ព័ត៌មាន

ឯកឧត្តម​ នាង ​ផាត​ ទៅ​ចូល​រួម​ទស្សនា​ការ​តាំង​ពិព័រណ៌​ការ​ពារ​ជាតិ​ឥណ្ឌូ​នេស៊ី​
នាយកដ្ឋានព័ត៌មាន(៣)
922
2980 ឯកឧត្តម​ នាង ​ផាត​ ទៅ​ចូល​រួម​ទស្សនា​ការ​តាំង​ពិព័រណ៌​ការ​ពារ​ជាតិ​ឥណ្ឌូ​នេស៊ី​

      នៅ​ព្រឹក​ថ្ងៃ​ទី០១​ ខែ​វិច្ឆិកា ​២០២២​ ​​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៏ ​នាង ផាត រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ ក្រសួង​ការ​ពារ​ជាតិ ​បានដឹក​នាំ​ប្រតិភូ​មួយ​ក្រុម​ អញ្ជើញ​ទៅ​ចូល​រួម​ទស្សនា​ការ​តាំង​ពិព័ណ៌ និង​ចូល​រួម​វេទិកា​ការ​ពារ​ជាតិ ​ឥណ្ឌូ​ណេស៊ី​លើក​ទី​៩​ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ប្រទេស​ឥណ្ឌូ​ណេស៊ី ​ចាប់​ពីថ្ងៃទី០២​ ដល់ ០៤ ខែវិច្ឆិកា ​ឆ្នាំ ​២០២២ ​ខាង​មុខ​នេះ​។ ជូន​ដំណើរ​ប្រតិភូ​ដល់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ ក្នុង​ឱកាស​នោះ​មាន៖ ​ឯ​កឧត្តម​ អគ្គ​នាយក​រង​ ក្រសួង​ការ​ពារ​ជាតិ​, នាយ​ទាហាន ​នាយ​ទាហាន​រង​ ចំណុះ​ក្រសួង​ការ​ពារ​ជាតិ​ជា​ច្រើន​​រូប​។

       សូម​បញ្ជាក់​ថា៖​ ការ​តាំង​ពិព័ណ៌ និង​ចូល​រួម​វេទិកា​ការ​ពារ​ជាតិ​ឥណ្ឌូ​ណេស៊ី​លើក​ទី​៩ ​ដែល​ប្រព្រឹត្តិ​​ទៅ​នៅ ​ប្រទេស​ឥណ្ឌូ​ណេស៊ី ​គឺ​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ​ដើម្បី​ដាក់​តាំង​បង្ហាញ​នូវ​សម្ភារៈ​យោធា ​ទំនើប​ៗ​ មាន​ដូច​ជា៖ ​អាវុធ ​តូច​, ធំ, រថក្រោះ,​ កាំជ្រួច​,​ យន្ត​ហោះ​ចម្បាំង​ និង​នាវា​ចម្បាំង​ជា​ដើម ​ដែល​បណ្តា​ប្រទេស ​មហា​អំណាច ​នានា​លើ​សកល​លោក​មួយ​ចំនួន ​បាន​ផលិត​ក្នុង​ប្រទេស​រប​ស់​ខ្លួន ​ហើយ​នាំ​យក​មក​បង្ហាញ​ដល់​ថ្នាក់​ដឹក​នាំ​ក្រសួង ​ការ​ពារ​ជាតិ​តាម​បណ្តា​ប្រទេស​នានា​ទស្សនា​ និង​ទទួល​បាន​ការ​ចំណាប់​អារម្មណ៏​ ដើម្បី​នាំ​យក​មក​ប្រើប្រាស់​ក្នុង​ប្រទេស​របស់​ខ្លួន​លើ​វិស័យ​ការ​ពារ​ជាតិ​​។

        ក្នុង​ឱកាស​បំពេញ​ទស្សនៈ​កិច្ច​ការ​តាំង​ពិព័ណ៌​ និង​ចូល​រួម​វេទិកា​ការ​ពារ​ជាតិ​ឥណ្ឌូ​ណេស៊ី​លើក​ទី៩​ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​លើក​នេះ​ គណៈ​ប្រតិ​ភូ​ក្រសួងការពារ​ជា​តិ ដែល​ដឹ​កនាំ​ដោយ ​ឯ.ឧ ​នាយ​ឧត្តមសេនីយ៏​ នាង ផាត រដ្ឋលេខា​ធិការ​ប្រចាំ​ការ​ ក៏​ត្រូ​វបា​នទទួល​បដិ​សណ្ឋារ​កិច្ច ​ដោយ​អនុ​រដ្ឋមន្ត្រី​, និង​រដ្ឋមន្ត្រី​ ការ​ពារ​ជាតិ​ឥណ្ឌូ​ណេស៊ី​ផង​ដែរ​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ