អនុវត្តតាមការអញ្ជើញរបស់ក្រសួងការពារជាតិប្រទេសជប៉ុន កាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ បានដឹកនាំប្រតិភូក្រសួងការពារជាតិ ទៅចូលរួមវេទិកាអនុរដ្ឋមន្ត្រីការពារជាតិជប៉ុន-អាស៊ាន និងសិក្ខាសាលា ស្ដីពីការប្រែប្រួល អាកាសធាតុ នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៤ ដល់ទី១៧ ខែមីនា ឆ្នាំ២០២៣។
អញ្ជើញជូនដំណើរ នាយឧត្តមសេនីយ៍ នាង ផាត ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មាន៖ ឧត្តមសេនីយ៍ឯក ផន សុភក្រ្ត័ អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ឧត្តមសេនីយ៍ឯក កើត ប៉ូ លីន អគ្គនាយករង អគ្គនាយកដ្ឋានសំភារៈបច្ចេកទេស ក្រសួងការពារជាតិ ព្រមទាំង នាយទាហាននៅក្នុងក្រសួងការពារជាតិជាច្រើនរូបទៀត ៕