ព័ត៌មាន

បុណ្យឯករាជ្យជាតិ ខួបទី៦៩
នាយកដ្ឋានព័ត៌មាន(៣)
809
2984 បុណ្យឯករាជ្យជាតិ ខួបទី៦៩

      នា​រសៀល​ថ្ងៃ​ទី​០៨ ​ខែវិឆ្ឆិកា​ ឆ្នាំ​២០២២​ មុន​មួយ​ថ្ងៃ​នៃ​ការៀបចំ​ពិធី​បុណ្យ​ឯករាជ្យេ​ជាតិ​០៩ វិច្ឆិកា ខួប​ទី៦៩ នា​ទី​តម្កល់​ព្រះបរម​រូប​ ព្រះ​បរមរត​នកោដ្ឋ​នៃ​យើង​ នៃសួ​នច្បារ​ខាង​កើត​វិមាន​ឯករាជ្យ​ មាន​ប្រតិភូ​តាម​ក្រសួង​/ស្ថាប័ន​ជាតិ​/ឯកជន​ បា​នអញ្ជើញ​មក​ដាក់​កម្រ​ងផ្កា ​និង​គោរ​ព​ព្រះ​​វិញ្ញាណក្ខន្ធ ​ព្រះ​ករុណា ​ព្រះបា​ទ​សម្ដេច​ព្រះ​នរោត្តម​ សីហនុ ​"ព្រះ​បរមរត​ន​កោដ្ឋ"។ ប្រតិភូគ្រប់​ស្ថាប័ន ​និង​ក​ងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ ដែល​បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ ព្រះ​បរម​រតន​កោដ្ឋ ​បាន​សំដែង​នូវ​ទឹក​មុខ​ក្រៀម​ក្រំ​ដោយ​ក្តី​នឹក​ស្រណោះ​អាលោះ​អាល័យ​ជា​ពន់​ពេក​ចំពោះ​ព្រះ​ភ័ក្រ ​និង​គុណ​បំណាច់ដ៏​ធំ​ធេង​របស់​ព្រះ​ករុណា ​ព្រះបរមរត​នកោ​ដ្ឋ​ ដែ​លទ្រ​ង់​បាន​លះ​បង់​ព្រះ​កាយ​ពល​ ព្រះ​បញ្ញាញាណ​ ក្នុង​បុព្វហេតុជា​តិ​ មាតុ​ភូមិ​ ពិសេស​ប្រជា​រាស្រ្ត​របស់​ព្រះ​អង្គ​។​ ក្នុ​ង​បុព្វហេតុជា​តិ​មាតុ​ភូមិ ​និង​ប្រជារាស្ត្រ​ខ្មែរ​ ព្រះ​អង្គ​បាន​បំពេញ​ព្រះ​បេសក​កម្ម​តស៊ូ​ក្នុ​ង​ក្រប​ខណ្ឌ​​ នៃ​ព្រះរា​ជ​បូជនីកិ​ច្ច​ ដើម្បី​ទាម​ទា​ឯករាជ្យ​ពិត​ប្រាកដ​សម្រា​ប់​ប្រទេស​របស់​ព្រះ​អង្គ ​ឲ្យ​រួចចាក​ផុត​ពី​អាណា​និគម​និយម​បារាំ​ង​ ដែល​បាន​គ្រប់​គ្រង​ប្រទេស​កម្ពុជា​អស់​ជិត​មួយ​សតវត្ស ​រហូត​ទទួល​បាន​ឯករាជ្យ​ពេញ​លេញ​នៅ​ថ្ងៃទី០៩​ វិច្ឆិកា ​ឆ្នាំ​១៩៥៣​។​ 

ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះករុណា "ព្រះបរមរតនកោដ្ឋ" ក្នុងពិធីគម្រប់ខួបអនុស្សាវរីយ៍លើកទី៦៩ នៃទិវាឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ 

       ដោយ​ឡែកនៅព្រឹក​ថ្ងៃទី០៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២ ​នាបរិវេណ​វិមាន​ឯករាជ្យ ​ព្រះ​រា​ជ​ពិធី​បុណ្យ​ឯករាជ្យ​ ដែល​ជា​ពិធី​បុណ្យ​ជាតិ​ដ៏​ធំ ​និង​មាន​អត្ថន័យ​សម្រាប់​ប្រទេស​ និង​ប្រជាជន​កម្ពុជា​ ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​យ៉ាង​អធិក​អធម​ក្រោម​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ នៃ​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិ​ត​លើ​ត្បូង​ ព្រះ​ករុណា ​ព្រះ​បាទ​សម្ដេ​ច​ព្រះ​បរមនាថ​ នរោត្តម ​សីហ​មុនី ​ព្រះ​មហាក្សត្រ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ព្រម​ទាំង​វត្តមាន​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ព​ស់​ស្ថាប័ន​កំពូល​ទាំង​បី ​ព្រឹទ្ធសភា ​រដ្ឋសភា និ​ង​រាជ​រដ្ឋាភិបាល​ ដែល​ក្នុង​ឱកា​សនេះ​មាន​ សម្តេច​វិបុល​សេនា​ភក្តី​ សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង សំរិន ប្រធាន​រដ្ឋសភា ​និង​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​ឥស្សរជន​ជាន់​ខ្ពស់​នៃ​ស្ថាប័ន​កំពូល​ទាំង​បី​ អង្គ​ទូត​នានា​ប្រ​ចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ភ្ញៀវ​កិត្តិយស​ជាតិ​/អន្តរជាតិ​ កង​កម្លាំង​ប្រដា​ប់អាវុធ​គ្រប់​ប្រភេទ ​ព្រ​មទាំង​មន្រ្តី​រាជ​កា​រគ្រប់​ស្ថាប័ន​/ក្រសួង/​មន្ទីរនានា ​សិស្ស​និស្សិត​ និង​ស្ថាប័ន​វិស័យ​ឯក​ជន​ក៏​បា​ន​អញ្ជើញ​ចូល​រួម​យ៉ាង​ច្រើន​កុះករ ​ដែល​ធ្វើឲ្យ​ពិធី​នៅ​ថ្ងៃ​នេះ​មាន​ភាព​អធិក​អធម​ស័ក្តិសម​ទៅ​នឹងគុណូបការៈ​ដ៏​ធំធេ​ងរបស់​អង្គ​ព្រះ​បិតាឯ​ករាជ្យ​ជាតិ​ ដែល​ទ្រង់​បាន​លះប​ង់​ព្រះ​រាជ​ហឬទ័យ ​និ​ងព្រះ​កាយ​ពលយ៉ាង​ច្រើន​ ក្នុង​បុព្វ​ហេតុ​ជាតិ​/មាតុភូមិ ​និង​ប្រជា​រាស្រ្ត​ជា​កូន​ចៅ​របស់​ព្រះ​អង្គ​។​ 

        បន្ទាប់​ពី​បាន​យាង​ជួប​សួរសុខទុក្ខ​សំណេះ​សំណាល​​ជា​មួយ​ថ្នា​ក់ដឹក​នាំ​ជាន់​ខ្ពស់​ និង​ឥស្សរជន​ អង្គ​ទូតនានា​ ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ភ្ញៀវ​កិត្តិយស​ជាតិ​/អន្តរជាតិ​ កងក​ម្លាំង​ប្រដាប់​អាវុធ ​មន្រ្តី​រាជការ​ ដែល​បាន​មក​ចូល​រួម​ក្នុង​ពិធី​នេះ​ ព្រះ​ករុណាជា​អម្ចាស់​ជីវិ​ត​លើ​ត្បូង ​ព្រះ​ករុណា ​ព្រះ​បាទ​សម្ដេច​ព្រះបរមនាថ ​នរោត្តម​ សីហមុនី ​ព្រះ​មហា​ក្សត្រ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ អម​ព្រះ​ដំណើរ​ដោយ​ សម្តេច​វិបុល​សេនា​ភក្តី ​សាយឈុំ, សម្តេច​អគ្គ​មហាពញា​ចក្រី​ ហេង សំរិន, សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន និង​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​នាយ​ឧត្ដម​សេនីយ៍ ​វង្ស ពិសេន អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ទ្រង់​បាន​យាង​ប្រទាន​កម្រ​ងផ្កា ​និង​ភ្លើង​ជ័យ​ នៃ​ខួប​អនុស្សាវរីយ៍​លើក​​ទី​៦៩​ ទិវាបុណ្យ​ឯករាជ្យ​ជាតិ​ ០៩ វិច្ឆិកា ​១៩៥៣ ​-​ ០៩ វិច្ឆិកា​ ២០២២ ​និង​ទិវា​កំណើត​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​សម្រាប់​តម្កល់​ទុក​រយៈ​ពេល​បី​ថ្ងៃ​ នៅ​វិមាន​ឯក​រាជ្យ​។​ ទោះ​បី​រយៈ​​ពេល​៦៩​ឆ្នាំ​កន្លង​ផុត​ តែ​កូន​ចៅ ចៅ​ទូត​ជា​ប្រជានុ​រាស្រ្ត​គ្រប់ៗ​រូប​ នៅ​តែចង​ចាំ​មិន​ភ្លេច​ និង​ដឹ​ងគុណ​នូវ​ព្រះ​រាជ​គុណូបក្ការៈ​ដ៏​ធំធេ​ង​នៃ​អង្គ​សម្តេចឪ​ ព្រះបិតាឯ​ករាជ្យជាតិ ​ដែល​ព្រះ​អង្គ​បាន​បំពេញនូ​វ​ព្រះ​រាជ​បូនីយកិច្ច​ដ៏​ឧត្តុង្គ​ឧត្តម​សម្រាប់​ជាតិ ​មាតុភូមិ ​និង​ប្រជានុ​រាស្រ្ត​រប​ស់​ទ្រង់​ ក្នុ​ងព្រះ​រាជបេសក​កម្ម​ទាម​ទា​រឯករាជ្យ​ជាតិ​ពិត​ប្រាកដ​ ពី​សាធារណ​រដ្ឋបារាំង ​ដែល​បាន​ធ្វើ​ជា​អាណាព្យាបាលលើ​​កម្ពុជា​អស់​ពេល​ជិត​មួយ​សតវត្ស​។​ 

       តាម​ប្រវត្តិ​ឯកសារ​បញ្ជាក់​ថា៖ បារាំង​បាន​ចាប់​ផ្ដើម​ដាក់​អាណា​និគម​លើ​ប្រទេស​កម្ពុជា ​ក្នុ​ងឆ្នាំ​១៨៦៣ ​ដល់​ឆ្នាំ​១៩៥៣​។ នៅ​ក្នុ​ងព្រះ​រាជ​បេសក​កម្ម​ពេល​នោះ​ សម្ដេច​ព្រះ​នរោត្តម​ សីហនុ​ ទ្រង់​បាន​លះប​ង់​ព្រះ​កាយ​ពល​ និង​ព្រះ​បញ្ញាញាណ​ យ៉ាង​ខ្លាំ​ងតស៊ូ​ក្នុ​ង​ក្រប​ខណ្ឌ​ នៃ​ព្រះ​រាជ​បូជនីយ​កិច្ច​ ដើម្បី​ទាម​ទារ​ឯករាជ្យ​ឱ្យ​ប្រទេស​កម្ពុជា​ រួច​ផុត​ពី​នឹម​អាណានិគម​និយម​បារាំង​។​ ឯកសារ​បញ្ជាក់​ទៀត​ថា ​បារាំង​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ច្បាប់​នូវ​ឯករាជ្យ​រប​ស់​ព្រះ​រាជាណាចក្រ​កម្ពុជា ​តាម​សន្ធិសញ្ញា​ចុះថ្ងៃទី០៨​ ខែ​វិច្ឆិកា ​ឆ្នាំ​១៩៤៤ ​ប៉ុន្តែ​បារាំង​នៅ​តែ​មិន​ទាន់​ប្រគ​ល់​ឲ្យ​កម្ពុជា​ពេញ​លេញ​នូវ​សិទ្ធិ​គ្រប់​គ្រ​ង​ឯករាជ្យ​ភាព​ប្រទេស​រប​ស់ខ្លួន​។ ដូច្នេះ​ហើយ​ទើប​ សម្ដេច​ព្រះ​នរោត្តម​ សីហនុ ​នៅ​ថ្ងៃ​ទី​១៥​ ខែ​មិថុនា ​ឆ្នាំ​១៩៥២​ ទ្រង់​បាន​សន្យា​យ៉ាង​ឱឡារិក​ចំពោះ​ប្រជា​នុរាស្រ្ដ​ថា ​ទ្រង់​នឹង​ដណ្ដើម​យក​ឯករាជ្យ​ទាំង​ស្រុង​ជូន​មាតុភូមិ​ក្នុ​ង​រយៈ​ពេល​៣​ឆ្នាំ​យ៉ាង​យូរ​។​ ដំបូង​ទ្រង់​បាន​យាង​ទៅ​ប្រទេស​បារាំង ​ហើយ​បាន​ផ្ញើ​ព្រះ​រាជ​លិខិត​មួយ​ច្បាប់​ជូន​ចំពោះ​ប្រធានា​ធិបតី​ នៃ​សាធារណរដ្ឋ​បារាំង​ ដើម្បី​បង្ហាញ​ឱ្យ​បារាំង​ដឹង​ពី​ភាព​ចាំ​បាច់​សំដៅ​ពង្រឹង​ក្រប​ខណ្ឌ​ឯករាជ្យ​ខ្មែរ​ តែ​ភាគី​បារាំង​នៅ​តែមិន​បាន​ដោះ​ស្រាយ ​ទើប​ថ្ងៃ​ទី​១១​ មេសា ​ឆ្នាំ​១៩៥៣ ​សម្តេច​ព្រះ​នរោត្តម​ សីហនុ ​ទ្រង់​បាន​បន្ត​យាង​ទៅ​ប្រទេស​កាណាដា ​និង​សហរដ្ឋ​អាមេរិក ​ដែល​នៅ​ទីនោះ​ព្រះ​អង្គ​បា​នធ្វើ​យុទ្ធនាការ​ឃោសនា​ដ៏​ធំ ​ក្នុង​គោល​បំណង​ផ្សព្វ​ផ្សាយ​ឲ្យ​ពិភ​ព​លោក​បាន​ដឹ​ងឮពី​ឯករាជ្យ​ភាព​របស់​កម្ពុជា​។​ នៅ​ក្នុង​យុទ្ធនា​ការ​នោះ​ ព្រះ​អង្គ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ហើយ​ត្រូវ​បាន​ចុះផ្សាយ​ដោយ​កាសែត​ដ៏​ល្បី​របស់​អាមេរិក​ គឺ​ ញូយ៉ក​ថាមស៍​(New York Times) នៅថ្ងៃ​ទី​១៩​ ខែ​មេសា ​ឆ្នាំ​១៩៥៣ ​ដែល​ធ្វើ​ឲ្យព្រឹត្តិការណ៍​នោះ​ល្បី​ខ្ទរខ្ទា​រពា​សពេញ​ពិភព​លោក​។​ ព្រឹត្តិ​ការណ៍នោះ​ហើយ ​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​បារាំង​ទទួល​យល់​ព្រម​ធ្វើ​ការ​ចរចា​ជា​មួយ​តំណាង​របស់​ សម្ដេច​ព្រះ​នរោត្តម​ សីហនុ ​ដើម្បី​ដោះ​ស្រា​យបញ្ចប់​ និង​ប្រគល់​ឯករាជ្យ​ជូន​កម្ពុជា​។​ បន្ទាប់​ពី​បាន​យាង​មក​កាន់​មតុ​ប្រទេស​វិញ ​នៅ​ចំពោះ​មុខ​ប្រជា​នុរាស្រ្ដ​ ទ្រង់​បាន​បញ្ជាក់​ជា​ឱ​ឡារិកថា ​ខ្មែរ​នឹង​ទទួល​បាន​ឯករាជ្យ​ពេញ​បរិបូណ៍​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។ ក្រោយ​ពី​មាន​សេចក្ដី​ប្រកាស​មួយ​ ស្ដី​ពី​ការ​មិន​ពេញ​ចិត្ត​ចំពោះ​បំណង​ប្រាថ្នា​ស្រប​ច្បាប់​ ក្នុង​ការ​ទាម​ទារ​ឯករាជ្យ​របស់​ប្រទេស​កម្ពុជា​ពី​ភាគី​ថៃ ​នៅ​ថ្ងៃ​ទី​១៧​ ខែ​ឧសភា ​ឆ្នាំ​១៩៥៣ ​ទ្រង់​បាន​យាង​ទៅ​កាន់​ប្រទេស​ថៃ​ទៀត ​ដើម្បី​បញ្ចប់​បញ្ហា​ភាព​មិន​ច្បាស់​លាស់​ រវាង​ប្រទេស​ទាំង​ពីរ​។​ ​នៅថ្ងៃ​ទី​២៩​ ខែ​សីហា​ ឆ្នាំ​​១៩៥៣​ មាន​ការ​ចុះ​ហត្ថលេខាលើ​កិច្ច​ព្រម​ព្រៀង​ផ្ទេរ​អំណាច​ទាំង​វិស័យ​តុលាការ ​និង​អំណាច​ប៉ូលិស​ និង​​ថ្ងៃទី​១៧​ ខែ​តុលា ​ឆ្នាំ​១៩៥៣​ មាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រ​ម​ព្រៀង​ ស្ដី​ពី​ អធិប​តេយ្យ​ភាព​ខាង​យោធា​របស់​ខ្មែរ​នៅ​ទូទាំង​ប្រទេស​។​ ចុង​បញ្ច​ប់​នៅ​ថ្ងៃទី០៨​ ខែ​វិច្ឆិកា ​ឆ្នាំ​១៩៥៣ ​ទ្រង់​បាន​យាង​ធ្វើ​មាតុភូមិ​និវត្ត​ន៍មក​កា​ន់រាជ​ធានី​ភ្នំពេញ​វិញ ​ហើយ​នៅ​ថ្ងៃទី០៩ ​វិច្ឆិកា ​ឆ្នាំ​១៩៥៣ ​មាន​ការ​ប្រារព្ធ​មីទ្ទិញ​មួយ​យ៉ាង​ធំ​នៅ​មុខ​ព្រះ​បរមរាជ​វាំង​ ដើម្បី​ប្រកាស​ពី​ការ​ដក​ថយ​នៃ​អំណាច​របស់​បារាំង​មក​លើ​ប្រទេស​កម្ពុជា​ និង​ការ​ទទួល​បាន​ឯករាជ្យ​ពេញ​បរិបូណ៍ពី​អាណានិគម​បារាំង​។​ ដើម្បី​ជា​ការ​តប​ស្នង​ដឹងគុណនូវ​ព្រះ​រាជ​គុណូបក្ការៈ ​និង​ស្នា​ព្រះហស្ថ​ដ៏​ថ្លៃថ្លា​បំផុត​របស់​ ព្រះ​ករុណា ​សម្តេច​ព្រះនរោត្តម​ សីហនុ ព្រះ​អង្គ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ជាតិ​ និង​ប្រជារាស្ត្រ​ បា​នថ្វាយ​ព្រះ​អង្គ​ជា​វីរបុរស​ជាតិ​ ជា​ព្រះ​បិតា​ឯករាជ្យ​ជាតិ ​ពិសេស​វិមាន​ឯករាជ្យ​ដ៏​ធំ​ស្កឹម​ស្កៃ​ ស្ថិត​នៅ​ចំ​កណ្តាល​រាជ​ធានី​ភ្នំពេញ ​ត្រូវ​បាន​កសាង​ទុក​ជា​និមិត្ត​រូប​បញ្ជាក់​ពី​ឯករាជ្យ​ភាព​របស់​ប្រទេស​កម្ពុជា​ ទទួល​បាន​ពី​អាណា​និគម​និយម​បារាំង​ និង​សម្រាប់​ជា​ស្តូប​គោរព​វិញ្ញាណ​ក្ខ័ន្ធយុទ្ធជន​យុទ្ធនារី​ វីរបុរស​ អ្នក​ស្នេហា​ជាតិ ​ដែល​បាន​ពលី​ជីវិត​ ក្នុង​បុព្វហេតុ​ជា​តិ​ មាតុភូមិ ​និង​ប្រជា​ជន​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ