ព័ត៌មាន

ឯ.ឧ នាង ផាត សួរ​សុខ​ទុក្ខ​យោធិន​ពិការ ៣១៧ តាកែន​កោះស្លា
នាយកដ្ឋានព័ត៌មាន(១)
569
             ព្រឺក​ថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០១៤ ឯ.ឧនាយឧត្ត​ម​សេនីយ៏ នាង ផាត រ​ដ្ឋ​លេខាធិការ​ក្រ​សួង ការ​ពារ​ជាតិបាន​ដឹក​នាំគ​ណៈប្រ​តិភូនាយ​ទាហាន​ក្រ​សួង​ការ​ពារ​ជាតិមួយ​ក្រុម,អញ្ជើញ​ទៅចុះសំណេះ សំណាល សួរ​សុខ​ទុក្ខ នាយ​និង​ព​ល​ទាហាន យោធិន​ពិការ​ នៅភូមិអភិវ​ឌ្ឍ​ន៏យោធិន​ពិការ ៣១៧ កោះស្លា ព្រ​ម​ទាំង​បាន​នាំយ​កអំណោយ រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិទៅចែក​ជូន​ក្នុងឱកាស ពិធីបុណ្យ​ភ្ជុំ បិណ្ឌ ប្រ​ពៃណី  ព្រះពុទ្ធ​សាស​នា នាពេល​ខាង​មុខ  ។
                ឯ.ឧ ឧត្ត​ម​សេនីយ៍ឯក ទិត្យ ម៉េង​ឡុង នាយ​ក​ភូមិអភិវ​ឌ្ឍ​ន៏យោធិន​ពិការ ៣១៧ កោះស្លា
បាន​រាយ​ការ​ណ៍ជូនឯ.ឧ រ​ដ្ឋ​លេខាធិការឱ្យ​បាន​ជ្រាប​ថា៖ ប​ច្ចុប្ប​ន្ន​នៅក្នុង​ម​ជ្ឈ​ម​ណ្ឌ​ល​មាន​គ្រួសារ
យោធិន​ពិការ​ចំនួន ២៩៨ នាក់និង លោក​គ្រូ អ្ន​ក​គ្រូប​ង្រៀន៦៧នាក់ សិស្ស​សារុប​ជាង ១ពាន់៤រ​យ ៨២ នាក់ ។ ឯ.ឧបាន​ប​ន្តឱ្យ​ដឹង​ទៀត​ថា៖ វិស័យ​សិក្សាធិការ ភូមិអភិវ​ឌ្ឍ​ន៏យោធិន​ពិការ ៣១៧ កោះស្លា មាន​សាលារៀន​ចាប់ពីម​ត្តេយ្យ​ដ​ល់ថ្នាក់ម​ធ្យ​ម​សិក្សា មាន​សាលារៀន ៥ខ្ន​ង​វិទ្យាល័យ ១ ខ្ន​ង ២ ជាន់ មាន១២ ប​ន្ទ​ប់ ​ ។ ម​ជ្ឈ​ម​ណ្ឌ​ល​មាន​ម​ន្ទីរ ពេទ្យ​ប​ង្អែក​ដែល​មាន​គ្រូពេទ្យ​ចំនួន ៤៦ នាក់ មានអាគារ​ស​ម្ភ​ព ព្យាបាល​ជំងឺទូទៅ,ជំងឺឆ្ល​ង, អាគារ​សំរាក​ព្យាបាល និង អាហារ​ដ្ឋាន  ។ម​ជ្ឈ​ម​ណ្ឌ​ល​មាន​វ​ត្ត ១ មាន ព្រះវិហារ,សាលាឆាន់,កុដ្ឋ ១ ខ្ន​ង, សាលាបុណ្យ ១ ខ្ន​ង មាន​ព្រះស​ង្ឃ​គ​ង់ចាំព្រះវ​ស្សា ។ម​ជ្ឈ​ម​ណ្ឌ​ល​មាន ផ្សារ​ទំហំ ៨០ គុណ ៣០០ ម៉ែត្រ មានអាជីវ​ក​រ​ល​ក់ដូរ ៨០ តូប។ ផ្នែកអគ្គីស​នី ម​ជ្ឈ​ម​ណ្ឌ​ល​ក៏ទ​ទួល បាន​ជំនួយ​រ​ប​ស់ ចៃកាជ​ប៉ុន នូវអគ្គីស​នីដើរ​ដោយ​ថាម​ព​ល​ព្រះអាទិត្យ​កំលាំង ៥០  គីឡូវ៉ាត់ ជំនួយ អង្គ​ការ កូយ​ការ រ​ប​ស់កូរ៉េ កំលាំង ៦០ គីឡូវ៉ាត់ និងអគ្គីស​នីរ​ដ្ឋ​កំពុង​ត​ប​ណ្ដាញ​ចូល​បាន​ធ្វើឲ្យ​ប​ង​ប្អូន​មានអគ្គីស​នីប្រើប្រាស់គ្រ​ប់ក្រុម​គ្រួសារ ។
                មាន​ប្រ​សាស​ន៏សំណេះសំណាល​ជាមួយ​យោធិន​ពិការ​និង​ក្រុម​គ្រួសារ​ក្នុងឱកាស​នោះ
ឯ.ឧ នាយឧត្ត​ម​សេនីយ៍ នាង ផាត បាន​ពាំនាំនូវ​ការ​សាក​សួរ​សុខ​ទុក្ខ​ពីសំណាក់ ឯ.ឧ នាយឧត្ត​ម​សេ
នីយ៏ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ , ស​ម្តេច​ប្រ​ធាន ព្រឹទ្ធិស​ភា,  ស​ម្ដេច ប្រ​ធាន​រ​ដ្ឋ​ស​ភា និង ស​ម្តេច​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ដែល​ស​ម្តេច​និង ឯ.ឧ តែង​តែគិត​គូរ​ដ​ល់សុខ​ទុក្ខ​នាយ និង ព​ល​ទាហាន ព្រ​ម​ទាំង​ក្រុម​គ្រួសារ​រ​ប​ស់ប​ង​ប្អូន​យោធិន​ពិការ​គ្រ​ប់ពេល​វេលា ។ ឯ.ឧ បាន​ប​ន្ត​ទៀត​ថា៖ ថ្នាក់ដឹក​នាំរាជ​រ​ដ្ឋាភិបាល​ដែល​មាន​ស​ម្ដេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន ជានាយ​ក​រ​ដ្ឋ​ម​ន្ត្រី  និង​ស​ម្តេច​កិត្តិព្រឹទ្ធិប​ណ្ឌឹត ប៊ុន រ៉ានី ប្រ​ធាន​កាក​បាទ​ក្រ​ហ​ម​ក​ម្ពុជា និង​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិ តែង​តែដឹង​គុណ​ជានិច្ច​ចំពោះវីរ​ភាពអង់អាច​ក្លាហាន រ​ប​ស់ប​ង​ប្អូន​ជ​ន​ពិការ  ដែល​បាន​លះប​ង់ សាច់ ឈាម​ដើម្បីបុព្វ​ហេតុជាតិ និង​មាតុភូមិ ក្នុងអំឡុង​ស​ម័យ​ស​ង្គ្រាម​ស៊ីវិល​ក​ន្ល​ង​ម​ក ។ ហេតុនេះ ហើយ បាន​ជាស​ម្ដេច​តេជោ និង​ស​ម្តេច​កិត្តិព្រឹទ្ធិប​ណ្ឌឹត  បាន​ផ្ដ​ល់នូវអ្វីៗទាំងអស់គ្រ​ប់បែប​យ៉ាង ដើម្បីធ្វើឲ្យ ជីវ​ភាព​រ​ស់នៅរ​ប​ស់ប​ង​ប្អូន​ព្រ​ម​ទាំង​ក្រុម​គ្រួសារ​រ​ប​ស់យោធិន​ពិការ​យើង​កាន់តែប្រ​សើរ​ពីមួយ​ថ្ងៃទៅ មួយ​ថ្ងៃ ។   ឯ.ឧរ​ដ្ឋ​លេខាធិការ បាន​ថ្លែង​កោត​ស​សើរ ចំពោះនាយ និង ព​ល​ទាហាន យោធិន​ពិការ ៣១៧ យើង​ដែល​រ​ក្សាបាន​នូវ​ប្រ​ពៃណី សីល​ធ​ម៌ អត្ត​ចារិក និង វិន័យ​រ​ប​ស់ ខ.ភ.ម ដោយ​ក​ន្ល​ង​ម​ក ពុំដែល ធ្វើអំពើអ្វីមិន​ស​ម​រ​ម្យ ប​ង្ក​ការ​លំបាក​ដ​ល់រាជ​រ​ដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ឡើយ ។ ឯ.ឧ នាយឧត្ត​ម សេនីយ៍ នាង ផាត ក៏បាន​ជូន​ព​រ​ដ​ល់នាយ និង ព​ល​ទាហាន យោធិន​ពិការ​និង​ក្រុម​គ្រួសារ សូមឲ្យ​វិញ្ញាណ​ក្ខ័ន្ធ​បុព្វ​ការីជ​ន វីរ​យុទ្ធ​ជ​ន ដែល​បាន​ទៅ កាន់លោក​ខាង​មុខ​តាម​ថែរ​ក្សាប​ង​ប្អូន ក្នុងឱកាស ពិធីភ្ជុំបិណ្ឌឲ្យ​ជួប​ប្រ​ទះតែនឹង​សេច​ក្ដីសុខ​ត​រៀង​ទៅ  ។
                 អំណោយ​រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិដែល​បាន​យ​ក​ទៅចែក​ជូន​ប​ង​ប្អូន​ទាំង ៤៤៣ នាក់
ក្នុងឱកាស​នោះក្នុង ១ នាក់ទ​ទួល​បាន មី ៥ ក​ញ្ច​ប់ , ត្រី ខ ៥ កំប៉ុង , ទឹក​ដោះគោ ១ កំប៉ុង , ស្ក​ស​រ
 ១ គីឡូក្រាម និង ថ​វិការ ៣ ម៉ឺន​រៀល និង ជូន​ដ​ល់ភូមិអភិវ​ឌ្ឍ​ន៏យោធិន​ពិការ ៣១៧ ចំនួន ២ លាន រៀល ទៀត​ផ​ង  ។ ហើយ​ក្នុងឱកាស​ថ្ងៃកាន់បិណ្ឌ​វេន​ទី ៩ នេះ ឯ.ឧ នាយឧត្ត​ម សេនីយ៍ នាង ផាត
និង​ប្រ​តិភូ បានអញ្ជើញ​ទៅរាប់បាត ប្រ​គេន​ទ័យ​ទាន​ដ​ល់ព្រះស​ង្ឃ​មាន មីចំនួន ២ កេះ , ទឹក​សុទ្ធ ២កេះ , ទឹក​ក្រូច ២ កេះ , អង្ក​រ ៥០ គីឡូ និង​ប​ច្ច័យ ១០ ម៉ឺន​រៀល បាន​ធ្វើទាន​ជូន​ដ​ល់ចាស់ព្រឹទ្ធាចារ្យ ដូន​ជី និង​តាជី ចំនួយ ៧០នាក់ក្នុង​ម្នាក់ ៥ពាន់រៀល​ស​ស​ថែម​ទៀត​ផ​ង ៕








    









អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ