ព័ត៌មាន

កិច្ច​ប្រ​ជុំរ​ប​ស់គ​ណៈក​ម្មាធិកាអចិន្ត្រៃយ៍ គ​ណៈក​ម្មាធិការ​ក​ណ្តាល​ស​មាគ​មអតីត​យុទ្ធ​ជ​ន
នាយកដ្ឋានព័ត៌មាន(១)
585
81
គ​ណៈក​ម្មាធិការអចិន្ត្រៃយ៍  នៃគ​ណៈក​ម្មាធិការ​ក​ណ្តាល​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា បាន​បើក​កិច្ច​ប្រ​ជុំឆ្ល​ង​សេច​ក្តីព្រាង​សេច​ក្តីណែនាំស្តីពីការៀប​ចំរ​ច​នាស​ម្ព័ន្ធ តួនាទីភារ​កិច្ច  និង​រ​បៀប​រ​ប​ប​ធ្វើការ​ងារ​រ​ប​ស់ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាកាល​ពីព្រឹក​ថ្ងៃទី  ២៥ ខែក​ញ្ញាឆ្នាំ២០១៥  នៅសាល​ប្រ​ជុំរ​ប​ស់ខុទ្ទ​កាល័យអគ្គ​ប​ញ្ជាការ​ដ្ឋាន​ក្រុង​ភ្នំពេញ  ស្ថិត​ក្រោមអធិប​តីភាព ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ គ​ន់ គីម អគ្គ​មេប​ញ្ជាការ​ង  នាយ​សេនាធិការ
ច​ម្រុះនៃ ខ ភ ម  និង​ជាអគ្គ​លេខាធិការ  ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា   ព្រ​ម​ទាំង​មាន​ការ​ចូល​រួម​ពីសំណាក់ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ជារ​ដ្ឋ​លេខាធិការ  អនុរ​ដ្ឋ​លេខាធិការ​ក្នុង​ក្រ​សួង​ការ​ពារ​ជាតិ  ក្រ​សួង​ស​ង្គ​ម​កិច្ច  អគ្គ​មេប​ញ្ជាការ​នៃ  ខ ភ ម  សាមីស្ថាប័ណ្ណ​ពាក់ព័ន្ធ    និង​ក្រុម​ការ​ងារ    នៃគ​ណៈក​ម្មាធិការអចិន្ត្រៃយ៍គ​ណៈក​ម្មាធិការ
ក​ណ្តាល​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាជាច្រើន​រូប ។
រ​បៀប​វារៈដែល​ត្រូវ​លើក​យ​ក​ម​ក​ធ្វើការ​ពិភាគ្សានាកិច្ច​ប្រ​ជុំនេះរួម​មាន  ការ​ឆ្ល​ង​សេច​ក្តីព្រាង​សេច​ក្តីណែ
នាំស្តីពីការ​រៀប​ចំរ​ច​នាស​ម្ព័ន្ធ តួនាទីភារ​កិច្ច  និង​រ​បៀប​រ​ប​ប​ធ្វើការ​ងារ​រ​ប​ស់គ​ណៈក​ម្មាធិការ​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា គ្រ​ប់ថ្នាក់   ការ​ឆ្ល​ង​សេច​ក្តីព្រាង​សេច​ក្តីស​ម្រេច​ស្តីពីការ​កំណ​ត់ស​មាស​ស​ភាព​តួនាទីលេខាធិការ​ដ្ឋាន​និង​គ​ណៈក​ម្មាធិការ​ជំនាញ​រ​ប​ស់គ​ណៈអចិន្ត្រៃយ៍គ​ណៈក​ម្មាធិការ​ក​ណ្តាល​ស​មាគ​ម ការ​ឆ្ល​ង​ផែន​ការ​ស​ក​ម្ម​ភាព
រ​ប​ស់គ​ណៈអចិន្ត្រៃយ៍សំរាប់ត្រីមាស​ទី ៤ ឆ្នាំ២០១៥   រ​បៀប​ធ្វើរ​បាយ​ការ​ណ៍ស្តីពីល​ទ្ធ​ផ​ល​ត្រួត​ពិនិត្យ​ផ្ទៀង​ផ្ទាត់ការ​ងារ​បេឡាម​រ​ណៈស​ង្គ្រោះនៅតាម​រាជ​ធានី ខេត្ត ជា៨ក្រុម​ការ​ងារ ដោយ​ប​ង្ហាញ​ពីប​ទ​ពិសោធ​ន៍នៅក្នុង​កាចុះ
បើក​ប្រាក់បេឡាម​រ​ណៈស​ង្គ្រោះរួម  និង​ការ​ងារ​ផ្សេងៗជាច្រើន​ទៀត  រ​ប​ស់គ​ណៈក​ម្មាធិការ​នេះផ​ង​ដែរ ។
ក្នុង​កិច្ច​ប្រ​ជុំនោះផ​ង​ដែរ   ប​ន្ទាប់ពីឯកឧត្ត​មអគ្គ​លេខាធិការ​មាន​ម​តិបើក​នូវ​កិច្ច​ប្រ​ជុំ    និងអាន​នូវ​រ​បៀប
វារៈទាំង៥ជូនអង្គ​ប្រ​ជុំរួច​ម​ក   កិច្ច​ប្រ​ជុំក៍បាន​លើក​យ​ក​នូវ​សេច​ក្តីព្រាង​ទាំង​នោះ   ម​ក​ធ្វើការ​ពិភាគ្សាដោយ​បាន​លើក​យ​កអំពីចំណុច​ខ្លាំង​ខ្សោយ ប​ញ្ហាប្រ​ឈ​ម​នានា   និង​ប​ទ​ពិសោធ​ន៍ល្អៗសំរាប់ជាវិធាន​ការអនុវ​ត្ត​ន៍ក្នុង​ទិស​ដៅប​ន្តឲ្យ​ទ​ទួល​បាន​ល​ទ្ធ​ផ​ល​ជោគ​ជ័យ​ក្នុង​ការ​ងារ​នេះថែម​ទៀត ។       ក្រោយ​កិច្ច​ពិភាគ្សាពិគ្រោះយោប​ល់គ្នាយ៉ាង​ល្អិត​ល្អន់  កិច្ច​ប្រ​ជុំក៍បានឯក​ភាព​គ្នាទាំង​ស្រុង​នូវ​សេច​ក្តីព្រាង​សេច​ក្តីណែនាំ  សេច​ក្តីស​ម្រេច  ផែន​ការ​ស
ក​ម្ម​ភាព ល​ទ្ធ​ផ​ល​ការ​ងារ​រ​ប​ស់គ​ណៈអចិន្ត្រៃយ៍នៃគ​ណៈក​ម្មាធិការ​ក​ណ្តាល​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាសំរេច​បាន​នារ​យៈពេល​ក​ន្ល​ង​ម​ក។ អង្គ​ប្រ​ជុំក៍បាន​ផ្លាស់ប្តូរ​យោប​ល់ពីស្ថាប​ណ័្ណ​ពាក់ព័ន្ធ​មួយ​ទៅស្ថាប​ណ័្ណ​មួយ នូវ​សេច
ក្តីព្រាង​សេច​ក្តីស​ម្រេច​ស្តីពីការ​កំណ​ត់ស​មាស​ស​ភាព  តួនាទី  ភារ​កិច្ច​លេខាធិការ​ដ្ឋាន  និង​គ​ណៈជំនាញ​រ​ប​ស់
គ​ណៈអចិន្ត្រៃយ៍គ​ណៈក​ម្មាធិការ​ក​ណ្តាល​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា។  មាន​ប្រ​សាស​ន៍បូក​ស​រុប​កិច្ច​ប្រ​ជុំឆ្ល​ង​សេច​ក្តីព្រាង​ទាំង៥នោះ ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍  គ​ន់ គីម   ជំនួស​មុខឲ្យ​ស​ម្តេច​ប្រ​ធាន​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាបាន​ស​ម្តែង​នូវ​កាលើក​ស​រ​សើរ  និង​វាយ​តំលៃខ្ព​ស់ចំពោះកិច្ច​ខិត​ខំប្រឹង​ប្រែង​បំពេញ​ការ​ងារ​រ​ប​ស់ក្រុម
ការ​ងារ​រ​ប​ស់ស​មាគ​ម   ពិសេស​ប្រ​ធាន  អនុប្រ​ធាន​គ​ណៈក​ម្មាធិការ​ស​មាគ​ម​គ្រ​ប់រាជ​ធានី ខេត្ត ដែល​បាន​យ​ក
អស់នូវ​ស្មារ​តីទ​ទួល​ខុស​ត្រូវ​ខ្ព​ស់ក្នុង​ការ​បំពេញ​ការ​ងារ​រ​ហូត​សំរេច​បាន​នូវ​ល​ទ្ធ​ផ​ល​គួរឲ្យ​ក​ត់សំគាល់។
ឯកឧត្ត​ម  អគ្គ​លេខាធិការ  ក៍បាន​ជំរុញឲ្យ​គ្រ​ប់ជំនាញ​រ​ប​ស់ស​មាគ​ម​ខិត​ខំប​ន្ថែម​ទៀត   ក្នុង​ការ​ងារ​នេះ  ពិសេស​ក៍បាន​ជំរុញឲ្យ​ជំនាញ​យ​ក​ចិត្ត​ទុក​ដាក់   ចុះសិក្សាអំពីសុខ​ទុក្ខ​រ​ប​ស់ប​ង​ប្អូន  ឲ្យ​ដ​ល់ខ្ន​ង​ផ្ទះប​ង​ប្អូនអតីត​យុទ្ធ​ជ​ន   ពិសេស​ធានាបើក​ប្រាក់គោល​រ​ប​បឲ្យ​ពួក​គេឲ្យ​បាន​ទាន់ពេល​វេលា   និង​យ​ក​ចិត្ត​ទុក​ដាក់ដោះស្រាយ​ផ្ត​ល់ប្រាក់ដ​ល់អតីត​យុទ្ធ​ជ​ន​ម​រ​ណៈ។    ឯកឧត្ត​មអគ្គ​លេខាស​ង្ឃឹម​យ៉ាង​មុត​មាំថា   ក្រុម​ការ​ងារ​យើង​នឹងអនុវ​ត្ត​បាន​ជោគ​ជ័យ​លើការ​ងារ​ដែល​ស​ម្តេច​ប្រ​ធាន​ប្រ​គ​ល់ឲ្យ​ក្នុង​ការ​លើក​កំព​ស់ជីវ​ភាព​រ​ស់នៅជូន​ប​ង​ប្អូនអតីត​យុទ្ធ​ជ​នអោយ​បាន​កាន់តែប្រ​សើរ៕      

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ