ព័ត៌មាន

សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​អនុ​រដ្ឋមន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​ពារ​ជាតិ​ហ្វីលី​ពីន​
នាយកដ្ឋានព័ត៌មាន(៣)
489
2986 សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​អនុ​រដ្ឋមន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​ពារ​ជាតិ​ហ្វីលី​ពីន​

        នៅ​ល្ងាច​ថ្ងៃ​ទី​២១​ ខែ​វិច្ឆិកា​ ឆ្នាំ២០២២​ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​ទទួល​ជួប​ពិភាក្សា​ការ​ងារ​ទ្វេភាគី​ជា​មួយ ​ឯកឧត្តម​ ​ចូស​ស៊ី ​ហ្វូសទីណូ អនុ​រដ្ឋមន្ត្រី​ជាន់​ខ្ពស់ក្រសួង​ការពារ​ជាតិ​ហ្វីលីពីន ​នៅ​សណ្ឋាគារ​សុខា​ខេត្ត​សៀម​រាប​។​

         សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បាន​សម្តែង ​នូវ​ការ​ស្វាគមន៍​ចំពោះ​គណៈ​ប្រតិភូ​ក្រសួង​ការ​ជាតិ​ហ្វីលីពីន ​ដែល​បាន​អញ្ជើញ​មក​ចូល​រួម​ក្នុ​ង​កិច្ច​ប្រជុំ ​នៅលើ​ទឹក​ដី​ខេត្ត​សៀម​រាប​ ដែល​ជា​ទឹក​ដី​អច្ឆរិយៈ ​និង​ជា​ទីក្រុង​បុរាណ​នា​ពេល​នេះ។​ សម្ដេច​បាន​ចាត់​ទុក​ថា​ការ​អញ្ជើញ​ចូល​រួម​ប្រជុំនា​ពេល​នេះ​ពិត​ជា​មាន​សារៈ​សំខាន់ ​សម្រាប់​នៅ​ក្នុង​តំបន់​។ សម្ដេច​ពិជ័យ​សេនា ​បាន​គូស​បញ្ជាក់​ថា​៖​ យើង​ខក​ខាន​ជួប​ជុំគ្នា​ដោយ​ផ្ទាល់​ អស់​រយៈពេល ​២​ ទៅ ៣ឆ្នាំកន្លង​មក​ហើយ​ ហើយ​កា​រជួប​ជុំគ្នា​នៅ​ពេល​នេះ​ គឺ​ជា​ការ​អំណោយ​ផល​ណាស់​ក្នុង​ការ​ពិភាក្សា​គ្នា​។​

         ឯកឧត្តម​ អនុ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ហ្វីលី​ពីន​ បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​ការ​ទទួល​ប្រតិភូហ្វីលី​ពីន​យ៉ាង​កក់​ក្តៅ ​ហើយ ​ឯកឧត្តម​ បាន​សំ​ដែង​ការ​គាំទ្រ​នៅ​ការ​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​របស់​កម្ពុជា​ នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​និង​អាស៊ាន​បូក​ បាន​យ៉ាង​ល្អ​នៅ​ពេល​នេះ​។ ឯកឧត្តម បា​ន​សំ​ដែង​ការគាំទ្រ​កម្ពុជា​ក្នុង​ការ​ធ្វើជា​សហប្រធាន​ជា​មួយ​ប្រទេស​ចិន​ លើ​ក្រុម​ការងារ​ជំនាញ​បោស​សំអាត​គ្រាប់​មីន​មនុស្ស​ធម៌​ផង​ដែរ​។ ជា​មួយគ្នា​នេះ ​ដែល ​ឯកឧត្តម​ សូមគាំទ្រ​ចំពោះ​អនុស្សារណៈ​យោគ​យល់​ដែល​បាន​ចុះជា​មួយ​គ្នា​ រវា​ង​កម្ពុជា​និង​ហ្វីលី​ពីន​ តាំង​ពី​ឆ្នាំ​២០១៧ ​ហើយ​រង់​ចាំ​ការរៀបចំ​កិច្ច​ប្រជុំរួមគ្នា​រវាង​កម្ពុជា​ និង​ហ្វីលីពីន​នៅ​ក្នុង​ឆ្នាំ​ ២០២៣​ផង​ដែរ​។​ ឯកឧត្ត​ម​ ចូសស៊ី ហ្វូសទីណូ បាន​បញ្ជាក់​បន្ថែម​ថា៖​ កិច្ច​សហប្រតិបត្តិការ​ រវាង​កង​ទ័ព​ជើង​គោក​ទាំង​ពីរ កម្ពុជា​ និង​ហ្វីលីពីន ​បាន​បញ្ច​ប់​ឯកសារ​ជា​មួយ​គ្នា ​ក្នុង​នោះ​ការហ្វឹក​ហាត់​សមយុទ្ធ ​និង​ការ​ផ្លាស់​ប្តូរ​សិក្ខាកាម និងការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ផ្សេងៗ ​ជា​ពិសេស​កង​កម្លាំង​ពិសេស​ហ្វីលីពីន ​ក៏​រង់​ចាំធ្វើការ​ហ្វឹក​ហាត់​ និងបង្រៀន​ដល់​កង​ទ័ព​ជើង​គោក​កម្ពុជា​។ ​ឯកឧត្តម ​ក៏​បានស្នើសុំ​ឲ្យ​កម្ពុជា ​ដាក់​នៅ​អនុព័ន្ធ​យោធា​កម្ពុជា​ប្រចាំនៅហ្វីលីពីន​ផង​ដែរ​។​ ឯកឧត្តម ចូសស៊ី ហ្វូសទីណូ បាន​បញ្ជាក់ថា៖ ហ្វីលីពីន​កំពុង​ក្នុង​ការ​ដាក់​ពាក្យ​ស្នើ​ក្នុង​ការធ្វើជា​សហ​ប្រធាន ​លើ​កម្មវិធី​អ្នក​ជំនាញ​របស់​ ADMM លើ​វិស័យ​សន្តិសុខ​លម្ហ​សមុទ្រ​ជា​មួយ​ជប៉ុន ​ដែល​នឹង​ចាប់ផ្ដើម​នៅ​ក្នុង​ឆ្នាំ​២០២៤ ​និង២០២៧ ​ហើយនឹង​សង្ឃឹម​ថា​ទទួល​បាន​ការ​គាំទ្រ​ពី​កម្ពុជា​។

​         សម្ដេច​ពិជ័យសេនា​ បាន​សម្ដែង​នូវ​ក្តី​រីករាយ​ថា​ការ​ជួប​ជុំ​គ្នា​ក្នុង​មហា​គ្រួសារ​អាស៊ាន​នា​ពេល​នេះ​ កាន់​តែធ្វើឱ្យ​មាន​ការ​រឹងមាំ ​រីក​លូត​លាស់​ និង​រឹងមាំ​ក្នុង​ន័យ​សាមគ្គីភាព ​និង​ភាព​សុខដុម។​ ហើយ​យើង​សង្ឃឹម​ថា​ក្រុមការងារ​នៃ​ប្រទេស​ទាំង​២​នឹង​រួម​ពិភាក្សា​ជា​មួយ​គ្នា​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ