ព័ត៌មាន

យោធ​ភូមិ​ភាគ​ទី​៤​ ​ប្រារព្ធ​ខួប​អនុស្សា​វរីយ៍​លើក​ទី​៦​៩ ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​ និង​ ថ្ងៃ​កំណើត ​ខភម
នាយកដ្ឋានព័ត៌មាន(៣)
662
2983 យោធ​ភូមិ​ភាគ​ទី​៤​ ​ប្រារព្ធ​ខួប​អនុស្សា​វរីយ៍​លើក​ទី​៦​៩ ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​ និង​ ថ្ងៃ​កំណើត ​ខភម

       នៅ​យោធ​ភូមិ​ភាគ​ទី​៤​ ខេត្ត​សៀម​រា​ប​ បាន​ប្រារព្ធ​ពិធី ដាក់​កំរង​ផ្កា​ គោរព​វិញាណក្ខន័្ត​ ដើម្បី​រំលឹ​ក​ខួបអនុស្សាវរីយ៍​លើក​ទី​៦​៩​ ទិវា​បុណ្យ​ឯករាជ្យ​ជា​តិ និង​ថ្ងៃកំណើត ​ខ.ភ.ម ថ្ងៃ​ទី​​០៩ ​វិច្ឆិកា ​ឆ្នាំ​១៩៥៣ ​- ០៩ ​វិច្ឆិកា ឆ្នាំ​២០២២ ដែ​ល​ជា​ថ្ងៃ​ប្រវតិ្តសាស្ត្រ​ របស់​ប្រជាពលរដ្ឋ​កម្ពុជា ​ទទួល​បាន​នូវ​ឯករាជ្យ ​ក្រោម​ព្រះ​រាជ​បូជនិយ​កិច្ច​ របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម​ សីហនុ ​ព្រះបរមរតនកោដ្ឋ ដែល​បាន​ទាម​ទា​ឯករាជ្យ ​បាន​ទាំង​ស្រុង​ពីពួក​អាណា​និគម​បារាំ​ង​សេស។ ពិធី​នេះ​មាន​ការ​ចូល​រួម​ពី ​ឯកឧត្តម​ លោក​ជំទាវ​ ជា​ក្រុម​ប្រឹក្សា​ខេត្ត​ គណៈ​អភិបាល​ខេត្ត ​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី៤​ មេ​បញ្ជាការ ​កង​ព​លធំ​ កង​ព​លតូច ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ ស្នង​ការ​នគរបា​លខេត្ត​ កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ និង​ថ្នាក់​ដឹក​នាំ​មន្ទីរ​ មន្ត្រី​រាជការ​ អាជ្ញាធរ​ក្រុង​ សិស្សា​នុសិស្ស​ បាន​អញ្ជើញ​ចូល​រួម នៅបរិវេណវិមាន​រំលឹក​គុណ​យុទ្ធជន​ ខេត្ត​សៀមរាប ក្រោមវត្ត​មាន​របស់ ​ឧត្តម​សេនីយ៍​ឯក ពៅ ហេង មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជា​ការ​យោធ ​ភូមិភាគទី៤ , ឯកឧត្តម អ៊ាន ឃុន ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ និង ​ឯកឧត្តម លី សំរិទ្ធ អភិបាលរ​ង​នៃ​គណៈ​អភិបាល​ខេត្ត​ ព្រម​ទាំង​មានវត្តមាន​ចូលរួមរបស់​អស់​លោក​ជា​មេ​បញ្ជាការ​កង​ពល​ធំ ​កងព​ល​តូច​ ​មេបញ្ជាការ មេបញ្ជាការរង តំបន់ ប្រតិបត្តិការសិក​រង​ខេត្ត​ ចំណុះឲ្យ​យោធភូមិ​ភាគ​ទី៤​ផង​ដែរ​។

         ពិធីរំលឹក​នូវខួបអនុស្សាវរីយ៍​លើក​ទី​៦៩ ថ្ងៃទិវា​ឯករាជ្យជាតិ​០៩​ វិច្ឆិកា ​និង ថ្ងៃកំណើត​ក​ងយោធ​ពល​ខេមរ​​ភូមិន្ទ គឺជាការ​រំលឹក​នូវ​ស្នា​ព្រះហស្ត៍ ព្រះរាជបូជនិយ​កិច្ច​របស់ ​ព្រះករុណា​​សម្តេច​​ព្រះ​នរោត្តម​ សីហនុ ព្រះ​បរមរតន​កោដ្ឋ​ ដែ​ល​ទ្រង់​បាន​ លះ​បង់​ព្រះកាយ​ពល​ ព្រះ​បញ្ញាញាណ​យ៉ាងខ្លាំងខ្លា​តស៊ូ ​ក្នុង​ក្រប​ខ័ណ្ឌ នៃព្រះរាជបូជនិយ​កិច្ច ក្នុងការទាមទា​ឯករាជ្យ ​នៅក​ម្ពុជា​ ឲ្យបានរួច​ចាក​ផុត​ពី​នឹម​ត្រួត​ត្រា​របស់​អាណា​និគម​និយមបារាំង​ និង​បាន​ប្រកាស​ឯករាជ្យ​ជាតិ​ នា​ថ្ងៃទី ​០៩​ វិច្ឆិកា ​១៩៥៣​។ ព្រះវីរៈភាព​ដ៏​អង់​អាច​ក្លាហាន​នេះ ​គឺ​ជា​ព្រះរាជ​គំរូដ៏ល្អដល់​កូន​ចៅ​ជំនាន់​ក្រោយ ​ក្នុង​ការ​កសាង​ និង​ការពារ​បូរណ​ភាព​ទឹក​ដី​។ ផ្តើមចេញពី​គំរូព្រះវីរៈភាពនេះ ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្រោម​កិច្ច​ដឹក​នាំ​ដ៏ឈ្លា​ស​វៃ​ប្រកប​ដោយ​ គតិ​បណ្ឌិត​ដ៏​ខ្ពង់​ខ្ពស់​របស់​ សមេ្តច​តេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជាណា​ចក្រកម្ពុ​ជា បាន​ធ្វើឲ្យប្រទេសជាតិ ទាំងមូល មានកិច្ច​អភិវឌ្ឍន៍រីក​ចម្រើន​ លើ​គ្រប់​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​បានលើក​កម្ពស់​ជីវភាព​រស់នៅ​រប​ស់​ប្រជាពលរដ្ឋ កាន់​តែ​មាន​ភាព​ល្អប្រសើរ​ឡើង ពី​មួយថ្ងៃទៅ​មួយថ្ងៃ ព្រម​ទាំង​ទទួល​យក​នូវ​ក្រុម​និន្នាការ​នយោបាយ ​មក​ចូល​រួម​ក្នុង​ការ ​អភិវឌ្ឍន៍​សង្គ​មជាតិ​ផង​ដែរ​។ ក្រោយ​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​យក​ចិត្តទុក​ដាក់​ខ្ពស់​​ ​ពីសុខភាព ​សាធារណៈជូ​ន​ប្រជាពលរដ្ឋ ដោយខិត​ខំស្វែងរក​នូវវ៉ាក់​សាំង​ការពារ​ ទប់​ស្កាត់​ជម្ងឺកូវិដ-១៩ ជូនដល់ប្រជាពល​រដ្ឋបានគ្រប់ៗគ្នា ​ចាប់ពីដូសមូលដ្ឋានដល់​ដូសជម្រុញ​ទៅតាម​ការ​កំណត់ របស់ក្រសួង​សុខាភិបាល​ បាន​ធ្វើខេត្តសៀមរាប​ មាន​ឱកាស​ប្រារព្ធពិធីរំលឹ​ក​នូវខួបអនុស្សាវរី​យ៍លើក​ទី​ ៦៩​ថ្ងៃ​ទិវា​ឯករាជ្យ​ជាតិ​០៩​វិច្ឆិកា​ និង ​ថ្ងៃកំណើតក​ង​យោធពល​ខេមរ​ភូមិន្ទ។

       ក្នុង​ពិធី​រំលឹក​នូវ​ខួប​អនុស្សាវរីយ៍លើកទី​ ៦​៩ ថ្ងៃទិវា​ឯករាជ្យ​ជាតិ​០៩​វិច្ឆិកា​ និង ​ថ្ងៃកំណើត​កង​យោធ​ពល​ខេមរ​ភូមិន្ទ នៅខេត្ត​សៀមរាប​នេះ​ នៅ​តាម​បណ្តា​ផែន​ មេ​បញ្ជាការ​យោធភូមិភាគ ​គណៈ​អភិបា​លខេត្ត​ ក្រុមប្រឹក្សា​ខេត្ត ក​ង​កម្លាំង​ ប្រដាប់​អាវុធ ​មន្ទីរ អង្គភាព បានអញ្ជើញ​ដាក់​នូវ​កម្រ​ង​ផ្កា បូជាទៀ​នធូ​ក ​គោរព​វិញ្ញាណក្ខ័ន្ត​ថ្វាយ​ជូន ​ព្រះ​ករុណា ​ព្រះបាទ​សម្តេច​​ព្រះ​នរោត្តម​ សីហនុ ព្រះ​បរមរតន​កោដ្ឋ និង​គោរពវិញ្ញា​ណ​ក្ខ័ន្ត បុព្វបុរស កម្មាភិបាល យុទ្ធជនយុទ្ធនារី អ្នកស្នេហាជាតិ​មាតុភូមិ ក្នុងការសង្គ្រោះជាតិ និង​ប្រជាជន ឲ្យរួចផុតពី​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល ពត ព្រមទាំង អ្នកសេ្នហា​ជាតិ​គ្រប់​ជំនាន់ ដែលបាន​ព​លីជីវិត ក្នុងបុព្វ​ហេតុ​រំដោះជាតិ ​កសាង​ការពារ​ជាតិ​មាតុភូមិ ​ដើមី្ប​ភាព​សុខ​សាន្ត​ ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​មូល​ផ​ង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ