ព័ត៌មាន

ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ មាស សាវ៉ន ចុះសាក​សួរ​សុខ​ទុក្ខ​យោធិន​ពិការ នៅម​ណ្ឌ​ល​យោធិពិការ ៣១៧ គូលេន​សៀម​រាប
នាយកដ្ឋានព័ត៌មាន(១)
609
83
                    ឯកឧត្ត​ម​នាយឧម​សេនីយ៍ មាស សាវ៉ន អគ្គ​នាយ​កអគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវា
ក្រ​សួង​ការ​ពារ​ជាតិដំណាង​ដ៍ខ្ព​ង់ខ្ព​ស់ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​​​​    រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិអម​ដំណើរ​ដោយឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក ទេព សំអាន អគ្គ
នាយ​ក​រ​ងអគ្គ​នាយ​ក​ដ្ឋាន​ភ​ស្តុភាហិរ​ញ្ញ​វ​ត្ថុក្រ​សួង​ការ​ពារ​ជាតិ និងឯកឧត្ត​មឧត្ត​ម​សេនីយ៍ទោសំ ចាន់ធួន អគ្គ​នាយ​ក​រ​ងអគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវាក្រ​សួង​ការ​ពារ​ជាតិ និង​នាយ​ទាហាន
ជាន់ខ្ព​ស់ក្នុង​ក្រ​សួង​ការ​ពារ​ជាតិ ជាច្រើន​រូប​បានអញ្ជើញ​ចុះសាក​សួរ​សុខ​ទុក្ខ​ប​ង​ប្អូន​យោធិន
ពិការ​ក្នុង​ម​ណ្ឌ​លអភិវ​ឌ្ឈ​ន៍យោធិន​ពិការ៣១៧គូលេន​ខេត្ត​សៀម​រាប​កាល​ពីព្រឹក​ថ្ងៃទី១តុលាឆ្នាំ២០១៥ក្នុងឱកាស​ដែល​ប្រ​ជាព​ល​រ​ដ្ឋ​ខ្មែរ​នៅទូទាំង​ប្រ​ទេស​កំពុង​ចូល​រួម​ពិធីបុណ្យ​កាន់បិណ្ឌ​និង​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំម​មែនេះ  ។ ក្នុងឱកាស​ចុះសួរ​សុខ​ទុក្ខ​ប​ង​ប្អូន​យោធិន​ពិការ​ក្នុង​ម​ណ្ឌ​ល​យោធិន​ពិការ ៣១៧ គូលេន​សៀម​រាប​រ​ប​ស់ប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិនាឱកាស​នោះ ឯកឧត្ត​មឧត្ត​ម​សេនីយ៍ទោ ពៅ ស៊ា នាយ​ក​ម​ណ្ឌ​លអភិវ​ឌ្ឈ​ន៍យោធិន​ពិការ ៣១៧ គូលេន​សៀម​រាប បាន​រាយ​ការ​ណ៍
ជូន​ប្រ​តិភូអំពីចំនួន​យោធិន​ដែល​ម​ណ្ឌ​ល​គ្រ​ប់គ្រ​ង​ប​ច្ចុប្ប​ន្ន រួម​និង​ភាព​រីក​ចំរើន​រ​ប​ស់
ម​ណ្ឌ​ល ពិសេស​ជីវ​ភាព​រ​ស់នូវ​រ​ប​ស់ប​ង​ប្អូន​យោធិន​ពិការ​នៅគ្រ​ប់ខ្ន​ង​ផ្ទះក្រោយ​ពីស​ម្តេច​តេជោ ហ៊ុន​សែន​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីបាន​ផ្ត​ល់ឲ្យ​នូវ​ដីធ្លីផ្ទះសំបែង​និង​សំភារៈសំរាប់ក​សិក​ម្មអស់រ​យៈពេល​ប៉ុន្មាន​ឆ្នាំក​ន្ល​ង​ម​ក​នេះបាន​ប​ង្ហាញឲ្យ​ឃើញ​ពីការ​ខិត​ខំរ​ប​ស់ប​ង​ប្អូន​យើង​ឃើញ​ថាមាន​ការ​រីក​ចំរើន​យ៉ាង​ឆាប់រ​ហ័ស​ប្រែក្លាយ​តំប​ន់ដីវាល​ទំនេចោល ម​ក​ជាតំប​ន់បៃត​ង​ភូមិដ្ឋាន​ដ៍ធំដែល
សំបូរ​ទៅដោយ​ភោគ​ផ​ល​ក​សិក​ម្ម​និងឧស្សាហ៍យ៉ាង​ប្រ​សើរ។ ឯកឧត្ត​ម​ពៅស៊ាជំនួស​មុខឲ្យ​ប​ង​ប្អូន​យោធិន​ពិការ​ក្នុង​​​ម​ណ្ឌ​ល៣១៧គូលេន​សៀម​រាប ទាំងអស់បាន​សំដែង​នូវអំណ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះថ្នាក់ដឹក​នាំគ្រ​ប់ជាន់ថ្នាក់រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិ អគ្គ​មេប​ញ្ជាការ​នៃ ខ ភ ម ពិសេស​ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនិង​ស​ម្តេច​គ​តិព្រឹទ្ធិប​ណ្តិត​ដែល​ជានិច្ច​ជាកាល​តែង​បាន​ជួយឧប​ត្ថ​ម្ភ ដឹក​នាំគិត​គូរ​ជាប្រ​ចាំនិង​យ​ក​ចិត្ត​ទុក​ដាក់គ្រ​ប់បែប​យ៉ាង​ចាប់តាំង​ពីការ​ក​សាង​និង​ប​ង្កើត​ឡើង​នូវ​ស​មិទ្ធិផ​ល​នានាយ៉ាង​ច្រើន​ជាប​ន្ត​ប​ន្ទាប់រ​ហូត​រៀង​ម​ក​ដែល​បាន​ធ្វើឲ្យ​ដំណើរ​ការអភិវ​ឌ្ឈ​ន៍នៅក្នុង​ម​ណ្ឌ​ល​មួយ​នេះមាន​ការ​រីក​ច​ម្រើន​ជាលំដាប់ព្រ​ម​ទាំង​បាន​ធ្វើឲ្យ​កំរិត​ជីវ​ភាព​រ​ស់នៅរ​ប​ស់ប​ង​ប្អូន​យោធិន​គ្រ​ប់ៗគ្រួសារ​រ​ស់នៅបាន​ស​ម​រ​ម្យ​និង​កាន់តែមាន​ភាព​ក​ក់ក្តៅ ។  មាន​ប្រ​សាស​ន៍សំណេះសំណាល​ជាមួយ​ក្រុម​គ្រួសារ​យោធិន​ពិការ​ក្នុង​ម​ជ្ឈ​ម​ណ្ឌ​ល​នាពេល​នោះ ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍មាស​សាវ៉ន​បាន​ពាំនាំនូវ​ក្តីនឹក​រ​លឹក​ប្រ​ក​ប​ដោយ​ម​នោ
ស​ញ្ចេត​នាជ្រាល​ជ្រៅគោរ​ព ស្រ​ឡាញ់ពីសំណាក់ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិ អគ្គ​មេប​ញ្ជា
ការ​នៃ ខ ភ ម ពិសេស​ស​ម្តេច​តេជោនាយ​ក​រ​ដ្ឋ​ម​ន្ត្រីនិង​ស​ម្តេច​គ​តិព្រឹទ្ធិប​ណ្ឌិត​ផ្ញើរ​ជូន​ប​ង​ប្អូន
ក្រុម​គ្រួសារ​យោធិន​ពិការ​ក្នុង​ម​ជ្ឈ​ម​ណ្ឌ​ល​យោធិន​ពិការ ៣១៧ គូលេន​សៀម​រាប​ក្នុងឱកាស
ដែល​ប្រ​ជាព​ល​រ​ដ្ឋ​ខ្មែរ​នៅទូទាំង​ប្រ​ទេស​កំពុង​ចូល​រួម​បុណ្យ​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​នាឆ្នាំម​មែនេះ ។
ឯកឧត្ត​ម​មាស​សាវ៉ន​ក៍បាន​លើក​ស​រ​សើរ​ផ​ង​ដែរ​ចំពោះថ្នាក់ដឹក​នាំគ្រ​ប់លំដាប់ថ្នាក់ក្នុង​ម​ណ្ឌ​ល​ដែល​បាន​រួម​គ្នាជាធ្លុង​មួយ​ស​ហ​ការ​យ៉ាង​ល្អជាមួយ​អាជ្ញាធ​រ ស​ម​ត្ថ​កិច្ច​គ្រ​ប់
លំដាប់ថ្នាក់ពិសេស​ប​ណ្តាអង្គ​ការ​ក្នុង​និង​ក្រៅរ​ដ្ឋាភិបាល​ជាដៃគូរ​ក្នុង​ការ​ជួយ​ប​ង្ហាត់ប​ង្ហាញ​នូវ​ជំនាញ​និង​ការ​ក​សាង​​ម​ណ្ឌ​ល​នេះឲ្យ​កាន់តែមាន​ការ​រីក​ច​ម្រើន ។ ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ មាស​ សាវ៉ន ក៍បាន​លើក​យ​ក​នូវ​ព្រឹត្តិការ​ណ៍ជាតិ អន្ត​រ​ជាតិសំខាន់ៗម​ក​ជំរាប​ជូន​ប​ង​ប្អូន​យោធិន​ពិការ​ដើម្បីបាន​យ​ល់ឲ្យ​បាន​ច្បាស់ ពីព្រឹ
ត្តិការ​ណ៍ទាំង​នេះក្នុង​ការ​ជៀស​វាង​បាន​ពីការ​ឃោស​នា នានា ពីម​ជ្ឈ​ដ្ឋាន​កេង​ចំណេញ
ផ្នែក​ន​យោបាយ​លាប​ព៌ណ​មួយ​ចំនួន ។ ឯកឧត្ត​ម មាស សាវ៉ន ក៍បាន​ចែក​ជួន​នូវអំណោយ​រ​ប​ស់
ក្រ​សួង​ការ​ពារ​ជាតិដ​ល់យោធិន​ពិការ​ចំនួន ២២៩ គ្រួសារ​ដែល​ក្នុង១គ្រួសារៗទ​ទួល​បាន​ឃីត ១ ក​ញ្ច​ប់ក្នុង​នោះមាន មី ៥ ក​ញ្ច​ប់ ទឹក​ដោះគោ ១ កំប៉ុង ស្ក​រ​ស ១គីឡូក្រាម ត្រីខ ៥ កំប៉ុង និង​ថ​វិការ ៣ មឺន​រៀល​ផ​ង​ដែរ ។
នាឱកាស​ចុះសាក​សួរ​សុខ​ទុក្ខ​នោះដែរឯកឧត្ត​ម មាស សាវ៉ន និង​ស​មាជិក​ប្រ​តិភូ
ក៍បាន​ចូល​រួម​ក្នុង​ពិធីកាន់បិណ្ឌ​វេន​ទី៤នៅវ​ត្ត​ព្រះខ័ន​សែន​ជ័យ​ដោយ​បាន​ប្រ​គេន​នូវ​ទ័យ​ទាន និង​ប​ច្ច័យ​ដ​ល់ព្រះស​ង្ឃ ព្រ​ម​ទាំង​បាន​រាប់បាទ​ដាប័ង្សុកូល​ជាមួយ​ក្រុម​គ្រួសារ​យោធិន​ក្នុង
ម​ណ្ឌ​ល​នៅវ​ត្ត​នោះដើម្បីបានឧទ្ទិស​ម​គ្គ​ផ​ល​នៃបុណ្យ​កាន់បិណ្ឌ​វេន​ទី៤នេះបាន​ដ​ល់ជីដូន​ជីតា​មាតា បីតា ញាតិការ​ទាំង៧ស​ណ្តាន​ដែល​បាន​ចែក​ដ្ឋាន​ទៅកាន់លោក​ខាង​មុខ​ ពិសេស
ជូន​ដ​ល់ឌួង​វិញាណ​ខ័ន្ត​វីរៈយុទ្ធ​ជ​ន​យុទ្ធ​នារីនៃ​ខ ភ ម ដែល​បាន​ព​លីជីវិត​ក្នុង​បុព្វ​ហេតុការ​ពារ
ជាតិមាតុភូមិ និង​ទឹក​ដីក​ម្ពុជាក​ន្ល​ង​ម​ក​សូមឲ្យ​ម​នុញ្ញ​ផ​ល​ទាំងអស់នេះបាន​ដ​ល់អ្ន​ក​ទាំងអស់
នោះគ្រ​ប់ៗគ្នា ។

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ