ព័ត៌មាន

ពិធីប្រ​គ​ល់ ទ​ទួល​ស​ម្ភារៈពិសេស រ​ប​ស់សាធារ​ណ​រ​ដ្ឋ​ប្រ​ជាមានិត​ចិន ជូន​ក្រ​សួង​ការ​ពារ​ជាតិ នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា
នាយកដ្ឋានព័ត៌មាន(១)
572
    យោង​តាម​កិច្ច​ព្រ​ម​ព្រៀង​រ​វាង​ក្រ​សួង​ការ​ពារ​ជាតិប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា ចិន ស្តីពីការ​ផ្ត​ល់ជំនួយ​យោធាឥត​សំណ​ង​រ​ប​ស់ចិន​ជូន​ចំពោះក​ម្ពុជា នាព្រឹក​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥ នៅវិទ្យាស្ថាន​ប​ច្ចេក​ទេស​យោធាតេជោ ហ៊ុន សែន អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈ ប​ច្ចេក​ទេស បាន​រៀប​ចំពិធីប្រ​គ​ល់ ទ​ទួល​ស​ម្ភារៈពិសេស រ​ប​ស់សាធារ​ណ​រ​ដ្ឋ​ប្រ​ជាមានិត​ចិន ជូន​ក្រ​សួង​ការ​ពារ​ជាតិ នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា ដែល​ប្រ​ព្រឹត្តិទៅក្រោមអធិប​តីភាព ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ និង​លោក​ជំទាវ ពូ ជៀន​គ័រ ឯកអគ្គ​រ​ដ្ឋ​ទូត​សាធារ​ណៈរ​ដ្ឋ​ប្រ​ជាមានិត​ចិន​ប្រ​ចាំក​ម្ពុជា ។
    តាម​រ​បាយ​ការ​ណ៍រ​ប​ស់ឧត្ត​ម​សេនីយ៍ឯក ចៅ ភីរិទ្ធ អគ្គ​នាយ​ក​រ​ង អគ្គ​នាយ​ក​ដ្ឋាន​ស​ម្ភារៈ ប​ច្ចេក​ទេស​បាន​រាយ​ការ​ណ៍ជូនអង្គ​ពិធីជ្រាប​ថា ការ​ប្រ​គ​ល់ទ​ទួល​ស​ម្ភារៈពិសេស រ​ប​ស់សាធារ​ណៈរ​ដ្ឋ​ប្រ​ជាមានិត​ចិន​នាពេល​នេះគឺជាការ​ទ​ទួល​លើក​ទី២ ប​ន្ទាប់ពីការ​ទ​ទួល​ថ្ងៃទី២៣ ខែឧស​ភា ឆ្នាំ២០១៥ នៅវិទ្យាស្ថាន​ទ័ព​ជើង​គោក ។
    នៅក្នុង​ពិធីនេះ លោក​ជំទាវ ពូ ជៀន​គ័រ ឯកអគ្គ​រ​ដ្ឋ​ទូត​ចិន​ប្រ​ចាំក​ម្ពុជា បាន​ប​ង្ហាញ​ពីមិត្ត​ភាព​ចិន-ក​ម្ពុជា មាន​ប្រ​វ​ត្តិសាស្រ្ត​តាំង​ពីយូរ​ល​ង់ណាស់ម​ក​ហើយ ហើយ​មិត្ត​ភាព​ជាប្រ​ពៃណីនេះត្រូវ​បាន​ប​ង្កើត​ឡើង​ដោយអតីត​ថ្នាក់ដឹក​នាំរ​ប​ស់ប្រ​ទេស​ទាំង​ពីរ និង​ទ​ទួល​បាន​ការអភិវ​ឌ្ឍ​ន៍កាន់តែរីក​ចំរើនឥត​ឈ​ប់ឈ​រ និង​មាន​ប្រ​ជាប្រិយ​ភាព​រ​ហូត​ដ​ល់យុគ្គ​ស​ម័យ​ថ្មីនេះ ។ ប្រ​ទេស​យើង​ទាំង​ពីរ​មាន​ទំនុក​ចិត្ត​គ្នាទៅវិញ​ទៅម​ក​យ៉ាង​ខ្ព​ង់ខ្ព​ស់នៅលើវិស័យ​ន​យោបាយ ហើយ​កិច្ច​ស​ហ​ប្រ​តិត​ប​ត្តិការ​ជាក់ស្តែង លើវិស័យ​យោធាក៏មាន​ប្រ​សិទ្ធិភាព​យ៉ាង​ខ្លាំង​ដែរ ដោយ​មាន​ការ​គាំទ្រ​គ្នាទៅវិញ​ទៅម​ក​លើកិច្ច​ការអន្ត​រ​ជាតិ និង​តំប​ន់ ដូច​នេះ ប្រ​ទេស​យើង​ទាំង​ពីរ​ពិត​ជាអ្ន​ក​ជិត​ខាង​ល្អ មិត្ត​ភ​ក្តិល្អ ដៃគូរ​ល្អ និង​ប​ង​ប្អូន​ល្អ ។
    ស​ព្វ​ថ្ងៃនេះប្រ​ធាន​ប​ទ​ពិភ​ព​លោក​គឺ ស​ន្តិភាព និង​ការអភិវ​ឌ្ឍ​ន៍ ប៉ុ​ន្តែពិភ​ព​លោក​ប​ច្ចុប្ប​ន្ន​មិន​ទាន់មាន​ស​ន្តិភាព​ពេញ​លេញ​នៅឡើយ​ទេដូច​នេះដើម្បីទ​ទួល​បាន​ស​ន្តិភាព យើង​ត្រូវ​ក​សាង​វាស​នា ម​នុស្ស​ជាតិតែមួយ ហើយ​ត្រូវ​គោរ​ព​គ្នាទៅវិញ​ទៅម​ក ទំនាក់ទំន​ង​ស្មើគ្នា អភិវ​ឌ្ឍ​ន៍ដោយ​ស​ន្តិវីធី និង​មាន​ភាព​រីក​ច​ម្រើន​ជាមួយ​គ្នា ។ ភាគីចិន​ប​ន្ត​គាំទ្រ និង​ឈ​រ​ជាមួយ​ភាគីក​ម្ពុជា និង​ដោះស្រាយ​ប​ញ្ហាប្រ​ឈ​ម​គ្រ​ប់បែប​យ៉ាង​ដោយ​ស្មារ​តីសាម​គ្គីភាព មិត្ត​ភាព ហើយ​ប​ង្កើត​ឡើង​នូវ​ផ្លូវ​ស​ន្តិសុខ​ថ្មីមួយ ដែល​មាន​ល​ក្ខ​ណៈស​ម​ស្រ​ប​ជាមួយ​គ្នា ទ​ទួល​ផ​ល​ប្រ​យោជ​ន៍ និង​ឈ្នះ-ឈ្នះ ជាមួយ​គ្នា ដើម្បីរួម​គ្នាថែរ​ក្សាស​ន្តិភាព​ក្នុង​តំប​ន់ និង​ពិភ​ព​លោក ។
    លោក​ជំទាវ​មាន​ជំនឿជឿជាក់ថា ទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា -ចិន នឹង​ក្លាយ​ជាទំនាក់ទំន​ង​ជាដៃគូរ​យុទ្ធ​សាស្រ្ត​គ្រ​ប់ជ្រុង​ជ្រោយ​ដើម្បីធ្វើការអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ជាតិឲ្យ​មាន​ភាព​រីក​ច​ម្រើនឥត​ឈ​ប់ឈ​រ​ជាប​ន្ត​ប​ន្ទាប់ ។ ក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន​បាន​ផ្ត​ល់ជំនួយឥត​សំណ​ង​ជាច្រើន ជូន​ក​ង​យុទ្ធ​ព​ល​ខេម​រ​ភូមិន្ទ​នាពេល​នេះគឺសំដៅជួយ​ស​ម្រាប់ប​ម្រើឲ្យ​ការ​ប​ង្រៀន និង​ហ្វឹក​ហ្វឺន​យោធិន សិក្ខាកាម​នៅតាម​សាលាយោធាក​ម្ពុជានានា ដើម្បីលើក​កំព​ស់ស​ម​ត្ថ​ភាព​យ​ល់ដឹង​គ្រ​ប់ផ្នែក​គ្រ​ប់វិស័យ​យោធា ។
    ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី ទៀ បាញ់ បាន​មាន​ប្រ​សាស​ន៍ថា រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា ក្រោម​ការ​ដឹក​នាំប្រ​ក​ប​ដោយ​គ​តិប​ណ្ឌិត​រ​ប​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្រ្តី បាន​ធ្វើឲ្យ​ចំណ​ង​មិត្ត​ភាព សាម​គ្គីភាព និង​ភាត​រ​ភាព​រ​វាង​ប្រ​ជាជ​ន​ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា-ចិន កាន់តែមាន​ភាព​ស្អិត​រ​មួត ហើយ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​លើគ្រ​ប់វិស័យ​ក៏កាន់តែត្រូវ​បាន​ព​ង្រឹង និង​ព​ង្រីក​ថែម​ទៀត ដែល​នាំម​ក​នូវ​ផ​ល​ប្រ​យោជ​ន៍ទៅវិញ​ទៅម​ក ស​ម្រាប់ការអភិវ​ឌ្ឍ​ន៍សេដ្ឋ​កិច្ច​ស​ង្គ​ម​នៃប្រ​ទេស​ទាំង​ពីរ ដែល​ជាដៃគូយុទ្ធ​សាស្រ្ត​ដ៏ស៊ីជ​ម្រៅ ។ ស​មិទ្ធ​ផ​ល​ទាំង​នេះឆ្លុះប​ញ្ចាំងឲ្យ​ឃើញ​ជំហ​រឥត​ងាក​រេរ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា នូវ​ន​យោបាយ​ការ​ប​រ​ទេស អព្យាក្រិត ស​ន្តិស​ហ​វិជ្ជ​មាន មិន​ចូល​ប​ក្ស​ស​ម្ព័ន្ធ ក​សាង​ទំនាក់ទំន​ង​មិត្ត​ភាព និង​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​គ្រ​ប់ប្រ​ទេស ដោយ​ឈ​រ​លើគោល​ការ​ណ៍ស​ម​ត្ថ​ភាព គោរ​ពឯក​រាជ្យ អធិប​តេយ្យ បូរ​ណ​ភាព​ទឹក​ដីគ្នាទៅវិញ​ទៅម​ក និង​មិន​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃក្នុង​គេ ។
    ទំនាក់ទំន​ង​មិត្ត​ភាព និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​នៃប្រ​ទេស​ទាំង​ពីរ ត្រូវ​បាន​ព​ង្រឹង​និង​ព​ង្រីក​កាន់តែខ្លាំង​ក្លាថែម​ទៀត ដែល​ជាមូល​ដ្ឋាន​ដ៏សំខាន់ក្នុង​ការ​ទំនាក់ទំន​ង​ទ្វេភាគីនៅក្នុង​វិស័យ​ជាច្រើន ដូច​ជា ន​យោបាយ​ ស​ន្តិភាព សេដ្ឋ​កិច្ច ស​ង្គ​ម និង​វ​ប្ប​ធ​ម៌ ហើយ​បាន​ឈាន​ដ​ល់កិច្ច​ស​ហ​ប្រ​តិប​ត្តិការ “ភាព​ជាដៃគូរ​យុទ្ធ​សាស្រ្ត​គ្រ​ប់ជ្រ​ប់ជ្រោយ” ។
    ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី ទៀ បាញ់ បាន​មាន​ប្រ​សាស​ន៍ប​ន្ថែម​ថា ជំនួយ​ស​ម្ភារៈពិសេស​នាពេល​នេះគឺជាស​មិទ្ធ​ផ​ល​ប្រ​វ​ត្តិសាស្រ្ត​ថ្មីមួយ​ប​ន្ថែម​ទៀត ក្នុង​ចំណោម​ស​មិទ្ធ​ផ​ល​ជាច្រើន​ដែល​រ​ដ្ឋា ភិបាល​នៃសាធារ​ណៈប្រ​ជាមានិត​ចិន​បាន​ជួយ​គាំទ្រ​ដ​ល់រ​ដ្ឋាភិបាល​ក​ម្ពុជា ស្រ​ប​ពេល​ស​ភាព​ការ​ណ៍ប​ច្ចុប្ប​ន្ន​មាន​ការ​វិវ​ត្តិប្រែប្រួល​យ៉ាង​ឆាប់រ​ហ័ស​ទៅតាម​និន្នាការ​ថ្មីៗ ។ ជំនួយ​នេះក្រ​សួង​ការ​ពារ​ជាតិ និង​ប្រើប្រាស់លើការ​ងារ​ជាអទិភាព​មួយ​ចំនួន​ដូច​ត​ទៅ៖
    ទី១៖ ធ្វើការ​ព​ង្រឹង​ការ​ងារ​វិស័យ​ការ​ពារ​ជាតិឲ្យ​កាន់តែរឹង​មាំ ដើម្បីឆ្លើយ​ត​ប​ប្រ​ក​ប​ដោយ​ប្រ​សិទ្ធ​ភាពឲ្យ​ទាន់ស​ភាព​ការ​ណ៍ និង​ចូល​រួម​យ៉ាង​ស​ក​ម្ម​ក្នុង ការ​ការ​ពារ​ខឿនឯក​រាជ្យ​ជាតិអធិប​តេយ្យ បូរ​ណ​ភាព​ទឹក​ដី ព្រ​ម​ទាំង​ការ​ថែរ​ក្សាការ​ពារ​ដែន​ស​មុទ្រ ស​និ្ត​សុខ​ស​មុទ្រ ដើម្បិទ​ប់ស្កាត់ប​ទ​ល្មើស​នានាមាន​ជាអាទិ៍ ការ​នេសាទ​ខុស​ច្បាប់​ ការ​រ​ត់ព​ន្ធ​ទំនិញ រ​ត់ព​ន្ធ​ម​នុស្ស ការ​ជួញ​ដូរ​គ្រឿង​ញៀន អន្តោប្រ​វេស​ន៍ខុស​ច្បាប់ និង​ប្ល​ន់ប្រ​ដាប់អាវុធ ។ ល ។ ព្រ​ម​ទាំង​រួម​ចំណែក​ក្នុង​ការអភិវ​ឌ្ឍ​ន៍ និង​លើក​ត​ម្កើន​កិត្យានុភាព​រ​ប​ស់ព្រះរាជាណាច​ក្រ​ក​ម្ពុជានៅលើឆាកអន្ត​រ​ជាតិ ។ល។
    ទី២៖ ចូល​រួម​ថែរ​ក្សាស​ន្តិភាព ស្ថិរ​ភាព​ន​យោបាយ ស​ន្តិសុខ​ ស​ណ្តាប់ធ្នាប់ស​ង្គ​ម និង​ចូល​រួម អភិវ​ឌ្ឍ​ន៍ប្រ​ទេស​ជាតិ ធានាបាន​នូវ​ប​រិស្ថានអនុគ្រោះ ស​ម្រាប់ការអភិវ​ឌ្ឍ​ន៍ប្រ​ក​ប​ដោយ​ចីរ​ភាព​ដោយ​រ​ក្សាស​ន្តិភាព ស្ថេរ​ភាព​ស​ន្តិសុខ ស​ណ្តាប់ធ្នាប់សាធារ​ណៈ និង​សុវ​ត្ថិភាព​ស​ង្គ​ម​ដែល​ជាមូល ដ្ឋាន​គ្រឹះយ៉ាង​សំខាន់ស​ម្រាប់ជ​ម្រុញ​ការអភិវ​ឌ្ឍ​ប្រ​ទេស​ជាតិលើគ្រ​ប់វិស័យ ស្រ​ប​តាម​ក​ម្ម​វិធីន​យោ បាយ និង​យុទ្ធ​សាស្រ្ត​ច​តុកោណ​ដំណាក់កាល​ទី៣រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា ។
    ទី៣៖ ហ្វឹក​ហ្វឺន​ក​ង​ក​ម្លាំង លើក​ក​ម្ព​ស់ស​ម​ត្ថ​ភាពឲ្យ​មាន​ប្រ​សិទ្ធិភាព​ដើម្បីប្រែក្លាយ​ក​ង​ក​ម្លាំងឲ្យ​មាន​វិជ្ជាជីវៈជំនាញ មាន​ស​ម​ត្ថ​ភាព​ពេញ​លេញ ព្រ​ម​ទាំង​ធ្វើការអភិវ​ឌ្ឍ​ន៍លើគ្រ​ប់ផ្នែក គ្រ​ប់វិស័យ ទាំង​ការអភិវ​ឌ្ឍ​ន៍ធ​ន​ធាន​ម​នុស្ស ការ​ប​ង្កើន​ស​ម​ត្ថ​ភាព  ការ​ធ្វើទំនើប​ក​ម្ម ការ​បំពាក់ប​ច្ចេក​វិទ្យាស​ម​ស្រ​ប ការ​ប​ណ្តុះប​ណ្តាល និង​ហ្វឹក​ហ្វឺន​យោធិនអាជីព និង​យ​ក​ចិត្ត​ទុក​ដាក់ក​សាង​ជួរ​ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ​វ័យ​ក្មេង ស​ម្រាប់ប​ន្ត​វេន​នាពេលអនាគ​ត់ ប្រ​ក​ប​ដោយ​ស្មារ​តីទ​ទួល​ខុស​ត្រូវ​ខ្ព​ស់ និង​មាន​ស​ម​ត្ថ​ភាព​ប្រ​ហាក់ប្រ​ហែល​ជាមួយ​ក​ង​ទ័ព ប្រ​ទេស​ក្នុង​តំប​ន់ និង​ប​ណ្តាប្រ​ទេស​កំពុងអភិវ​ឌ្ឍ​ន៍ ដើម្បីឈាន​ឆ្ពោះទៅកាន់ស​ហ​គ​ម​ន៍អាស៊ាន​នាបំណាច់ឆ្នាំ២០១៥នេះ ។
    ទី៤៖ ព​ង្រឹងអភិវ​ឌ្ឍ​ស​ម​ត្ថ​ភាព​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ដើម្បីត្រៀម​ក​ម្លាំង​ដោះស្រាយ​នូវ​រាល់ប​ញ្ហាស​ភាព​ការ​ណ៍ដែល​កើត​ឡើង​ជាយ​ថាហេតុ មាន​ជាអាទិ៍ គ្រោះម​ហ​ន្ត​រាយ​ធ​ម្ម​ជាតិ ដែល​នឹង​ប​ង្កឲ្យ​ខូច​ខាត​ទ្រ​ព្យ​ស​ម្ប​ត្តិផ​ល​ប្រ​យោជ​ន៍ជាតិ និង​ប្រ​ជាជ​ន ដោយ​មិនអាច​គិត​ទុក​ជាមុន។ល។ ការ​ចូល​រួម​យ៉ាង​ស​ក​ម្ម​ក្នុង​ការ​ជួយ​ស​ង្រ្គោះគ្រោះម​ហ​ន្ត​រាយ និង​ការ​រួម​ចំណែក​ក្នុង​ការអភិវ​ឌ្ឍ​ន៍ស​ង្គ​ម សេដ្ឋ​កិច្ច​ជាតិ​ ទាំង​ពេល​ប​ច្ចុប្ប​ន្ន​ក៏ដូច​ជាអនាគ​ត ។
    ទី៥៖ លើក​ក​ម្ព​ស់កិច្ច​ស​ហ​ប្រ​តិប​ត្តិការ ទំនាក់ទំន​ងអន្ត​រ​ជាតិ ឲ្យ​មាន​ស​ម​ត្ថ​ភាព និង​ល​ទ្ធ​ភាព​ពេញ​លេញ​សំរាប់ធ្វើសេនាធិការ​ជូន​ក្រ​សួង​ការ​ពារ​ជាតិ លើវិស័យ​កិច្ច​ការ​ប​រ​ទេស​យោ ធាឲ្យ​បាន​ស​ម​ស្រ​ប​តាម​ផែន​ការ​កែត​ម្រូវ​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ក្នុង​ការ​រួម​ចំណែក​គាំទ្រ​ដ​ល់
ការ​ក​សាង​ប​ច្ចេក​ទេស វិទ្យាសាស្រ្ត និងឧស្សាហ​ក​ម្ម​យោធា ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ