ព័ត៌មាន

សិក្ខា​សាលា ​ស្ដី​ពី​ការ​កាត់​បន្ថយ​ហានិភ័យ​ផ្នែក​គីមី​សាស្ត្រ ​ជីវសាស្ត្រ ​វិទ្យុ​សកម្ម ​និង​នុយ​ក្លេ​អ៊ែរ ​គម្រោង ​៨១​
នាយកដ្ឋានព័ត៌មាន(៣)
426
3049 សិក្ខា​សាលា ​ស្ដី​ពី​ការ​កាត់​បន្ថយ​ហានិភ័យ​ផ្នែក​គីមី​សាស្ត្រ ​ជីវសាស្ត្រ ​វិទ្យុ​សកម្ម ​និង​នុយ​ក្លេ​អ៊ែរ ​គម្រោង ​៨១​

       មជ្ឈមណ្ឌល​ឧត្តម​ភាព​ នៃ​សហភាព​អឺរ៉ុប ​(EU CBRN CoE) ​ផ្នែក​គីមី​សាស្ត្រ​ ជីវសាស្ត្រ​ វិទ្យុសកម្ម​ និង​នុយ​ក្លេអ៊ែរ ​សហការ​ជាមួ​យ ​អគ្គ​លេខា​ធិការ​ដ្ឋាន​ អាជ្ញាធរ​ជាតិ​ ទប់​ស្កាត់​អាវុធ​គីមី ​ជីវសាស្ត្រ ​វិទ្យុ​សកម្ម ​និង​នុយ​ក្លេ​អ៊ែរ ​ក្រសួង​ការពារ​ជាតិ​ និង​បណ្ដា​ស្ថាប័ន​ពាក់​ព័ន្ធ​របស់​រាជ​រដ្ឋា​ភិបាល ​អង្គការ​ក្រៅ​រដ្ឋាភិបាល ​បាន​រៀប​ចំ​ធ្វើ​អង្គ​សិក្ខា​សាលា​មួយ​ ស្ដី​ពី​ការ​កាត់​បន្ថយ​ហានិភ័យ​ផ្នែក​គីមី​សាស្ត្រ ​ជីវសាស្ត្រ​ វិទ្យុសកម្ម ​និង​នុយ​ក្លេអ៊ែរ ​គម្រោង​ ៨១ ​នៅ​សណ្ឋាគារ ​ហ៊ីយ៉ាត ​រីជែន​ស៊ី​ ភ្នំពេញ ​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ ទី​១៣​ ខែ​មីនា ​ឆ្នាំ​២០២៣ ​កន្លង​ទៅ​នេះ ​ក្រោម​វត្តមាន ​ឯកឧត្តម​ ​វេជ្ជបណ្ឌិត​ លី សុវណ្ណ អ្នក​នាំ​ពាក្យ​ និង​ជា​នាយក​ នាយក​ដ្ឋាន​ប្រយុទ្ធ ​និង​ជំងឺ​ឆ្លង ​ក្រសួង​សុខា​ភិបាល ​ឧត្តម​សេនីយ៍​ទោ​ អឿ ចាន់ណា អគ្គ​លេខា​ធិការ​រ​ង នៃ​អគ្គ​លេខា​ធិការ​ដ្ឋាន​អាជ្ញាធរ​ជាតិ​ អាវុធ​គីមី ​តំណាង ​ឯកឧត្តម​ អគ្គ​លេខា​ធិការ នៃ​អគ្គលេខា​ធិការ​ដ្ឋាន​អាជ្ញាធរ​ជាតិ​អាវុធ​គីមី​ ក្រសួង​ការ​ពារ​ជាតិ ​និង​ លោក ចន ​ចូនីស​(John Jones) ប្រធាន​ក្រុម​ការងា​រ​ជំនាញ ​មក​ពី​មជ្ឈមណ្ឌល​ឧត្តម​ភាព​ នៃ​សហភាព​អឺរ៉ុប​ផ្នែកគី​មី​ ជីវសាស្ត្រ ​វិទ្យុសកម្ម​ និង​នុយ​ក្លេអ៊ែរ ​(EU CBRN CoE)។

        សិក្ខា​សាលា​នេះ និង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល ​៥ ​ថ្ងៃ ​គឺ​ចាប់​ពី​ថ្ងៃ​ទី១៣ ​ដល់​ថ្ងៃទី​១៧​ ខែ​មីនា ​ឆ្នាំ​២០២៣​។ ដែល​ក្នុង​រយៈ​ពេល​ ៥ ​ថ្ងៃ​នេះ​ គឺ​ ២ ​ថ្ងៃ​ជា​ថ្ងៃ​បើក​អង្គ​សិក្ខា​សាលា​ និង​ពិភាក្សា ​ផ្លាស់​ប្ដូរ​យោបល់​គ្នា​ពី​ស្ថាប័ន​មួយ​ទៅ​ស្ថាប័ន​មួយ​ ហើយ ​២​ ថ្ងៃ​បន្ទាប់​ទៀត ​គឺ​ជា​ថ្ងៃចុះ​ដក​ពិសោធន៍ ​ពិនិត្យ​ការងារ​ជាក់​ស្ដែង ​តាម​មន្ទីរ​ពិសោធន៍​ដូច​ជា​នៅ​មន្ទីរ​ពិសោធន៍ប៉ាស្ទ័រ, មន្ទីរ​ពិសោធន៍ជាតិ​សុខ​ភាព​សាធារណៈ, មន្ទីរ​ពិសោធន៍​សុខ​ភាព​សត្វ​ និង​ផលិត​កម្ម​ជាតិ​ និង​ចុះពិ​និត្យ​ច្រក​ចេញ​ចូល​ក្នុង​ព្រលា​នយន្ត​ហោះ​ផ្នែក​ គយ​និង​រដ្ឋាករ​ និង​មួយ​ថ្ងៃ​ គឺ​ជា​ថ្ងៃ​បិទអង្គ​សិក្ខា​សាលា​។

        ឧត្តម​សេនីយ៍​ទោ​ អឿ ចាន់ណា បាន​ថ្លែង​ក្នុង​អង្គ​សិក្ខា​សាលា​ថា​៖ អគ្គ​លេខា​ធិការ​ដ្ឋាន​ អាជ្ញាធរ​ជាតិ ​អាវុធ​គីមី ​ជីវ​សាស្ត្រ​ វិទ្យុសកម្ម​ និង​នុយ​ក្លេអ៊ែរ​ ក្រសួង​ការពារ​ជាតិ ​បាន​រៀបចំ​ធ្វើ​សិក្ខា​សាលា​ ស្ដី​ពី​ការ​កាត់បន្ថយហា​និភ័យ​ផ្នែក​គីមី​សាស្ត្រ​ ​ជីវសាស្ត្រ វិទ្យុសកម្ម​ និង​នុយ​ក្លេអ៊ែរ ​គម្រោង ​៨១ ​(Project 81BIOSEC) របស់​មជ្ឈមណ្ឌល​ឧត្តម​ភាព​ នៃ​សហភាព​អឺរ៉ុប ​(EU CBRN CoE) ដើម្បី​រៀប​ចំ​គម្រោង​ថវិកា ​និង​ផែន​ការ​ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​សុវត្ថិភាព​ សន្តិសុខ ​ជីវៈ​សាស្ត្រ ​វិទ្យុសកម្ម ​គីមី និ​ង​នុយ​ក្លេអ៊ែរ​។ ឯកឧត្តម ​បាន​បន្ថែម​ទៀត​ថា ​ការងារ​ដែល​យើង​រៀបចំ​ធ្វើ​នេះ​ គឺ​ដើម្បី​រៀបចំ​ផែន​ការ​ក្នុង​ការ​ឆ្លើយ​តប​បាន​ទាន់​ពេល​វេលា​ និង​ការ​ពារ​ពាក់​ព័ន្ធ​ទៅ​នឹង​សុវត្ថិភាព ​ជីវសាស្ត្រ ​និង​សន្តិសុខ​ សុខ​ភាព​សាធារណៈ​នៅ​ច្រក​ចេញ​ចូល​ព្រលាន​យន្ត​ហោះ,​ ច្រកចេញ​ចូល​តាម​ព្រំ​ដែន,​ រួម​ទាំង​ការ​នាំចេ​ញ ​នាំ​ចូល​គ្រប់​មុខ​ទំនិញ​សព្វ​សារពើ​ពន្ធ​ ដែល​ទាម​ទារ​ឲ្យ​យើង​ត្រូវ​តែមាន​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ហ្មត់​ចត់​ ច្បាស់​លាស់​ ថា​តើមុ​ខ​ទំនិញ​ទាំង​នោះ​មាន​ មេ​រោគ​ ឬ​វ៉ាយរុស្ត​ និង​ផល​ប៉ះពាល់​ដល់​សុខ​ភាព​សាធារណៈ​ដែរ​ឬទេ​ ដើម្បី​ការពារ​បាន​រាល់​ការ​ឆ្លង​រីក​រាល​ដាល​នៅ​គ្រប់​បណ្ដាល​រោគ​រាត​ត្បាត​ទាំង​ឡាយ​ចូល​មក​ក្នុ​ងប្រទេស​កម្ពុជា ដែល​មាន​ហានិភ័យ ​អាច​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស ​ពី​មនុស្ស​ទៅ​សត្វ​ និង​ពីមនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​។ ឯកឧត្តម ​បន្ត​ថា៖​ សិក្ខា​សាលា​ ក៏​នឹង​ធ្វើ​កាល​ពិនិត្យ​ពិភាក្សា​ផ្លាស់​ប្ដូ​រយោបល់​គ្នា​ផង​ដែ​រ លើ​បី​ចំណុច​ធំៗ​សំខាន់ៗ ​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​សម្អាត​សារធាតុ​គីមី​ពុល​ ការ​ត្រួត​ពិនិត្យ ​និង​បញ្ហា​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​សុវត្ថិភាព​សុខភាព​ ​សាធារណៈ ​ដែល​បី​ផែន​នេះ ​យើង​ត្រូវ​សហកា​រ​ធ្វើរួមគ្នា​ក្នុង​ការ​ចូល​រួម​ទប់​ស្កាត់​ឲ្យ​បាន​ទាន់​ពេល​វេលា​ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ