ព័ត៌មាន

នាយ​ឧត្ត​ម​សេនីយ៍​ មាស​ សាវ៉ន​ ផ្សព្វ​ផ្សាយ​ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​ និងសភាព​ការណ៍ថ្មីៗ ឱ្យ​ដ​​ល់នាយ​ទាហាន ​នាយ​ទាហាន​រង​ ក្នុង​ស្ថាប័ន​អគ្គ​នាយក​ដ្ឋាន​យោធ​សេវា​
នាយកដ្ឋានព័ត៌មាន(៣)
220
2967 នាយ​ឧត្ត​ម​សេនីយ៍​ មាស​ សាវ៉ន​ ផ្សព្វ​ផ្សាយ​ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​ និងសភាព​ការណ៍ថ្មីៗ ឱ្យ​ដ​​ល់នាយ​ទាហាន ​នាយ​ទាហាន​រង​ ក្នុង​ស្ថាប័ន​អគ្គ​នាយក​ដ្ឋាន​យោធ​សេវា​

        នាយ​ឧត្តម​សេនីយ៍ ​មាស សាវ៉ន អគ្គ​នាយក​ អគ្គនាយក​ដ្ឋាន​យោធ​សេវា​ក្រសួង​ការ​ពារ​ជាតិ​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​៣០​ ខែ​កញ្ញា​ ឆ្នាំ​២០២២ ​បាន​អញ្ជើញ​ជា​អធិបតី ​ក្នុ​ង​ពិធី​ផ្សព្វ​ផ្សាយ​ការងារ​អប់រំ​ចិត្ត​សាស្ត្រ​ ផ្សព្វ​ផ្សាយ​សភាព​ការណ៍​ថ្មីៗ​ ឱ្យ​ដល់​នាយ​ទាហាន ​នាយ​ទាហាន​រង​ ក្នុ​ងស្ថាប័ន​អគ្គ​នាយក​ដ្ឋាន​យោធ​សេវា ​ក្រសួង​ការ​ពារ​ជាតិ​ នៅ​សាល​ប្រជុំ​ទី​ស្ដី​ការ​ក្រសួង​ការ​ពារ​ជាតិ​ ដែល​មាន ​នាយ​ទាហាន ​នាយ​ទាហាន​រង​ ចូល​រួម​ស្តាប់​ប្រមាណ​ជា​៣៥​០នាក់​។ 

         ក្នុង​ពិធី​ផ្សព្វ​ផ្សា​យ​នោះ​ នាយ​ឧត្តម​សេនីយ៍ ​មាស សាវ៉ន បាន​លើក​ឡើង​ថា​ គោល​បំណង​នៃការ​ផ្សព្វ​ផ្សាយនា​ពេល​នេះ ​ដើម្បី​ឲ្យ​ នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ហាន​យើង​បាន​យល់​ជ្រួត​ជ្រាប​ពី​សភាព​ការណ៍​វិវឌ្ឍន៍​ថ្មីៗ ​នៅ​លើ​សកល​លោក​ សភាព​ការណ៍​តំបន់ ​ពិសេស​ចង់​រំលឹក​ដាស់​សត្តិ​អារម្មណ៍ ​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​ ទាំង​អស់​អោយ​បាន​យល់​ពី​អត្ថន័យ​នៃ​ពាក្យ​អរគុណ​សន្តិភាព​ អរគុណ​នយោ​បាយ ​ឈ្នះ ​ឈ្នះ ​ដឹង​គុណ​ស្ថាបនិក​ មគ្គុទេ្ទស​ក៍​ឯក​ និ​ង​ប្រតិបត្តិករ​នយោបា​យ​ឈ្នះ ឈ្នះ​ ដែល​នាំ​មក​នូវ​ សន្តិភាព ​និង​ ការ​ឯក​ភាព​ជាតិ​ពេញ​លេញ​។ 

       ក្នុងឱកា​ស​នោះ ​ឯកឧត្តម​ បាន​រំលឹក​ឡើងវិញ​ពី​សង្រ្គោ​ម​ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ ចាប់​តាំង​ពី​ទស្សវត្ស​ទី​៧០ ​រហូត​មក​ដល់​ ​ទស្សវត្ស​ទី​៨០ ​ដែល​បាន​នាំ​មក​នូវ​ការ​ប៉ផ្លិច​បំផ្លាញ​ដល់​សង្គម​ជាតិ ​និង​ជិវិត​មនុស្ស ​ទើប​តែ​ចូល​មក​ដល់​ឆ្នាំ ​១៩៩៦ ​សម្តេច​តេជោ ​ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ឈ្នះ ឈ្នះ ​ដែល​មាន​កង​ទ័ព​យើង​បាន​ចូល​រួម​ធ្វើ​ជា​ប្រតិបត្តិករ​ បាន​ធ្វើ​អោយ​ប្រទេស​ជាតិ​ទទួល​បាន​សន្តិភាព​ពេញ​លេញ​ទូទាំង​ប្រទេស ​នឹង​បាន​បញ្ចាប់​សង្គ្រាម​ទាំង​ស្រុង​នៅ​ថ្ងៃ​ទី​២៩​ ធ្នូ ​ឆ្នាំ​១៩៩៨​។ ក្នុង​ន័យ​នេះ ​នាយ​ឧត្តម​សេនីយ៍ ​មាស សាវ៉ន បាន​ក្រើ​នរំលឹក​ដល់ ​នាយ​ទាហាន​ ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​ក្នុង​ស្ថាប័ន​អគ្គ​នាយក​ដ្ឋាន​យោធ​សេវា​ទាំង​អស់​ ត្រូវ​ចង​ចាំជា​និច្ច​នូវ​ពាក្យ ​អរគុណ​សន្តិភាព ​អរគុណ​នយោបាយ ​ឈ្នះ ឈ្នះ​ ដឹង​គុណ​ស្ថាបនិក ​មគ្គុទេ្ទស​ក៍​ឯក​ និ​ង​ប្រតិបត្តិករ​នយោ​បាយ​ឈ្នះ ឈ្នះ ​ដែល​នាំ​មក​នូវ ​សន្តិភាព​ និង​ការ​ឯកភាព​ជាតិ​ពេញ​លេញ​​។

        ឆ្លៀត​ក្នុង​ឱកាស​នោះ​ នាយ​ឧត្តមសេនីយ៍​ មាស សាវ៉ន បា​នជំរុញ​ដល់​នាយ​ទាហាន​ទាំង​អស់​មុន​នឹង​អនុវត្ត​ការ​ងារ​អ្វី​មួយ ​គឹ​ត្រូវ​ធ្វើ​ដោយ​ភាព​ជឿជា​ក់ ​និង​ស្មោះ​ត្រង់ ​សុច្ចរិត​ភាព​ និង​ការ​គោរព​ឧត្ត​មប្រយោជន៍​ជាតិ​ជា​ធំ​ ពិសេស​គោរព​តាម​គោល​គំនិត​ដឹ​កនាំ​ប្រទេស​ប្រកប​ដោយ​ភាព​ឈ្លាស​វៃ​ និង​គតិ​បណ្ឌិត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​ដែល​មាន​សម្ដេច​តេជោ ​ហ៊ុន សែន ជា​ប្រមុខ​ដឹក​នាំ​ប្រទេស​ នាំ​ឆ្ពោះ​ទៅ​រកភាព​សុខសាន្ត​ និង​មាន​សន្តិភាព​ពេញ​លេញ ​ដើម្បី​ដំណើរ​ការ​កសាង​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ ឲ្យ​កាន់​តែ​មាន​ការ​រីក​ចម្រើន​រុង​រឿង​តទៅ​អនាគត់​ខាង​មុខ​ទៀត​។ តាម​រយៈ​នេះ​នាយ​ទាហាន​ទាំង​អស់​ត្រូវ​បន្ត​លើក​កម្ពស់​ស្មារតី ​ប្រកប​ដោយ​ឆន្ទៈ ​ក្នុង​ការ​បន្ត​សហការ​អនុវត្ត​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​លើ​ការងារ​អប់រំ​ចិត្ត​សាស្ត្រ​ សម្តៅ​ជ្រោង​ទង់​ស្នេហា​ជាតិ​ ការ​ពារ​សន្តិភាព​ ការ​ពារ​អធិប​តេយ្យ​ភា​ព នឹង​ជំនឿជឿ​ជាក់​ ដោយ​ឥត​ងាក​រ៉េ​ លើ​ការ​ដឹក​នាំប្រទេស​ប្រកប​ដោយគ​តិបណ្ឌិត​របស់​ សម្តេច​តេជោ ​ហ៊ុន សែន ​និង​ការ​យក​ចិត្ត​ទុកដាក់​ចង្អុល​​បង្ហាញ​របស់​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ និង​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ជំនាញ​គ្រប់​លំដាប់​ថ្នាក់​ ដើម្បី​អនុវត្ត​ភារកិច្ច​របស់​ខ្លួន ​ទទួល​បាន​លទ្ធផ​លល្អ​ប្រសើរ​។ ទន្ទឹម​និង​នេះ​ដែរ​ នា​យ​ឧត្តម​សេនីយ៍​ មាស សាវ៉ន បាន​ផ្តាំផ្ញើ​ដល់​ នាយ​ទាហាន ​នាយ​ទាហាន​រ​​ង និង​ពល​ទាហាន​ ក្នុង​អគ្គនាយក​ដ្ឋាន​យោធ​សេវា​ក្រសួង​ការ​ពារ​ជាតិ ​​ទាំង​អស់ ​ត្រូវ​បន្ត​អនុវត្ត ​និង​គោរព​ប​ទបញ្ជា​ដាច់​ខាត​របស់​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ ពិសេស​មេ​បញ្ជាការ​អង្គភាព​របស់​ខ្លួន​គ្រប់​លំដាប់​ថ្នាក់​ ដើម្បី​ចូល​រួម​ជា​មួយ​រាជ​រដ្ឋាភិបាល ​ក្នុង​ការ​កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ តា​មរយៈ​ការ​ជំរុញ​យកចិត្ត​ទុក​ដាក់​អនុវត្ត​​ តួនាទី ​ភារកិច្ច​ ដោយត្រូវ​ការ​ពារដាច់​ខាត​ច្បាប់​រដ្ឋ​ធម្មនុញ្ញ ​ការ​ពារ​បាវចនា​​ ជាតិ ​សាសនា ​ព្រះ​មហាក្សត្រ​ និង​ប្តេជ្ញា​ការ​ពារ​សន្តិភាព​ ឲ្យ​បាន​ដាច់​ខាត​។

       ជា​មួយនឹ​ងពិ​ធី​ផ្សព្វ​ផ្សាយកា​​រងារ​អប់រំ​​ចិត្តសាស្ត្រ ​និង​ផ្សព្វផ្សាយ​សភាព​ការណ៍​ថ្មីៗ​ ឲ្យ​ដល់​នាយ​ទាហាន​ ក្នុង​អគ្គ​នាយកដ្ឋាន​យោធ​សេវា​នោះ​ដែរ​ ឯកឧត្តម មាស សាវ៉ន ក៏​បាន​ផ្ដល់​កិត្តិយស​បំពាក់​ឋានន្តរ​សក្តិ​ ជូន​ដល់​នាយ​ទាហាន​ក្នុ​ង​អគ្គ​នាយកដ្ឋាន​យោធ​សេវា ​ក្នុង​នោះ​មាន​ថ្នាក់​ ឧត្តម​សេនីយ៍​ ​វរសេនីយ៍ និង​ថ្នាក់​អនុសេនីយ៍ ​ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ