ព័ត៌មាន

ឯ.ឧ ទៀ បាញ់ ទ​ទួល​ជួប អនុរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម
នាយកដ្ឋានព័ត៌មាន(១)
568
84
នារ​សៀល​ថ្ងៃទី១៩​ ខែតុលាម្សិល​មិញ​នេះ គ​ណៈប្រ​តិភូយោធាជាន់ខ្ព​ស់ ក្រ​សួង​ការ​ពារ​ប្រ​ទេស នៃសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម ដឹក​នាំដោយឯ.ឧ ឧត្ត​ម​សេនីយ៍ឯក​ប​ម្រុង ង្វៀង ជីវិញ អនុរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស នៃសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម បាន អញ្ជើញ​ចូល​ជួប​ស​ម្តែង​ការ​គួរ​ស​ម​ជាមួយ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ។ ឯ.ឧ ឧត្ត​ម​សេនីយ៍ឯក​ប​ម្រុង ង្វៀង ជីវិញ បាន​ធ្វើ សេច​ក្តីរាយ​ការ​ណ៍ជូន ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ អំពីល​ទ្ធ​ផ​ល​ដ៏ល្អប្រ​សើរ នៃកិច្ច ស​ន្ទ​នា ថ្នាក់អនុរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិក​ម្ពុជា វៀត​ណាម​ថា នេះជាលើក​ដំបូង ដែល​ភាគីទាំង​ពីរ បាន​ពិភាគ្សាគ្នា ស្តីពីគោល​ន​យោបាយ​ការ​ពារ​ជាតិ ជាមួយ​នឹងឯ.ឧ នាយឧត្ត​ម​សេនីយ៍ នាង ផាត រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ នាព្រឹក​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥។ ឯ.ឧ បានឲ្យ ដឹង​ដែរ​ថា ភាគីទាំង​ពីរ​បាន​លើក​ពី ស​ភាព​ការ​ណ៍រួម ស​ភាព​ការ​ណ៍ពិភ​ព​លោក និង​នៅក្នុង តំប​ន់ និង​បាន​វាយ​ត​ម្លៃពីល​ទ្ធ​ផ​ល​នៃ កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក្រ​សួង​កាពារ​ជាតិនៃប្រ​ទេស ទាំង​ពីរ​និង​បាន​លើក​នូវ​ទិស​ដៅស​ម្រាប់ស​ហ​ការ​ទៅថ្ងៃខាង​មុខ ហើយ​ខ្លឹម​សារ​ទាំង​នេះនឹង
ដាក់ ជូនឯ.ឧ រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា និង​វៀត​ណាម ចុះហ​ត្ថ​លេខាលើកិច្ច​ព្រ​ម​ព្រៀង ឆ្នាំ២០១៦ នៅថ្ងៃខាង​មុខ​នេះ។ ឯ.ឧ ឧត្ត​ម​សេនីយ៍ឯក​ប​ម្រុង ង្វៀង ជីវិញ បាន​ពាំនាំនូវ ប្រ​សាស​ន៍ផ្តាំផ្ញើរ​រ​ប​ស់ ឯ.ឧ រ​ដ្ឋ​ម​ន្ត្រី ក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម សូម​គោរ​ពអញ្ជើញ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ បំពេញ​ទ​ស្ស​ន កិច្ច​នៅសាធារ​ណ​រ​ដ្ឋ​​​​​​​ស​ង្គ​ម​និយ​ម​វៀត​ណាម។​ ឆ្លើយ​ត​ប​នាឱកាស​នោះ ឯ.ឧ នាយឧត្ត​ម សេនីយ៍ ទៀ បាញ់ បាន​ស​ម្តែង​នូវ​ការ​ស្វាគ​ម​ន៍ចំពោះការអញ្ជើញ​រ​ប​ស់ ឯ.ឧ រ​ដ្ឋ​ម​ន្ត្រីក្រ​សួង ការ​ពារ​ប្រ​ទេស​វៀត​ណាម ចំពោះឯ.ឧ ធ្វើទ​ស្ស​ន​កិច្ច​នៅសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម នាពេល​ខាង​មុខ​នេះ។ ឯ.ឧ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ ទៀ បាញ់ បាន​ថ្លែង នូវ​ការអបអរ​សាទ​រ និង​បាន​វាយ​ត​ម្លៃ ខ្ព​ស់ចំពោះល​ទ្ធ​ផ​ល​នៃកិច្ច​ស​ន្ទ​នា ថ្នាក់អនុរ​ដ្ឋ​ម​ន្ត្រី ការ​ពារ​ជាតិ ក​ម្ពុជាវៀត​ណាម ស្តីពីគោល ន​យោបាយ​ការ​ពារ​ជាតិនៃប្រ​ទេស​ទាំង​ពីរ។ ដោយ ឯ.ឧ បាន​ចាត់ទុក​ថានេះជាព្រឹត្តិការ​ណ៍ប្រ​វ​ត្តិសាស្ត្រ​ថ្មីមួយ​ទៀត ក្នុង​ការ​ព​ង្រឹង​និង​ព​ង្រីក រ​ក្សាបាន កាន់តែរឹង​មាំថែម​ទៀនូវ​ចំណ​ង សាម​គ្គីភាព មិត្ត​ភាព និង​ស​ហ​ប្រ​តិប​តិការ​គ្នា ព្រ​ម​ទាំង​គាំទ្រ​ជួយ​គ្នាទៅវិញ​ទៅម​ក ដើម្បីផ​ល​ប្រ​យោជ​ន៍រួម​រ​ប​ស់ប​ក្ស រ​ដ្ឋាភិបាល និង ប្រ​ជាជ​ន​នៃប្រ​ទេស​ទាំង​ពីរ ក្នុង​ប​ច្ចុប្ប​ន្ន​និង​ទៅថ្ងៃ ខាង​មុខ។ ឯ.ឧ រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ ទៀ បាញ់ បាន​ថ្លែង នូវអំណ​រ​គុណ​ផ​ង​ដែរ​ចំពោះប​ក្ស រ​ដ្ឋ ក​ង​ទ័ព និង​ប្រ​ជាជ​ន​វៀត​ណាម ដែល​បាន​ជួយឧប​ត្ថ​ម្ភ​គាំទ្រ​ដ​ល់ការ​ក​សាង និងអភិវ​ឌ្ឍ​ប្រ​ទេស​ជាតិក​ម្ពុជា ជាពិសេស​ជួយ ឧប​ត្ថ​ម្ភ​គាំទ្រ​ដ​ល់ខ.ភ.ម៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ