ព័ត៌មាន

ឯកឧត្តម ​ប៉ា​ទ្រី​ក មូភី ​ឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុ​ជា​ចូល​ជួប​សំដែង​ការ​គួរ​សម​សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់​
នាយកដ្ឋានព័ត៌មាន(៣)
792
2985 ឯកឧត្តម ​ប៉ា​ទ្រី​ក មូភី ​ឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុ​ជា​ចូល​ជួប​សំដែង​ការ​គួរ​សម​សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់​

        សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​បាន​អនុញ្ញា​ត​ឱ្យ ​ឯកឧត្តម​ ប៉ាទ្រីក ​មូភី ​(​Patrick Murphy) ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ ​កម្ពុជា​ ចូល​ជួប​សំ​ដែង​ការ​គួរ​សម​ និង​ពិភាក្សា​ការងារ​នៅ​ទីស្ដីការ​ក្រសួង​ការពារ​ជាតិ​ នាទី​ក្រុង​ភ្នំពេញ ​កាល​ពី​រសៀល​ថ្ងៃ​ទី​១​៤ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២ ​ក្រោយ​ពី​កម្ពុជា ​បាន​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី ​៤០​ លើក​ទី ​៤១ ​និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​។ 

        នៅ​ក្នុង​ជំនួប​នោះ​ សម្ដេច​ពិជ័យ​សេនា ​ទៀ បាញ់ ជំនួស​មុខ​ឱ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​នូវ​ក្តី​សោមនស្ស​រីក​រា​យ និង​ថ្លែង​អំណរគុណ ​ដល់​ឯកឧត្តម​ ឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ដែល​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ​ ជា​មួយ​ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​អញ្ជើញ​ប្រធានា​ធិបតី​របស់​សហ​រដ្ឋអាមេរិក​ លោក ចូ បៃឌិន (Joe Biden) ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​ ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​លើក​ទី​៤០​ និង​៤១​ និង​កិច្ច​ប្រជុំ​កំពូល​ពាក់​ព័ន្ធ​ ដែល​ធ្វើឡើង​ដោយ​ទម្រង់​ផ្ទាល់​ ជា​លើក​ទី៣​ នៅ​កម្ពុជា​ ពី​ថ្ងៃ​ទី​១​០ ​ដល់​១៣​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២២​ នៅ​រាជ​ធានី​ភ្នំពេញ ​ដែល​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ ​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​ ចំពោះ​អាស៊ាន​។ 

        ឯកឧត្តម​ ជំនួស​មុខ​ឱ្យ​រាជ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ពិសេស​លោ​ក​ប្រធានា​ធិបតី ​Joe Biden ឯកឧត្តម​ ប៉ាទ្រីក មូភី បាន​សម្តែ​ង​នូវ​ការ​អបអរ​សាទរ​ ដោយ​ស្មោះ​អស់​ពី​ដួង​ចិត្ត​ជា​មួយ​រាជ​រដ្ឋាភិបាល ​និង​ប្រជា​ជន​កម្ពុជា​ ដែល​បាន​ទទួល​ជោគ​ជ័យ​យ៉ាង​ត្រចះ​ត្រចង់​ ក្នុង​ការ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ និង​កិច្ច​ប្រជុំ​កំពូល​ពាក់​ព័ន្ធ ​ក្នុ​ង​ឆ្នាំ​២០២២​នេះ​។ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ លើកទី​៤០​ និង​៤១​ និង​កិច្ច​ប្រជុំ​កំពូល​ពាក់​ព័ន្ធ​ ដែល​ធ្វើ​ឡើង​ដោយ​ទម្រង់​ផ្ទាល់ ​ជា​លើក​ទី​​៣ នៅ​កម្ពុជា​ ពីថ្ងៃ​ទី១០ ​ដ​ល់​១៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២ថ្មីៗ​នេះ ​បាន​ដំណើរ​ការ​ទៅ​យ៉ាង​រលូន ​ប្រកប​ដោយ​សន្តិសុខ​សុវត្ថិភាព​ កិច្ច​សហប្រតិបត្តិការ ​និង​សមិទ្ធផល​ផ្លែផ្កាជា​ប្រវត្តិ​សាស្ត្រ​សម្រាប់​កម្ពុ​ជា។ ​ឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ បាន​បញ្ជាក់​ទៀត​ថា​៖​ ភាព​ជា​ម្ចាស់ផ្ទះ​ ក្នុង​ការរៀប​ចំកិច្ច​ប្រជុំកំពូល​អាស៊ាន​លើក​ទី៤០​, លើកទី៤១​ និង​កិច្ចប្រជុំ​ពាក់​ព័ន្ធ​ ក្រោម​ការ​ដឹក​នាំរ​បស់​រាជរដ្ឋាភិបាល​កម្ពុជា​ ជា​ម្ចា​ស់ផ្ទះ ​និង​ជា​ប្រធាន​អាស៊ាន ​បាន​ទទួល​នូវការកោត​សរសើរ​ និង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Joe Biden និងមេដឹក​នាំ​នានា​ របស់​អាស៊ាន ​ពិសេស​មេដឹក​នាំ​សំខាន់ៗ​ពិភព​លោក​ដែល​ចូល​រួម​។ ភាព​ជោគ​ជ័យ​ដ៏​ត្រចេះ​ត្រចង់​ក្នុ​ងការ​ដឹក​នាំ ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ និង​កិច្ចប្រជុំ​កំពូល​ពាក់​ព័ន្ធ​ទាំង​នេះ ​គឺ​ជា​កិត្តិយស​ជាតិ​ មោទន​ភាព​ជាតិ ​និង​កិត្យា​នុភាព​ជាតិ​កម្ពុជា​ ដ៏​សម្បើម​មួយសម្រាប់​ប្រជា​ជាតិ​ និង​ប្រជាជន​កម្ពុជា​ទាំង​មូល​។ តាម​រយៈ​សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ឯកឧត្តម​ ប៉ាទ្រីក មូភី បាន​បញ្ជាក់​ច្បា​ស់ថា​៖ ​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ បាន​សម្ដែង​នូវការ​អរគុណ​ចំពោះ សម្ដេច​តេជោ ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​ឆ្នាំ​ ២០២២​ ដែល​បាន​ផ្ញើ​សារ​យ៉ាង​ច្បាស់​ ចំពោះកា​រ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ ទៅលើ​ប្រទេស​អ៊ុយ​ក្រែននោះ​។ ឯកឧត្តម ​បាន​ជម្រា​ប​ជូន​សម្ដេច​ពិជ័យ​សេនា ​ថា​៖ សហរដ្ឋ​អាមេរិក​ បាន​ចាត់ទុក​សហគមន៍​អាស៊ាន​​ថា​ ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ សម្រា​ប់សហ​រដ្ឋអាមេរិក​ ជា​ពិសេស​ចំពោះ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​តែ​ម្ដង​។ ហើយ​សហរដ្ឋ​អាមេរិក​គាំទ្រ​ចំពោះ​មជ្ឈភាព​អាស៊ាន​។ ឯកឧត្តម ឯករដ្ឋ​ទូត​សហរដ្ឋ​អាមេរិក ​បាន​បញ្ជាក់​បន្ថែម​ថា៖​ ពេ​ល​នេះ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​  និ​ងកិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ បាន​បញ្ចប់​ហើយ ​ឥឡូវនេះនៅ​តែកិច្ច​ប្រជុំចង្អៀត​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ និង​កិច្ច​ប្រជុំរដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន​បូក ប៉ុណ្ណោះ ​ដែល​នឹ​ង​ត្រូវ​ដំណើរ​ការ​បន្ត​ទៀត ​នៅ​ក្នុ​ង​អំឡុងខែ​ចុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​។ ឯកឧត្តម បញ្ជាក់បន្ថែមថា​៖ អាមេរិក​ពេញចិ​ត្ត​ចំពោះកា​រ​ចូល​រួម​ ក្នុង​វេទិកា ​នៃកិច្ច​ប្រជុំ​កំពូល​អាស៊ាន​ និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​ នៅ​កម្ពុជា​ ដើម្បី​បង្ហាញអំពី​ការ​ប្តេជ្ញាចិត្ត​ របស់​សហរដ្ឋ​អាមេរិក​ ចំពោះ​អាស៊ាន​ ក៏​ដូច​ជា​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​។ 

        ឆ្លៀតក្នុង​ឱកាស​នោះ ​ឯកឧត្តម ​អគ្គ​រដ្ឋទូ​តសហ​រដ្ឋអាមេរិក​ បាន​ជម្រាប​ជូន​សម្ដេច​ពិជ័​យ​សេនា ​អំពី​ការអញ្ជើញ​ចូល​រួម​របស់ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ សហរដ្ឋ​អាមេរិក ​ដែល​នឹ​ងមក​កម្ពុជា​ ដើម្បី​ចូល​រួម​ក្នុ​ងកិច្ច​ប្រជុំ រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន​បូក​ នៅទី​ក្រុង​សៀមរាប​អង្គរ​ ប្រទេស​កម្ពុជា​នា​ពេល​ខាង​មុខ​។ ជា​ការ​ឆ្លើយ​តបសម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​ជម្រាប​ជូន​ឯកឧត្តម ឯកអគ្គ​រដ្ឋ​ទូត​អាមេរិក​ថា​ ភាគី ​ក្រសួង​ការ​ពារ​ជាតិកម្ពុជា ​បាន​រៀបចំ​រួច​ជា​ស្រេច​ នៅ​ក្រុម​ការងារ​សម្រប​សម្រួល​រៀប​ចំ​ទទួល​ស្វាគមន៍​ បដិ​សណ្ឋារកិច្ច​ ដល់​ប្រមុខដឹកនាំកា​រពា​រជា​តិអាស៊ាន ​និង​ថ្នាក់​ដឹក​នាំ​រដ្ឋមន្រ្តី​ការពារ​ជា​តិអាស៊ាន​បូក​ សម្រាប់​ការ​ចូល​រួម​កិច្ច​ដំណើរ​ការ កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ និង​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន​បូក​ ដែល​ភាគី​កម្ពុ​ជា​ធ្វើជាម្ចាស់​ផ្ទះ​ និង​ជា​ប្រធាន​ប្ដូរ​វេន​របស់​អាស៊ាន​ក្នុង​អំឡុងខែ​វិច្ឆិកា​ ខាង​មុខ​នេះ​។ ​ដូច្នេះរាល់​សំណើនៃ​កិច្ច​សហការ​របស់​ឯកឧត្តម​ ឯករដ្ឋទូត ​សម្ដេច ​រីក​រាយ​អបអរសាទរ​ និង​ទទួល​យក​។ សម្ដេ​ចពិជ័យ​សេនា​ ក៏​បាន​បញ្ជាក់​ថា​ នៅ​ចុង​ខែ​នេះ​ ក្រសួង​ការពារជាតិ​កម្ពុជា​ នឹង​រៀបចំ​បើក​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ​និង​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន​បូក​ រវា​ងប្រមុខ​ការ​ពា​រជាតិ​អាស៊ាន​ជា​មួយ​ រដ្ឋមន្ត្រី​ការពារជាតិ​ អាមេរិក​,រុស្សី, នឹងឥណ្ឌា ផង​ដែ​រ ដែលនៅក្នុង​កិច្ច​ប្រជុំនេះ ក៏នឹងមានការ​អញ្ជើញចូលរួមជា​អធិបតីដ៏ខ្ពង់ខ្ពស់​ពីសំណាក់ស​ម្ដេច​តេជោ​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​។ 

        ឯកឧត្តម​​អគ្គរដ្ឋទូត ​ក៏បានថ្លែងអំណរគុណ​ផ​ងដែរ​ ដល់​​សម្ដេច​ពិ​ជ័​យសេ​នា ​ចំពោះការ​ផ្ដល់ពេល​វេលា​ដល់ឯកឧត្តម​ ក្នុង​ការ​ត្រៀម​ខ្លួន​ដើម្បី​បាន​ចូល​រួម​សហការ​ក្នុង​កិច្ច​ប្រជុំ​ប្រមុខ​ការ​ពារ​ជាតិ​អាស៊ាន​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុង​ខែវិ​ច្ឆិកាខា​ង​មុខ​នេះ។ ឯកឧត្តម​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ ក៏បា​នវា​យ​តម្លៃ​ខ្ពស់​​ចំពោះវិធាន​ការ​របស់​ប្រទេស​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ បាន​ខិត​ខំ​ប្រឹងប្រែង​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នៅ​ប្រទេស​មីយ៉ាន់ម៉ា ​ឱ្យ​វិ​លត្រឡប់​ទៅ​រក​ស្ថា​នភាព​ដើម​វិញ​នោះ​។ ទាក់​ទង​ដល់​កិច្ច​សហប្រតិបត្តិការ​ស្វែង​រកអដ្ឋិធាតុ​ទាហាន​បាត់​ខ្លួន​អាមេរិក​ក្នុង​សង្គ្រាម​នៅ​ក​ម្ពុជា ​ឯកឧត្តម​ ឯកអគ្គរដ្ឋ​ទូត​អាមេរិក ​ប៉ាទ្រិច មូភី ក៏បាន​ស្នើសុំផ្ដ​ល់​ការ​គាំទ្រ ​ពី​សម្ដេច​ពិជ័យ​សេនា ​បន្តពង្រឹង​ពង្រីកកិ​ច្ចសហ​ប្រតិបត្តិការ​ រវាង​ក្រុម​ការងារ​ទាំងពីរ​ ក្នុង​កា​រស្រា​វជ្រា​វរុក​រ​កបន្ត​ទៀត​ទៅ​តាម​អ្វី​ដែល​រដ្ឋាភិបាល និ​ង​កង​ទ័​ពប្រទេស​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​។

          សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​ថ្លែង​អំណរ​គុណដ​ល់​រដ្ឋាភិបាល,​កង​ទ័ព,​និង​ប្រជាជន​អាមេរិក​ ដែល​ក្នុ​ងរយៈ​ពេល​កន្ល​ង​មក​ តែង​តែ​បានផ្ដល់​ការ​គាំទ្រ​ជួយ​ឧបត្ថម្ភ​ទាំង​ស្មារតី​សម្ភារៈ​ថវិកា​ដល់​កម្ពុជា​ ពិសេស​ក្នុង​រយៈ​ពេល​កន្លង​មក​បាន​ជួយ​ហ្វឹ​ក​ហ្វឺន​បណ្ដុះ​បណ្ដាល​ដល់​កង​ទ័​ព​កម្ពុជា​ លើ​វិស័យ​ដោះមី​ន​, សន្តិសុខ​លំហ​សមុទ្រ​,ជំនាញ​សង្គ្រោះ​គ្រោះ​មហន្តរាយ, និង​ជំនាញ​កង​រក្សា​សន្តិភាព​ បោកសំ​អាត​មីន​ សម្រាប់​អង្គការ​សហ​ប្រជា​ជាតិ ​។ ពិសេស​នៅ​ក្នុ​ង​ឆ្នាំ​២០០៩-២០១០​ សហរដ្ឋ​អាមេរិក​បា​នជួយ​សាង​សង់​សាលា​ហ្វឹកហ្វឺ​ន​កង​រក្សា​សន្តិភាព​ អា សេ អូ (ACO)​ នៅ​ក្នុងខេត្តកំ​ពង់​ស្ពឺ​ ព្រម​ទាំង​បា​នផ្ដល់​នៅ​សម្ភារៈ​មួយ​ចំនួន​ទៀត​ នឹង​បាន​ជួយ​ផ្ដ​ល់កា​រគាំទ្រឲ្យកម្ពុជា ​បាន​ធ្វើជាម្ចាស់​ផ្ទះនៃ​លំហាត់​ហ្វឹ​កហ្វឺន​ GPOI ​ឆ្មាំ​អង្គ​រ ២០១០​។ តាមរយៈលំហាត់​ហ្វឹក​ហ្វឺន​ឆ្នាំ​អង្គរ​ 2010 នេះបាន​ធ្វើឲ្យកង​ទ័ព​កម្ពុ​ជាចេ​ញទៅ​បំពេញ​បេសក​កម្ម​នៅ​បរទេស​កាន់​តែ​មាន​ការ​កើន​ឡើង​។ សម្ដេច​ពិជ័យសេនា ​បាន​បញ្ជាក់​បន្ថែម​ថា​ ជោគ​ជ័យ​នៃ​បេសក​កម្ម​រក្សា​សន្តិភាព ​របស់​កង​ទ័ព​កម្ពុជា​គឺ​មិនអាច​កាត់​ផ្ដាច់ បាន​ពីការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ឡើយ​។ សម្ដេចពិ​ជ័យសេនា ក៏​បា​នបញ្ជាក់​ជូនឯ​កឧត្តម​អគ្គរដ្ឋទូត​អាមេរិក​ថា​ សម្ដេច​ នឹង​ពន្លឿន​ដល់​ក្រុម​ការងារ​ ដើម្បី​បង្កើនកិច្ច​សហប្រតិបត្តិការ​ជា​មួយ​ក្រុម​ជំនាញ​កង​ទ័ពសហរដ្ឋ​អាមេរិក​ក្នុងការស្វែង​រក​អដ្ឋិធាតុ​ទាហាន​បាត់​ខ្លួន​អាមេរិក​ក្នុង​សង្គ្រាម​នៅ​កម្ពុជា​ បន្តទៀតបន្ទាប់​ពីជំងឺ​កូវីដ​១៩​ បាន​បញ្ចប់​ទៅ​។ សម្ដេចស​ង្ឃឹមថា ​តាម​រយៈនៃកិច្ច​សហប្រតិការ​រវាង​រដ្ឋាភិបាល ក​ងទ័​ព​ប្រទេសទាំង​ពី​រកម្ពុជា​ អាមេរិក​ នឹង​ធ្វើឲ្យ​ប្រទេស​យើង​ទាំង​ពីរ​ កាន់​តែ​ពង្រឹង​ពង្រីក​បា​ន ការ​រឹត​ចំណង​សាមគ្គីភាព មិត្តភាព ​កាន់​តែ​ជិត​ស្និទ្ធ​ ៕