ព័ត៌មាន

កិច្ច​ប្រជុំក្រៅផ្លូវ​ការ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ​សហរដ្ឋ​អាមេរិក​
នាយកដ្ឋានព័ត៌មាន(៣)
501
2989 កិច្ច​ប្រជុំក្រៅផ្លូវ​ការ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ​សហរដ្ឋ​អាមេរិក​

       កិច្ចប្រជុំក្រៅផ្លូវ​ការរដ្ឋមន្ត្រីការពារជាតិអាស៊ាន សហរដ្ឋអាមេរិក បានបើកកិច្ចប្រជុំនារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ​សុខាសៀមរាប ក្រោមអធិបតីភាព​នៃសហប្រធាន សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ក្រសួងកា​រ​ពារជាតិ និងឯកឧត្តម ឡយដ៏ អូស្ទីន រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តមរ ដ្ឋមន្ត្រីក្រសួងការពារជាតិនៃបណ្តាប្រទេសចំនួន៩ និង​អគ្គលេខាធិការ​អាស៊ាន​។​

        ថ្លែងបើកកិច្ចប្រជុំ សម្តេចស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានថ្លែងថា នេះជាឱកាសនិង​ជា​ប្រវត្តិសាស្ត្រមួយ ដែលផ្តល់​សារៈសំខាន់ និងអត្ថន័យ​យ៉ាង​ជ្រាល​ជ្រៅក្នុងការរឹ​ត​ចំណង​សាមគ្គីភាព និងកិច្ច​សហប្រតិបត្តិការ​ រវាង​អាស៊ាន ​និង​សហរដ្ឋ​អាមេរិក លើ​វិស័យការពារ​ជាតិ និងសន្តិសុខ។ សម្តេចបានសម្តែងនូវការកក់សម្គាល់ និងគាំទ្រ​ចំពោះលទ្ធផលកិច្ច​ប្រជុំកំពូលអាស៊ាន​សហរដ្ឋអាមេរិក លើកទី១០ កាលពី​ដើម​ខែវិច្ឆកា ដែល​ថ្នាក់​ដឹក​នាំរបស់​យើង​បានធ្វើការ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការ​ពង្រីកកិច្ច​សហប្រតិបត្តិការទូលំ​ទូលាយ ដើម្បី​ដោះ​ស្រាយបញ្ហា​សន្តិសុខរួម ការពង្រឹង មជ្ឈភាព និងឯកភាពអាស៊ាន។ ការរក្សាសន្តិភាព ស្ថេរភាព និងវិបុលភាព​នៅក្នុងតំបន់ ក៏ដូចជាកិច្ចសហប្រតិបត្តិ​ការ​ជាក់ស្តែង ឆ្លើយតបទៅនឹ​ង​បញ្ហាប្រឈម​ទៅនឹងបច្ចុប្បន្ន និង​តទៅ​អនាគត​។​ ការប្តេជ្ញា​ចិត្តនេះ ពិតជាបាន​ឆ្លុះ​បញ្ចាំងនូវស្មារតី​រួមគ្នានៃសាមគ្គី និងកិច្ចសហប្រតិបត្តិការ​យូរអង្វែង​ រវាង​អាស៊ាន​ និង​អាមេរិក​។ ក្នុងន័យ​នេះ សម្តេច​ពិជ័យ​សេនា ​បាន​សម្តែង​ការ​គាំទ្រ និងអបអរសាទរ ចំពោះកា​រ​លើកកម្ពស់ទំនាក់​ទំនង​ រវាងអាស៊ាន និងសហរដ្ឋអាមេរិក ធ្វើជាដៃ​គូយុទ្ធសាស្ត្រគ្រប់​ជ្រុង​ជ្រោយ ដែលមានអត្ថន័យ​ និងខ្លឹមសារ បម្រើដល់ផល​ប្រយោជន៍​ទៅ​វិញទៅ​មក។ នៅក្នុង​សហប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នៃជម្ងឺកូវីដ១៩។ សម្តេចពិជ័យសេនា បានវាយតម្លៃខ្ពស់​ចំពោះ​ស​ហរដ្ឋអាមេរិក ដែលបាន​ផ្តល់​ជំនួយជាថវិកា សម្ភារៈវេជ្ជសាស្ត្រ និងវ៉ាក់សាំងជាច្រើ​ន​ដល់​បណ្តា​ប្រទេស​ក្នុង​អាស៊ាន ក្នុងនោះអាមេរិក​ក៏​បានផ្តល់ជំនួយប្រមាណ​ជាង​ ១៦លានដុល្លា និងវ៉ាក់សាំង​ជាង​ ៣​លាន​ដូស តាមរយៈយន្តការ កូវ៉ាក់ UNICEF និងWHO ដល់ប្រជាជន​កម្ពុជា​ផង​ដែរ​។ ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា បានថ្លែងការកោតសរសើរ ចំពោះតួនាទីប្រកបដោយ​ការ​ស្ថាបនា របស់​សហរដ្ឋអាមេរិក ក្នុងការ​ជំរុញកិច្ចសន្ទនា ដើម្បី​សន្តិភាព សន្តិសុខ និងស្ថិរភាព​តំបន់ តាមរយៈការចូល​រួមក្នុងយន្ត​ការ​សន្តិសុខ ដែលដឹកនាំ​ដោយ​អាស៊ាន ដូចជា អេ អ អេស (ARF) និង ADMM បូក ក្នុងនោះ សហរដ្ឋអាមេរិក បានចូលរួមធ្វើជា​សហប្រធាន ក្រុមការងារ​ជំនាញ ADMM បូក ជាមួយរដ្ឋ​ជា​សមាជិកអាស៊ាន ចំនួន​បីលើករួច​មកហើយ រួមទាំងការ​ធ្វើជាសហប្រធានក្រុមការងារជំនាញ​ ADMM បូក ស្តីពីសន្តិសុខសមុទ្រ ជាមួយប្រទេសថៃ នៅក្នុងវដ្តបច្ចុប្បន្ននេះ។ កម្ពុជាគាំទ្រយ៉ាងពេញទំហឹង​ចំពោះកា​រ​ធ្វើជាសហប្រធាន​ក្រុម​ការងារ​ជំនាញ​របស់​សហរដ្ឋ​អាមេរិក ប្រកប​ដោយ​ការស្ថាបនា នៅគ្រប់សកម្មភាព​របស់ក្រុម​ការងារ​នេះ ​ជា​បន្ត​បន្ទាប់​ទៅ​ទៀត។​

        ក្នុងនាមជា​ប្រធានកិច្ចប្រជុំរដ្ឋមន្រ្តី​ការពារជាតិ​អាស៊ាន និងកិច្ចប្រជុំ​ពាក់ព័ន្ធ ក្នុងឆ្នាំ​២០២២នេះ កម្ពុជាមាន សុច្ឆន្ទៈ​ក្នុ​ង​កា​រ​ពង្រឹ​ងសាមគ្គីភាព និងកិច្ច​សហប្រតិបត្តិការ​ការពារជាតិ មិនត្រឹមតែ​ក្នុ​ង​រង្វង់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំង​រវាង​អាស៊ាន និងបណ្តាដៃគូសន្ទនា ជាពិសេស សហរដ្ឋអាមេរិក ដែលជា​ដៃគូយុទ្ធសាស្រ្តដ៏​សំខាន់​នៅ​ក្នុង​តំបន់។​ កម្ពុជាស្វាគមន៍​ចំពោះការបន្តប្តេជ្ញាចិត្ត​របស់​សហរដ្ឋអាមេរិក ក្នុងការ​គាំទ្រដល់មជ្ឈភាព​អាស៊ាន និងគោលការណ៍​នៃ​ទស្សនវិស័យ​អាស៊ាន ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក។ យើងលើកទឹកចិត្តឱ្យសហរដ្ឋ​អាមេរិក​បង្កើនកិច្ចសហប្រតិបត្តិការ​លើវិស័យសំខាន់ៗ​ចំនួន៤ ដែលមាន​នៅក្នុង អេ អូ អាយ ភី (AOIP) ដោយ​អនុលោម​តាមកិច្ចសហប្រតិបត្តិការក្នុងយន្តការ​ដែលដឹកនាំដោយ ADMM ដើម្បីលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ជាក់​ស្តែង​ ដើម្បី​សន្តិភាព សន្តិសុខ ស្ថិរភាព ភាពរឹងមាំ បរិយាប័ន្ន ភាពធន់ និងការអភិវឌ្ឍប្រកបដោ​យ​ចីរភាព​នៅ​ក្នុង​តំបន់ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ