ព័ត៌មាន

ឯកអគ្គ​រាជទូត ​ជប៉ុន​តែង​តាំង​ថ្មី ​ចូល​ជួប​សំដែង​ការ​គួរ​សម​សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​
នាយកដ្ឋានព័ត៌មាន(៣)
764
3024 ឯកអគ្គ​រាជទូត ​ជប៉ុន​តែង​តាំង​ថ្មី ​ចូល​ជួប​សំដែង​ការ​គួរ​សម​សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​

       នៅទី​ស្ដី​ការ​ក្រសួង​ការ​ពារ​ជាតិ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ បាន​អនុញាតិ​ឲ្យ​ឯកឧត្តម​ អ៊ូអីណូ អា​ត​ស៊ុស៊ី​ (UENO Atsushi) ឯក​អគ្គរាជ​ទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​ជប៉ុន​ថ្មី ​ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ចូល​ជួប​សម្តែង​ការ​គួរ​សម ​បង្ហាញ​មុខ​ និង​ពិភាក្សា​ការងារ​ ក្នុង​ឱកាស​ដែល​ឯកឧត្តម​ បាន​មក​បំពេញ​បេសក​កម្ម​ការ​ទូត​នៅ​កម្ពុជា ដើម្បី​បន្ត​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទំនាក់​ទំនង​ រវា​ងរាជ​រដ្ឋាភិបាល ​កង​ទ័ព​ និង​ប្រជាជន​ នៃ​ប្រទេស​ទាំង​ពីរ​ ជប៉ុន ​កម្ពុជា​ កាន់​តែ​ប្រសើរ​ឡើង​។

        ក្នុង​ជំនួប​នា​ពេល​នោះ​ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​អំពី​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ​ រួម​មាន ​វិស័យ​ពាណិជ្ជ​កម្ម ​និង​ការ​វិនិ​យោគ ​ការ​កសាង​សន្តិភាព ​ការ​ដោះ​មីន​ ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស ​សិទ្ធិ​មនុស្ស ​និង​លទ្ធិប្រជា​ធិប​តេយ្យ​ វប្បធម៌ ​ចំណង​រវាង​ប្រជាជន​ និ​ង​ប្រជាជន ​និង​ទេស​ចរណ៍ ​ជា​ដើម​ នឹង​ពិសេស​ក៏​ផ្ដោត​សំខាន់​ទៅ​លើ​កិច្ច​សហប្រតិការ​ពង្រឹង​ទំនាក់​ទំនង​ រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ ​កម្ពុជា ​ជប៉ុន ​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ​ផង​ដែរ​។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក្នុង​នាម​ឲ្យ​ប្រមុខ​រាជ​រដ្ឋា​ភិបាល ​កង​ទ័ព​ និង​ប្រជា​ជន​កម្ពុជា ​បាន​សំ​ដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​រីក​រាយ​បំផុត​ចំពោះ​វត្តមាន ​ឯកឧត្តម​ ឯកអគ្គរាជ​ទូត​ជប៉ុន​តែង​តាំង​ថ្មី​ ប្រចាំ​នៅ​កម្ពុជា​ ដោយ​សម្តេច​ បាន​វាយ​តំលៃ​ខ្ព​ស់​ចំពោះ​លទ្ធផល​ការ​ងារ​របស់​ឯកឧត្តម​ ឯកអគ្គរាជ​ទូតជប៉ុន​ចាស់​ ដែល​បាន​ធ្វើ​ទំនាក់​ទំនង ​កិច្ច​សហប្រតិបត្តិការ ​ដ៍​ល្អ​ជា​មួយ​រាជ​រដ្ឋា​ភិបាល​ កង​ទ័​ព និង​ប្រជាជន​កម្ពុជា ​ក្នុង​អាណត្តិ​ការ​ទូត​របស់ ​ឯកឧត្តម​ នៅ​កម្ពុជា ​កន្លង​មក​។ សម្តេច​ពិជ័យ​សេនា​ បាន​ថ្លែង​អំណរ​គុណ​​ នឹង​ដឹង​គុណ​ជា​និច្ច​ចំពោះ​រាជរដ្ឋាភិបាល​ កង​ទ័ព​ និង​ប្រជា​ជន​ជប៉ុន​ ដែល​ជានិច្ច​ជាកាល​តែង​តែ​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ ទាំង​ស្មារតី​ សំភារៈ​ ថវិកា​ ក្នុង​ការ​ផ្តល់​នូវ​ជំនួយ​ឥត​សំណង ​ជួយ​ដល់​ប្រទេស​កម្ពុជា​ ក្នុង​ការ​ស្តារ​ និង​អភិវឌ្ឍន៍​ឡើង​វិញ​ លើ​គ្រប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ក្នុង​ប្រទេស​កម្ពុជា​ ពិសេស​បាន​ជួយ​យ៉ាង​ច្រើន​ដល់​កង​យោធ​ពល​ខេម​រភូមិន្ទ​ លើវិស័យ​ដោះ​មីន​ និង​បណ្តុះ​បណ្តា​លអ្នក​ជំនាញ​ដោះ​មីន​នៅ​កម្ពុជា​។ សម្តេច​ពិជ័​យ​សេនា ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​៖​ ឯកឧត្តម ​ឯកអគ្គ​រាជ​ទូត​ជប៉ុន​ថ្មី​ នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ ទំនាក់​ទំនង​ រវាង​រាជ​រដ្ឋាភិបាល​ កង​ទ័ព​ និង​ប្រជា​ជន​ប្រទេស​ទាំង​ពីរ​ កម្ពុជា ​ជប៉ុន ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត​នៅ​ក្នុ​ង​អាណត្តិ​ថ្មី​នេះ​។ 

        ជា​ការ​ឆ្លើយ​តប ​ឯកឧត្តម​ អ៊ូ​អី​ណូ ​អាត​ស៊ុ​ស៊ី ​(UENO Atsushi) បាន​ជម្រាបជូន​សម្ដេច​ពិជ័យ​សេនា​ ថា ​៖ ឯកឧត្តម​ ធ្លាប់​បាន​មក​កាន់​កម្ពុជា​កាល​ពី​ឆ្នាំ​១៩៩២ ​ម្ដង​រួច​មក​ហើយ ​ដែល​នៅពេល​នោះ ​កម្ពុជា​កំពុង​តែមាន​សង្គ្រា​​មស៊ីវីល​ក្នុង​ស្រុក ​ហើយ​ឯកឧត្តម ​គឺជា​អ្នក​សិក្សា​ និង​ស្តារ​ឡើង​វិញ​នៅ​ស្ពាន​ឆ្លង​ទន្លេសា​ប​ គឺ​ស្ពាន​មិត្តភាព​កម្ពុជា-​ជប៉ុន ​ជ្រោយ​ចង្វារ​។ ហើយនៅ​ពេ​ល​នេះ​កម្ពុជា ​មាន​ការ​អភិវឌ្ឍ​ខ្លាំង​.មាន​ទាំង​ស្ថេរភាព ​និង​មាន​សន្តិភាព​ពិត​ប្រាកដ ​ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​ របស់​សម្ដេ​ច​តេជោ​។ ក្នុង​ន័យ​នេះ​ឯកឧត្ត​ម សូម​សម្ដែងនូវ​ការ​គោរព​ជូន​ចំពោះ​ សម្ដេច​តេជោ ​ហ៊ុន សែន នាយ​ក​រដ្ឋមន្ត្រី ​នៃ​ប្រទេស​កម្ពុជា​ ក្នុង​ភាព​ជា​អ្នក​ដឹក​នាំជា​ទីគោរព​ និង​សម្ដេច​ពិជ័យ​សេនា ​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ​ប្រមុខ​ការ​ពារ​ជាតិ ​ជា​ទីគោរព​ផង​ដែរ​។ ឯកឧត្តម ​បាន​បន្ត​ថា​៖ ទំនាក់​ទំនង​រវាង​រាជ​រដ្ឋាភិបាល ​កង​ទ័ព​ និង​ប្រជាជន​ប្រទេស​ទាំង​ពីរ​ គឺ​ល្អ​បំផុត​នៅ​ពេល​នេះ​។ ក្នុង​បេសក​កម្ម​ការ​ទូត​ នៅ​កម្ពុជា​ ឯកឧត្តម ​បាន​ប្តេជ្ញា​ថា៖​ នឹង​ខិ​តខំ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​ទ្វេភាគី​កម្ពុជា​.​ជប៉ុន ​ឱ្យ​កាន់​តែ​រឹង​មាំ​ថែម​ទៀត​ តាម​រយៈ​នៃ​ការ​ជំរុញ​អ្នក​វិនិយោគ ​ជប៉ុន​មក​កាន់​កម្ពុជា​ ការ​ជំរុញ​អ្នក​ទេសចរណ៍​ជប៉ុន​មក​កម្ពុជា​ និង​ជួយ​គាំទ្រ​កម្ពុជា​ លើ​ការ​រៀប​ចំ​ដំណើរការ​នៃ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ សម្រា​ប់ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ .កិច្ច​ដំណើរការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ នា​ខែ​កក្កដា​ ខាង​មុខ​.ការ​ងារ​នៃ​កិច្ច​សហប្រតិបត្តិការ​ដោះ​មីន.​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋ​កិច្ច​.និង​ការ​ងារ​ដទៃៗ​ទៀត​​ជាច្រើន​។ ឯកឧត្តម អ៊ូអីណូ អាតស៊ុស៊ី បាន​បញ្ជាក់​បន្ថែម​ទៀតថា​ ​រាល់ការ​ងារ​ដែល​នៅ​សេស​សល់​ ដែល​ឯកឧត្តម​ ឯកអគ្គ​រាជ​ទូត​ចាស់​ មិន​ទាន់​បាន​បំពេញ ​គឺ​ឯកឧត្តម​ សន្យា​នឹង​បន្ត​ការ​ងារ​ទាំង​នោះ ​ជា​មួយ​រាជ​រដ្ឋាភិបាល ​កង​ទ័ព​ និង​ប្រជាជ​ន​កម្ពុជា​ ដើម្បី​ពង្រឹង​ពង្រី​កកិច្ច​សហប្រតិបត្តិការ​ទំនាក់​ទំនង​ឲ្យ​កាន់​តែ​ល្អ​ជាមួយ​កម្ពុជា​។

         ពាក់​ព័ន្ធ​ដល់​ការ​អភិវឌ្ឍន៍​ទំនើប​កម្ម​កង​ទ័ព​ជើង​ទឹក​នៅ​មូល​ដ្ឋាន​សមុទ្រ​រាម​ នា​ខេត្ត​ព្រះ​សីហនុ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ បាន​បញ្ជាក់​ច្បាស់ៗ ​ជូន​ឯកឧត្តម​ ឯកអគ្គ​រា​ជទូត​ជប៉ុន​ថ្មី​ថា​​៖ ក្រោ​យ​ពេល​ជួស​ជុល ​និង​ស្ថាបនា​រួច​រាល់​ កំពង់​ផែរាម​ ​មូល​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​ របស់​កម្ពុជា​មួយនេះ​ នឹង​បើក​ទូលាយ​ដល់​ការចូល​ចត​នាវា​ ធ្វើ​ទស្សន​កិច្ច​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​ទូលាយ​សម្រាប់​កង​ទ័ព​ជើង​ទឹក​គ្រប់​បណ្ដា​ប្រទេស ​ដែល​មាន​បំណង ​ចង​មេត្រី ​នៃ​ការ​រិត​ចំណង​ទំនាក់​ទំនង​ សាមគ្គី​ភាព ​មិត្ត​ភាព ​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​នឹង​កម្ពុជា​ បាន​ដោយ​សេរី​។ សម្ដេច​ បាន​ជូន​ពរ​ដល់​ ឯកឧត្តម ​ឯកអគ្គ​រាជ​ទូត​ជប៉ុន​ថ្មី​ ឲ្យបំពេញ​បេសក​កម្ម​កា​ទូត​នៅ​កម្ពុជា​ ទទួល​បាន​ជោគ​ជ័យ​ ៕