ព័ត៌មាន

សេច​ក្តីជូន​ព័ត៌មាន
នាយកដ្ឋានព័ត៌មាន(១)
586

តាម​ការអញ្ជើញ​រ​ប​ស់ឯកឧត្ត​ម ចាង វ៉ាន់ឈ័ន រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិនៃសាធារ ណ​រ​ដ្ឋ​ប្រ​ជាមានិត​ចិន ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិអម​ដំណើរ​ដោយ​ប្រ​តិភូជាន់ខ្ព​ស់ក្រ​សួង​ការ​ពារ​ជាតិនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា នឹងអញ្ជើញ​ទៅបំពេញ​ទ​ស្ស​ន​កិច្ច​ជាផ្លូវ​ការ​នៅសាធារ​ណៈរ​ដ្ឋ​ប្រ​ជាមានិត​ចិន​នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ ។

                   ក្នុងអំឡុង​ពេល​បំពេញ​ទ​ស្ស​ន​កិច្ច​រ​យៈពេល៥ថ្ងៃ ពីថ្ងៃទី១៥ ដ​ល់ថ្ងៃទី១៩ ខែតុលា គ​ណៈប្រ​តិភូជាន់ខ្ព​ស់ក្រ​សួង​ការ​ពារ​ជាតិដឹក​នាំដោយ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ គ្រោង​នឹង​ចូល​រួម​កិច្ច​ប្រ​ជុំក្រៅផ្លូវ​ការ​រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិអាស៊ាន - ចិន ព្រ​ម​ទាំង​វេទិការ XiangShan លើក ទី៦ មុន​ពេល​ធ្វើមាតុភូមិនិវ​ត្តិម​ក​កាន់ព្រះរាជាណាច​ក្រ​ក​ម្ពុជាវិញ​នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៥ ។

ធ្វើនៅភ្នំពេញ, ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥

នាយ​ក​ដ្ឋាន​ព័ត៌មាន

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ