ព័ត៌មាន

ឯកឧត្តម​ នាង​ ផាត ​ប្រជុំ​ឆ្លង​សេចក្តី​ព្រៀង​របាយ​ការ​ណ៍​បូក​សរុប​ការងារ​ប្រចាំ​ខែ​តុលា ​ និង​ទិស​ដៅ​អនុវត្ត​បន្ត​ខែ​វិច្ឆិកា ​ឆ្នាំ​២០២២​
នាយកដ្ឋានព័ត៌មាន(៣)
773
2979 ឯកឧត្តម​ នាង​ ផាត ​ប្រជុំ​ឆ្លង​សេចក្តី​ព្រៀង​របាយ​ការ​ណ៍​បូក​សរុប​ការងារ​ប្រចាំ​ខែ​តុលា ​ និង​ទិស​ដៅ​អនុវត្ត​បន្ត​ខែ​វិច្ឆិកា ​ឆ្នាំ​២០២២​

        នៅ​ព្រឹក​ថ្ងៃទី​០​១ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ នៅ​ទី​ស្តីការ​ក្រសួង​ការ​ពារ​ជាតិ​ ក្នុង​រាជ​ធានី​ភ្នំពេញ ​មាន​បើក​កិច្ច​ប្រជុំ​ឆ្លង​សេចក្តី​ព្រៀង​របាយ​ការ​ណ៍​បូក​សរុប​លទ្ធផល​ការ​ងារ​ខែ​តុលា ​និង​ទិ​សដៅ​អនុវត្ត​ការងារ​បន្ត​ខែ​វិច្ឆិកា ​ឆ្នាំ​២០២២ ​ក្រោម​អធិបតី​ភាព​ នាយ​ឧត្តម​សេនីយ៍ ​នាង ផាត រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ ក្រសួង​ការ​ពារ​ជាតិ​។

        ក្នុងសេ​ចក្តី​ព្រៀង​របាយ​ការ​ណ៍​បូក​សរុប ​លទ្ធផល​ការ​ងារ​ក្នុង​ខែ​តុលា ដែ​ល​អាន​ដោយ​ ឧត្តមសេនីយ៍​ឯក ​ច័ន្ទ សារាំង អគ្គ​លេខា​ធិការ​រង​ នៃ​អគ្គ​លេខា​ធិការ​ដ្ឋាន​ក្រសួងកា​រពារ​ជាតិ​ បាន​ឲ្យ​ដឹង​ថា​៖ ក្នុង​រយៈ​ពេល​មួយ​ខែ ​ក្នុង​ខែ​តុលា ​ឆ្នាំ​២០២​២​នេះ ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​បាន​យក​ចិត្ត​ទុក​ដាក់​ពុះពា​រ​អនុវត្ត​តួនាតី​ភារកិច្ច​របស់​ខ្លួន​ តាម​កម្ម​វិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជ​រដ្ឋាភិបាល ​និង​ភារកិច្ច​ចំពោះ​មុខ​ដោយ​សម្រេច​បាន​នូវ​សមិទ្ធផល​ការ​ងារ​ធំៗ​ជា​ច្រើន​គួរ​ជា​ទីមោទ​នៈ។ 

         ក្នុង​នោះ ​សភាព​ការណ៍​នៅ​តាម​តំបន់​ព្រំដែន​ស្ងប់​ស្ងាត់​ពុំ​មាន​អ្វី​គួរ​ឲ្យ​កត់​សម្គាល់,​ កង​យោធពល​ខេមរភូមិន្ទ ​បាន​បន្ត​ពង្រឹង​កិច្ច​ការពារ​ជាតិ​លើ​គ្រប់​វិស័យ​នៅ​តាម​តំបន់​ព្រំ​ដែន​គោក​ ដែន​សមុទ្រ​ ធ្វើ​សកម្មភាព​ល្បាត​ជា​ប្រចាំ​ក្នុង​ភូមិសាស្ត្រ​ទទួល​ខុស​ត្រូវ​រៀងៗ​ខ្លួន ​ដើម្បី​តាម​ដាន​ត្រួត​ពិនិត្យ ​គ្រប់​គ្រង​សភាព​ការណ៍​ និង​ចូល​រួម​ទប់​ស្កាត់​បទ​ល្មើស​គ្រប់​ប្រភេទ ​និង​សកម្ម​ភាព​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​វិញ​ទៅ​មក​ រវាង​ប្រទេស​ជិត​ខាង ​និង​បាន​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ដែល​កើត​ឡើង​ដោយ​សន្តិវិធី ​ឈរ​លើ​ស្មារតី​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ ប្រែ​ក្លាយ​តំបន់​ព្រំ​ដែន​ ជា​ព្រំ​ដែន​សន្តិភាព​ មិត្តភាព ​សហ​ប្រតិបត្តិការ​ និង​ការ​អភិវឌ្ឍ​។ ដោយ​ឡែក ​សភាព​ការណ៍​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ​ក្នុង​ប្រទេស​មាន​ភាព​ល្អ​ប្រសើរ​,​ កង​យោធ​ពល​ខេមរភូមិន្ទ ​បាន​ម្ចាស់​ការ​ និង​សហការ​ជា​មួយ​អាជ្ញាធរ​មា​នសមត្ថ​កិច្ច​គ្រប់​ជាន់​ថ្នាក់​ធ្វើ​ការ​បង្ការ​ ទប់​ស្កាត់​ និង​បង្ក្រាប​សកម្មភាព​បទ​ល្មើស​គ្រប់​ប្រភេទ​ ភាព​អនាធិប​តេយ្យ​ផ្សេងៗ ​ព្រម​ទាំ​ងបាន​ចូល​រួម​ការពារ​សន្តិសុខ​សុវត្ថិភាព​ថ្វាយ​ព្រះ​មហាក្សត្រ ​ព្រះ​មហាក្សត្រី​ និង​ជូន​ប្រមុខ​រាជ​រដ្ឋាភិបាល ​ថ្នាក់​ដឹក​នាំ​ គណៈ​ប្រតិភូជាតិ​ អន្តរ​ជាតិ​ ដែល​អញ្ជើ្ញ​ញបំពេញ​ទស្សនកិច្ច ​និង​ចូល​រួម​កិច្ច​ប្រជុំ ​ដែល​កម្ពុជា​ ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុ​ង​នាម​ប្រធាន​អាស៊ាន​ប្តូរ​វេន​ និង​ក្នុង​ឱកាស​ពិធី​បុណ្យ​ផ្សេងៗ​ប្រពៃ​ណី​ជាតិ​ ពិសេស​ការ​ចូល​រួម​ការពារ​សន្តិសុខ​ ជុំ​វិញ​ពិធី​ផ្សេងៗ​របស់​ជាតិ​។ ក្រៅ​ពី​នេះ ​ក៏​បាន​ចូល​រួម​ជួយ​សង្គ្រោះ​គ្រោះ​មហន្ត​រាយ​ផ្សេងៗ​ ដូច​ជា​គ្រោះ​ជំនន់​ទឹក​ភ្លៀង,​ ​ខ្យល់​ព្យុះរលំបាក់​ផ្ទះ​ប្រជា​ពលរដ្ឋ, គ្រោះ​អគ្គីភ័យ,​ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ផង​ដែរ​ ​។

        ក្នុង​នាម​សម្តេច​ពិជ័យ​សេនា, ​ឯកឧត្តម នាង ផាត បាន​មាន​ប្រសាសន៍​ថា​៖ ឆ្នាំ​២០២២​នេះ ​គឺ​ជា​ឆ្នាំ​មួយ​ដ៏មាន​សារៈ​សំខាន់ ​ដោយ​មាន​ព្រឹត្តិការណ៍​ទាំង​ជាតិ​ និង​អន្តរ​ជាតិ​ធំៗ​ជា​ច្រើន​។ ក្នុ​ងនោះ​ កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​ក្រសួង​ការ​ពារ​ជាតិ​ បាន​ធ្វើ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ ចាត់​តាំង​រៀប​ចំ​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការពារ​ជាតិអាស៊ាន ​និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ជា​បន្ត​បន្ទាប់​ ពិសេស​បា​នរៀបចំ​នូវ​កិច្ច​ប្រជុំ​ដោយ​ផ្ទាល់​ របស់​អាស៊ាន​ បន្ទាប់​ពីមាន​ការ​អាក់​ខា​នអស់​រយៈ​ពេល​ជាង​ ២​ឆ្នាំ​កន្លង​មក​ ដែ​ល​ប្រការ​នេះ​ កម្ពុជា ​ទទួល​បាន​ការ​គាំទ្រ ​និង​ការ​កោត​សរសើរ​ ពី​សមាជិក​អាស៊ាន ​និង​អាស៊ាន​បូក​។ ហើយ​នៅ​ក្នុង​រយៈពេល​នេះ ​ដែរ ​កង​យោធ​ពលខេ​មរភូមិន្ទ ​ក៍បាន​ធ្វើកា​រ​កែទម្រង់​ ក្នុង​នោះ​បាន​បន្ត​ធ្វើ​ការ​កែ​សម្រួល​ និង​បង្កើត​ក្រប​ខណ្ឌ​មួយ​ចំនួន​ស្រប​តាម​ការចាំ​បាច់​ចំពោះ​មុខ​ និង​មាន​លក្ខណៈ​យុទ្ធសាស្ត្រ​យូរ​អង្វែង​ ព្រម​ទាំង​បាន​យក​ចិត្ត​ទុក​ដាក់​គ្រប់​គ្រង​ និង​ពង្រឹង​សមត្ថភាព ​គុណ​ភាព​ យោធិន​គ្រ​ប់​លំដាប់​ថ្នា​ក់ គ្រប់​ជំនាញ ​និង​កសាង​ប្រភព​នាយ​ទាហាន​សម្រាប់​បន្ត​វេន​ ពីនាយ​ទាហាន​ ដែល​ត្រូវ​ចូល​និវត្តន៍​។ ឯកឧត្តម ​បាន​គូស​បញ្ជាក់​ថា​ ទន្ទឹម​នឹង​ស្នាដៃ​សម្រេច​បា​នទាំង​នេះ​ កងយោធ​ពល​ខេមរ​ភូមិន្ទ ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ លើ​ការងារ​កសាង​ប្រវត្តិ​សាស្ត្រ​យោធា ​និង​ការ​បំពេញ​បេសក​កម្មរក្សា​សន្តិភាព​ក្រោ​ម​ឆត្រ​អង្គការ​សហ​ប្រជា​ជាតិ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ