ព័ត៌មាន

កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ ​អាស៊ាន​-​ឥណ្ឌា​
នាយកដ្ឋានព័ត៌មាន(៣)
522
2990 កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ ​អាស៊ាន​-​ឥណ្ឌា​

       កិច្ចប្រជុំ​ក្រៅផ្លូវការរដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ ឥណ្ឌា​ បាន​បើក​កិច្ចប្រជុំ​នា​រសៀល​ថ្ងៃ​ទី​២២​ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ​នៅ​សណ្ឋាគារ​សុខាសៀមរាប ក្រោមអធិបតីភាព​ នៃ​សហប្រធាន ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ក្រសួងការពារជាតិ និង​ឯកឧត្តម ស៊្រី រ៉ាចណាត ស៊ីង រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​ឥណ្ឌា និងមានការ​អញ្ជើញ​ចូល​រួម​ផង​ដែរ​ពី​សំណាក់ ឯកឧត្តម​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ នៃ​បណ្តា​ប្រទេស​ចំនួន​៩​ និងអគ្គលេខាធិការ​អាស៊ាន​។​

       សម្តេច​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​ថ្លែង​ថា៖ ​វត្តមាន​របស់​ឯកឧត្តម រដ្ឋមន្ត្រី​ការពា​រ​ជាតិ​ឥណ្ឌា​ និងឯកឧត្តម រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ទាំង​អស់​ ដែល​បាន​ចូល​រួមក្នុងកិច្ចប្រជុំក្រៅ​ផ្លូវការ​រដ្ឋមន្ត្រី​ការពារ​ជាតិអាស៊ាន ​ឥណ្ឌា​នា​ពេល​នេះ​ ពិត​ជា​បាន​ឆ្លុះបញ្ចាំង​អំពី​ការ​ប្តេជ្ញាចិត្ត​រួម​របស់​យើង​ ក្នុងការធ្វើឲ្យ​កាន់​តែ​ស៊ីជម្រៅនូវ​ទំនាក់​ទំនង​មិត្តភាព រវា​ង​អាស៊ាន​និងឥណ្ឌា ក្នុងកិច្ច​សហប្រតិបត្តិការ​សន្តិសុខ និង​ការពារជាតិ សម្រាប់តំបន់​យើង ​ប្រកប​ដោយ​ស្ថេរភាព និងវិបុលភាព។ ក្នុងរយៈពេល៣០​ឆ្នាំ​កន្ល​ង​មក​នេះ កិច្ចសហប្រតិបត្តិការរវាង​ អាស៊ាន​ និ​ងឥណ្ឌា ​មាន​ការរីកចម្រើនគួរឲ្យ​កត់សម្គាល់លើ​គ្រប់​វិស័យ។ ក្នុងវិស័យ​ការពារ​ជាតិ ​សន្តិសុខ និង​កិច្ចសហប្រតិបត្តិការ​របស់យើង បានបម្រើ​ផល​ប្រយោជន៍​គ្នា​ទៅ​វិញទៅ​មក​ និងបាន​រួមចំ​ណែក​យ៉ាងសំខាន់​ក្នុង​ពង្រឹង​សន្តិភាព និងស្ថេរភាពនៅក្នុង​តំបន់​អាស៊ីប៉ាស៊ីភិក​ទាំងមូល​។ សម្តេច​ពិជ័យ​សេនា មាន​ក្តី​រីក​រាយ ដែល​បា​នរៀបចំ​កិច្ច​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ​លើក​ទី​១៦​ កាល​ពី​ខែ​មិថុនា សំណើរ​លំហាត់​លម្ហសមុទ្រអាស៊ាន​ឥណ្ឌា​ ត្រូវ​បាន​ឯកភាព​ គ្រោង​នឹង​រៀបចំ​នៅឆ្នាំ​ក្រោយ​នេះ​ ដោយ​បញ្ចូល​ជា​មួយនឹង​លំហាត់កង​ទ័ពជើងទឹក​ពហុសាសន៍អា​ស៊ាន​នា​ឆ្នាំ​២០២៣​។​ កម្ពុជា​គាំទ្រ​ ហើយ​និង​ចូលរួម​លំហាត់​លម្ហសមុទ្រ​អាស៊ាន​ឥណ្ឌា ក៏ដូចជា លំហាត់ផ្នែ​កបច្ចេក​ទេស​ នៃ​ក្រុមការងា​ជំនាញ ADMM បូក ស្តីពីជំនួយ​មនុស្ស​ធម៌ និងជួយ​សង្គ្រោះគ្រោះ​មហន្តរាយ ឆ្នាំ​២០២៣ ដែលឥណ្ឌា​ជា​សហប្រធា​ន​ជា​មួយនឹ​ង​ឥណ្ឌូ​នេស៊ី។ ជាមួយគ្នានេះ​ អាស៊ាន​និងឥណ្ឌា បានប្តេជ្ញាចិត្ត​ក្នុងពង្រឹងសន្តិសុខ និងសន្ទុះជា​វិជ្ជមាន នៃការរួមចំណែក​សកម្មរបស់​អាស៊ាន ​ក្នុង​កិច្ចសហប្រតិបត្តិការ​ក្របខណ្ឌរក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជា​ជាតិ ​ការ​បញ្ចូល​របៀវារៈ​ស្តីពីស្ត្រី​ និង​សន្តិភាព សន្តិសុខនៅ​ក្នុង​ការងារ ADMM។ កាលពី​ថ្មីៗនេះ ADMM បាន​អនុម័ត​ឯកសារទស្សនទាន​ចំនួន​ពីរ​ ការលើកកម្ពស់យន្ត​ការគាំទ្រ​កង​កម្លាំង​រក្សា​សន្តិភាព​ជា​ស្ត្រី​អាស៊ាន​។ សម្តេច បានលើក​ទឹក​ចិត្តចំពោះ​ឥណ្ឌា ក្នុងការគាំទ្រ និង​បង្កើន​ការ​ចូលរួមជា​មួយ​នឹង​អាស៊ាន នៅក្នុង​វិស័​​យនេះ នៅ​ពេលដែល​គំនិតផ្តួចផ្តើម​ថ្មី​នេះ​ ត្រូវបានអនុវត្ត​។​ សម្តេច​ពិជ័យ​សេនា ​បាន​វាយ​តម្លៃខ្ពស់ចំពោះ​ចំណង​មិត្តភាព និង​ការ​គាំទ្រគ្នាទៅវិញ​ទៅ​មក​រវាងឥណ្ឌានិង​កម្ពុជា ក្នុងការលើក​កម្ពស់​សន្តិភាព និងសន្តិសុខ ជាពិសេស​ក្នុវិស័យ​រក្សា​សន្តិភាព​ និង​សកម្មភាពកម្ចាត់​មីន​។ មានក្តីសោម​នស្ស​រីករាយ ក្នុងការ​លើក​ទឹ​ក​ចិត្ត និងការចូល​រួមឲ្យកាន់តែស៊ី​ជម្រៅ​របស់​ឥណ្ឌាជាមួយ​ និង​អាស៊ាន ក្នុងវិស័យកិច្ច​សហប្រតិបត្តិការ​ដទៃ​ទៀត​ទ្វេភាគី ​តាម​រយៈ​ក្រុម​ការងារ​ជំនាញ​ADMM បូក។ សម្តេ​ច​ពិជ័យ​សេនា ទៀ បាញ់ បានបញ្ជាក់ថា ​នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបា​ន​សម្រេច​បញ្ជូនក្រុម​គ្រូបង្វឹក ដើម្បីជួយបណ្តុះបណ្តាល​កង​បោសសំ​អាត​គ្រាប់មីន និងបំផ្លាញយុទ្ធ​ភណ្ឌមិន​ទាន់ផ្ទុះរបស់ប្រទេសអ៊ុយក្រែន ហើយការបណ្តុះ​បណ្តាលនេះ​នឹង​ធ្វើនៅ​ប្រទេស​ប៉ូឡូញ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ