត៌​មា​នមួល​បង្ខូច​កិត្តិយស​ និង​មុខ​មាត់​ថ្នាក់​ដឹក​នាំ​ និង​ប្រទេស​ជាតិ​របស់​យើង​ ទាំង​នៅ​ក្នុង​ជាតិ ​និង​នៅ​លើ​ឆាក​អន្ត​រជាតិ​។​

       ទន្ទឹម​នេះ ​ឯកឧត្តម មាស សាវ៉ន បាន​​ផ្តល់​​អនុសាសន៍​​ដ​ល់ជួរ​នាយ​ទាហាន ​នៃ​អគ្គនាយក​ដ្ឋាន​យោធ​សេវា​ទាំង​អស់​ បន្ត​អនុវត្ត​រួប​រួម​សាមគ្គី​គ្នា​ បំពេញ​ភារកិច្ច​ជូន​ក្រសួង​ការ​ពារ​ជាតិ​ឲ្យ​ទទួល​បាន​ជោគ​ជ័យ​ ក្នុងត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​តាម​ដាន​រាល់​សភាព​ការណ៍​ជាតិ​-​អន្តរ​ជាតិ​ និង​ធ្វើ​ការ​ឆ្លើយ​តប​ និង​វាយ​បក​ឲ្យ​បាន​ទាន់​ពេល​វេលា​នូវព័ត៌​មាន​ក្លែង​ក្លាយ​ ដែល​បាន​វាយ​ប្រហារ​មក​លើ​រាជ​រដ្ឋាភិបាល ​និង​ខ.ភ.ម​ ពិសេស​បន្ត​តាម​ដាន​លើ​គណនី​ផេក​របស់​ក្រសួង​ការ​ពារ​ជាតិ ​និង​ផេក​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​សម្តេច​តេជោ ​ហ៊ុន សែន។ ជា​មួយ​គ្នា​នេះ ​បន្ត​ការ​អនុវត្ត​ការ​ងារ​គោល​នយោ​បាយ​ តាម​ផែន​ការ​ឆ្នាំ​២០២៣ ​និង​ត្រៀម​ចូល​រួម​អនុវត្ត​ឲ្យ​បាន​ខ្លាំ​ងក្លា​ពិធី​បុណ្យ​តម្កល់​អដិធាតុ​យុទ្ធជន​កង​កម្លាំង​ប្រដាប់​អាវុធ​សង្គ្រោះ​ជាតិ​កម្ពុជា​ ចំនួន​៤៩​នាក់​ នៅ​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា​(អ៊ីច១៦),​ ពិធី​បុណ្យ​ខួប​៤៥​ឆ្នាំ​ រប​ស់អង្គភាព​១២៥,​ ទិ​វា​ចង​ចាំ​នៃ​ការ​ផ្តួលរំលំ​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត​ ព្រឹត្តិ​ការណ៍​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ ២០២៣ ​និង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​​ទី៧​ ដែ​លជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈ​សំខាន់ ​នឹង​ត្រូវ​ធ្វើ​នា​ពេល​ខា​ង​មុខ​នេះ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ