ព័ត៌មាន

សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​បិទ​សិក្ខា​សាលា​ប្រវត្តិ​សាស្ត្រ​យោធា​ ខ.ភ.ម
នាយកដ្ឋានព័ត៌មាន(៣)
671
2982 សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​បិទ​សិក្ខា​សាលា​ប្រវត្តិ​សាស្ត្រ​យោធា​ ខ.ភ.ម

       បន្ទាប់​ពី​បាន​ដំណើរការ​ធ្វើ​ការ​ពិភាក្សា ​ស្តាប់ប​ទ​ឧទ្ទេសនាម​ពី​បណ្តាវាគ្មិ​នសំខាន់ៗ​អស់រយៈ​ពេល​ពេញ​មួយព្រឹក​ នៅ​ពេល​រសៀលថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២២ សិក្ខា​សាលា​ប្រវត្តិសាស្ត្រ​យោធា ស្ដីពីនយោ​បាយ​ឈ្នះ ឈ្នះ គោល​ការណ៍ ដំណើរការ​ និង​សមិទ្ធផល ចូលរួម​ចំណែក ដើម្បី​សន្តិភាព និងសុខដុម​ភាព ​​បានបន្តនូវរបៀបវារៈរបស់ខ្លួន ដើម្បីតាមដានស្តាប់បទឧទ្ទេស​នាមពីប​ណ្តា​វា​គ្មិន​នានា ទាក់ទងទៅនឹងការ​ងារ​ប្រវត្តិសាស្ត្រយោធា ដែល​បាន​ប្រព្រឹត្តទៅក្រោម​អធិប​តីភា​ព​ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការ​ពារ​ជាតិ​​។​

        នៅ​ក្នុង​ឱកាស​នោះ​សមាជិក​អង្គ​សិក្ខាសាលា​បាន​តាម​ស្តាប់​នូវ ចក្ខុវិស័យ​ទេសចរណ៍ និង​ប្រវត្តិសាស្ត្រយោធា ​(គំរូ ឧត្តមានុវត្តន៍ ជួរភ្នំដងរែក អន្លង់វែង) ដែលបា​ន​ធ្វើបទឧទ្ទេសនាម​ដោយ​ តំណាង​ក្រសួងទេស​ចរណ៍-ចក្ខុវិស័យ​បរិស្ថាន​ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​តំបន់ប្រវត្តិសាស្ត្រ​យោធា ​ឧទ្ទេសនាម​ដោយ​ តំណាងក្រសួង​បរិស្ថាន -ចក្ខុវិស័យ​តំបន់​ជម្រក​ព្រៃឈើ និងតំបន់​ប្រវត្តិសាស្ត្រ​យោធា​ឧទ្ទេស​នាម​ដោយ តំណា​ង​ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ- នីតិវិធីនៃ​ការចុះបញ្ជីដីរដ្ឋ​នៃ​តំបន់​ប្រវត្តិសាស្ត្រ​យោធា និង តំបន់​ការពាររួម ​ឧទ្ទេស​នាម​ដោយ ​តំណាង​ក្រសួងដែន​ដី​នគរូបនីយ៍កម្ម និង សំណង់- ទំនាក់​ទំនង​អន្តរជាតិ​ និង​ប្រវត្តិសាស្ត្រ​យោធា បានធ្វើបទឧទ្ទេសនាម​ដោយ ​តំណាង​ក្រសួង​ការ​បរទេស និង សហប្រតិបត្តិការ​អន្តរជាតិ​។

        នៅ​ក្នុងរបាយការ​ណ៍​បូក​សរុប​សង្ខេប លទ្ធផល​នៃ​សិក្ខាសាលាប្រវត្តិ​សាស្ត្រយោ​ធា​ ស្ដីពី «នយោបាយ​ឈ្នះ ឈ្នះ គោលកា​រណ៍​ ដំណើរ​ការ​ និង​សមិទ្ធផល» នាយ​ឧត្តម​សេនីយ៍ ​ឈឹម សុវត្ថិ ទីប្រឹក្សា​ពិសេស​សម្តេចពិជ័យសេនា ​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារជា​ និងជាប្រធានក្រុមការងារ​សិក្សា​ស្រាវ​ជ្រាវ និងសាងសង់វិមាន​ឈ្នះ ឈ្នះ បាន​បញ្ជាក់ថា៖ ការរៀប​ចំ​សិក្ខាសាលា​ពេល​នេះ គ្រាន់តែជា​ចំ​ណែកមួ​យ​នៃ​ដំណើរ​ដ៏​វែង​ឆ្ងាយរបស់យើ​ង​ប៉ុណ្ណោះ។ ឯកឧត្តម បានចាត់​ទុកព្រឹត្តិការណ៍ពេ​ល​នេះ ​ថា គឺគ្រាន់​តែ​ជា​ផ្នែកមួយ ជាសកម្មភាព​មួយនៅឡើយ​ តែ​ជា​សកម្មភាព​ពិត​ប្រាកដ ពិត​ជា​នៅមាន​គំនិត​ធំៗច្រើនទៀត យុទ្ធសាស្រ្ត​ផ្សេងៗទៀត​អាថ៌​កំបាំង​ផ្សេងៗ​ទៀត​ដែល​សម្តេចតេជោ​នឹង​បញ្ជាក់ ​លោក ​នឹង​ផ្ត​ល់​សម្រាប់ការ​ច​ងក្រង​ តឹក​តាង​ទុកជា​មូល​ដ្ឋានបន្ថែ​ម​ទៀតនៅ​ពេល​ខាង​មុខ​។ ឯកឧត្តម បានបញ្ជាក់ថា៖ នៅពេល​ដែលបា​នទទួល​នូវ​អនុសាសន៍ និង​ការបង្ហាញ​នូវចក្ខុវិស័យធំ​ៗ​ទាំង​អស់​អំពី​សម្តេច​ពិជ័យ​សេនា​នា​ថ្ងៃ​នេះ ​អនុគណៈ​កម្មការ​​រៀបចំ​ខ្លឹម​សារ និងក្រុមការងារ​ជំនាញ ​នឹង​ប្រឹង​ប្រែង​ដើម្បី​រៀបចំ​វេទិកា​ពិសេស​នានា ​ដើម្បី​ទទួលប្រមូលនូវ​ធាតុ​ចូល ​នូវគោលគំនិត និង​ការវិភាគបន្ថែម​តាម​ការ​ផ្តល់​នូវ​ការ​យល់​ឃើញ​បន្ថែមចេញ​ពី​បញ្ញាញាណ បទ​ពិសោធន៍ និងធន​ធាន​ពីមជ្ឈដ្ឋាន​ផ្សេងៗ ដើម្បី​ខិត​ខំ​ចង​ក្រងទុក និងធ្វើការ​វាយ​តម្លៃ​ជា​ចក្ខុវិស័យ ដកស្រ​ង់​បទ​ពិសោធន៍ ​និង​មេរៀន ខិតខំ​ប្រែក្លាយ​ទៅ​ជាគម្ពីរយុទ្ធសាស្រ្ត​បន្ថែមទៀត​ក្នុង​ការចែក​រំលែក​ជា​ប្រវត្តិសាស្រ្ត​ជូន​ដ​ល់ជំនាន់​ក្រោយ​ និងដល់អ្នក​ស្រាវជ្រា​វ​ធំៗ​ដទៃ​នៅតា​មបណ្តា​ប្រទេស​។​

        ថ្លែងបទ​អង្គសិក្ខាសាលា​នា​ឱកាស​នោះ ​សម្ដេច​ពិជ័​យ​សេនា ​ទៀ បាញ់ បានធ្វើកា​រវា​យ​តម្លៃ​ខ្ពស់​ចំពោះលទ្ធផល​ដែល​សម្រេច​បាន​ក្នុ​ងរយៈ​ពេល​ពេញ​មួយ​ថ្ងៃ ​ប្រកប​ដោយ​លទ្ធផ​ល​ផ្លែផ្កា​ ​តាមរយៈនៃ​ការបើក​អង្គសិក្ខាសាលា​ប្រវត្តិសាស្ត្រ​យោធា ​ស្ដី​ពី​នយោបាយ​ឈ្នះឈ្នះ ​" គោលការណ៍ ដំណើរការ និងសមិទ្ធផល ចូលរួមចំណែក ដើម្បីសន្តិភាព និងសុខដុមភាព " ។ សម្ដេចពិជ័យសេនា បាន​បញ្ជាក់​ថា​ តាម​រយៈ​នៃ​អង្គសិក្ខាសាលា​នាពេលនេះ ​គឺ​យើង​បាន​រួម​គ្នា​កសាងនូវ​ឯកសារមួយ ដែលបង្ហាញ​ពី​សច្ចភាព​ប្រវត្តិសាស្ត្រនៅ​កម្ពុជា​ ដែល​នឹង​ក្លាយ​ជាឯកសារ​មេរៀនផ្ដល់នូ​វ​ត្រីវិស័យ​តម្រង់​ទិស​មួយ ​និង​គោលកា​រណ៍​ជា​មូល​ដ្ឋាន​សម្រាប់​ការ​សិក្សា​ប្រវត្តិសាស្ត្រយោធា ​ដែល​ជា​ផ្នែកមួយ​មិ​នអាច​កាត់​ផ្ដាច់​បាន​ពី​ប្រវត្តិសាស្ត្រ​ជាតិ​យើង​។ សម្ដេច​ពិជ័យ​សេនា​ ក៏​បាន​ជំរុញដល់មន្រ្តី​តាម​ក្រសួង ស្ថាប័ន នាយ​ទាហាន និង​ពល​ទាហាន ក្នុងក​ង​យោធ​ពលខេម​រ​ភូមិន្ទ​ បន្ត​ខិ​តខំសិក្សាស្រាវជ្រាវ​តឹកតាង​ ទី​តាំង​ និង​ប្រើប្រាស់​ពេល​វេលាសម្រាប់​ចង​ក្រងឯកសារ​ប្រវត្តិសាស្រ្ត​នេះ ​ឱ្យត្រឹម​ត្រូវ​សម្រាប់ប្រទេសជាតិ ​និង​មនុស្សជាតិ និងឱ្យក្លាយជាឯ​កសារ​សច្ចភាព​ប្រវត្តិសាស្រ្ត សម្រាប់​ធ្វើជាមេរៀន​ត្រី​វិស័យតម្រង់ទិស​សិក្សារៀន​សូត្រ​ដល់​អ្ន​កជំនាន់​ក្រោយ​នា​ពេល​ខាង​មុខ​។

        សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​បន្តថា៖ បច្ចុប្បន្ននេះ​សភាព​ការណ៍​បាន​កើត​ឡើងដោ​យមិន​អាចព្យាករណ៍​ និង​ប៉ាន់​ស្មាន​បា​នទុក​ជា​មុន ពិសេសស្ថិត​ក្នុងសម័យ​នៃ​ការកើត​ឡើង​រោគរា​ត​ត្បាត​កូវីត​ ១៩ នេះ។ សង្គ្រា​ម​ប្រយុទ្ធ​ប្រឆាំង​កូវីដ១៩, ការប្រឈម​នូវគ្រោះមហន្តរាយ​ដោ​យធម្មជាតិ ដូចជា​គ្រោះ​ទឹក​ជំនន់,ខ្យល់កន្ត្រា​ក់​នានា,ក៏សុទ្ធតែជា​ប្រវត្តិ​ដែ​លធ្លាប់​កើតមា​ន​ ហើយ​ប៉ះពា​ល់ដ​ល់​ភាព​ក្រីក្រ បញ្ហាខ្វះខាត​របស់​ប្រជាជន ទោះបី​បញ្ហា​នេះ​យើង​ធ្លា​ប់​ឆ្លង​កាត់​ ប៉ុន្តែ​យើ​ងឃើញថា នៅតែមាន​ភាព​ប្លែកៗ​។ នេះមិន​គិត​ពី​អ្វី​ដែល​យើងធ្លាប់​ឆ្លង​កា​ត់ពី​សម័យស​ង្គ្រាម ដែលពោរ​ពេញ​ទៅ​ដោយ​ការ​បង្កវិនាសកម្ម ខ្លោ​ច​ផ្សារ ខ្ទេចខ្ទី ការបាត់​បង់​ខូច​ខាត​ ជា​ប្រវត្តិសាស្ត្រ​រួច​មក​ហើយ​ ដែល​យើង​ទើប​នឹង​បាន​ក​សាង​មក​វិញនៅ​សម័យ​សន្តិភាព​នេះ ​ក្រោយ​បញ្ចប់ សង្គ្រា​មដោយ​នយោបា​យ​ឈ្នះ ឈ្នះ​។ ទាំងអស់​នេះហើ​យ ដែល​បង្កើត​ជា​ប្រវត្តិសាស្ត្រ ត្រូ​វ​ប្រមូល កត់ត្រា ចារិកទុកឲ្យ​បាន​ច្បាស់​ថា​យើង​បា​នធ្វើអ្វី? បាន​ធ្វើយ៉ា​ងណា? ​ដើម្បី​ឲ្យមនុស្សបន្ត​វាសនា ​ទៅ​មុខដោយ​សុខសាន្ត​ និងសន្តិភាព​។ សម្ដេច​សេនា បានសង្ក​ត់ធ្ង​ន់​ថា ៖ ​សិក្ខាសាលា​ថ្ងៃនេះ យើងលើក​យក​នយោបាយ​ឈ្នះឈ្នះ មកចែក​រំលែក​ ស្ដី​ពី​គោល​ការ​ណ៍រួម​ ការ​អនុវត្ត និងសមិទ្ធផ​ល​តើយ៉ា​ង​ណា​?​ យើងមានគោល​ដៅ​ក្នុង​ការ​កសាង​មរតកទុកជូន​ប្រវត្តិសាស្រ្ត ឲ្យបានដឹង បានឃើញ​ជាក់​ស្ដែងនៅដំណើរការ​នោះ​ ដោយ​មាន​តឹក​តាង​ និង​អំណះ​អំណាងបញ្ជាក់​ឲ្យបាន​ច្បាស់​លាស់​។ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បានបញ្ជា​ក់​បន្ថែម​ទៀត​ថា ​តាម​រយៈ​ការ​រៀប​ចំ​អង្គសិក្ខា​សាលា​កន្លង​មក​ ក៏​បាន​រំលេច​នៅ​ប្រវត្តិ អង្គភា​ព​នានា ដែលបាន​ធ្វើ​សកម្មភាព ក្នុងការ​រំដោះជា​តិ​មាតុភូមិ ចេ​ញពី​របប​ប្រល័យ​ពូជ​សាសន៍ យើងបានឃើញ​ច្បាស់​ថា​ព្រឹត្តិការណ៍​ ៧ ​មក​រា និង​សកម្មភាព​បន្តមកទៀត​ក្នុង​ការកសាងក​ង​ទ័​ព ឬក​ង​ទ័​ពប្រជាជន​បដិវត្ត​ន៍កម្ពុជា​​។ សម្ដេច​ពិជ័យសេនា ក៏បានលើកឡើ​ងបន្ថែមអំពី​ការបរិច្ឆេទ​ចា​ប់ផ្ដើម​អនុវត្តអំពី​នយោបាយ​ឈ្នះឈ្នះ ដោយ​សម្ដេច​ សូម​បញ្ជាក់ថា​ ការចា​ប់​ផ្ដើមមិន​មែ​នឆ្នាំ ​១៩៩៤ ឬឆ្នាំ ១៩៩៥ នោះទេ​។ ការចាប់ផ្ដើម​ដំណើរការអនុវត្ត​នយោបាយឈ្នះ ឈ្នះ ពី​ទិស​យោធភូមិ​ភាគ​ទី​ ៣ ​នាដើមឆ្នាំ ១៩៩៦ ហើយបាន​បន្តឈ្នួនផ្ទុះ​ស​ន្តិភាព នៅតំបន់​ប៉ៃលិន ទិសយកទៅ​ភូមិ​ភាគទី ​៥ នឹងទី​បញ្ចប់​នៃ​ដំណើរការ​អនុវត្ត​នយោបាយ​ឈ្នះឈ្នះ គឺនៅតំបន់​អន្លង់​វែង​ ទិស​យោធ​ភូមិភា​គ​ទី​ ៤​។ សម្ដេចពិជ័យ​សេនា​ បាន​សង្កត់ធ្ងន់ទៀត​ថា​ ការរៀបចំ​ទិន្នន័យពីព្រឹត្តិការណ៍​សមាហរ​ណ​កម្ម គឺមានសារៈ​សំខាន់​ណាស់ សូមឱ្យ​ក្រុម​ការងារ​ប្រវត្តិសាស្រ្ត​របស់យើង​ខិត​ខំ​ឲ្យមានភាព​ជាក់​លាក់​បន្ថែម​ទៀត​ពី​ព្រោះនេះ​គឺ​ជា​របត់នៃដំណើរ​ការ​នយោបាយ​ឈ្នះ​ឈ្នះ​។

        អង្គសិក្ខាសាលា​ប្រវត្តិសាស្ត្រ​យោធា ខភម បានបញ្ចប់​ទៅ​ប្រកប​ដោយ​លទ្ធផល​ជា​ផ្លែផ្កា​ នឹ​ង​ភាពជោគ​ជ័យ​ បន្ទាប់​ពី​សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​ប្រគល់​លិខិត​សរសើ​រ នឹង​បណ្ណ័​សរសើរ​ រួម​ទាំង​អំណោយ​ជូនដល់​ក្រុម​ការងា​រ​ប្រវត្តិ​សាស្ត្រ​យោធា ​ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ