ព័ត៌មាន

នាយឧត្ត​ម​សេនីយ៏ គ​ន់ គីម នាំយ​ក​ថ​វិកាបើក​ជូនអតីត​យុទ្ធ៦៦គ្រួសារ នៅខេត្តឧត្ត​រ​មាន​ជ័យ មុន​រ​ដូវ​ភ្ជុំបិណ្ណ
នាយកដ្ឋានព័ត៌មាន(១)
566
82


គ្រួសារ​ស​ព​នៃស​មាជិក​ស​មាគ​ម​ន៏អតីត យុទ្ធ​ជ​ន​ចំនួន៦៦គ្រួសារ​នៅខេត្តឧត្ត​រ​មាន​ជ័យ ទ​ទួល​បាន​ការ​បើក​ប្រាក់ឧប​ត្ថ​ម្ភ​ពីបេឡាស​ង្គ្រោះរ​ប​ស់​ស​មាគ​ម​ន៏អតីត​យុទ្ធ​ជ​ន​ពីឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៏ គ​ន់ គីម អនុប្រ​ធាន  និង​ជាអគ្គ​លេខាធិការ​ស​មាគ​ម​ន៏អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា  ខ​ណ:ចុះទៅប្រ​កាស​មាស
ភាព​ថ្នាក់ដឹក​នាំ ស​មាគ​ម​ន៏អតីត​យុទ្ធ​ជ​ន​ខេត្តឧត្ត​រ​មាន​ជ័យ  នៅព្រឹក​ថ្ងៃទី២៧ ខែក​ញ្ញា ឆ្នាំ២០១៥ ។
មាន​ប្រ​សាស​ន៏ក្នុងឱកាស​នោះ ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៏ គ​ន់ គីម បាន​គូស​ប​ញ្ជាក់ថាប្រាក់
បេឡាម​រ​ណៈស​ង្គ្រោះនៃស​មាគ​ម​ន៏​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា   ​ដែល​ត្រូវ​បើក​ជូន​នាពេល​នេះ  គឺអនុវ​ត្ត​តាម
ល​ក្ខ​ន្តិកៈលេខ ០០៤ សអក ចុះថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១០     ដោយ​ក្នុង​មួយ​គ្រួសារ​ទ​ទួល​បាន​ប្រាក់ឧប​ត្ថ​ម្ភ​ចំនួន៤លាន​រៀល។
សូម​ប​ញ្ជាក់ថា៖    ការ​ចុះបើក​ប្រាក់បេឡា​ម​រ​ណៈស​ង្គ្រោះនាពេល​នេះ  ត្រូវ​គេឃើញ​ថាបាន​ធ្វើឡើង​ក្រោយ​ពីមាន​ការ​ដាស់តឿន​រ​ប​ស់ស​ម្តេច​តេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្រ្តី   នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា  ​នៅក្នុងឱកាស​បិទ​ម​ហាស​ន្និបាត​ទូទាំង​ប្រ​ទេស​លើក​ទី២  រ​ប​ស់ស​មាគ​ម​ន៏អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា ថ្ងៃទី២ក​ញ្ញា ២០១៥ ដោយ​នៅក្នុងឱកាស​នោះស​ម្តេច​បាន​ប​ញ្ជាក់ថា៖ ការ​បើក​ប្រាក់ឧប​ត្ថ​ម្ភ​នេះ ត្រូវ​ធ្វើមិនឲ្យ​ហួស​ពីរ​ដូវ​បុណ្យ​ភ្ជំបិណ្ឌ​ខាង​មុខ​នេះទេ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ