កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព នៃការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង។
ក្នុងបទបង្ហាញរបស់ ឧត្តមសេនីយ៍ឯក សឿន រឿត ទីប្រឹក្សាសម្តេចពិជ័យសេនា និងជាប្រធានក្រុមការងារសាងសង់ស្តូបឈ្នះ ឈ្នះកោះកុង បានបញ្ជាក់អោយដឹងថា៖ ចាប់ពីថ្ងៃបើកការដ្ឋានមកដល់ពេលនេះ ការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង សម្រេចបានលទ្ធផល ៨៥ %។
ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញត្រួតពិនិត្យមើលទីតាំង ដែលត្រូវបំពាក់រូបចម្លាក់នៅជញ្ជាំងស្តូបឈ្នះ ឈ្នះ កោះកុង ដែលមានចំនួន ៨ តំបន់ ចាប់ពីជ្រុងខាងត្បូងតំបន់ទី ១ គឺចម្លាក់ ថ្ងៃ២០ មិថុនា ១៩៧៧ ដល់ ថ្ងៃ០៧ មករា ឆ្នាំ១៩៧៩, -តំបន់ទី ២ ចំលាក់ជនដែលត្រូវគេបាញ់ និងវរសេនាតូចលេខ ៣០៩, -តំបន់ទី ៣ ប្រវត្តិកងកម្លាំងប្រដាប់អាវុធ, -តំបន់ទី ៤ និងទី៥ ដំណើរការអនុវត្តនយោបាយឈ្នះ ឈ្នះ, -តំបន់ទី៦ ជារូបចម្លាក់តំណាង អោយខេត្តទាំង៦ ចំណុះយោធភូមិភាគទី៣ មានខេត្ត តាកែវ កែប កំពត កំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តកោះកុង, -តំបន់ទី ៧ បំពាក់ចម្លាក់សមិទ្ធផល លក្ខណៈពិសេស បិតិ កភ័ណ្ឌជាតិ និងតំបន់ទី ៨ ចម្លាក់ស្តីពីការបញ្ចប់សង្រ្គាមស៊ីវិល យុទ្ធសាស្ត្រដេហ្វីត កត្តាជ័យជំនះទាំង ៧ និង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាទិវានយោបាយឈ្នះ ឈ្នះ។ ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសំដែងការកោតសរសើរដល់ក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង សំរេចបានលទ្ធផលល្អរហូតមកដល់ពេលនេះ ក្នុងនៅសម្តេចពិជ័យសេនា ក៏បានប្រគល់ភារកិច្ចដល់ផ្នែកចម្លាក់ ដែលបានបែងចែកតំបន់គ្នារួចហើយត្រូវប្រញាប់រួសរាន់ គូរគំនូរ ឆ្លាក់រូបចម្លាក់ ដោយត្រូវមានការឯកភាពគ្នាខ្ពស់ ៕